ភ្នំពេញប៉ុស្តិ៍
នាវាកងទ័ពជើងទឹកអូស្ដ្រាលី ១ គ្រឿង មកទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេល ៣ ថ្ងៃ
នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីឈ្មោះ HMAS Anzac ចំនួន ១ គ្រឿង ដែលផ្ទុកនាវិកជិត ១៦០ នាក់ បានមកបំពេញទស្សនកិច្ច ៣ ថ្ងៃនៅខេត្តព្រះសីហនុ នៅថ្ងៃទី ១៨-២០ ខែតុលា ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងប្រទេសទាំង ២។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-19-0953-225290.html
ការដាក់ចរាចរណ៍ក្រដាសប្រាក់ ៣០ ០០០ រៀលគំរូថ្មីនឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការសម្រេចឱ្យចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ ៣០ ០០០ រៀលគំរូថ្មីនៅទូទាំងប្រទេសនាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ដើម្បីអបអរខួប ៣០ ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ ឆ្នាំ នៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេសឡើយ ប៉ុន្តែវានឹងជួយ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-19-1133-225312.html
ក្រសួងសុខាភិបាលជូនដំណឹងពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី
ក្រសួងសុខាភិបាលសម្រួលរបបនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកកាន់ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ បានពេញលេញ និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-16-2235-225207.html
ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»
ទិវាស្បៀងអាហារពិភពលោក (WFD) ឆ្នាំ ២០២១ នេះនឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរ» ដែលនឹងប្រារព្ធនៅថ្ងៃទី ១៦ ខែតុលា ស្របពេលដែលបណ្តាប្រទេសប្រមាណ ១៥០ ទូទាំងពិភពលោកនឹងធ្វើដូចគ្នានេះដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-15-1624-225179.html
អង្គការទស្សនៈពិភពលោកៈ គ្រួសារប្រជាជនជិត ៨០ ភាគរយក្នុងស្រុកចំនួន ២៤ ក្នុងខេត្ត ៩ មានកន្លែងលាងដៃនឹងសាប៊ូ
របាយការណ៍របស់អង្គការទស្សនៈពិភពលោក អន្តរជាតិ-កម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២១ គ្រួសារប្រជាជនជិត ៨០ ភាគរយក្នុងស្រុកចំនួន ២៤ ក្នុងខេត្តចំនួន ៩ ដែលជាតំបន់គោលដៅអនុវត្តគម្រោងទឹកស្អាតរបស់ខ្លួនមានកន្លែងលាងដៃនឹងសាប៊ូ គឺកើនឡើងប្រមាណ ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-15-1332-225166.html
ទីផ្សារធំៗចំនួន ៣ ស្រូបយកកសិផលនាំចេញរបស់កម្ពុជាប្រមាណជាង ៩៥%
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី ១៤ ខែតុលា ឱ្យដឹងថា ការនាំចេញកសិផលទៅកាន់ ៩០ ប្រទេសក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះសម្រេចបាន ៥,៩៣ លានតោន ក្នុងនោះទៅប្រទេសវៀតណាម ចំនួន ៦៤,១១ ភាគរយ, ថៃ ២១,៤៩ ភាគរយ និងចិន ៩,៦៩ ភាគរយ ខណៈទៅគោលដៅប្រទេស ៨៧ ផ្សេងទៀត ៤,៧១ ភាគរយ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-15-1407-225135.html
CMA និង CACA ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់ចំណេះដឹងផ្នែកសេវាហិរញ្ញវត្ថុ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា Cambodia Agricultural Cooperation Alliance (CACA) បានធ្វើពិធីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណង ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍសម្រាប់វិស័យកសិកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-15-1116-225143.html
ក្រសួងនឹងដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ នៅសប្តាហ៍ក្រោយ
ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ នៅសប្តាហ៍ក្រោយ ខណៈផែនការមេនេះត្រូវបានរំពឹងថានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-16-0906-225191.html
លោក ប្រាក់ សុខុន អំពាវនាវដល់ប្រេសិតពិសេសដែលគ្រោងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាប្រកាន់យកជំហានសមស្រប ដើម្បីឱ្យកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសអំពាវនាវដល់ប្រេសិតពិសេសនៃប្រធានអាស៊ានដែលគ្រោងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដ៏ឆាប់ខាងមុខប្រកាន់យកជំហានសមស្រប ដើម្បីឱ្យកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-16-1337-225199.html
ត្រូវការប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដសម្រាប់សេវាកម្ម ប.ស.ស
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់ការិយាល័យទាំងអស់នៅរាជធានីនិងខេត្តមិនត្រូវផ្តល់សេវាកម្មដល់បុគ្គលណាដែលមិនអាចបង្ហាញប័ណ្ណឬវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/covid-vaccination-card-required-nssf-services-kingdom
ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជា “ប្រទេសដែលមានភាពរួសរាយបំផុតនៅលើពិភពលោក” នៅក្នុងការស្ទង់មតិអ្នកអាន
យោងតាមការស្ទង់មតិរបស់អ្នកអានដែលធ្វើឡើងដោយគេហទំព័រអន្ដរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោម“ ប្រទេសដែលមានភាពរួសរាយបំផុតនៅលើពិភពលោក”។ ...
នាយករដ្ឋមន្រ្តី៖ លទ្ធផលគ្រោះធម្មជាតិអាក្រក់ៗជាផលមកពីការប្រែប្រួលអាកាសធាតុ
លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យពង្រឹងយន្តការគ្រប់គ្រងគ្រោះធម្មជាតិដោយផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយហានិភ័យជាមធ្យោបាយកាត់បន្ថយកម្រិតសរុបនៃការខូចខាតដែលបណ្តាលមកពីព្រឹត្តិការណ៍បែបនេះ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/pm-worse-natural-disasters-outcome-climate-change
រាជធានីភ្នំពេញត្រៀមខ្លួនសម្រាប់ការបើកឡើងវិញពេញលេញនូវសេដ្ឋកិច្ចសង្គមជាមួយការបង្ហាញកាតវ៉ាក់សាំងនៅកន្លែងសាធារណៈ
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរទាំងអស់ក្នុងរាជធានីអនុវត្តវិធានការណ៍តឹងរឹងនៅតាមសាលារៀនផ្សារនិងអាជីវកម្មនានាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ -១៩ មុនពេលការរំពឹងទុកបើកដំណើរការឡើងវិញគ្រប់វិស័យ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/capital-heading-full-reopening-jab-card-rules-public-places
ព្រះមហាក្សត្រឯកភាពលើសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យមេដឹកនាំស្ថាប័នជាតិកំពូលចំនួន ៤ មានសញ្ជាតិខ្មែរតែ ១
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវលិខិតចេញពីក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយពីព្រះអង្គបានទទួលលិខិតនេះពីលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី ១១ តុលា ស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញអំពីការផ្តួចផើ្តមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីកំណត់ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-13-1009-225010.html
លោកនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅចុងខែក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ខាងមុខនេះ ហើយរហូតមកទល់ពេលនេះមានថ្នាក់ដឹកនាំ ASEM ចំនួន ១៤ រូបហើយដែលបានបញ្ជាក់ពីការចូលរួមប្រជុំកំពូលនេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-14-0916-225048.html
មន្ត្រីការទូតកម្ពុជា ស្នើប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធប្រកាន់ជំហរគាំទ្រពហុភាគីនិយម
មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា លោក អ៊ុច បូររិទ្ធ អំពាវនាវដល់ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ឱ្យប្រកាន់ជំហរគាំទ្រពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ពីព្រោះពុំមានប្រទេសណាមួយអាចដោះស្រាយបញ្ហាដោយឯកឯងបាននោះទេ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-14-0855-225044.html
តំណាង IMF មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញឆាប់ៗ
លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជាមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីវិធានការបុរេសកម្មរបស់រដ្ឋាភិបាលចំពោះផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩ លើសង្គម និងសេដ្ឋកិច្ច ខណៈស្ថាប័នមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនេះបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-13-1035-225014.html
គយ និងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលា «ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ ២០២១»
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននិយាយថា លទ្ធផល «ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ ២០២១» (Time Release Study-2021) នឹងជួយឱ្យកម្ពុជាអាចដាក់ចេញអនុសាសន៍នានាជាមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-13-1047-225016.html
កម្ពុជាប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកាហ្សាក់ស្ថាន ដើម្បីផលប្រយោជន៍នៃប្រទេសទាំង ២
កម្ពុជាប្រកាសប្តេជ្ញាពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង ២ ព្រមទាំងប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-13-0915-224999.html
ក្រុមហ៊ុនចុះបញ្ជី ២ បានបង្ហាញពីភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួន
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ចំនួន ២ បានរាយការណ៍ពីការស្ទុះងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេក្នុងរយៈពេល ៣ ត្រីមាសចុងក្រោយនេះ ដោយសារភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកពីវិបត្តិសុខភាពជំងឺកូវីដ-១៩។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-12-1051-224930.html
សំណង់ជាង ១០ តូប សង់រំលោភលើដីចំណីផ្លូវ និងសង់លើប្រព័ន្ធលូ នៅរាជធានីត្រូវបានរុះរើ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវ សាងសង់លើប្រព័ន្ធលូ និងបានចាក់សាបបេតុងចូលរំលោភលើផ្លូវជិត ២ ម៉ែត្រ ជាង ១០ តូបដែលស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-12-0905-224904.html
លោកស្រី ឱ វណ្ណឌីន៖ ភាគច្រើននៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា ភាគច្រើននៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយមានចំនួនតិចតួចទេដែល ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-12-1011-224920.html
ក្រសួងកសិកម្មកំពុងអនុវត្តគម្រោងរ៉េតបូកនៅខេត្តកំពង់ធំ ដើម្បីយកកាបូនលក់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្តគម្រោងរ៉េតបូក (REDD+) ដើម្បីថែរក្សាការពារព្រៃឈើ សម្រាប់លក់កាបូនព្រៃឈើ បន្ទាប់ពីដីនេះត្រូវបានចុះបញ្ជីជាដីសហគមន៍ព្រៃឈើអូរបុស្សលាវ ដែលមានទំហំ ១ ៣៥៩ ហិកតា នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-10-12-0933-224910.html
អាជ្ញាធរដែនដីរៀបចំស្ដារត្រពាំងក្នុងសង្កាត់ក្រឡាញ់ ដើម្បីអភិរក្ស និងទាក់ទាញភ្ញៀវ
អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាបកំពុងរៀបចំស្តារត្រពាំងបុរាណឈ្មោះថា «ត្រពាំងហែផ្កា» ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីអភិរក្សទាក់ទាញភ្ញៀវទេសចរ និងបង្កើតមុខរបរ ឬអាជីវកម្មលក់ដូរជូនពលរដ្ឋនៅក្បែរត្រពាំងបុរាណនោះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-10-12-1346-224926.html