សវនាការ​លើ​សំណុំរឿង​លោក ​កឹម សុខា ​ត្រូវបាន​លើក​ពេល​​ទៅ​សប្តាហ៍​ក្រោយ ដោយសារ​មេធាវី​ដើមបណ្តឹង​មានធុរៈ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ កូយ សៅ បាន​សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំរឿង​របស់លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​ ៤ ឧសភា ទៅ​ថ្ងៃទី​ ១១ ខែឧសភា វិញ តាម​ការស្នើសុំ​របស់លោក​ ចេង ប៉េងហាប់ មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី ដោយសារ​លោក​មានធុរៈ​ជា​ចាំបាច់​។ នេះ​បើតាម​ចំណារ​លើ​លិខិត​ស្នើសុំ​ចុះ​ថ្ងៃទី​ ៣ ឧសភា ឆ្នាំ​ ២០២២​។ …

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-05-1019-235929.html