ភ្នំពេញប៉ុស្តិ៍

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​ បដិសេធ​ការ​ចោទ​លក់​ដីរដ្ឋ​

លោក អ៊ី ម៉េងលា​ង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ ខេត្ដ​កោះកុង​ បាន​បដិសេធ​ចំពោះការ​ចុះ​ផ្សាយ​ដែល​ថា ​រូប​លោក​បាន​ «យក​ដីរដ្ឋ​លក់» ខណៈ​ដែល​ក្រសួង​កសិកម្ម កំពុង​ធ្វើ​អធិការកិច្ច ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក អុី ម៉េងលាង​ បា​ន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញថា ការ​ចុះ​ផ្សាយ​រប​ស់​ ...

វ៉ន ដារ៉ា
https://bit.ly/2U6aPBD

ភាពរាំងស្ងួត​បន្ត​ឲ្យ​មាន​ការ​ខ្វះ​ទឹក​ទៅ​តំបន់​ខ្លះ ​នៃ​ខេត្ត​មួយ​ចំនួន​ទៀត

អាកាសធាតុ​រាំងស្ងួត​បាន​បន្ត​ហួត​ហែង​ដល់​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាយ​មានជ័យ ក៏បាន​ចាប់​ផ្ដើម​ខ្វះខាត​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ផង​ដែរ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្ថានភាព​ប៉ះពាល់​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ។ យោង​តាម​ការ​អះអាង​របស់​លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន ...

វ៉ន ដារ៉ា
https://bit.ly/2TaheOX

ប្រទះ​ឃើញ​ដំរី​ព្រៃ ១ ក្បាល​ត្រូវ​គេ​បាញ់​ងាប់​

សត្វ​ដំរី​ព្រៃ​វ័យ​ចំណា​ស់​មួយ​ក្បាលត្រូវបាន​គេ​​ប្រទះឃើញ​​ត្រូវ​គេ​បាញ់​ងា​ប់​ នៅ​ចំណុ​ច​ចម្ការ​ស្វាយ​ចន្ទី​​រប​ស់​ប្រជា​ពល​រដ្ឋ​នៅ​ជាប់​ព្រៃ​ខ្មោច​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​ក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុម ស្រុក ...

ឡុង គីមម៉ារីតា និង ឃុត សុភចរិយា
https://bit.ly/2EtVKo2

ជំងឺ​គ្រុន​ឈាម ១ ០០០ ករណី​បាន​កើត​ក្នុង​ដើម​ឆ្នាំ ២០១៩

ជំងឺ​គ្រុន​ឈាម​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ ​បាន​កើត​ឡើង​ចំនួន​ជាង​ ១ ០០០ ​ករណី​ ពោល​គឺ​មាន​ស្ថាន​ភាព​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ដើម​ឆ្នាំ ​២០១៨។​ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​​ លាង​ ឫទ្ធា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ ...

ឃុត សុភចរិយា
https://bit.ly/2NiIogY

សំណង់​ស្ថានីយ​បូមទឹក​កខ្វក់ ​ចំនួន ៤ នៅ​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​បញ្ចប់​ខែ​ក្រោយ

ការងារ​សាងសង់​ស្ថានីយ​​បូមទឹក​កខ្វក់​ចំនួន​ ៤ ​កន្លែង​នៅ​ឆ្នេរ​ឯករាជ្យ ​ឆ្នេរ​សុខា ​អូរ​ស្អាត ​និង​ឆ្នេរ​អូរ​ឈើទាល​ ព្រមទាំង​ការងារ​រៀបចំ​ប្រព័ន្ធ​លូ​បេតុង និង​ទុយោ​ជ័រ​ស្វិត HDPE ស្ថិតនៅ​ក្រុង​ព្រះសីហនុ ​សម្រេច​បាន ៨០ ភាគរយ​ហើយ​ ដោយ​ស្ថានីយ​បូមទឹក​កខ្វក់​ទី១ ​និង​ទី២​ គ្រោង​បញ្ចប់​នៅ​ចុងខែ ...

សុទ្ធ គឹមសឿន
https://bit.ly/2GF8xGC

ទីតាំង​អារឈើ ១ កន្លែង​ នៅ​ពោធិ៍សាត់​ត្រូវ​បាន​បង្ក្រាប

ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​គ្មាន​ច្បាប់ ១ កន្លែង នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បង្ក្រាប កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ ដោយ​រឹប​អូស​ឈើ​បាន​ជាង ១៣ ម៉ែត្រគុប ខណៈ​ឈើ​ប្រណីត​ប្រមាណ​ជាង ១០ ម៉ែត្រ​គុប នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ ប៉ុន្ដែ​អាជ្ញាធរ​នៅ​មិន​ទាន់​ចាត់​វិធានការ ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2GXiZbO

ជប៉ុនផ្តល់​ជំនួយ​ប្រមាណ $ ១៣៤,៣៨ លាន​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ​បានផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា​ ​ប្រមាណ​ជាង ១៣៤ លាន​ដុល្លារ​អាមេរិក​ ក្នុងនោះ​ ជំនួយ​ឥត​សំណង​ប្រមាណ​ជិត​ ២០ លាន​ដុល្លារ ​និង​ឥណទាន​សម្បទាន​ប្រមាណ​​ជាង ១១៤ លាន​ដុល្លារ​​នៅ​ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ។ នេះ​បើតាម​ការលើក​ឡើង​របស់​រដ្ឋមន្ត្រីការ​បរទេស​ កម្ពុជា លោក​ ប្រាក់ សុខុន កាល​ពី​ម្សិលមិញ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2ElikPG

ប្រជា​នេសាទ​ កំពុង​ប្រឈម​បញ្ហា​ ខណៈ​ដែន​ជម្រក​ត្រី​ខ្លះ​ត្រូវ​បាន​បំផ្លាញ

ជីវភាព​ប្រជា​នេសាទ​នៅ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​អវិជ្ជមាន​ខណៈ​ផល​ត្រី​ដែល​ពួកគេ​ចាប់​បាន​មាន​ការ​ធ្លាក់​ចុះ​ដោយសារ​ដែន​ជម្រក​ត្រី​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ និង​រំលោភ​យក​ជាកម្ម​សិទ្ធិ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ប្រាក់ សេរី​វឌ្ឍន៍​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ...

ឃុត សុភចរិយា
https://bit.ly/2GDRGnk

ពលរដ្ឋ​ ស្នើឲ្យ​ប្ដូរ​ទីតាំង​ចាក់​សំរាម​ ខណៈ​កំពុង​រង​ផល​ប៉ះពាល់​សុខភាព

ពលរដ្ឋ​​ជិត ៥០ គ្រួសារ​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រា​សាទ​បា​គ​ង​​ខេត្តសៀមរាប បាន​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​ប្រញាប់​ប្ដូរ​ទីតាំង​ចាក់​សំរាម​ឲ្យ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ពួក​គាត់​ ខណៈបច្ចុប្បន្ន​កំពុង​បង្ក​ប៉ះពាល់​ដល់​សុខ​ភាព ប៉ុន្ដែ​មន្ត្រី ...

សុទ្ធ គឹមសឿន
https://bit.ly/2VgUmL7

ជប៉ុន ​ប្រកាស​បើក​ផ្លូវ​ឲ្យ​កម្ពុជា ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​

ជប៉ុន​បានចាប់ផ្ដើម ​បើកឱកាស​ការងារដល់​​កម្ពុជា​ ឲ្យ​បញ្ជូន​ពលករ​ ដែលមាន​ជំនាញ ឲ្យ​ទៅ​ធ្វើ​ការងារ​​ផ្លូវការ​នៅ​​ប្រទេស​ជប៉ុន​ចាប់​ពី​ខែ​មេសា​ ឆ្នាំ ២០១៩​ ​តទៅ ខណៈ​ដែល​បច្ចុប្បន្ន​ មាន​កម្ម​​សិក្សា​ការី​​កម្ពុជា ដែល​កំពុង​សិក្សា​ផងនិង​ធ្វើការ​ផង​នៅ​ជប៉ុន​មាន​ប្រមាណ ៩ ០០០ នាក់។ ...

ម៉ិច ដារ៉ា
https://bit.ly/2GSro07

ឈើមូល​ជាង ១០០ កំណាត់​និង​ម៉ាស៊ីន​អារ​ឈើ ៣ គ្រឿង​ត្រូវ​បាន​បង្ក្រាប

មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា​ ឈើមូល​ច្រើន​ប្រភេទ​ជាង​ ១០០ កំណាត់​និង​ម៉ាស៊ីន​អារ​ឈើ​ ៣ គ្រឿង​ ដែល​ក្នុង​នោះ​ ២ គ្រឿង​ជាម៉ាស៊ីន​រ៉ៃ ​និង ​១ គ្រឿង​ទៀត​ជាម៉ាស៊ីន​ថាស​ច្រៀក​ឈើ​ រួមទាំង​ឈើ​ក្ដារ​បន្ទះ​មួយ​ចំនួន​ទៀត ​ត្រូវបាន​កម្លាំង​គណៈកម្មការ​បង្ក្រាប ...

ឃុត សុភចរិយា
https://bit.ly/2GSqssk

ក្រសួង​បរិស្ថាន​ និង​ប្រជា​សហគមន៍​ព្រៃឡង់​ បំបួស​ដើម​ឈើ

ក្រសួង​បរិស្ថាន និង​ពល​រដ្ឋ​ជាង ៣០០ នាក់ មកពី​សហគមន៍​ការពារ​ធម្ម​ជាតិ​ នៃ​ខេត្តចំនួន​​ ៤ មាន​ខេត្ត​ព្រះ​វិហារ កំពង់ធំ ស្ទឹង​ត្រែង និង​ក្រចេះ ដែល​គ្រប ដណ្តប់​ដោយ​ព្រៃ​ឡង់ បាន​ជួបជុំគ្នា​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ «ព្រៃ​ឡង់» ក្នុង​ឃុំ​មាន​​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ធ្វើ​​ពិធី​បំបួស​ដើម​ឈើ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង ...

វ៉ន ដារ៉ា
https://bit.ly/2EktX9t

ក្រសួង​ និរាករណ៍​លិខិត​ឆ្វៀល​ដី​ ចេញ​ពី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ

ក្រសួង​កសិកម្​ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ប្រកាស​និរាករណ៍​លិខិត​កាត់​ឆ្វៀល​ផ្ទៃដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ លើ​សំណើ​ទាំង ១៩ ករណី​នៅ​ភូមិ​គគីរ ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​របស់​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ក្រោយ​មាន​ជម្លោះ​មិន​ដាច់​ស្រេច ​បើទោះជា​តុលាការ​កំពូល​ចេញ​សេចក្តីសម្រេច ​បន្ទាប់ពី ...

ឡុង គីមម៉ារីតា
https://bit.ly/2XhTnvY

រដ្ឋមន្ត្រី​ថា​កម្មវិធី​អប់រំ​កម្រិត​មូលដ្ឋាន​អាច​ជួយ​យុវជន​គ្មាន​លទ្ធភាព​បញ្ចប់​ការ​សិក្សា

លោក ហង់ ជួន​ណារ៉ុន រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ថ្លែងថា ​កម្ម​វិធី​សម​មូល​អប់រំ​កម្រិត​មូល​ដ្ឋាន​តាម​អ៊ីន​ធឺណិត​ Basic Education Equivalency Program (BEEP) ​ឬ ប៊ីប ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​​ដែល​គ្មាន​លទ្ធភាព​ និង​កំពុង​ធ្វើ​ការ​បាន​សិក្សា​ឡើង​វិញ​ និង​អាច​បញ្ចប់​ការ​សិក្សា​របស់​ពួកគេ។ លោក ...

វ៉ន ដារ៉ា
https://bit.ly/2V2KUdZ

ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ ​ត្រូវ​បាន​បង្ក្រាប

សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ព្រះ​វិហារ ​បាន​ចុះ​បង្ក្រាប​ទីតាំង​អាជី​វ​កម្ម​រ៉ែ​មាស​ចំនួន​ ៧ ​កន្លែង​ស្ថិត​នៅ​ភូមិ​រំដេង​ ឃុំ​រម្យទ​ម ​ស្រុក​រវៀង ​ក្នុង​នោះ​មាន​ ២ ទី​តាំង​គ្រោង​នឹង​ក​សាង​សំណុំ​រឿង​បញ្ជូ​ន​ទៅ​​តុលា​ការ​ខេត្ត ...

សុទ្ធ គឹមសឿន
https://bit.ly/2EfoXmi

ថៃ​ឃាត់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន ៨ នាក់​

ក្នុង​រយៈ​ពេល​ជាង​ ១ ខែ​ដើម​ឆ្នាំ ២០១៩ នេះ អាជ្ញាធរ​ថៃ​ បាន​ចាប់​ឃាត់ខ្លួន​ពល​រដ្ឋ​ខ្មែរ​ចំនួន ៨ ​នាក់​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ​តាម​ច្រក​​របៀង​តូចៗ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ បើ​ទោះបី​ជា​កម្លាំង​​សមត្ថកិច្ច​ការ​ពារ​ព្រំដែនកម្ពុជា​ បានពង្រឹង​ការល្បាត​ ដើម្បី​​ ...

ឃុត សុភចរិយា
https://bit.ly/2BI1kRY

កម្ពុជា​បាន​ថវិកា ៧,៦៦ លាន​ដុល្លារ​ពី​មូលនិធិ​មេគង្គ-ឡាន​ឆាង

កម្ពុជា​ទទួលបាន​ថវិកា​ចំនួន ៧,៦៦ លាន​ដុល្លារ​ពី​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហ​ប្រតិបត្តិការ​លើ​គម្រោង​មូលនិធិ​ពិសេស​ មេគង្គ-ឡាន​ឆាង ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​លើ​ផែនការ​ចំនួន ១៩ គម្រោង ខណៈ​ដែល​គិត​មក​ទល់​ពេល​នេះ​ប្រទេស​ កម្ពុជា​ បាន​ទទួល​គម្រោង​សរុប​ចំនួន ៣៥ មក​ហើយ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2BEwV6T

គជ​ប​ បង្ហាញ​ចំនួន​ក្រុមប្រឹក្សា​ជាង​ ៤០០០​ រូប​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែកុម្ភៈ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ពី​ឯកសារ​និង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​សរុប​ក្រុមប្រឹក្សា ...

វ៉ន ដារ៉ា
https://bit.ly/2Gwro6H

ការ​នាំចេញ​អង្ករ​ ក្នុង​ខែ​ដំបូងធ្លាក់ចុះ ​៥​%​

ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា​នៅ​ក្នុង​ការ​ចាប់​ផ្តើម​​ឆ្នាំ ​២០១៩ ​នេះ​ បាន​បន្ត​ធ្លាក់​ចុះ​​ចំនួន ៥ ​ភាគរយ​ បន្ទាប់​ពី​ការ​ធ្លាក់ចុះ​បាន​កើត​ឡើង​ស្ទើរ​ពេញ ​១ ​ឆ្នាំ​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ ​២០១៨ ខណៈ​អ្នក​នៅ​ក្នុង​វិស័យ​នេះ ...

ហ៊ឹន ពិសី
https://bit.ly/2UTN5As

ជនជាតិព្នង​ខក​ចិត្ត​នឹង​ស្ថានទូត​បារាំង ​ដែល​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​តតាំង​ក្ដី

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ៧ ភូមិ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរីដែល​រងគ្រោះ​ដោយ​ការ​បាត់​ដី​ប្រពៃ​ណីពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​បារាំង បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ស្ថានទូត​នៃ​ប្រ​ទេស​នេះ ដែលមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពួក​គេទៅ​តតាំង​ក្តី​តាមការកោះហៅ ...

ឡុង គីមម៉ារីតា
https://bit.ly/2WZBuSg

តំបន់​ការពារ​ធម្មជាតិ​សំឡូត ១០០ ហិកតា​ត្រូវ​បាន​ទន្ទ្រាន​យក

ដី​ព្រៃ​ប្រមាណ​ជាង​ ១០០ ​ហិក​តា ​ក្នុង​តំបន់​ការពា​រ​ធម្ម​ជា​តិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​កាប់រាន​ដើម្បី​កាន់​កាប់​យក​ជា​សម្បត្តិ​ឯក​ជន​ដោយ​ខុស​ច្បាប់​។​ ​នេះ ...

ឃុត សុភចរិយា
https://bit.ly/2thHzMi

សមាសភាព​គណៈ​កម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ​ ត្រូវ​បាន​កែ​សម្រួល

រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា​ បាន​ធ្វើការ​កែ​សម្រួល​សមាសភាព​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ប៉ុន្តែ​នៅ​តែ​រក្សា​សមាស​ភាព​ចំនួន​ ២៦ ​រូប​ដដែ​ល​ ខណៈ​ដែល​សង្គម​ស៊ី​វិល​មើល​ឃើញ​ថា បច្ចុប្បន្ន​តំបន់​ឆ្នេរ​​ត្រូវ​បាន​អាជ្ញា ...

ខន សាវិ
https://bit.ly/2TM4xXH

CMAC ចុះ​ពិនិត្យ​គ្រាប់​បែក​ទម្ងន់​ជាង ៣០០ គីឡូ​នៅ​កំពង់ស្ពឺ

មន្ត្រីនៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) កាល​ពី​ម្សិល​មិញ​បាន​ចុះពិនិត្យ​គ្រាប់​បែក​ ១ ​គ្រាប់​ប្រភេទ M117 ទម្ងន់​ជាង​ ៣០០ ​គីឡូ​ក្រាម ​បន្ទាប់ពី​ពលរដ្ឋ​រាយ​ការ​​ណ៍ពីកា​រកាយ​ដី​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃទី ១១ កុម្ភៈ​ នៅក្បែរ​ភូមិ​ចំការ​ដូង ឃុំ​ព្រៃ​វិហារ ស្រុក​គង​ពិសី។ នេះ​បើ​តាម​លោក​ ហេង រតនា នាយក CMAC។ ...

សុទ្ធ គឹមសឿន
https://bit.ly/2TH1foq

ក្រសួង​កំពុង​កំណត់​ប្រភេទ​ឈើ​ល្មើស​ និង​ឈើ​ក្នុង​ដី​ក្រុមហ៊ុន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោ​ក សា​យ សំអាល់ បាន​អះ​អា​ង​កា​ល​ពី​ម្សិ​ល​មិ​ញ​ថា​ ក្រសួង​​បរិ​ស្ថាននិ​​ង​ក្រ​សួង​ក​សិ​ក​ម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​និង​កំពុង​កំណត់​មុខ​សញ្ញា​ប្រភេទឈើ​ដែល​បាន​ដឹក​ចេញ​រាល់ ...

សុទ្ធ គឹមសឿន
https://bit.ly/2tjQ0H0

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5CbC9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!