សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បញ្ចប់​ចុងខែ​នេះហើយ​ នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ខែ​មីនា

 ​ក្រុមការងារ​ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រង់​ផ្នែក​ទោស​បញ្ញត្ដិ ជាមួយ​ក្រុមការងារ​ក្រសួង​យុត្ដិធម៌​ហើយ​កាលពី​ថ្ងៃ​ពុធ​នឹង​គ្រោង​បញ្ចប់​ឲ្យ​រួចរាល់​នៅក្នុង​ខែកុម្ភៈ​នេះ រួច​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​សម្រេច​មុន​ដាក់​ទៅ​រដ្ឋសភា​អនុម័ត​។ លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​យ៉ាងដូច្នេះ​នៅក្នុង​ពេល​បើក​សិក្ខាសាលា​ស្ដីពី «​ការផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​» ជាមួយ​អ្នកសារព័ត៌មាន​ជិត ៣០០ ​នាក់​កាលពី​ថ្ងៃ​ពុធ​។ …

វ៉ន ដារ៉ា
https://bit.ly/37yxlcb