ភ្នំពេញប៉ុស្តិ៍
អតីតប្រធានអង្គរក្សសពលោក ជា ស៊ីម ត្រូវបានតុលាការលើកមកជម្រះ
អតីតផ្កាយ ៣ លោក ឈឿន ចាន់ថន ប្រធានកងអង្គរក្ស និងក៏ជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនៃសពលោក ជាស៊ីម អតីតប្រធានព្រឹទ្ធសភាត្រូវបានតុលាការកំពូលពីម្សិលមិញកោះហៅមកជំនុំជម្រះជាលើកទី ២ ពាក់ព័ន្ធបទចោទ ៧ ករណីបន្ទាប់ពីត្រូវ ...
គឹម សារុំ
http://bit.ly/2fLJt4D
សេណារីយោត្រូវបានលើកឡើងជុំវិញការរំលាយ CNRP
ខណៈដែលគណបក្សសង្គ្រោះជាតិអះអាងថានឹងបន្តឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ អ្នកវិភាគលាក់មុខដោយប្រើឈ្មោះលើហ្វេសប៊ុកថា “បក្សីចាំក្រុង” បានឈានទៅមុខមួយជំហានដោយបានបញ្ចេញសេណារី ...
Andrew Nachemson និង នៀម ឆេង
http://bit.ly/2fMAAbh
កង្វះខាតការគ្រប់គ្រងទឹកជំនន់
យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយគណៈកម្មការទន្លេមេគង្គ (MRC) បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសវៀតណាមបច្ចុប្បន្នខ្វះប្រព័ន្ធដើម្បីព្យាករណ៍ និងគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់ទន្លេសេសាន និងស្រែពកទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់អន្តររដ្ឋាភិបាល។ ...
Yesenia Amaro
http://www.phnompenhpost.com/national/flood-control-lacking
នាយករដ្ឋមន្ត្រីរិះគន់អ្នកទិញបន្លែដែលប្រើថ្នាំសម្លាប់សត្វល្អិត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសប្រជាជនកម្ពុជាចំពោះការត្អូញត្អែរអំពីបន្លែរបស់ពួកគេដែលមានថ្នាំសំលាប់សត្វល្អិត ក្នុងអំឡុងពេលសុន្ទរកថារយៈពេលមួយម៉ោងនៅខេត្តសៀមរាបកាលពីម្សិលមិញដោយបញ្ជាក់ថា ដំណោះស្រាយគឺងាយស្រួលដោយគ្រាន់តែមិនទិញបន្លែដែលមានជាតិគីមីនោះ។ ...
យន់ ស៊ីនាថ
http://www.phnompenhpost.com/national/pesticide-wary-vegetable-buyers-chided-premier
អ្នកជំនាញថា កម្ពុជាត្រូវពន្លឿនអភិវឌ្ឍ Fintech
វិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជាត្រូវចាប់ផ្តើមធ្វើឲ្យមានការរីកចម្រើនឲ្យបានរហ័ស ទោះបីជាទីផ្សារនេះបច្ចុប្បន្នទទួលបានការទាក់ទាញបន្តិចបន្តួចក៏ដោយ។ នេះបើយោងតាមប្រតិបត្តិករដែលបានលើកឡើងនៅក្នុងជំនួបអំពីសក្ដានុពលរបស់ទីផ្សារនេះ ...
Robin Spiess
http://bit.ly/2xTB85w
បក្ស២គ្រោងប្តឹងរំលាយសង្គ្រោះជាតិ ឯអ្នកវិភាគថាទូងស្គរ
គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជាកាលពីម្សិលមិញបានប្រកាសពីគម្រោងដាក់ពាក្យបណ្តឹងប្រហាក់ប្រហែលគ្នាទៅតុលាការកំពូលដើម្បីទាមទារឱ្យរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ដោយចោទមេដឹកនាំគណបក្សនេះថា បានប្រព្រឹត្តអំពើក្បត់ជាតិមាន ...
បែន សុខហ៊ាន
http://bit.ly/2kcZ0fa
សមត្ថភាពប្រកួតកម្ពុជា ២០១៧ ធ្លាក់ចុះ៥លេខ
ប្រទេសកម្ពុជាបានធ្លាក់ចុះចំណាត់ថ្នាក់៥លេខក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំស្តីពីសមត្ថភាពប្រកួតប្រជែងពិភពលោក (GCR) ឆ្នាំ ២០១៧-២០១៨ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយទទួលបានលេខរៀងទី ៩៤ ក្នុងចំណោមប្រទេសចំនួន ១៣៧ នៅលើពិភពលោក។ ...
ហ៊ គីមសាយ
http://bit.ly/2kh6UEA
អង្គការមួយរិះគន់ ការបង្កាត់ពូជជ្រូក «សាច់ដុំពីរជាន់»
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅខេត្ត បន្ទាយមានជ័យ បានទទួលរងការរិះគន់ពីអង្គការមិនស្វែងរកប្រាក់ចំណេញដែលគាំទ្រសិទ្ធិរបស់សត្វ ធំជាងគេលើពិភពលោក បន្ទាប់ពីវីដេអូបង្ហាញពីពូជជ្រូកដែលមានសាច់ ...
Daphne Chen និង គង់ មេត្ដា
http://bit.ly/2xTZo7q
សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បន្តព្រមានកម្ពុជា
នៅសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រទេសនានាបានបន្តព្រមានកម្ពុជាចំពោះការមិនគោរពសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ។ ...
Leonie Kijewski
http://bit.ly/2fDnlcO
កម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដែសខែ ១១
កិច្ចព្រមព្រៀងនាំចេញអង្កររបស់កម្ពុជាជាមួយប្រទេសបង់ក្លាដែស បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ហើយ ហើយការនាំចេញដំបូងនឹងចាប់ផ្ដើមនៅខែវិច្ឆិកា។ នេះបើយោងតាមលោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2xFbYp7
កម្ពុជា នឹងដោះគ្រាប់បែកគីមីដោយខ្លួនឯង បើអាមេរិក មិនមកយកតាមការស្នើ
អង្គការស៊ីម៉ាក់ និងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការដោះគ្រាប់បែកគីមី ២ គ្រាប់នៅខេត្តស្វាយរៀងនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនរំពឹងថា សហរដ្ឋអាមេរិកនឹងមកយកគ្រាប់បែករបស់ខ្លួនដែលបានទម្លាក់ក្នុងសម័យសង្គ្រាមជាមួយនឹងវៀតណាម ...
ផាក់ ស៊ាងលី
http://bit.ly/2wnAsSF
តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីចោទអាជ្ញាធររើសអើង
តំណាងប្រជាពលរដ្ឋចំនួន ១៥ គ្រួសារមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងដែលបាត់បង់ដីធ្លីបានចោទអាជ្ញាធរកាលពីម្សិលមិញថាបានរើសអើងមិនព្រមចុះបញ្ជីដីធ្លី និងពន្យារពេលការរកដំណោះស្រាយឲ្យពួកគាត់ ប៉ុន្ដែអាជ្ញាធរបានបដិសេធថាមិនមានករណីនេះកើតឡើងទេព្រោះគណៈកម្មការចម្រុះនឹងវាស់ដី ...
សុទ្ធ គឹមសឿន
http://bit.ly/2fwp67S
រដ្ឋាភិបាលច្រានចោលគម្រោងសាកល្បងសម្រាប់ជនល្មើសឱ្យធ្វើសេវាសហគមន៍
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់បាននិយាយថា គម្រោងសាកល្បងមួយដើម្បីបង្កើនការអនុម័តការធានា និងការដាក់ទោសសេវាសហគមន៍សម្រាប់ជនល្មើសតូចតាចនឹងមិនអាចទៅរួចទេ ប៉ុន្មានសប្តាហ៍បន្ទាប់ពីគម្រោងនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/government-rejects-pilot-project-offenders-do-community-service
ពលរដ្ឋកង្វល់ធ្វើចរាចរធ្លាក់លូពេលទឹកជំនន់លិចផ្លូវយូរ
២ថ្ងៃបន្ទាប់ពីមានភ្លៀងជន់លិចផ្លូវមួយចំនួនក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋខ្លះបានបង្ហាញនូវកង្វល់អំពីគ្រោះថ្នាក់ដែលអាចនឹងកើតឡើងដោយសារធ្វើចរាចរ ខណៈលើកំណាាត់ផ្លូវខ្លះកំពុងមានការសាងសង់ និងប្រព័ន្ធលូខ្លះគ្មានគម្របត្រឹមត្រូវ។ ...
យន់ ស៊ីនាត
http://bit.ly/2fCuZnU
ក្រសួងមហាផ្ទៃផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានសម្រេចផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាដែលជាអង្គការតស៊ូមតិការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិជាបណ្តោះអាសន្ន បន្ទាប់ពីមានភាពចម្រូងចម្រាសពីការតវ៉ា ពីសំណាក់ពលរដ្ឋខ្លះដែលគេជឿថា ជាក្រុមពលរដ្ឋដែលគាំទ្រក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់។ ...
បែន សុខហ៊ាន និង គង់ មេត្តា
http://bit.ly/2k9ysvy
ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញកម្ពុជា លោកតាវណ្ណ មូលីវណ្ណ បានទទួលមរណៈហើយ
លោកតា វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញកម្ពុជាកាលពីជំនាន់សម័យសង្គមរាស្រ្តនិយម និងបានបន្សល់ទុកស្នាដៃរបស់លោកមកដល់បច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីព្រឹកម៉ោង ៩ និង ៤៥នាទី ថ្ងៃព្រហស្បតិ៍នេះក្នុងវ័យ ៩០ឆ្នាំ នៅគេហដ្ឋានរបស់លោក នៅខេត្តសៀមរាប។ នេះបើ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xNMisN
អ្នករាយការណ៍ UN រិះគន់កម្ពុជាថា បានរំលោភលើសិទ្ធិមនុស្ស
កាលពីម្សិលមិញអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស និងការបង្កឲ្យមានមន្ទិលសង្ស័យ ថាតើការបោះឆ្នោតនៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរឬយ៉ាងណា? ...
Leonie Kijewski
http://bit.ly/2hyOBK7
បដាទាមទារឲ្យដោះលែងលោក កឹម សុខា មួយចំនួនត្រូវដកចេញ
បដាទាមទារឲ្យដោះលែងលោក កឹម សុខា របស់គណបក្សសង្គ្រោះជាតិនៅតាមខេត្តមួយចំនួនត្រូវបានលួច និងដកចេញដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរបានស្នើសុំឲ្យដក ខណៈពេលដែលក្រុមមេធាវីកំពុងរៀបចំឯកសារប្តឹងទៅតុលាការកំពូលប្រឆាំងនឹងការឃុំខ្លួនលោក កឹម សុខា ដែលក្រុម ...
នៀម ឆេង Leonie Kijewski និង ម៉ិច ដារ៉ា
http://bit.ly/2k6iHVU
កម្ពុជាចិនដំណើរការប្រព័ន្ធប្តូរប្រាក់រៀល-យន់
ធនាគារជាតិកម្ពុជា និងធនាគារកណ្តាលរដ្ឋចិនប្រចាំខេត្តគ័ងស៊ី កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យអត្រាប្តូរប្រាក់ រៀលយន់ ប្រចាំខេត្តគ័ងស៊ីប្រទេសចិន ដែលជាដំណើរការមួយអនុញ្ញាតឲ្យអ្នកកាន់ប្រាក់រៀលខ្មែរអាចធ្វើការប្តូរប្រាក់ ...
ហ៊ គីមសាយ
http://bit.ly/2fTcfgO
NBC នឹងបញ្ចូលចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា
ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំកម្ពុជាកំពុងសហការរៀបចំមេរៀនស្តីពីចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុដើម្បីបញ្ជ្រាបការយល់ដឹងពីវិស័យនេះដល់ប្រជាជនកម្ពុជាពីវ័យក្មេងទៅ ហើយគ្រោងដាក់បញ្ចូលមេរៀនហិរញ្ញវត្ថុនេះទៅក្នុងមុខវិជ្ជាសិក្សាដែលមានស្រាប់មួយ ...
ហ៊ គីមសាយ
http://bit.ly/2fscvCG
មន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ ព្រមានក្រុមអ្នកវិភាគ
សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាម្នាក់ កាលពីម្សិលមិញបានព្រមានក្រុមអ្នកវិភាគដែលកំពុងព្យាយាមបកស្រាយរដ្ឋធម្មនុញ្ញដោយលើកឡើងថាចំណាត់ការផ្លូវច្បាប់អាចនឹងធ្វើឡើងទៅលើអ្នកដែលបកស្រាយជ្រុលពេកខណៈអ្នកច្បាប់ថាគេកម្រឃើញស្ថាប័នកំពូលនេះ ...
បែន សុខហ៊ាន និង Daphne Chen
http://bit.ly/2xzyZfM
ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក
ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...
ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5
ក្រសួង-USAIDដាក់ដំណើរការគម្រោងលើកកម្ពស់ដំណាំបន្លែ
ក្រសួងកសិកម្មកម្ពុជា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា កាលពីម្សិលមិញបានដំណើរការគម្រោងផលិតផលកសិកម្មតម្លៃ១៧លានដុល្លារ ឬហៅថាគម្រោង “Feed the Future Cambodia Harvest II” ដើម្បីលើកកម្ពស់ការផលិតដំណាំកសិកម្មរបស់កសិករតាមរយៈការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់។ ...
ចេង សុខហ័ង
http://bit.ly/2k2TrQG
លោក សមរង្ស៊ី ស្នើបរទេសកុំឲ្យផ្ដល់ទិដ្ឋាការឲ្យមន្ត្រី និងគ្រួសារបក្សកាន់អំណាច
អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅសប្តាហ៍នេះបានជួបមន្ត្រីរដ្ឋាភិបាលបរទេសមួយចំនួននៅអូស្ត្រាលី និងនូវែលសេឡង់ដោយបានស្នើឱ្យប្រទេសទាំង ២ កុំឲ្យផ្តល់ទិដ្ឋាការដល់មន្ត្រីគណបក្សកាន់អំណាច និងគ្រួសារជាការឆ្លើយតបចំពោះការចាប់ខ្លួនលោក កឹម សុខា ហើយដំណើរ ...
Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG