ភ្នំពេញប៉ុស្តិ៍
អវត្តមាន លោក កឹម សុខា ក្នុងបន្ទប់សវនាការធ្វើឱ្យមេធាវីដើរចេញ
ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញដោយសារគ្មានវត្តមានលោក សុខា ខណៈសាលាឧទ្ធរណ៍បានកំណត់ថា ការសម្រេចឃុំខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងត្រឹមត្រូវដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ...
នៀម ឆេង Leonie Kijewski និង បែន សុខហ៊ាន
http://bit.ly/2xzYfQs
EuroCham: ទំនុកចិត្តអាជីវកម្មនៅកម្ពុជា២០១៧ធ្លាក់ចុះ
សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជាបានចេញផ្សាយការស្ទង់មតិទំនុកចិត្តអាជីវកម្មលើកទី២របស់ខ្លួនកាលពីម្សិលមិញជាមួយនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅស (White Book) ដែលបានបង្ហាញថា ទំនុកចិត្តអាជីវកម្មនៅកម្ពុជាបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែខ្វះកំណែទម្រង់វិជ្ជមាន និងភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតសភានាពេលខាងមុខ។ ...
Kali Kotoski
http://bit.ly/2fpEK4P
ច្រកព្រំដែនភ្នំដីខេត្តបាត់ដំបង នឹងត្រូវដំឡើងជាច្រកអន្តរជាតិ
អាជ្ញាធរកម្ពុជា និងថៃគ្រោងនឹងប្រកាសដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃឲ្យទៅជាច្រកព្រំដែនអន្ដរជាតិគីឡូ ១៣ នៅព្រឹកថ្ងៃទី ១ ខែតុលាខាងមុខ។ ...
ឃុត សុភចរិយា
http://bit.ly/2wSBbuu
SECC ចេញប្រកាសពីការដោះស្រាយវិវាទមូលបត្រ
គណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីម្សិលមិញ បានចេញផ្សាយប្រកាសថ្មីមួយស្តីពីការដោះស្រាយវិវាទក្នុងវិស័យមូលបត្រ ដែលជាការបំពេញបន្ថែមលើអនុក្រឹត្យដែលមានស្រាប់ តាមរយៈការផ្តល់ព័ត៌មាន និងពន្យល់លម្អិតជាងមុន។ ...
Post Staff
http://bit.ly/2fv6jh1
CNRP លើកបដាទូទាំងប្រទេស ទាមទារឲ្យដោះលែងលោក កឹម សុខា
គណបក្សសង្គ្រោះជាតិសម្រេចលើកបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា នៅតាមស្នាក់ការគណបក្សទូទាំង ២៥ ខេត្ត រាជធានី ចាប់ពីថ្ងៃម្សិលមិញ ខណៈដែលសាលាឧទ្ធរណ៍នឹងបើកសវនាការអសាធារណៈលើបណ្តឹងប្រឆាំងការឃុំខ្លួនលោក កឹម សុខា នៅព្រឹកនេះ។ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM
ក្រុមហ៊ុន១០ដាក់ពាក្យស្នើសុំកម្ចីពីRDB
ធនាគារអភិវឌ្ឍជនបទ (RDB) បានឱ្យដឹងថាក្រុមហ៊ុនចំនួន ១០ បានដាក់ពាក្យស្នើសុំកម្ចីសម្រាប់ការដេញថ្លៃក្នុងការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅក្នុងខេត្តចំនួន៣។ នេះបើយោងតាមលោក កៅ ថាច ...
ចេង សុខហ័ង
http://bit.ly/2fN2Ers
លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថ្លែងរិះគន់ដល់អ្នកបរិស្ថាននិយមជ្រុលនៃអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីទូត (មិនបញ្ចេញឈ្មោះ) ដែលតំណាងឱ្យប្រទេសជាច្រើនបានព្យាយាមរារាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលមានបំណងចង់ឱ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2fN899D
ឈើប្រមាណ ២០ ម៉ែត្រគុបត្រូវបានរឹបអូស
កងរាជអាវុធហត្ថស្រុកគងពិសី និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានរឹបអូសឈើប្រណីតប្រមាណ ២០ ម៉ែត្រគុបនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើដោយឡែកពីគ្នាកាលពីចុងសប្ដាហ៍កន្លងមកនេះហើយបានឃាត់ខ្លួនបុរស ២ នាក់ និងរថយន្តខណៈដែលកំពុងដឹកឈើដោយ ...
សុទ្ធ គឹមសឿន
http://bit.ly/2w3oDAC
សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យ បុរសអាហ្វ្រិកលេបថ្នាំញៀនចូលក្នុងពោះ
បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់នៅពេលនេះកំពុងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចាប់ខ្លួនកាលពីយប់ថ្ងៃទី ១៣ ខែកញ្ញានៅព្រលានយន្ដហោះអន្ដរជាតិ ...
ឃុត សុភចរិយា
http://bit.ly/2x9VVj5
អង្គការមាតាធម្មជាតិ ត្រូវបានលុបចោល ក្រោយលាតត្រដាងរឿងខ្សាច់
កាលពីថ្ងៃសុក្រកន្លងទៅក្រសួងមហាផ្ទៃបានប្រកាសពីការលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលហើយមានប្រសិទ្ធភាពភ្លាមៗតែប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការមួយនេះបានលាតត្រដាង និងបង្ហាញពីការនាំខ្សាច់ស៊ីលីកាដ៏ច្រើនទៅប្រទេសតៃវ៉ាន់ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f3Nn50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដោះស្រាយបញ្ហាជាកញ្ចប់ជាមួយនឹងសហរដ្ឋអាមេរិក
បន្ទាប់ពីមានភាពតានតឹងជាមួយនឹងមហាអំណាចអាមេរិកមកនោះ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈក្នុងការចង់ដោះស្រាយបញ្ហាបញ្ជូនអ្នកទោសខ្មែរនៅអាមេរិក ការផ្អាកទិដ្ឋាការ និងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលនៅសេសសល់លើទឹកដីកម្ពុជាចំនួន ៤៩ នាក់ទៀត។ ...
ផាក់ ស៊ាងលី ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f4h99A
មេធាវីលោក កឹម សុខា ចោទមន្ត្រីគុកដាក់កាមេរ៉ាលួចស្ដាប់រឿងសួរកូនក្ដី
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨ នាក់ដែលបានការពារក្ដីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីម្សិលមិញបានរិះគន់ចំពោះអ្នកគ្រប់គ្រងពន្ធនាគារថាបានបំពានសិទ្ធិសម្ងាត់នៃការសន្ទនារវាងកូនក្ដី និងមេធាវីដែលផ្ទុយ ...
ឆាយ ច័ន្ទនីដា
http://bit.ly/2h5weZt
GE រំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងលើការបំភាយឧស្ម័ន
ប្រធានប្រតិបត្តិក្រុមហ៊ុន General Electric (GE) បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនថាមពលឈានមុខគេមានមូលដ្ឋាននៅអាមេរិកមួយនេះសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រសួងរ៉ែ និងថាមពលត្រឹមខែវិច្ឆិកាខាងមុខនេះលើបចេ្ចកវិទ្យាគ្រប់គ្រងលើការបំភាយឧស្ម័ន ...
Kali Kotoski
http://bit.ly/2x3edm3
មន្ត្រី គជប ថាអ្នកចុះឈ្មោះតិចមិនមែនមកពីនយោបាយ
ខណៈចំនួនអ្នកបោះឆ្នោតមានកម្រិតតិចតួច មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្យាយាមបង្ហាញពីមូលហេតុមួយចំនួន ប៉ុន្តែមិនបានភ្ជាប់នឹងកត្តានយោបាយឡើងកម្ដៅទេ ដោយលើកឡើងថានោះបណ្ដាលមកពីការធ្វើចំណាកស្រុកច្រើន កត្តាអាកាសធាតុដែលមានភ្លៀង ...
សុទ្ធ គឹមសឿន
http://bit.ly/2fa0Bkg
នាយករដ្ឋមន្រ្តីបញ្ចប់ការបញ្ជូនអដ្ឋិធាតុតបនឹងការផ្អាកទិដ្ឋាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកចំពោះការផ្អាកមិនផ្តល់ទិដ្ឋាការរបស់អាមេរិកដោយបញ្ចប់ការបញ្ជូនឆ្អឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ...
Mech Dara and Erin Handley
http://bit.ly/2x5PDm5
កម្ពុជាថាចិនបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច
តំណាងក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើងថាសមិទ្ធផលនៃកំណើនសេដ្ឋកិច្ចកម្ពុជាបានមកពីការរួមចំណែកយ៉ាងសំខាន់ពីគម្រោងវិនិយោគចិន ពិសេសគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រឹងគ្រឹះវិនិយោគនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2h6zp2X
ចិនគាំទ្រ CPP ខ្លាំងជាងមុន ក្រោយមានការថ្កោលទោសពីអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូកាលពីម្សិលមិញបានប្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅប្រទេសចិន សម្រាប់ពិព័រណ៍ចិន‑អាស៊ានលើកទី ១៤ ដែលក្នុងនោះចិនបានថ្លែងជាដដែលអំពីការគាំទ្រគណបក្សប្រជាជនកម្ពុជាខ្លាំងក្លាជាងមុនបន្ទាប់ពីមានការប្រឈមមុខ ...
Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2juFjPS
មន្ត្រីឃុំ-សង្កាត់ CNRP រងការព្រមានវ៉ៃខ្នោះ
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញលិខិតកំណត់បែបបទអំពីការសាងសង់ ជួសជុល និងកែលម្អអគារសាលាឃុំ-សង្កាត់ អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីម្សិលមិញបានព្រមានចាប់ដាក់គុកមន្ត្រីឃុំសង្កាត់មកពីគណបក្សជំទាស់ ដែលប្រើប្រាស់ឈ្មោះបក្សខ្លួនក្នុងការរៀបចំកិច្ចការនេះជាចំណាត់ការ ...
បែន សុខហ៊ាន
http://bit.ly/2x3clJZ
តុលាការឃុំខ្លួនសកម្មជន ២ នាក់តាមបណ្ដឹងក្រុមហ៊ុនខ្សាច់ ក្រុមហ៊ុនខ្សាច់ លី យ៉ុងផាត់
សកម្មជនបរិស្ថានពីរនាក់ដែលបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះមាតាធម្មជាតិត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ហើយបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តភ្លាមៗ កាលពីម្សិលមិញ ប្រមាណជាងមួយថ្ងៃក្រោយពីការចាប់ខ្លួនក្រោមឥទ្ធិពលនៃការប្ដឹងដោយ ...
ផាក់ ស៊ាងលី
http://bit.ly/2vV43Cz
ហេង ពៅ ថាគង់តែអយុត្តិធម៌សុំជម្រះក្ដីឲ្យឆាប់
ដោយនៅតែគិតថាប្រព័ន្ធតុលាការនៅកម្ពុជាមិនអាចរកយុត្តិធម៌ឲ្យខ្លួនបាន អតីតស្នងការនគរបាលរាជធានីភ្នំពេញលោក ហេង ពៅ បានទទូចឲ្យតុលាការកំពូលលើកសំណុំរឿងលោកមកជំនុំជម្រះឲ្យឆាប់ចប់ ខណៈសំណុំរឿងមួយក្នុង ២ ករណីត្រូវលើកពេលសវនាការ ...
គឹម សារុំ
http://bit.ly/2x63U27
តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ កំពុងពង្រីកនិងទាក់ទាញវិនិយោគិន
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) កំពុងពង្រីកសមត្ថភាពលើសពីដំណាក់កាលអភិវឌ្ឍន៍ដំបូងរបស់ខ្លួន និងកំពុងស្វែងរកការទាក់ទាញអ្នកជួលថ្មីជិត ២០០ នាក់សម្រាប់រយៈពេល ៥ ឆ្នាំក្រោយ។ ...
Cam McGrath
http://bit.ly/2xCDl65
ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជានៅតែទាប
របាយការណ៍ថ្មីមួយដែលចេញដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅតែបន្តផ្តល់ពិន្ទុកម្រិតទាបដល់កម្ពុជាទៅលើការអប់រំ និងការបណ្តុះបណ្តាលពលរដ្ឋរបស់ខ្លួន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយសមត្ថភាពប្រកួតប្រជែង និងការប្រើប្រាស់ជំនាញប្រកបដោយផលិតភាព ដោយផ្តល់ចំណាត់ថ្នាក់អន់បំផុតនៅអាស៊ាន។ ...
Kali Kotoski
http://bit.ly/2y06QuD
អាមេរិកផ្អាកចេញទិដ្ឋាការឱ្យមន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយកឡើង និងក្រុមគ្រួសារ
ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញបានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 និង B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ...
នៀម ឆេង និង Erin Handley
http://bit.ly/2x2hXnU
បក្សប្រឆាំង នឹងនៅតែបន្តដើរឆ្ពោះទៅមុខ
លោក សុន ឆ័យ អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ បានបង្ហាញសញ្ញាច្បាស់លាស់មួយកាលពីម្សិលមិញថា គណបក្សប្រឆាំង នឹងនៅតែបន្តដើរទៅមុខ បើទោះបីជាមានចលាចលខាងនយោបាយ នាពេលបច្ចុប្បន្នក្តី ហើយគណបក្សនេះ នឹងនៅតែចូលរួមការរបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខ។ ...
នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62