ភ្នំពេញប៉ុស្តិ៍
សមត្ថកិច្ចរឹបអូសប្រហុកធ្វើពីត្រីមានជាតិគីមីនាំចូលពីវៀតណាម
នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។ ...
នៀម ឆេង
http://bit.ly/2dcDhx6
ABC ដាក់ចេញកម្មវិធីផ្តួចផ្តើមហិរញ្ញវត្ថុបៃតង
សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...
Kali Kotoski
http://bit.ly/2d7ivme
វិនិយោគិនជប៉ុន បង្កើនចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា
ទំនាក់ទំនងកាន់តែធំរវាងប្រទេសជប៉ុន និងកម្ពុជាកំពុងរឹតបន្តឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខណៈជប៉ុនកំពុងជំរុញដល់មហិច្ឆតាអភិវឌ្ឍខ្សែចង្វាក់ឧស្សាហកម្មរបស់ខ្លួន។ មន្ដ្រីនៅអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ជាភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនឲ្យដឹងថាភាពទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើកម្លាំងពលកម្មទាប និងទីតាំងភូមិសាស្ដ្រដែលនៅតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងកំពង់ផែកុងតឺន័រ កៃម៉េប (Cai Mep) របស់ប្រទេសវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2d101Ra
អ្នកជំនាញថា កម្ពុជាត្រូវបង្កើតយីហោឲ្យច្រើន
កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...
Matthieu de Gaudemar
http://bit.ly/2d57r9q
មានការជជែកពីគោលនយោបាយថ្មីរបស់ ICC
ឯកសារគោលនយោបាយថ្មីមួយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កឲ្យមានការជជែកវែកញែកអំពីថាតើតុលាការនេះនឹងចាប់ផ្តើមការស៊ើបអង្កេតទៅលើការរំលោភយកដីធ្លីក្នុងប្រទេសកម្ពុជាឬអត់។ ឯកសារដែលចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយតុលាការ ICC នេះបាននិយាយថាតុលាការនឹងផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និងការរំលោភយកដីធ្លីដោយខុសច្បាប់។ ...
Cristina Maza
http://bit.ly/2cjcIc0
សម្រាប់រថយន្តស្លាកនគរបាល អត់ពន្ធ អត់បញ្ហា!
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cxgjzs
មណ្ឌលព្រៃស្ពឺនៅតែរងការរិះគន់
អ្នកស្រី ងូយ មុំ បីកូនអាយុ ២ ឆ្នាំនៅក្នុងដៃរបស់អ្នកស្រីខណៈអ្នកស្រីរង់ចាំនៅទ្វារមជ្ឈមណ្ឌលព្រៃស្ពឺកាលពីចុងសប្តាហ៍មុន។ ស្រ្តីអាយុ ៣៤ ឆ្នាំគឺទៅទីនោះដើម្បីសួរសុខទុក្ខប្តីអ្នកស្រីដែលជាអ្នករើសអេតចាយដូចអ្នកស្រីដែរដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខណៈគាត់កំពុងរើសអេតចាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់។ ...
គង់ មេត្ដា
http://bit.ly/2d13Rsy
កសិករនៅខេត្តបាត់ដំបង ចាក់ស្រូវចោលតាមផ្លូវជាតិលេខ ៥ តវ៉ានឹងតម្លៃចុះថោក
ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។ ...
ឡាយ សាមាន
http://bit.ly/2ch24hc
បក្សប្រឆាំងមិនសុខចិត្តនឹងអ្នកចុះឈ្មោះបោះឆ្នោតនិយាយខ្មែរមិនច្បាស់
គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ...
ប៊ុន សេងគង់
http://bit.ly/2dci7C2
ចិន សន្យាបង្កើនការវិនិយោគនៅប្រទេសកម្ពុជា
ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។ លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...
Kali Kotoski
http://bit.ly/2cK4XLJ
អង្គការ ៣ សុំឲ្យបញ្ឈប់បទល្មើសឈើក្នុងព្រៃឡង់
អង្គការចំនួន ៣ ដែលរួមមានម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកលោក អ៊ូច ឡេង ផងនោះបានជំរុញឲ្យអង្គការអន្តរជាតិរបស់សហរដ្ឋអាមេរិកចាត់វិធានការបញ្ឈប់បទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ និងព្រៃសហគមន៍ដែលស្ថិតក្នុងគម្រោងការពារព្រៃឈើរបស់ខ្លួន។ បន្ទាប់ពីបានស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងព្រៃឡង់មកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF), អភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព (CDPS) និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយជំរុញឲ្យអង្គការអន្តរជាតិ USAID ចាត់វិធានការលើសកម្មភាពកាប់ដើមជ័រច្បោះរបស់ពលរដ្ឋដែលស្ថិតក្រោមគម្រោងទ្រទ្រង់ព្រៃ និងជីវៈចម្រុះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cNi7Jk
ទឹកប្រាក់មិនបានបង់ថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ កើនឡើងដល់ជិត ២០ លានដុល្លារ
ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...
នៀម ឆេង
http://bit.ly/2cCQBsW
GIZ ចុះកិច្ចព្រមព្រៀងគាំទ្រសហករណ៍សរីរាង្គ
ផលិតផលសរីរាង្គនៅកម្ពុជាជាពិសេសផលិតផលកសិកម្មត្រូវបានគេមើលឃើញថាកំពុងកើនឡើងនៅក្នុងទីផ្សារកម្ពុជាប៉ុន្តែមិនមានការបញ្ជាក់ជាការទទួលស្គាល់ផលិតផលទាំងនោះថាពិតជាបានអនុវត្តតាមបច្ចេកទេសសរីរាង្គនោះខណៈអ្នកប្រើប្រាស់កាន់តែយល់ដឹងពីផលអាក្រក់នៃផលិតផលគីមី។ ដើម្បីពង្រីកទីផ្សារកសិផលសរីរាង្គទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផលិតកម្មសរីរាង្គជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដោយផ្តោតលើការផ្តល់បច្ចេកទេសក្នុងការផលិតឲ្យស្របតាមលក្ខខណ្ឌតម្រូវនៃផលិតកម្មសរីរាង្គ។ ...
ហ៊ គឹមសាយ
http://bit.ly/2cNzerj
គយចាប់រថយន្តដឹកសត្វព្រៃជិត ៤០០ គីឡូក្រាម
ការិយាល័យគយ នៅច្រកព្រំដែន កម្ពុជា-វៀតណាម ជ្រៃធំ កាលពីយប់ថ្ងៃពុធបានបង្ក្រាបចាប់រថយន្តមួយគ្រឿង និងរឹបអូសបានសត្វពស់ និងអណ្តើកភ្នំសរុបជិត ៤០០ គីឡូក្រាម ដែលក្រុមឈ្មួញកំពុងដឹកទៅកាន់ប្រទេស វៀតណាម។ ...
ឃុត សុភចរិយា
http://bit.ly/2cNAs6g
អ្នកចុះឈ្មោះកើនដល់ជិត ២ លាននាក់ ខណៈមានបណ្ដឹងពីគណបក្ស ២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីម្សិលមិញបានចេញរបាយការណ៍ថារហូតមកទល់ពេលនេះអ្នកចុះឈ្មោះបោះឆ្នោតមានជិត ២ លាននាក់ខណៈដែលមានបណ្ដឹងយ៉ាងហោច ១៧ ដែលភាគច្រើនប្ដឹងដោយបុគ្គលក្នុងគណបក្សកាន់អំណាច និងបក្សប្រឆាំង។ ...
ប៊ុន សេងគង់
http://bit.ly/2cWJ0Lr
ឧស្សាហកម្មស្រូវអង្ករកម្ពុជា ហាក់បានដើរដល់ផ្លូវបំបែក
ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លូវបំបែកដ៏សំខាន់មួយខណៈវិស័យនេះបន្តទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរយៈពេលពីរឆ្នាំមកហើយជាមួយនឹងជីវភាពរស់នៅរបស់កសិករស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ដោយសារតែតម្លៃស្រូវបន្តធ្លាក់ចុះ។ «នៅពេលនេះកសិករកំពុងប្រឈមនឹងហានិភ័យខ្ពស់។ ពួកគេបានបារម្ភថាប្រសិនបើតម្លៃស្រូវនៅតែទាបដូចនេះកសិករ ១០០ ភាគរយនឹងខាតបង់ទាំងស្រុងហើយនឹងមិនអាចសងបំណុលបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដែន ស្រីលីម អនុប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហករណ៍ចំរើនផលរាំងកេសីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2d1rK6i
GMAC ព្រមបន្ថែមប្រាក់ឈ្នួលឲ្យកម្មករ ២ ដុល្លារខណៈសហជីពទាមទារដល់ $១៧៩,៦០
ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...
ឡាយ សាមាន
http://bit.ly/2d1ks2z
ព្រៃឡង់ នៅតែត្រូវកាប់បំផ្លាញពីសំណាក់អ្នកមានអំណាច
បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cfV0EY
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
មន្ត្រីពិភាក្សាពីលទ្ធភាពជនពិការចូលទៅអគារសាធារណៈ
មន្រ្តីពីក្រសួងសង្គមកិច្ច និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការកាលពីថ្ងៃចន្ទដើម្បីពិភាក្សាការចេញប្រកាសមួយដើម្បីកំណត់ស្តង់ដារសម្រាប់លទ្ធភាពរបស់ជនពិការក្នុងការចូលទៅអគារសាធារណៈ។ នេះបើតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ...
Andrew Nachemson
http://bit.ly/2cWyTlA
ក្រុមហ៊ុនចិនចាប់អារម្មណ៍លើការសង់ផ្លូវដែក ២ ទៀតនៅកម្ពុជា
អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...
គង់ មេត្ដា
http://bit.ly/2cWztQh
ប្រជាជនចំណាយ $១២០ លានលើសម្ភារក្នុងផ្ទះ
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន GfK មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់អំពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ បង្ហាញថាប្រជាជនកម្ពុជាបានចំណាយប្រហែល ១២០ លានដុល្លារនៅចន្លោះខែកក្កដាឆ្នាំ ២០១៥ ដល់ខែមិថុនាឆ្នាំ ២០១៦ ដើម្បីទិញទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់។ តួលេខនេះបង្ហាញការកើនឡើង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ហ៊ គឹមសាយ
http://bit.ly/2cDtp1z
រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទាញយករ៉ែដំបូងឲ្យទៅ Mesco
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...
Cam McGrath
http://bit.ly/2cUC953
អាជីវករឆ្នេរអូរឈើទាល សុំឲ្យពន្យារគម្រោងសង់ស្តង់លក់ដូរថ្មី
ក្រុមអាជីវករដែលមានតូបលក់ដូរនៅតាមតំបន់មាត់សមុទ្រឆ្នេរអូរឈើទាលកាលពីម្សិលមិញបានផ្ទុះការតវ៉ាទៅនឹងគម្រោងថ្មីរបស់អាជ្ញាធរដែលតម្រូវឲ្យពួកគាត់ធ្វើការរុះរើស្តង់លក់ដូរ និងសាងសង់ស្តង់លក់ដូរថ្មីឲ្យហើយមុនពិធីបុណ្យសមុទ្រចូលមកដល់។ ...
ឃុត សុភចរិយា
http://bit.ly/2cbdPck