ភ្នំពេញប៉ុស្តិ៍
ដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញដំណាំស្រូវនៅក្នុងខេត្តចំនួន ៥
ក្រសួងកសិកម្មបានប្រកាសថាខេត្តចំនួន ៥ បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករនៅដើមរដូវវស្សានេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរបង្កឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ។ ...
សែន ដេវីត
http://bit.ly/1WOuqVl
រដ្ឋាភិបាលបានផ្អាកការសាងសង់នៅកំពង់ផែកោះរ៉ុង
ក្រុមការងារតំបន់ឆ្នេរប្រចាំខេត្តព្រះសីហនុបានចេញបញ្ជាឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា គិតម៉េង ឱ្យបញ្ឈប់ការសាងសង់នៅកំពង់ផែមួយនៅកោះរ៉ុង ដោយនិយាយថាការសាងសង់នោះគឺខុសច្បាប់។ ...
មុិច ដារ៉ា
http://www.phnompenhpost.com/national/govt-halts-building-koh-rong-island-port
គ្រាប់កាំភ្លើងតូចធំជិត ៦០០ គ្រាប់ត្រូវបានប្រទះឃើញនៅកន្លែងផ្សេងគ្នា
គ្រាប់កាំភ្លើង B-40.1/2,ប្រភេទ M-97 និង B-62 ព្រមទាំង AK-47 ជិត ៦០០ គ្រាប់ត្រូវបានពលរដ្ឋក្នុងខេត្តចំនួនបីប្រទះឃើញកប់ក្នុងដីស្រែ និងលើរថយន្តដឹកដី និងបានប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការប្រាប់ពីមន្ត្រីមូលដ្ឋានកាលពីព្រឹកម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/1rp04ed
ក្រុមហ៊ុន JOGMEC នឹងរុករកមាសក្នុងខេត្តរតនគិរី
ក្រុមហ៊ុនរុករករ៉ែមកពីប្រទេសកាណាដា Angkor Gold បានចុះកិច្ចព្រមព្រៀងស្វែងរុករករួមមួយជាមួួយក្រុមហ៊ុន Japan Oil, Gas and Metals National Corp (JOGMEC) ដើម្បីធ្វើការរុករកតាមអាជ្ញាប័ណ្ណនៅតំបន់អូរយ៉ាដាវខាងត្បូងក្នុងខេត្តរតនគិរី។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/jogmec-explore-gold-ratanakkiri
របាយការណ៍របស់សហព័ន្ធសហជីពអន្តរជាតិដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់ទាបជាងគេទាំងដប់
ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសទាំងដប់ដែលមានស្ថានភាពលំបាកសម្រាប់បញ្ហាសិទ្ធិពលករ នេះបើយោងតាមរបាយការណ៍មួួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយសហព័ន្ធសហជីពអន្តរជាតិ (ITUC)។ ...
ប៊ុន សេងគង់ និងIgor Kossov
http://www.phnompenhpost.com/national/intl-union-report-ranks-kingdom-bottom-ten
អ្នកអភិរក្សបរិស្ថានបានព្រមានថាវិថីថ្មីអាចមានផលប៉ះពាល់ដល់សត្វស្លាប
អ្នកអភិរក្សបរិស្ថានបានព្រមានថាគម្រោងវិថីថ្មីមួយដែលឆ្លងកាត់តំបន់អភិរក្សអាចមានផលប៉ះពាល់ដល់សត្វស្លាបជិតផុតពូជនៅតំបន់អភិរក្សសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង។ ...
គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/conservationists-caution-road-through-sanctury-may-harm-birds
រោងចក្រថាមពលធ្យូងថ្មនឹងបញ្ចប់ចុងឆ្នាំ
ជិតពាក់កណ្តាលនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុរបស់វិនិយោគិនមកពីគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមអនុរដ្ឋលេខាធិការទទួលបន្ទុកអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1Q3r4vm
ចចាមអារ៉ាមមិនយកដុល្លារធ្វើឲ្យប៉ះពាល់ទីផ្សាររូបិយប័ណ្ណ
ខណៈមានពាក្យចចាមអារ៉ាមពីការមិនទទួលយកប្រាក់ដុល្លារដែលមានស្នាមប្រឡាក់ ឬមានត្រាពីស្ថាប័នហិរញ្ញវត្ថុឯកជនប៉ុន្មានថ្ងៃមកនេះអ្នកសេដ្ឋកិច្ចលើកឡើងថាអាជ្ញាធរគួរតែចេញបំភ្លឺដើម្បីបំបាត់ការសង្ស័យពីសាធារណជន។ ...
ហ៊ គឹមសាយ
http://bit.ly/1VYDBkK
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តតាំងជាមួយសហភាពអឺរ៉ុបក្នុងការគំរាមកាត់ជំនួយ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការគំរាមកាលពីពេលថ្មីៗពីសភាអឺរ៉ុបដើម្បីកាត់ជំនួយរាប់រយលានដុល្លារដល់ប្រទេសកម្ពុជាដោយសារការរំលោភបំពានសិទ្ធិមនុស្ស។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/32155
Gmoney និង វីង ផ្តល់សេវាផ្ទេរពីកូរ៉េមកកម្ពុជា
ក្រុមហ៊ុន GmoneyTrans ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសរបស់កូរ៉េខាងត្បូងនឹងបើកដំណើរការសេវាផ្ទេរប្រាក់តាមទូរស័ព្ទពីកូរ៉េមកកម្ពុជានៅខែក្រោយដោយធ្វើដៃគូជាមួយវីង។ ...
ហ៊ គឹមសាយ
http://bit.ly/1XTQ4bp
ចំការម្រេចកំពុងគម្រាមកំហែងដល់ព្រៃឈើរបស់កម្ពុជា
ខណៈជំនួញឈើប្រណិតកំពុងបន្តបៀតបៀនព្រៃឈើនៃប្រទេសកម្ពុជា មានវិស័យមួយផ្សេងទៀតដែលកំពុងគម្រាមកំហែងកាន់តែខ្លាំងទៅកាន់ព្រៃឈើរបស់ប្រទេសនេះ៖ ចំការម្រេច។ ...
មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/pepper-business-adds-kingdoms-deforestation-woes
ប្រេងសាំងលក់រាយត្រូវបានកំណត់តម្លៃអតិប្បរមា
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសពីការកំណត់តម្លៃប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែមិថុនា ដោយកំណត់តម្លៃប្រេងអតិប្បរមាត្រឹម៣,៤៥០រៀលក្នុងមួយលីតសម្រាប់ប្រេងសាំងធម្មតា ៣,៥០០រៀលក្នុងមួយលីតសម្រាប់ប្រេងស៊ុបពែរ និង៣,១៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/fuel-price-caps-steady-crude-heating
សេវារថភ្លើងប្រតិបត្តិការឡើងវិញបន្ទាប់ពីមានការប៉ះទង្គិច
មិនមានការ ពន្យារពេល ឬ ការខាតបង់ នូវពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ណាមួយកើតមានឡើយបន្ទាប់ពីមានការប៉ះទង្គិចរវាងរថភ្លើងមួយនិងរថយន្តដឹកទំនិញផលិតស៊ីម៉ងត៍មួយនៅខេត្តកំពតកាលពីថ្ងៃអាទិត្យ ដោយវិស្វករអាចយករថយន្តដែលខូចខាតនោះចេញពីផ្លូវរថភ្លើងនិងអាចអនុញ្ញាតិឱ្យរថភ្លើងបន្តប្រតិបត្តិការនៅលើបន្ទាត់ផ្លូវរថភ្លើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះថ្នាក់នេះ នេះបើយោងតាមពាក្យសម្តីរបស់លោក John Guiry, នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Railways ថ្លែងកាលពីម្សិលមិញ និងបានច្រានចោលរបាយការណ៍ដែលថា ខេត្តនេះមិនមានរថយន្តស្ទូចមានកម្លាំងម៉ាសុីនគ្រប់គ្រាន់ដែលអាចទាញយករថយន្តដឹកទំនិញផ្ទុកស៊ីម៉ងត៍ចេញពីផ្លូវបន្ទាត់នេះបាន ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/railway-operations-resume-after-collision
អាជីវកម្មចិញ្ចឹមត្រី ឆ្តោ-រ៉ស់ ទាំងអស់ត្រូវឲ្យចុះបញ្ជី
បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោដោយស្របច្បាប់ឡើងវិញប្រកាសថ្មីមួយដែលចេញដោយក្រសួងកសិកម្មកាលពីសប្តាហ៍មុនបានតម្រូវឲ្យអ្នកប្រកបរបរចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោទាំងអស់មកចុះបញ្ជីផ្លូវការនៅរដ្ឋបាលជលផល។ ...
ចេង សុខហ័ង
http://bit.ly/1UaqNbU
កម្ពុជាទទួលចំណាត់ថ្នាក់ទាបក្នុងការការពារសិទ្ធិកុមារ
របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។ ...
Yesenia Amaro
http://bit.ly/1tpT4yW
អ្នកគាំទ្រហិរញ្ញវត្ថុស្វែងរកការបង្កើតអាជីវកម្មនៅកម្ពុជា
ក្រុមវិនិយោគិនដែលគាំទ្រហិរញ្ញវត្ថុសម្រាប់ផ្តល់ឲ្យវិនិយោគិនតូចៗក្នុងការចាប់ផ្តើមអាជីវកម្ម (Angel Investors) បានមកដល់ទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុនដើម្បីចាប់ផ្ដើមគំនិតផ្តួចផ្ដើមការវិនិយោគដែលនឹងជំរុញនូវវប្បធម៌ចាប់ផ្ដើមអាជីវកម្មដំបូងនៅកម្ពុជា។ ...
Kali Kotoski
http://bit.ly/1OmC4DB
កំពង់ផែស្វ័យតក្រុងភ្នំពេញបង្កើតក្រុមប្រឹក្សាភិបាលឯករាជ្យទីមួយ
មន្ត្រីក្រុមហ៊ុនមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កំពង់ផែស្វ័យតក្រុងភ្នំពេញបានបង្កើតកិច្ចប្រជុំទូទៅទីមួយកាលពីសប្តាហ៍មុន ដោយជ្រើសរើសក្រុមប្រឹក្សាភិបាលឯករាជ្យដើម្បីធានាឱ្យបាននូវតម្លាភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/ppap-board-adds-first-independent-directors
អាជីវកម្មក្រុមហ៊ុននៅតែបន្តទោះបីមានការចាប់ខ្លួនលោក ប៊ុណ្ណា
ការចាប់ខ្លួនលោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាក្រោមចោទប្រកាន់ពីការចេញមូលប្បទានបត្រគ្មានប្រាក់មិនត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។ នេះបើតាមតំណាងរបស់អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/1UaetbC
ចំណាយទៅលើពាណិជ្ជកម្មតាមកាសែតធ្លាក់ចុះ
ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសដំបូងឆ្នាំនេះខណៈការចំណាយលើទូរទស្សន៍កើនឡើងខ្ពស់។ នេះបើតាមទិន្នន័យចុងក្រោយបានពីក្រុមហ៊ុន Indochina Research បានបង្ហាញកាលពីចុងសប្ដាហ៍មុន។ ...
ហ៊ គឹមសាយ
http://bit.ly/236j4fp
ក្រសួងសុខាភិបាលនិងអង្គការWHOចុះកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan
ការបោះជំហានរបស់វីងក្នុងប្រព័ន្ធទូទាត់នៅកម្ពុជា
វីង ដែលជាធនាគារឯកទេស និងជាភ្នាក់ងារផ្ទេរប្រាក់ចល័តដ៏ពេញនិយមមួយនៅកម្ពុជាបានតែងតាំងលោក Jojo Malolos ជាអគ្គនាយករយៈ ៤ ខែមកហើយដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។ ...
Ayanna Runcie
http://bit.ly/28ApRSl
ចំណូលពីការទស្សនាអង្គរកើនឡើង ១%
ប្រាក់ចំណូលបានពីការលក់សំបុត្រប្រាសាទអង្គរនៅរយៈពេល ៥ ខែដំបូងកើនឡើងតិចតួចត្រឹមតែជាង ១ ភាគរយប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីអាជ្ញាធរអប្សរា។ ...
ចេង សុខហ័ង
http://bit.ly/1OfYTsE
គជបកំណត់ថ្ងៃចុះបញ្ជីបោះឆ្នោត
បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនលើកមក កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយតារាងកាលវិភាគសម្រាប់អ្នកបោះឆ្នោត ដែលនឹងផ្តល់រយៈពេល៣ខែសម្រាប់ការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩.៦លាននៅទូទាំងប្រទេស។ ...
Ananth Baliga
http://www.phnompenhpost.com/national/nec-sets-voter-registration-dates
ប្រធានអង្គការមួយរូបសុំទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...
Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec