ភ្នំពេញប៉ុស្តិ៍
គ្រូបង្រៀនរង់ចាំមើលចំណាត់ការលើនាយកសាលាពុករលួយ
គ្រូបង្រៀនប្រហែល ២០ នាក់នៅអនុវិទ្យាល័យគគីរក្នុងស្រុក កៀនស្វាយ កំពុងរង់ចាំមើលចំណាត់ការពីក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីពួកគេបានដាក់ពាក្យប្តឹងទៅស្ថាប័នទាំងពីរនេះអស់រយៈពេល ៣ ខែមកហើយដោយចោទប្រកាន់នាយកពួកគេថា បានប្រព្រឹត្ត ...
មុំ គន្ធា
http://bit.ly/1GUbkGU
សាលារាជធានីដាក់លិខិតស្នើបំបែកសង្កាត់ជាផ្លូវការ
សាលារាជធានីភ្នំពេញបានសសេរលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃសុំគោលការណ៍បំបែកសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញជាផ្លូវការក្រោយពីបានរៀបចំគម្រោងរួចរាល់។ ...
សែន ដាវីត
http://bit.ly/1WNRuPl
Khmer To Go ផ្តល់សេវាផ្សារទំនើបអនឡាញ
គេហទំព័រផ្សារទំនើប Khmer To Go នឹងផ្ដល់ជម្រើសសម្រាប់ភោជនីយដ្ឋាន សណ្ឋាគារ និងអតិថិជនក្នុងការទិញទំនិញដុំនៅតាមអ៊ីនធឺណិតជាលើកដំបូងនៅកម្ពុជា។គេហទំព័រសេវាផ្សារទំនើបនេះបានដំណើរការរយៈពេល ៦សប្ដាហ៍មកហើយនេះ នឹងបើកដំណើរការជាផ្លូវការក្នុងរយៈពេល៣សប្តាហ៍ទៀត។ ...
Ayanna Runcie
http://bit.ly/1OB5Vam
អ្នកចំណាកស្រុក និងមន្ត្រីបរិស្ថានកាប់ឆ្ការដីអភិរក្សនៅតំបន់សំឡូត
ដីព្រៃនៅដែនអភិរក្សសំឡូតក្នុងខេត្តប៉ៃលិន និងបាត់ដំបងកំពុងត្រូវបានមន្ត្រីបរិស្ថានខ្លួនឯង និងជនធ្វើចំណាកស្រុកធ្វើការកាប់ឆ្ការដើម្បីធ្វើកសិកម្ម និងសង់លំនៅឋានដោយខុសច្បាប់។មន្ត្រីអាជ្ញាធរសង្កាត់អូរតាវៅក្នុងក្រុងប៉ៃលិន និងមន្ត្រីអនុរក្សបរិស្ថាន MJP បាន ...
ផាក់ ស៊ាងលី
http://bit.ly/1Mwq4Mf
ពន្ធដារប្រមូលពន្ធបានជាង $១ ពាន់លានក្នុង១០ខែ
នាយកដ្ឋានពន្ធដារកម្ពុជា បានប្រមូលពន្ធបានជាង ១ ពាន់លានដុល្លារក្នុងរយៈពេលដំបូងនៅឆ្នាំនេះ កើនឡើង ២៣,៨៧ ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...
ស ច័ន្ទដារ៉ា
http://bit.ly/1ljG3TO
តុលាការសម្រេចឃុំខ្លួនគ្រូដែលឲ្យសិស្សប្រុសសម្រាតសិស្សស្រី
គ្រូបង្រៀនសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មីដែលរងការចោទថាបានដាក់ទណ្ឌកម្មឲ្យសិស្សប្រុសសម្រាតសំពត់សិស្សស្រីក្នុងថ្នាក់រៀនលោក ដួង ស៊ីណេត ត្រូវបានតុលាការខេត្តស្វាយរៀងបង្គាប់ឲ្យឃុំក្នុងពន្ធនាគារខេត្តរង់ចាំការជំនុំជម្រះទោសជាក្រោយបន្ទាប់ពីតុលាការបញ្ចប់ ...
ឃុត សុភចរិយា
http://bit.ly/1MItvLK
ក្រុមហ៊ុនជាង ៤ ម៉ឺន នឹងចុះបញ្ជីឡើងវិញ
ក្រសួងពាណិជ្ជកម្មគ្រោងនឹងអំពាវនាវឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីរួចហើយនៅក្នុងប្រព័ន្ធចាស់ត្រូវមកចុះបញ្ជីក្នុងប្រព័ន្ធអនឡាញថ្មីដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។ នេះបើយោងតាម ...
ស ច័ន្ទដារ៉ា
http://bit.ly/1M2l00N
រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ៨ ខែមករាជាសត្តទិវាជាតិ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី ៨ ខែមករាជារៀងរាល់ឆ្នាំជាសត្តទិវាជាតិ និងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការងារចិញ្ចឹមសត្វ និងអនាម័យសត្វក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តីកាលពី ...
សែន ដាវីត
http://bit.ly/1MT2kEb
ទេសចរម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីបង្ហោះយន្តហោះដ្រូន
ភ្ញៀវទេសចរចិនម្នាក់ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីគាត់បានប្រើយន្តហោះដ្រូនបង្ហោះ ដើម្បីថតរូបនៅមុខព្រះបរមរាជវាំង។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1OAB0uJ
ហ៊ុន ម៉ានី ព្រមានចាត់ការអ្នកភ្ជាប់រូបលោកទៅនឹងបាតុកម្មហិង្សា
លោក ហ៊ុន ម៉ានី តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាត់ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលណាដែលភ្ជាប់រូបលោកទៅនឹងការតវ៉ានៅក្រៅរដ្ឋសភាកាលថ្ងៃទី ២៦ ខែតុលាដែលបានធ្វើឲ្យ ...
វង្ស សុខេង
http://bit.ly/1Mlbwvp
សោម គឹមសួគ៌ ត្រូវតែងតាំងជាប្រធានសវនកម្មអាស៊ាន
លោកស្រី សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិកម្ពុជាត្រូវបានតែងតាំងជាប្រធានស្ថាប័នសវនកម្មកំពូលអាស៊ាននៅក្នុងអំឡុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃព្រហស្បតិ៍នៅរាជធានីភ្នំពេញ។ ...
Igor Kossov
http://bit.ly/1WNNZbx
កម្មករកាត់ដេរម្នាក់បានស្លាប់ ក្រោយពីសន្លប់
ក្រសួងការងារ កំពុងស៊ើបអង្កេតករណីការស្លាប់របស់កម្មការនីកាត់ដេរអាយុ ១៩ ឆ្នាំម្នាក់ដែលបានដួលសន្លប់នៅក្នុងរោងចក្រមួយ នៅក្នុងខេត្តព្រៃវែង កាលពីថ្ងៃព្រហស្បតិ៍។ ...
ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/post-weekend/young-garment-worker-faints-shift-dies-later
ទំនាក់ទំនងរវាងអង្គភាពកងអង្គរក្ស ជាមួយនឹងក្រុមដឹកនាំធ្វើបាតុកម្ម
ក្រុមយុវជនជាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងការធ្វើបាតុកម្មនៅខាងក្រៅរដ្ឋសភាកាលពីសប្តាហ៍មុន ត្រូវបានឱ្យដឹងថា ប្រធានកិត្តិយសនៃក្រុមយុវជននេះ គឺជាមេបញ្ជាការរងនៃអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី។ យោងតាមកាសែតភ្នំពេញប៉ុស្តិ៍។កាលពីថ្ងៃពុធ ទាហានបីនាក់ ត្រូវបានចោទប្រកាន់លើករណីវាយដំលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិគឺ ឯកឧត្តម ញ៉យ ចំរើន និង ឯកឧត្តម គង់ សភា កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ បើទោះបីជា តុលាការមិនបានបង្ហាញអំពីអង្គភាព ឬឋានន្តរសក្តិរបស់បុរសទាំងបីនាក់នោះក្តី។ ...
ឆាយ ច័ន្ទនីដា និង Shaun Turton
http://www.phnompenhpost.com/national/bodyguard-unit-ties-leader-rally-group
អតីតអ្នកទោសថា ក្នុងពន្ធនាគារត្រពាំងផ្លុងនិងកំពង់ស្ពឺ មានការប្រើគ្រឿងញៀន
អង្គការក្រៅរដ្ឋាភិបាលនិងអតីតអ្នកជាប់ពន្ធនាគារ ១០ ឆ្នាំបានអះអាងថា អ្នកទោសនៅពន្ធនាគារខេត្ត កំពង់ស្ពឺនិងត្រពាំងផ្លុង កំពុងតែប្រើប្រាស់ថ្នាំញៀនជារៀងរាល់ថ្ងៃដោយមានការឃុបឃិតពីមន្ត្រីអនុរក្ស។លោក កង សុភាព អាយុ ៤៥ ឆ្នាំត្រូវបានដោះលែងចេញពីពន្ធនាគារ ...
ផាក់ ស៊ាងលី
http://bit.ly/1SunOGf
រាជរដ្ឋាភិបាលនឹងបោះបង់ចោលរបប បង់ពន្ធម៉ៅការ
ក្នុងការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រព័ន្ធពន្ធដាររបស់កម្ពុជា រដ្ឋាភិបាលនឹងលុបចោលរបបពន្ធម៉ៅការដែលត្រូវបានគ្រប់គ្រងតិចតួច និងដាក់បញ្ចូលក្រុមហ៊ុនអាជីវកម្មទាំងអស់នៅក្នុងកម្ពុជាឲ្យស្ថិតក្រោមរបបពន្ធពិតផ្លូវការ។ នេះបើតាមសេចក្ដីព្រាងច្បាប់ ...
Ananth Baliga
http://bit.ly/1NGE2fv
នាយករដ្ឋមន្ត្រីថា លោកមិនបានកាន់លុយជំនួយជប៉ុនទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានច្រានចោលការចោទប្រកាន់របស់បក្សប្រឆាំងដែលថារាជរដ្ឋាភិបាលបានប្រព្រឹត្តអំពើពុករលួយលើការប្រើប្រាស់ថវិកាជំនួយពីបរទេសដោយលោកបានចាត់ទុកការចោទប្រកាន់នេះ ...
ប៉ិច សុធារី
http://bit.ly/1RARPU8
រោងម៉ាស៊ីនកិនស្រូវចាប់ផ្តើមរវល់ ដោយសារមានស្រូវថ្មី
ការនាំចេញអង្កររបស់កម្ពុជា សង្កេតឃើញមានសន្ទុះងើបឡើងតូចមួយនៅក្នុងខែតុលាដែលកើនឡើងបាន ១២% បើធៀបទៅនឹងឆ្នាំមុន ខណៈពេលដែលការដាំដុះនៅរដូវវស្សាបានពន្យារពេល ការប្រមូលផលបានចាប់ផ្តើមទៅដល់រោងម៉ាស៊ីនកិនស្រូវថ្នាក់ជាតិហើយ។ ...
Ananth Baliga
http://www.phnompenhpost.com/business/mills-busy-new-rice-crop-rolls
ការកំហិតច្បាប់ថវិកាសម្រាប់សង្គមស៊ីវិលកើនជាសកល
ការដាក់កំហិតផ្នែកច្បាប់ទៅលើថវិកាសម្រាប់សង្គមស៊ីវិលដូចជាតាមរយៈច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលកំពុងតែកើនជាសកល។ នេះបើតាមរបាយការណ៍ចេញដោយអង្គការ Carnegie International Endowment for Peace ដែលបានព្រមាន។បើតាមការសិក្សាមួយដែលហៅថា «បិទបញ្ហាប្រឈម» ដែលចេញកាលពី ...
Zoe Holman
http://bit.ly/1KYx6E2
កំណើនប្រាក់ឈ្នួល មិនកាត់បន្ថយការនាំចេញ
ទោះបីឧស្សាហកម្មកាត់ដេរបារម្ភថាកំណើនប្រាក់ឈ្នួលអប្បបរមា ១២៨ ដុល្លារកាលពីដើមឆ្នាំនេះនឹងប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាក៏ដោយ ក៏វិស័យកាត់ដេរ និងស្បែកជើងបានបង្ហាញពីកំណើនដ៏រឹងមាំនៅឆមាសទី ១ ឆ្នាំ ២០១៥ ដែលមានសរុបប្រហែល ៣ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ ...
Ananth Baliga
http://bit.ly/20IDCKM
មេបក្សប្រឆាំងជួបទូតរឿងឡើងកម្តៅនយោបាយ
ប៉ុន្មានម៉ោងបន្ទាប់ពីបានមកដល់កម្ពុជានៅយប់ថ្ងៃអង្គារខណៈដែលស្ថានការណ៍នយោបាយកំពុងឡើងកម្តៅលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណក្សប្រឆាំងត្រូវបានអញ្ជើញឲ្យជួបជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាចចំនួនបីកាលពីម្សិលមិញដើម្បីពិភាក្សា ...
មាស សុខជា
http://bit.ly/1kcdwPR
តើគម្រោងលំនៅឋានសាធារណៈមានស្ថានភាពយ៉ាងណាហើយ?
បទវិភាគម្ចាស់អចលនទ្រព្យក្នុងស្រុកក្រុមហ៊ុន World Bridge Land, Co. Ltd., និងក្រុមហ៊ុនសាងសង់ដែលមានទីតាំងនៅប្រទេសសិង្ហបុរី Strait Construction Group Pte, Ltd,. បានប្រកាសកាលពីសប្តាហ៍មុនពីអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលក្នុងគម្រោងលំនៅឋានសាធារណៈដែលមានទំហំទឹកប្រាក់ ១០០ លានដុល្លារ។អ្នកអភិវឌ្ឍគម្រោងសំណង់ជនជាតិសិង្ហបុរីមកពីក្រុមហ៊ុន HLH Group Ltd ក៏បានប្រកាស ...
បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PbOpcJ
ជនវ៉ៃតំណាងរាស្ត្រ ៣ នាក់ត្រូវបញ្ជូនទៅឃុំនៅគុកព្រៃស
សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃម្សិលមិញបានសម្រេចឃុំខ្លួនជនសង្ស័យ ៣ នាក់ដែលបានវ៉ៃអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យរងរបួសធ្ងន់ក្រោមការចោទប្រកាន់ពីបទបង្កការខូចខាតដោយមានស្ថានទម្ងន់ទោស និងអំពើហិង្សាដោយចេតនាដោយមាន ...
ប៊ុត រស្មីគង្គា
http://bit.ly/1Nfbyot
PPSEZ ផ្តល់ភាពទាក់ទាញ ដើម្បីប្រជែង PPAP
ការស្ទាបស្ទង់តម្លៃមូលបត្រ (book-build) និងការចុះបញ្ជីក្នុងផ្សារហ៊ុននាពេលខាងមុខរបស់កំពង់ផែភ្នំពេញបានធ្វើឲ្យគេមានទំនុកចិត្តកាន់តែតិចលើផែនការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ប៉ុន្តែប្រតិបត្តិករសួនឧស្សាហកម្មមួយនេះ ...
Cam McGrath
http://bit.ly/1KYyExO
ទណ្ឌិត ៧០០ នាក់ត្រូវលើកលែង និងបន្ថយទោស
បញ្ជីឈ្មោះទណ្ឌិតជាង ៧០០ នាក់មកពីអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃត្រូវបានគណៈកម្មការថ្នាក់ជាតិដឹកនាំដោយក្រសួងយុត្តិធម៌កាលពីម្សិលមិញចាប់ផ្តើមពិនិត្យ និងវាយតម្លៃសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅចុងខែវិច្ឆិកានេះ។ ...
តាំង វីដា
http://bit.ly/1RwNPUu