រដ្ឋាភិបាល

សេវាកម្មរដ្ឋាភិបាល

ក្រសួង​ពាណិជ្ជកម្ម​ ចល័ត​ម៉ាស៊ីន​ត្រួត​ពិនិត្យ​សារធាតុ​គីមី ​និង​ជាតិ​ពុល

ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​ពិសោធន៍​ចល័ត (Mobile Lab) លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ វិភាគ ​និង​ពិនិត្យ​មើល​សារធាតុ​គីមី​ និង​ជាតិ​ពុល ដែល​មាន​នៅ​ក្នុង​អាហារ បន្លែ​ និង​ផ្លែឈើ​ដែល​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ដើម្បី​ការពារ​សុខភាព​ប្រជាជន។ ...

សុខ ចាន់
http://bit.ly/2f5YSqc

មន្ត្រី​អន្តោប្រវេសន៍ ស្នើ​ឲ្យ​​ស៊ើប​អង្កេត​ការ​ចេញ​សំបុត្រ​កំណើត​ឲ្យ​ជន​បរទេស​

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃ​ក្រសួង​មហាផ្ទៃបាន​ស្នើ​សុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបអង្កេត​បឋម​ករណី​ចេញ​សំបុត្រ​កំណើតឲ្យ​ជន​បរទេស​ខុស​ច្បាប់(ចិន)ប្រព្រឹត្ត​ដោយ​ចៅសង្កាត់​ច្បារអំពៅទី២ ឈ្មោះ យ៉ិន វុធ ជា​ថ្នូរ​នឹង​ទឹកប្រាក់​១២០០០​ដុល្លារ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fz6EN5

កម្មវិធីគណនាពន្ធនឹងសម្ភោធនៅឆ្នាំក្រោយ

កម្មវិធី​គណនា​ពន្ធ​ដំបូង​បង្អស់​នឹង​ត្រូវ​សម្ភោ​ធ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើ​ឱ្យ​ការ​បង់ពន្ធ​តាម​រយៈ​ក្រុមហ៊ុន​នានា​កាន់តែ​មាន​តម្លាភាព​។​ កម្មវិធី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នេះ​ គឺជា ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/31521/tax-app-launched-next-year/

សេវា​ឈៀក​រថយន្ត​ចល័ត ​ចាប់ផ្ដើម​ដំណើរការ

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ចល័ត​មួយ​គ្រឿង​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​ចំនួន​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ក្នុង​ខេត្ត​របស់​ខ្លួន​​ខណៈ​ដែល​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​នេះ​ ...

ទូច សុខា
http://bit.ly/2dW9Hyl

ជប៉ុនផ្តល់ថវិកា ៣០ លានដុល្លារសម្រាប់សេវាដឹកជញ្ជូនឡានក្រុងសាធារណៈ និងការបោសសម្អាតមីន

រ​ដ្ខា​ភិ​បាល​ជប៉ុន​ នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​ ៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​ មក​កម្ពុជា​ ដើម្បី​ជម្រុញ​ប្រព័ន្ធ​សេវា​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ និង​ដើម្បី​ពង្រឹង​បន្តសកម្មភាព​បោសសម្អាត​មីន​។​ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​ម្សិលមិញ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30249/japan-gives--30-for-busses--demining/

រាជរដ្ឋាភិបាល​ប្រកាស​​មិន​តំឡើង​ពន្ធ​រយៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​ពង្រីក​វិសាលភាព​ប្រមូល​ពន្ធ​

រដ្ឋាភិបាលនឹងមិនមានផែនការតំឡើងពន្ធអត្រាពន្ធឬបង្កើតពន្ធថ្មីបន្ថែមទៀតនោះទេក្នុងរយៈពេល២ឆ្នាំទៅមុខប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកវិសាលភាពក្នុងប្រមូលពន្ធក្នុងប្រទេស ពីព្រោះថា មានអ្នកជាប់ពន្ធភាគច្រើនមិនទាន់ដឹងពីសារៈសំខាន់នៃការបង់ពន្ធ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងវេទិកាស្ដីពីពន្ធដារកាលពីម្សិលមិញថាគោលនយោបាយរដ្ឋាភិបាលនិងមិនតំឡើងពន្ធបន្ថែម បង្កើនអត្រាពន្ធបន្ថែមឬបង្កើតពន្ធថ្មីរហូតដល់ឆ្នាំ២០១៨ប៉ុន្តែកំណែទម្រង់ពន្ធដារនឹងពង្រីកឲ្យអស់សមត្ថភាពក្នុងការប្រមូលពន្ធពីព្រោះក្រុមហ៊ុនជាច្រើនមិនទាន់មកចុះបញ្ជីនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៅឡើយ។ ...

សុខ ចាន់
http://bit.ly/2cSUAmU

ក្រសួង​ពាណិជ្ជកម្ម​ដាក់​ដំណើរការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មជាមួយនឹងធនាគារឯកទេសវីងបានចុះហត្ថលេខាជាផ្លូវការក្នុងការចាប់ផ្តើមអនុវត្តអនុស្សរណៈយោគយល់គ្នា(MOU)សម្រាប់ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក E-payment នៃប្រាក់ចំណូល និងការចំណាយប្រតិបត្តិការរបស់ក្រសួងទាំងមូល ក្នុងបំណងពង្រឹងសេវាសាធារណៈរបស់ខ្លួនដល់អតិថិជន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលមានវត្តមានក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រការអនុវត្តអនុស្សរណៈយោគយល់គ្នាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារឯកទេសវីង បានចុះហត្ថលេខាតាំងពីទីថ្ងៃទី៩ ក្នុងខែនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2cZhQDw

អ្នក​ជំនាញ​នឹង​ពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ដែល​​មិន​ប្រក្រតី

គណៈកម្មការជំនាញនឹងពិនិត្យលើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមានភាពមិនប្រក្រតីប្រមាណជិត ៥០សន្លឹក ដោយសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណនោះមិនមានសញ្ជាតិខ្មែរ ពិតប្រាកដនៅថ្ងៃនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីកាលពីដើមខែកញ្ញា។ ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានឲ្យដឹងនៅរសៀលថ្ងៃម្សិលមិញថា ក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណជិត៥០សន្លឹក គ្មានសញ្ជាតិខ្មែរពិតប្រាកដនោះ នឹងចាប់ផ្តើមធ្វើការនៅថ្ងៃនេះ។ លោកបានថ្លែងថា៖ «នៅបញ្ចប់ការស្រាវជ្រាវយើងនឹងប្រាប់អំពីលទ្ធផលនោះ»។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2c9INyb

ប៉ូលីសដកហូតអត្តសញ្ញាណបណ្ណចំនួន ៣៤ ដែលមានឈ្មោះជនជាតិវៀតណាម

អាជ្ញាធរនៅក្បែរព្រំប្រទល់វៀតណាមក្នុងស្រុកកោះធំ ខេត្តកណ្តាល បាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណបណ្ណចំនួន ៣៤ ដែលបានដកហូតពីមន្ត្រីប៉ូលីសមូលដ្ឋាន ដោយសារតែពួកគេមានឈ្មោះដែលមិនទំនងជាជនជាតិខ្មែរ។ ...

គង់ សុធា
https://www.cambodiadaily.com/second2/police-confiscate-34-national-ids-vietnamese-names-117795/

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​គ្រោង​ដំណើរ​ការ​ដើម្បី​កៀរគរ​ចំណូល និង​តម្លាភាព

ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ...

ជា វណ្ណៈ
http://bit.ly/2cejQlJ

ប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសតាមអនឡាញ

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាសាធារណៈរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសកាលពីម្សិលមិញថា ការប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសតាមអនឡាញ និងប្រព័ន្ធចេញបណ្ណបើកបរតាមអនឡាញ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29483/online-vehicle-registration/

ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA

គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...

ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet

ក្រសួង​​​​មហាផ្ទៃ​​​នឹង​​​​​​ដាក់​​​ចេញ​​​ប្រភេទ​​​​​​​​​ទិដ្ឋាការ​​​ចូល​​​និវត្តន៍​​​ថ្មីឆាប់ៗ​​​នេះ

មន្ត្រីអន្តោប្រវេសន៍បានលើកឡើងថា  ពួកគេនឹងដាក់ចេញប្រភេទទិដ្ឋាការថ្មី សម្រាប់ ជនបរទេសចូលនិវត្តន៍យ៉ាងយូរត្រឹមថ្ងៃច័ន្ទជាការជំរុញថ្មីបំផុតនៅក្នុងយុទ្ធនាការដើម្បីលើកទឹកចិត្តឲ្យជនបរទេសមករស់នៅប្រទេសកម្ពុជាកាន់តែច្រើន។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33283

តម្លៃ​មាស​នៅ​កម្ពុជា​ហក់​ឡើង​ ១០០ ដុល្លារ​តែ​រយៈពេល​ ១ ថ្ងៃ

តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...

ហ៊ គឹមសាយ
http://bit.ly/293K4eh

មន្ត្រី​​​ម្នាក់​​​និយាយ​​​ថា ត្រូវ​ការ​ថវិកា​ប​ន្ថែមទៀតដើម្បី​ស៊ើប​អង្កេត​ស្នាម​មេដៃ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/32078

កម្មវិធី​របស់​UNICEF​គ្រោង​នឹង​ពង្រឹង​ការ​ចុះបញ្ជី​សំបុត្រ​កំណើត​

នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...

Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration

គេហទំព័ររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេលួចវាយប្រហារ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​គំរាម​ដល់​អ្នក​ដែល​បាន​ចូល​វាយប្រហារ​គេហទំព័រ​របស់​លោក​កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍​ថា​ លោក​នឹង​ប្រើ​វិធានការ​ចាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​បុគ្គល​នោះ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24690/prime-minister-s-website-hacked/

លោក ឡុង ឌីម៉ង់ ត្រូវ​បាន​តែ​ង​តាំង​ជា​ឯក​អគ្គ​រាជទូត​ថ្មី​ប្រចាំ​ប្រទេស​​​កូរ៉េ​ខាងត្បូង

លោក ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ ធានី​ភ្នំពេញ និង​ជា​កូន​ប្រុស​របស់​​រដ្ឋ​លេខា​ធិការ​​មួយ​រូប​នៅ​ក្រសួង​ ការ​បរទេស​ ត្រូវ​បាន​តែង​តាំងឲ្យ​​​​ជំនួស​លោក ស៊ុត ឌីណា អតីត​ឯក​អគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​អប​យស។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31028/

លោក​​​​​​ ហ៊ុន សែន ប្ដេជ្ញាចាប់​ខ្លួន​​​មន្ត្រី​​​​ដែល​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​រដ្ឋា​ភិបាល​​​​​​​​​ខូច​​​​​ឈ្មោះ ហើយ​រិះគន់​​​អ្នក​ដែល​រិះ​​គន់​​

កាល​ពី​ម្សិលមិញ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញាចាប់​ខ្លួន​មន្ត្រី​រាជការ​​ដែល​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ខូច​ កេរ្តិ៍ឈ្មោះ ហើយ​បាន​រិះគន់​អ្នក​ធ្វើអត្ថាធិប្បាយ​នយោបាយ​​​​​ខ្លាំងៗ​​​​​​ដែល​​​​​​​ រិះគន់​​ការ​រុះរើ​គណៈរដ្ឋមន្ត្រី ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/30958/

រដ្ឋសភា​អនុញ្ញាតិ​សំណើរ​ផ្លាស់​ប្តូរ​គណៈរដ្ឋមន្ត្រី​របស់​លោកនាយក​រដ្ឋមន្ត្រី​

កាលពី​ម្សិលមិញ​ រដ្ឋ​សភាព​បាន​អនុញ្ញាតិ​សំណើរ​ផ្លាស់​ប្តូរ​គណៈរដ្ឋមន្ត្រី​ របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ ដោយ​មាន​តំណាងរាស្ត្រ​មិន​បាន​កំណត់​អត្តសញ្ញាណ​ពីរ​រូប​បាន​ចូលរួម​គាំទ្រ​ជា​មួ​យ​ គណបក្សកាន់អំណាច​ក្នុង​ការ​ផ្លាស់​ប្តូរ​នេះ​  បើ​ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​រំលឹក​ដល់​គណបក្ស​ សង្គ្រោះ​ជាតិ ...

មាស សុខជា
http://www.phnompenhpost.com/national/assembly-approves-pms-ministerial-reshuffle

សមាជិក​រដ្ឋាភិបាល​ ២ រូប​នឹង​ចូល​កាន់​តំណែង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង លោក សំ ព្រហ្មនា អតីត​រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍​នឹង​ចូល​កាន់​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ ខែ​មិថុនា​ខាង​មុខ​ដើម្បី​ជំនួស​តំណែង​សមាជិក​ចាស់​ដែល​ត្រូវ​បញ្ចប់​ អាណត្តិ​បន្ទាប់ពី​ស្ថាប័ន​សាមី​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​រួចរាល់​។ ...

ឡាយ សាមាន
http://bit.ly/1URNRM4

សំ​ ព្រហ្ម​នា​ណឹងក្លាយជាសមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

កាលពី​ម្សិលមិញ​ គណៈកម្មាធិការ​អចិន្ត្រយ៍​របស់​រដ្ឋសភា​បាន​ចាត់តាំង​លោក​ សំ​ ព្រហ្ម​នា​អតីត​ អគ្គលេខាធិការ​ក្រសួង​ទេសចរ​ជា​សមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/promnea-looks-set-constitutional-council-membership

ច្បាប់​ថ្មី​សម្រាប​មន្ត្រី​ស៊ី​វិល​

​អនុក្រឹត្យ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល​ស្តី​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​ចំនួន​ម៉ោង​ធ្វើការ​និង​វត្តមាន​របស់​មន្ត្រី​ស៊ី​វិល​និង​និង​មន្ត្រី​ចុះ​កុងត្រា​ត្រូវ​បាន​ផ្ញើរ​ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ បង្កើន​ផលិតភាព​។​យ៉ាងណាមិញ​ ច្បាប់​ទាំងនេះ ...

គង់ មេត្តា
http://www.phnompenhpost.com/national/new-rules-suggested-public-employees

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eXHf9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!