អ្នក​ជំនាញ​នឹង​ពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ដែល​​មិន​ប្រក្រតី

គណៈកម្មការជំនាញនឹងពិនិត្យលើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមានភាពមិនប្រក្រតីប្រមាណជិត ៥០សន្លឹក ដោយសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណនោះមិនមានសញ្ជាតិខ្មែរ ពិតប្រាកដនៅថ្ងៃនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីកាលពីដើមខែកញ្ញា។ ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានឲ្យដឹងនៅរសៀលថ្ងៃម្សិលមិញថា ក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណជិត៥០សន្លឹក គ្មានសញ្ជាតិខ្មែរពិតប្រាកដនោះ នឹងចាប់ផ្តើមធ្វើការនៅថ្ងៃនេះ។ លោកបានថ្លែងថា៖ «នៅបញ្ចប់ការស្រាវជ្រាវយើងនឹងប្រាប់អំពីលទ្ធផលនោះ»។ …

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2c9INyb