ក្រសួង​ពាណិជ្ជកម្ម​ ចល័ត​ម៉ាស៊ីន​ត្រួត​ពិនិត្យ​សារធាតុ​គីមី ​និង​ជាតិ​ពុល

ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​ពិសោធន៍​ចល័ត (Mobile Lab) លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ វិភាគ ​និង​ពិនិត្យ​មើល​សារធាតុ​គីមី​ និង​ជាតិ​ពុល ដែល​មាន​នៅ​ក្នុង​អាហារ បន្លែ​ និង​ផ្លែឈើ​ដែល​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ដើម្បី​ការពារ​សុខភាព​ប្រជាជន។​ ​លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា មន្ទីរ​ពិសោធន៍​ចល័ត​ផ្តល់​សុវត្ថិភាព​ម្ហូប​អាហារ​ដើម្បី​ការពារ​សុខភាព​ប្រជាជន​កម្ពុជា​ ឲ្យ​ចៀសវាង​សារធាតុ​គីមី ​និង​ជាតិពុល ដែល​មាន​នៅ​ក្នុង​អាហារ បន្លែ​ និង​ផ្លែឈើ។ លោក​​បន្ថែម​ថា មន្ទីរ​ពិសោធន៍​ចល័ត​នេះ​នឹង​ចូលរួម​លើក​កម្ពស់​វិជ្ជាជីវៈ​របស់​មន្ត្រី​កាំកុងត្រូល​ ព្រម​ទាំង​ផ្ដល់​លទ្ធភាព​សម្រាប់​ពួកគេ​ធ្វើការ​វិភាគ​ និង​ពិនិត្យ​មើល​យ៉ាង​ឆាប់​រហ័ស​នូវ​សារធាតុ​គីមី​ដែល​មាន​ក្នុង​អាហារ​តាម​ទីផ្សារ ​និង​តំបន់​ដាច់​ស្រយាល​ដែល​សេវា​នេះ​នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ …

សុខ ចាន់
http://bit.ly/2f5YSqc