ព័ត៌មាន
ប្រជាពលរដ្ឋរងការបណ្ដេញចេញស្នើឲ្យរដ្ឋាភិបាលប្រគល់ដីចម្ការអំពៅ ដែលក្រុមហ៊ុនថៃបោះបង់ចោល
អ្នកភូមិប្រាំមួយនាក់មកពីខេត្តឧត្ដរមានជ័យបានធ្វើដំណើរមកកាន់ រាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលថ្នាក់កំពូលប្រគល់ដីចម្ការត្រឡប់មក វិញដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារនិយាយថា ជាដីរបស់ខ្លួនដែល ...
កម្ពុជាបញ្ជូនសំណើថ្មី ឲ្យវៀតណាមបញ្ឈប់ការសាងសង់ប៉ុស្តិ៍យោធានៅតំបន់ព្រំដែនមិនទាន់កំណត់
កាលពីថ្ងៃពុធ ប្រទេសកម្ពុជាបានបញ្ជូនសំណើជាថ្មី ស្នើសំុឲ្យប្រទេសវៀតណាមបញ្ឈប់ជាបន្ទាន់ការសាងសង់ប៉ុស្តិ៍យោធាមួយកន្លែង នៅតំបន់ព្រំដែនមិនទាន់កំណត់ រវាងខេត្តកណ្តាលនៃប្រទេសកម្ពុជា និងខេត្តអានយ៉ាង នៃប្រទេសវៀតណាម។ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=288096
ល្បិចងាយៗ ជួយដោះស្រាយបញ្ហាកង្វះទឹកសម្រាប់ជីវិតសត្វព្រៃនៅកម្ពុជា
វា គឺជាដំណោះស្រាយងាយៗ សម្រាប់កង្វះទឹកដល់ជីវិតសត្វព្រៃ។ នៅក្នុងរដូវរាំងស្ងួតជារៀងរាល់ឆ្នាំ [ពីខែវិច្ឆិកា ដល់ខែមេសា] នៅក្នុងតំបន់ព្រៃការពារ ក្នុងប្រទេសកម្ពុជាភាគខាងកើត អ្នកវិទ្យាសាស្ត្រខាងជីវិតសត្វ ព្រៃ បានផ្តល់ ...
John Barrat
http://smithsonianscience.si.edu/2015/06/this-simple-trick-helped-fix-a-wildlife-water-shortage-in-cambodia/
ហ៊ុន សែន នឹងកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពិធីនៅថ្ងៃសុក្រនេះ
នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរំពឹងទុកថា នឹងកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមរណភាពរបស់មេដឹកនាំគណបក្សនេះកាលពីសប្តាហ៍មុន។ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ការសម្រេចនេះនឹងបង្កើនសាមគ្គីភាពនៅ ...
អង្គការមិនមែនរដ្ឋាភិបាលជួបជាមួយនឹងតំណាងរាស្ត្រគណបក្សប្រឆាំងពាក់ព័ន្ធនឹងច្បាប់ចម្រូងចម្រាស
កាលពីថ្ងៃពុធ តំណាងអង្គការសិទ្ធិមនុស្សនិងគាំទ្រប្រជាធិបតេយ្យ បានជួបជាមួយនឹងអនុប្រធានរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រឆាំង កឹម សុខា ដោយបន្តទាមទារឲ្យយកច្បាប់ចម្រូងចម្រាសសំដៅគ្រប់គ្រងអង្គការមិនមែន រដ្ឋាភិបាល មកដាក់លើតុពិភាក្សា។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/ngos-meet-with-opposition-lawmaker-over-controversial-law/2826073.html
សហគ្រិនថៃរីករាយនឹងការលក់អាហារតាមផ្លូវនៅក្នុងប្រទេសកម្ពុជា
នៅក្នុងខែនេះ សហគ្រិនថៃជាច្រើនបានមកដល់ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីរៀបចំពិពណ៌អាហារតាមផ្លូវសម្រាប់រយៈពេលមួយសប្តាហ៍។ ពួកគេត្រូវបានអញ្ជើញ ឲ្យមករៀបចំនៅតាមបណ្តោយផ្លូវសុភមង្គល ឬ ...
បុគ្គលិកសារព័ត៌មាន NNT
http://thainews.prd.go.th/CenterWeb/NewsEN/NewsDetail?NT01_NewsID=WNFOR5806170010001
ម៉ុងតាញ៉ា ២៣ នាក់ទៀតមកសុំសិទ្ធិជ្រកកោននៅភ្នំពេញ
ជនសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាសរុប ២៣ នាក់ក្នុងនោះមានស្រ្តីម្នាក់ត្រូវបានដឹកមករាជធានីភ្នំពេញចន្លោះពីខែមេសា ដល់ពាក់កណ្តាលខែមិថុនាបន្ទាប់ពីលាក់ខ្លួននៅក្នុងព្រៃខេត្តរតនគិរីអស់រយៈពេលជាច្រើនខែ។ នេះបើតាម ...
ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1JSOY8E
រដ្ឋាភិបាលនៅតែមិនប្រាប់ឈ្មោះភូមិត្រូវដោះដូរទៅឲ្យវៀតណាមដើម្បីរក្សាទុកភូមិលោក ហេង សំរិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនព្រមបង្ហាញឈ្មោះភូមិខ្មែរពីរដែលត្រូវដោះដូរទៅឲ្យប្រទេសវៀតណាមដើម្បីរក្សាទុកភូមិពីរដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងខេត្តត្បូងឃ្មុំនោះឡើយ ខណៈដែលជនជាតិភាគតិចជិត ៣០០ នាក់ បានទាមទារឲ្យក្រសួងមហាផ្ទៃដកមេប៉ុស្តិ៍ព្រំដែន ...
មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5
គ.ជ.ប បង្កើតគណៈកម្មការចំនួន ២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចបង្កើតគណៈកម្មការចំនួន ២ដើម្បីទំនាក់ទំនងការងារជាមួយស្ថាប័នពាក់ព័ន្ធនានា និងសម្របសម្រួលការងារជាមួយគណៈកម្មការរាជធានី-ខេត្ត ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតហើយក្នុងមួយគណៈកម្មការមានក្រុមការងារតូចៗចំនួន ៤ ក្រុម។ ...
តាំង វីដា
http://bit.ly/1IjWJOV
មន្ត្រីម្នាក់និយាយថា អ្នកកាប់ឈើជនជាតិខ្មែរម្នាក់ត្រូវទាហានថៃបាញ់ស្លាប់
ប្រធានភូមិម្នាក់ក្នុងខេត្តឧត្ដរមានជ័យបានលើកឡើងកាលពីម្សិលមិញថា បុរសជនជាតិខ្មែរម្នាក់ដែលឆ្លងព្រំដែនទៅកាប់ឈើប្រណីតខុសច្បាប់នៅក្នុងទឹកដីថៃ ត្រូវបានទាហានថៃបានស្លាប់កាលពីថ្ងៃសុក្រ។ ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/25839/
នគរបាលរកឃើញទំនិញខុសច្បាប់១៤តោនក្នុងរថយន្តក្រុងមកពីវៀតណាម
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ការឆែកឆេររបស់នគរបាលទៅលើរថយន្តក្រុងបីគ្រឿងដែលដឹកទំនិញខុស ច្បាប់ពីទីក្រុងហូជីមិញមកកាន់រាជធានីភ្នំពេញ បានរកឃើញក្រណាត់ សាំងក្រអូប និងសម្ភារមួយចំនួនទៀតទម្ងន់ជាង១៤តោន។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/25833/
រដ្ឋមន្ត្រីក្រសួងការងារអះអាងថា ពលកម្មកុមារមានតិចតួចនៅក្នុងឧស្សាហកម្មកាត់ដេរ
រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍កាលពីម្សិលមិញថា មានករណីកម្មករអនីតិជនតិចតួចណាស់នៅក្នុងឧស្សាហកម្មកាត់ដេរ ដែល “យើងអាចរាប់ពួកគេដោយម្រាមដៃបាន” ប៉ុន្តែមន្ត្រីសហជីពមួយរូប និងអង្គការមិនមែនរដ្ឋាភិបាលមួយ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/25837/
គ្រូធ្វើកូដកម្មទាមទារឲ្យដកនាយកសាលា
គ្រូបង្រៀនប្រមាណ ៣០ នាក់នៃវិទ្យាល័យសុខអានក្តីទន្ទឹមក្នុងស្រុកសំរោងបាននាំគ្នាលើកបដាធ្វើកូដកម្មមិនចូលបង្រៀនកាលពីម្សិលមិញ ដើម្បីស្នើឲ្យដកនាយកសាលាចេញដោយពួកគេចោទថានាយករូបនេះបានចាយថវិកាតាមកម្មវិធី (PB) គ្មានតម្លាភាព។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1R7iyGn
ការទិញដីរបស់ PPSEZ បញ្ចប់មុនឡើងផ្សារហ៊ុន
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាតំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍខ្លាំងបំផុតរបស់កម្ពុជាបានឲ្យដឹងថា កិច្ចព្រមព្រៀងដីសម្រាប់តំបន់សេដ្ឋកិច្ចពិសេសដែលគ្រោងទុកនៅប៉ោយប៉ែតនឹងត្រូវបានបញ្ចប់មុនពេលការចុះបញ្ជីរបស់ PPSEZ លើផ្សារហ៊ុនរបស់ប្រទេសកម្ពុជា។ អគ្គនាយក PPSEZ បានថ្លែង ...
Charles Rollet
http://bit.ly/1KXNcSM
ច្បាប់អង្គការមិនមែនរដ្ឋាភិបាលចម្រូងចម្រាស ទៅដល់រដ្ឋសភាសម្រាប់ពិភាក្សាហើយ
បើទោះជាមានការព្រួយបារម្ភជាច្រើនថា ច្បាប់នេះ អាចរឹតត្បិតការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ សេចក្តីព្រាងច្បាប់សំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុង ប្រទេសកម្ពុជា បានមកដល់រដ្ឋសភាហើយកាលពីថ្ងៃអង្គារនេះសម្រាប់ពិភាក្សា មុន ...
នៅ វណ្ណារិន
http://www.voacambodia.com/content/controversial-ngo-law-goes-to-national-assembly-for-debate/2824628.html
មន្ត្រីការទូតសហភាពអឺរ៉ុបស្វាគមន៍សេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលចម្រូងចម្រាសរបស់កម្ពុជា
យោងទៅតាមមន្ត្រីរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហ្សង់ហ្វ្រង់ស័រ កូតាំង បានស្វាគមន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជា ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=287873
ម៉ុងតាញ៉ា២នាក់ លាក់ខ្លួននៅភាគឦសាននៃប្រទេសកម្ពុជា
អ្នកស្រុក បានឲ្យដឹងកាលពីថ្ងៃអង្គារនេះថា ជនជាតិម៉ុងតាញ៉ា២នាក់មកពីប្រទេសវៀតណាម កំពុងលាក់ខ្លួននៅខេត្តដាច់ស្រយាលភាគឦសាននៃប្រទេសកម្ពុជា ពីរថ្ងៃបន្ទាប់ពីអ្នកភូមិនៅទីនោះបានជួយ៦នាក់ផ្សេងទៀត ទៅ ...
រដ្ឋា វិសាល
http://bit.ly/1TsVaXJ
សកម្មជនព្រៃឈើនៃប្រទេសកម្ពុជា ជម្រុញអាជ្ញាធរឲ្យបង្ក្រាបការកាប់ឈើខុសច្បាប់
កាលពី ថ្ងៃអង្គារ សកម្មជនមួយក្រុមនៅខេត្តឧត្តរមានជ័យ ភាគពាយព្យនៃប្រទេសកម្ពុជា បាននិយាយថា ព្រៃឈើរបស់ពួកគេស្ថិតនៅក្រោមការគម្រាមគំហែងពីអ្នកកាប់ឈើ ខុសច្បាប់ នៅបណ្តាខេត្តជិតខាង និងអាចត្រូវបានបំផ្លាញអស់ក្នុងរយៈពេល ...
ហង្ស សាវយុត
http://www.rfa.org/english/news/cambodia/logging-06162015131714.html
អង្គការសិទ្ធិមនុស្សនិយាយថា មរណភាពរបស់ ជា សុីម ជាការបង្ហាញឲ្យឃើញពីនិទណ្ឌភាព
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងថា ជាមួយនឹងមរណភាពរបស់ ជា សុីម កាលពីសប្តាហ៍មុន ដែលជាស្ថាបនិកនៃគណបក្សកាន់ អំណាច និងអតីតកម្មាភិបាលខែ្មរក្រហម ប្រជាជនកម្ពុជាត្រូវបានដាស់តឿន ឲ្យឃើញជាថ្មីម្តងទៀតថា អ្នកមានអំណាច កម្រនឹងត្រូវបានចោទប្រកាន់ ...
សុខ ខេមរា
http://bit.ly/1fixfKS
អង្គការស្បៀងអាហារនិងកសិកម្មផលិតការណែនាំថ្មីសម្រាប់តាមដានកុមារធ្វើការក្នុងវិស័យកសិកម្ម
អង្គការស្បៀងអាហារនិងកសិកម្ម បានប្រកាសពីការណែនាំថ្មី ប្រើសម្រាប់វាយតម្លៃពលកម្មកុមារក្នុងវិស័យកសិកម្ម និងផលប៉ះពាល់ ដែលកម្មវិធីអភិវឌ្ឍន៍ផ្សេងៗអាចមាន។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1LeZU0y
ចិនផ្តល់ម៉ាស៊ីនអេកូ២០០គ្រឿង ដល់មន្ទីរពេទ្យកម្ពុជា
កាលពី ថ្ងៃច័ន្ទ រដ្ឋាភិបាលចិនបានផ្តល់ម៉ាស៊ីនអេកូ២០០គ្រឿងដល់ប្រទេសកម្ពុជា សំដៅចូលរួមលើកតម្កើងគុណភាពនិងសេវាសុខាភិបាលរបស់ប្រទេសនេះ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប៊ូ ជាំងគូ បានផ្តល់សម្ភារទាំងនេះដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/china-delivers-200-sets-of-ultrasound-machines-to-cambodian-hospitals-8687
សម្រាប់មេដឹកនាំសហជីព ច្បាប់ស្តីពីសហជីពនៅតែជាកង្វល់
មេដឹកនាំ សហជីព និយាយថា ពួកគេបារម្ភថា សហជីពមួយចំនួននឹងត្រូវបិទទ្វារ ប្រសិនបើច្បាប់ថ្មីចូលមកគ្រប់គ្រងពួកគេ ត្រូវបានអនុម័ត។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានឲ្យដឹងថា ច្បាប់ថ្មីនេះ នឹងមិន ...
ម៉ែន គឹមសេង
http://www.voacambodia.com/content/for-labor-leaders-law-on-unions-remains-a-concern/2824664.html
ម៉ម សូណង់ដូ នឹងបង្កើតគណបក្សសារជាថ្មី
ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ នឹងបង្កើតគណបក្សសង្គមប្រជាធិបតេយ្យសំបុកឃ្មុំ ជាថ្មី សម្រាប់ចូលរូមក្នុងការបោះឆ្នោតនៅអាណត្តិទី៦ ឆ្នាំ២០១៨។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1J4fOuj
យុវជនប្រមូលផ្តុំគ្នាដើម្បីចំណាកស្រុកកាន់តែមានសុវត្ថិភាព
កាលពីសប្តាហ៍មុន យុវជនប្រមាណជា ៥០នាក់ មកពីបណ្តាខេត្តចំនួន៥ បានប្រមូលផ្តុំជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីបញ្ហានៃការធ្វើចំណាកស្រុកដោយបង្ខំ និងគ្រោះថ្នាក់របស់វា។ មេដឹកនាំនៃបណ្តាញយុវជនសហគមន៍ មកពីបណ្តា ...
នៅ ពៅលក្ខិណា
http://www.voacambodia.com/content/youths-gather-in-effort-to-make-migration-safer/2824704.html