រាជរដ្ឋាភិបាលនឹងបោះបង់ចោលរបប បង់ពន្ធម៉ៅការ
ក្នុងការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រព័ន្ធពន្ធដាររបស់កម្ពុជា រដ្ឋាភិបាលនឹងលុបចោលរបបពន្ធម៉ៅការដែលត្រូវបានគ្រប់គ្រងតិចតួច និងដាក់បញ្ចូលក្រុមហ៊ុនអាជីវកម្មទាំងអស់នៅក្នុងកម្ពុជាឲ្យស្ថិតក្រោមរបបពន្ធពិតផ្លូវការ។ នេះបើតាមសេចក្ដីព្រាងច្បាប់ឆ្នាំ២០១៦ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ។
ក្នុងសេចក្តីបន្ថែមមួយភ្ជាប់ទៅនឹងច្បាប់ថវិកាជាតិដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបាន រដ្ឋាភិបាលបានឲ្យដឹងថា បង្កាន់ដៃពន្ធបានពីរបបពន្ធម៉ៅការមាន «តិចតួចបំផុត» និងមានប្រហែល ០,៥ ភាគរយប៉ុណ្ណោះក្នុងចំណោមប្រាក់ចំណូលពន្ធសរុបនៅក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ ប៉ុន្តែស្របពេលជាមួយគ្នានេះ ការងារនេះបានប្រើប្រាស់មន្ដ្រីពន្ធរហូតដល់ទៅ ៦០ ភាគរយ ដើម្បីប្រមូលពន្ធទាំងនេះ។ …
Ananth Baliga
http://bit.ly/1NGE2fv