ការ​អភិវឌ្ឍ​សង្គម

សិទ្ធិមនុស្ស

អាជ្ញាធរ​រើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​ភ្នំ​គូលែន ហើយ​បន្ត​ឱសានវាទ​ ៥ ​ថ្ងៃ

ក្រោយពី​អាជ្ញាធរ​បាន​រុះរើ​សំណង់​រោង​អនាធិបតេយ្យ ៤៩ រោង​ ក្នុងចំណោម​សំណង់​រោង​ជិត ១ ០០០ ​ខ្នង ​ដែល​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​គម្រប​ព្រៃឈើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​កាលពី​ចុង​សប្ដាហ៍​មុន​នោះ​, លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់ខ្លួន​ក្រុម​សកម្មជន ...

វ៉ន ដារ៉ា
https://bit.ly/2NWvYxu

មន្ត្រី​រដ្ឋាភិបាល​ថា ការស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក​ កឹម សុខា គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​តុលាការ

មន្ត្រី​រដ្ឋាភិបាល និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លើយតប​ថា ការទាមទារ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​ទូត​មួយ​ចំនួន​ឱ្យ​ទម្លាក់​បទចោទប្រកាន់​លើ លោក កឹម សុខា គឺជា​ការជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា ខណៈ​ដែល​កាលពី​ម្សិលមិញ​មន្ត្រី​ទូត​មួយ​ចំនួន​បន្ត​ចូលជួប​មេបក្ស​អតីត​បក្សប្រឆាំង ...

ខន សាវិ
https://bit.ly/2QhAisI

មន្ត្រី​បញ្ជាក់ថា បាន​ទទួល​របាយការណ៍​ពី​ EU

មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​របាយការណ៍​ពី​គណៈកម្មការ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ទៅលើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ស្ដីពី​កម្ពុជា​ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២០ ថា​តើ​ត្រូវ​ព្យួរ​ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ...

ម៉ិច ដារ៉ា
https://bit.ly/351FCEM

អ្នកស្រី ស្ម៊ីត បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ និង វិធានការ​បង្ក្រាប ប៉ុន្តែ​មន្ត្រី​ថា ជា​វិធានការ​ដើម្បី​រក្សា​សន្តិភាព

អ្នក​រាយការណ៍​ពិសេស អ.ស.ប ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រនេះ បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បង្ក្រាប​ខាង​នយោបាយ​ដែល​មាន​លក្ខណៈ​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ទូទាំង​ប្រទេស ហើយ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់ និង ការ​ជួប​ប្រជុំ។ ...

ឡុង គីមម៉ារីតា
https://bit.ly/33Npx58

ក្រុមការងារ​ធ្វើការ​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​បង្កើត​ឡើង​

​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​ភារកិច្ច​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ និង​វាយតម្លៃ​មាតិកា​ ដើម្បី​ជំរុញ​វិស័យ​សារព័ត៌មាន​ប្រកបដោយ​គុណភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន ...

តាំង វីដា
https://www.khmertimeskh.com/50655949/working-group-to-assess-media-freedom-through-local-lenses/

UJFC​ អំពាវនាវ​ឱ្យ​មានការ​វាយតម្លៃ​រួម​គ្នា​នៃ​សេរីភាព​សារព័ត៌មាន​

សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (UJFC)​ បាន​ជំរុញ​ឱ្យ​សហជីព​ក្នុងស្រុក​ និង​សមាគម​សារព័ត៌មាន​ចូលរួម​សហការ​ និង​ធ្វើការ​វាយតំលៃ​រួម​គ្នា​លើ​សេរីភាព​សារព័ត៌មាន​របស់​ព្រះរាជាណាចក្រ​។​ លោក​ ហ៊ុយ​ វណ្ណៈ​ ប្រធាន​ UJFC​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​ថ្មី​ក្នុង​សមាជ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ...

តាំង វីដា
https://www.khmertimeskh.com/50650537/ujfc-calls-for-joint-evaluation-of-press-freedom/

គណៈកម្មាធិការ​សិទ្ធិមនុស្ស​ និង​ UN ផ្សព្វផ្សាយ​អនុសាសន៍ ១៧៣

គណៈកម្មាធិការ​សិទ្ធិមនុស្ស និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុសាសន៍​ចំនួន​ ១៧៣ ដែល​ទទួល​បាន​ពី​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​តាមរយៈ​ការត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR)​។ ...

នៀម ឆេង
https://bit.ly/35isVWN

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ថា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​អះអាង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ បាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់់ដា​អន្តរជាតិ​ ដោយ​រាជរដ្ឋាភិបាល​ បាន​បង្រួម​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ឲ្យ​នៅ​តិច​បំផុត​ ដើម្បី​ធានា​ឲ្យ​ការ​ទទួល​បាន​ព័ត៌មាន ...

ប៉ិច សុធារី
https://bit.ly/2AW9BAS

គ​.​ស​.​ម​.​ក​.​ មាន​ភារកិច្ច​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​

រដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ ក្នុង​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​នៅ​កម្ពុជា​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ការ​ផ្លាស់​ប្តូរ​ស្រប​តាម​គោលការណ៍​ទី​ក្រុងប៉ារីស ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50642105/chrc-tasked-with-drafting-rights-unit-law/

លោក ជិន ម៉ាលីន ​ច្រានចោល​របាយការណ៍​ថា កម្ពុជា​​មាន​វិបត្តិ​សិទ្ធិមនុស្ស

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​កាលពី​ម្សិលមិញ ច្រានចោល​ការលើកឡើង​ថា កម្ពុជា​មាន​វិបត្តិ​សិទ្ធិមនុស្ស​ដូច​ដែល​អង្គការ​សិទ្ធិមនុស្ស​បាន​រាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។ លោក​ក៏​រំពឹង​ដែរ​ថា សេចក្ដី​សម្រេច​មួយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ធ្វើឡើង​ដោយ​មាន​តុល្យភាព​។ លោក ម៉ាលីន ថ្លែង​ដោយ​ឆ្លើយតប​ទៅនឹង ...

នៀម ឆេង
https://bit.ly/2lEZ5JJ

​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​អង្គការ​ដក​របាយការណ៍​ស្តី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ២​ ដក​របាយការណ៍​រិះគន់​ស្តី​ពី​ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​មីក្រូហិរញ្ញវត្ថុ​ បន្ទាប់​ពី​បាន​កោះហៅ​តំណាង​អង្គការ​ឱ្យ​ចូលរួម​ប្រជុំ​ ដើម្បី​ការពារ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​។​ របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ខែ ...

ឃួន ណារីម
http://Khuon Narim

ក្រសួង​បញ្ចប់​ការពិនិត្យ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ខែក្រោយ

ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​កែលម្អ​ចុងក្រោយ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ «​សិទ្ធិ​ទទួល​ព័ត៌មាន​» ​ជាមួយ​អន្តរក្រសួង​គន្លឹះ​កាលពី​ថ្ងៃទី​ ២០ ខែ​ សីហា ដោយ​មិនមាន​ការកែតម្រូវ​ន័យ​ ឬ​សេចក្ដី​អ្វី​នោះទេ ហើយ​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ដ្រី​សម្រេច​នា​ដំណាច់​ខែ​កញ្ញា​ ឬ​យ៉ាងយូរ ...

វ៉ន ដារ៉ា
https://bit.ly/2ZhWbJ9

ក្រសួង​ព័ត៌មាន​ និង​គណៈកម្មាធិការ​ជាតិ ពង្រឹង​អ្នកកាសែត​លើ​ការផ្សាយ​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រួមគ្នា​ពង្រឹង​សមត្ថភាព​ និង​តួនាទី​អ្នកសារព័ត៌មាន និង​ពិធីករ​វិទ្យុ ទូរទស្សន៍ ឱ្យ​ទទួល​បាន​ជំនាញ​បន្ថែម​អំពី​ការរាយការណ៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការជួញដូរ​មនុស្ស ដោយ​ចាត់ទុក​អ្នកកាសែត​ជា​តួអង្គ​សំខាន់ និង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការផ្សាយ​អំពី​ការរងគ្រោះ​របស់​ពលរដ្ឋ​។ ...

វ៉ន ដារ៉ា
https://bit.ly/2TYMjmN

ក្រសួង​បញ្ជូន​របាយការណ៍​សិទ្ធិ​មនុស្ស​ទៅ​គណៈកម្មការ​អឺរ៉ុប

កាលពី​ម្សិលមិញ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ លោក​ កេ​ត​ សោ​ផា​ន់​ បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ដាក់​របាយការណ៍​ទៅ​គណៈកម្មការ​អឺរ៉ុប​ដោយ​លំអិត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ របាយការណ៍​ដែល​ត្រូវ​បាន​ដាក់​ជូន​កាលពី​ថ្ងៃ ...

តាំង វីដា
https://www.khmertimeskh.com/50634383/ministry-submits-rights-report-to-european-commission/

ជប៉ុនលើកពី​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ពេល​ជួប​ភាគី​កម្ពុជា

កិច្ច​សន្ទ​នា​ស្ដី​ពី​សិទ្ធិមនុស្ស​កម្ពុជា​-ជប៉ុន ​លើក​ទី១០ ដែល​រៀ​បចំ​ដោយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​កាល​ពី​​ម្សិលមិញ​ ភា​គីជប៉ុន​​បាន​លើក​ឡើង​ពី​ការ​រំលាយ​បក្ស​សង្ក្រោះ​ជាតិ​ ករណី​ចាប់​ខ្លួន​លោក​​ កឹម សុខា ​ឃាតកម្ម​លើ​លោក​​ កែម ឡី ...

នៀម ឆេង
https://bit.ly/2KjSTkf

លោក ប្រាក់ សុខុន ជួប​តំ​ណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​អំពី​ដំណោះស្រាយ EBA

​លោក​ស្រី ​Federica Mogherini​ ដែល​ជា​តំណាង​​ជាន់​ខ្ពស់​​របស់​សហ​ភាព​អឺរ៉ុប​​សម្រាប់​កិច្ច​​ការ​បរទេស​​ និង​គោល​នយោ​​បាយ​សន្តិសុខ​ និង​ជា​អនុ​ប្រធាន​សហ​ភាព​អឺរ៉ុប​ផង​ដែរ​នោះ ​បាន​ជួប​ជា​មួយ​លោក ​ប្រាក់ សុខុន​ ...

នៀម ឆេង
https://bit.ly/2YIOcoj

ជន​ជាតិ​ភាគ​តិច​បារម្ភ​បាត់​ដី​សហគមន៍ ​ខណៈ​មាន​ឈ្មួញ​បញ្ចុះ​បញ្ចូល​ឲ្យ​លក់ដី

ជនជាតិ​ដើម​ភាគ​តិ​ច​សួយ នៃ​សហ​គមន៍​កោដូន​តីក្នុង​ស្រុក​ឱរ៉ាល់ បាន​សម្ដែង​ការ​​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ដីក​សិ​កម្ម​បម្រុង​ទុករបស់​សហ​​​​គមន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោ​យ​របស់​ពួក​គេ ខណៈ​មាន​​ឈ្មួញ​​ទៅ​បញ្ចុះ​បញ្ចូល ...

ឃុត សុភចរិយា
https://bit.ly/30ELC3R

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មនុស្ស​ប្រាំពីរនាក់​ក្នុង​ការប្រារព្ធ​ខួប​បាញ់់​សម្លាប់​លោក កែម ឡី

អ្នកគាំទ្រ​លោក​បណ្ឌិត កែម ឡី ចំនួន​ប្រាំពីរ​រូប​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ពិធី​រំឭក​​​ខួប​ទី​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ក្នុង​នោះ​អ្នក​គាំទ្រ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ ...

ហ៊ុល រស្មី
https://khmer.voanews.com/a/seven-arrested-for-marking-third-year-anniversary-of-killing-political-commentator/4994274.html

ក្រសួង​ការបរទេសៈ លោក ហ៊ុន សែន​ ទទួល​ជោគជ័យ​ក្នុង​ការ​ប្រជុំ​ WTO និង​សិទ្ធិ​មនុស្ស

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​បាន​​វិល​ត្រឡប់​មក​កម្ពជា​វិញកាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​បន្ទាប់​ពី​បាន​​ចូលរួម​ប្រជុំ​នៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភព​លោក​ WTO​ ​និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហប្រជា​ជាតិ​ ពី​ថ្ងៃ​ទី​ ៣ ​ដល់ ...

នៀម ឆេង
https://bit.ly/2JsTP4s

​អន្តរក្រសួង​បន្ដ​ពិភាក្សា​សេចក្ដីព្រាងច្បាប់​ សិទ្ធិ​ទទួល​ព័ត៌មាន​

​អន្តរក្រសួង​សំខាន់ៗ​កាលពី​ម្សិលមិញ​ បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​៥​ ដើម្បី​បន្ត​ពិនិត្យ​និង​ពិភាក្សា​សេចក្តី ព្រាងច្បាប់​ដំបូង​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ខណៈ​ដែល​ សង្គម​ស៊ី​វិល​ចង់​ឃើញ​ក្រសួង​ពាក់ព័ន្ ធ​ព​ន្លឿ​ន​ការ​ពិភាក្សា​ដោយ​បាន​ចាត់​ទុក​ច្បាប់​នេះ​ថា ...

រី សុចាន់
https://bit.ly/2YFfjBa

លោក​ ហ៊ុន សែន៖ សិទ្ធិមនុស្ស​មិន​​ត្រូវ​វាយ​តម្លៃ​ដោយ​មើល​ដើម​ឈើ ១ ដើមៗ​ទេ​ តែ​ត្រូវ​មើល​ព្រៃ​ទាំងមូល​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ សិទ្ធិ​មនុស្ស​មិន​ត្រូវ​វាយ​តម្លៃ​ដោយ​មើល​​ដើម​ឈើ​ ១ ​ដើមៗ​ទេ​ តែ​ត្រូវ​ មើល​ព្រៃ​ទាំង​មូល​ ​ហើយ​កម្ពុជា​មិន​ឱន​ក្បាល​ជា​មួយ​នឹង​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ដទៃ​លើ​បញ្ហា ...

នៀម ឆេង
https://bit.ly/2LvdyD6

កម្ពុជាច្រានចោល​ការ​ចាត់​ចំណាត់​ថ្នាក់​របស់​អាមេរិក ​រឿង​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​​ ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ដែល​បន្ត​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ក្នុង​ស្ថានភាព​អាក្រក់​នៃ​​ការ​មិន​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ដោយ​មិន​បាន​បំពេញ និង​មិន​បាន​តាំង​ចិត្ត​​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ជា​អ្វី​ដែល​ ...

ឡុង គីមម៉ារីតា
https://bit.ly/2WVgZoB

​សហរដ្ឋអាមេរិក​មើលឃើញ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​កម្ពុជា​មិន​ទាន់​គ្រប់គ្រាន់​

សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កម្ពុជា​មិន​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ឱ្យ​បាន​គ្រប់គ្រាន់​នូវឡើយ​ទេ​ ដោយ​បន្សល់​ទុក​នូវ​ប្រជាជាតិ​អាស៊ី​ដែល​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លុះត្រាតែ​មានការ​ចាត់វិធានការ​យ៉ាង​រឹង​មាំ​។​ របាយការណ៍​ស្តី ...

Matt Blomberg
https://www.reuters.com/article/us-usa-trafficking-cambodia/u-s-sees-cambodias-anti-trafficking-efforts-floundering-idUSKCN1TL21Q

អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ ឲ្យ​ទម្លាក់​បទ​ចោទ​អតីត​បុគ្គលិក RFA

អង្គ​ការ​ឃ្លាំមើ​​ល​សិទិ្ធម​នុ​ស្ស (​Huma​n Right Watch) កាល​ពី​ថ្ងៃពុធ បាន​ចេញ​សេច​ក្ដីប្រ​កាស​ព័ត៌​មាន​មួយដោយស្នើ​ឲ្យ​​ទម្លាក់​ចោលកា​រចោទ​ប្រកាន់ទៅលើ​អតីត​បុគ្គលិ​កវិទ្យុ​អាស៊ី​សេ​​រី ២ នាក់​ និង​បោះ​បង់​ការ​ដាក់​ពួ​កគេ​ឱ្យ​ស្ថិ​ត​នៅក្រោ​ម​កា ...

ឃុត សុភចរិយា
https://bit.ly/2Xx44Og

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vaypK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!