​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ថា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​អះអាង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ បាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់់ដា​អន្តរជាតិ​ ដោយ​រាជរដ្ឋាភិបាល​ បាន​បង្រួម​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ឲ្យ​នៅ​តិច​បំផុត​ ដើម្បី​ធានា​ឲ្យ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កាន់តែ​ទូលំទូលាយ​ និង​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ និង​អភិបាលកិច្ច​ល្អ​។​ ការ​បញ្ជាក់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​ «​សិទ្ធិ​ទទួល​ព័ត៌មាន​៖​ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បំភ្លេច​ចោល​»​ ដែល​រៀបចំ​ដោយ​អង្គការ​យូ​ណេ​ស្កូ​ និង​ក្រសួង​ព័ត៌មាន​ ក្រោម​កិច្ចសហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សង្គម​ស៊ី​វិល​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​អង្គារ​។​ …​

ប៉ិច សុធារី
https://bit.ly/2AW9BAS