ព័ត៌មាន​

ក្រសួងការបរទេស​៖​ បើ​ថៃ​ដកខ្លួន​ពី​ MOU​ ២០០១​ គឺជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​

កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា​ ប្រសិនបើ​ប្រទេស​ថៃ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១​ នោះ​វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់​ ហើយ​ក៏​ជា​ជំហាន​មួយ​ងាក​ចេញ​ ពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/443951

ជប៉ុន​ប្រគល់​រថយន្ត​ដឹក​សំរាម​ ១០​គ្រឿង​បន្ថែម​ដល់​កម្ពុជា​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សំណល់​សំរាម​ឱ្យ​កាន់តែ​ប្រសើរ​

រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​រថយន្ត​ដឹក​សំរាម​បន្ថែមចំនួន​ ១០​ គ្រឿង​បន្ថែម​ទៀត​ដល់​ក្រសួងបរិស្ថាន​ ជា​ជំនួយ​លើក​ទី​បី​ដែល​មាន​រថយន្ត​សរុប​ចំនួន​ ៣០​ គ្រឿង​ ដើម្បី​ចូលរួម​ចំណែក​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​កាក​សំណល់​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/458954

កម្ពុជា​ស្វាគមន៍​នាយទាហាន​ឥណ្ឌូ​នេ​ស៊ី​ចូលរួម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ តាមដាន​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​

ក្រសួងការពារជាតិ​កម្ពុជា​បាន​ស្វាគមន៍​នាយទាហាន​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ពីរ​រូប​ ដែល​ត្រូវ​បាន​បញ្ជូន​មក​ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ ដើម្បី​តាមដាន​ និង​ធានា​ការ​អនុវត្ត​វិធានការ​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://postkhmer.com/national/news/443972

ក្រុមហ៊ុន​ជម្រះ​ប​ញ្ចី​ផ្តល់​ពេល​ដល់​ម្ចាស់បំណុល​ H-PAY​ ៣០​ថ្ងៃ​ដើម្បី​ដាក់​ពាក្យ​ស្នើ​ទាមទារ​សំណង​

អ្នក​ជម្រះបញ្ជី​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ គឺ​ក្រុមហ៊ុន​ Reachs​ &​ Partners​ Co.,​ Ltd.​ បាន​ចេញ​សេចក្តី​ប្រកាស​ស្នើ​ឱ្យ​ម្ចាស់បំណុល​របស់​ H-PAY​ ដាក់​ព័ត៌មាន​លម្អិត​ ឬ​ការ​តវ៉ា​របស់​ពួក​គេ​ក្នុង​រយៈពេល​ ៣០​ថ្ងៃ​ ដោយ​ព្រមាន​ថា​ អ្នក​ដែល​ខកខាន ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/h-pay-creditors-given-30-days-to-file-claims/kh

គុណភាព​ទឹកទន្លេ​មេគង្គ​នៅ​តែ​មាន​ស្ថាន​ភាពល្អ​នៅ​ដើមឆ្នាំ​២០២៦​នេះ​

ការ​វាយតម្លៃ​គុណភាព​ទឹកជា​ប្រចាំខែ​នេះ​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​តាមដាន​ ត្រួតពិនិត្យ​ចំនួន​១១​ ទីតាំង​ ដោយ​ការ​អនុវត្ត​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ និង​រាជធានី​តាម​ នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​រួម​មាន​ ខេត្តស្ទឹងត្រែង​ ក្រចេះ​ កំពង់ចាម​ កណ្តាល​ ភ្នំពេញ​និង​ព្រៃវែង​។​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/443906

កម្ពុជា​ និង​ JICA​ ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​

កម្ពុជា​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ ហើយ​កម្ពុជា​ ក៏​បាន​ស្នើ​សម្រាប់​ការ​គាំទ្រ​ជា​បន្តបន្ទាប់ ...

ឈន ណន
https://postkhmer.com/national/news/443903

កម្ពុជា​ព្រាង​ច្បាប់ថ្មី​ស្ដីពី​កាតព្វកិច្ច​យោធាចំពោះយុវជន​អាយុ​ពី​១៨​ដល់​២៥​ឆ្នាំ

សេចក្តីព្រាងច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធា ដែលនឹងអនុវត្តចំពោះពលរដ្ឋខ្មែរជាបុរសទាំងអស់ដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ត្រូវបានព្រាងដែលមាន ៨ជំពូក និង ២០មាត្រា ដើម្បីជំនួសច្បាប់កាលពីឆ្នាំ២០០៦ ដែលពុំបានគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងដោះស្រាយតម្រូវការសន្តិសុខ និងពង្រឹងការការពារជាតិ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-drafts-new-military-service-law-targeting-youth-aged-1825

ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំត្រូវបានផាកពិន័យជាង ១ពាន់លានរៀល ដោយសារល្មើសអនុក្រឹត្យ០៣

សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន ១.៧៤៤.០០០.០០០រៀល (ឬប្រមាណជា ៤៣៥ ៦៧០​ដុល្លារ) ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី ២២នេះ។ ...

បុគ្គលិកភ្នំពេញប៉ុសិ៍្ត
https://postkhmer.com/national/news/443816

ក្រសួងបរិស្ថានព្រមាន «បិទរោងចក្រ» កែច្នៃដំណាប់ស្វាយ ក្រោយពីរកឃើញបង្កការបំពុលប្រភពទឹកអូរត្រែង ក្នុងខេត្តបាត់ដំបង

ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរការផលិតកម្មរោងចក្ររបស់ក្រុមហ៊ុន បៃស៊ីង សេង បន្ទាប់ពីមន្រ្តីជំនាញបានរកឃើញថា រោងចក្រនេះបានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ខេត្តបាត់ដំបង។ ...

បុគ្គលិកភ្នំពេញប៉ុសិ៍្ត
https://postkhmer.com/national/news/443839

មេដឹកនាំកម្ពុជា​ប្រាប់​មន្ត្រី​ចិន​ថាកម្ពុជា​មានជំហរ​ដោះស្រាយ​ជម្លោះ​ជាមួយថៃ​ដោយ​សន្តិវិធី​ផ្អែក​លើ​ច្បាប់អន្តរជាតិនិង​ទ្វេភាគី

មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក​ តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដោយ​ក្នុង​ជំនួប​នេះ​លោក​បាន​រៀបរាប់​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ និង​បាន​បញ្ជាក់​ពីជំហរ​របស់​កម្ពុជាថា​នឹង​ដើរ​លើ​គោលការណ៍សន្តិភាព។ ...

ឈន ណន
https://postkhmer.com/national/news/443827

មន្ត្រីនគរបាលជាន់ខ្ពស់ពីររូប ប្រឈម​​មុខ​​នឹង​បទ​ទទួលសំណូកពី​បណ្តាញឆបោកតាមអនឡាញ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា អង្គភាពនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ពីររូបទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ដោយសង្ស័យពាក់ព័ន្ធនឹងការទទួលសំណូកពីបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-deputy-police-chief-immigration-official-face-court-over-alleged-scam-bribes/

ចិនគាំទ្រកម្ពុជាលើវិស័យយោធា ដើម្បីចូលរួមលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា

កិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ភាគីចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/china-supports-cambodia-for-military-sector-to-promote-military-cooperation-and-military-modernization/

កម្ពុជា​ និង​ចិន​នឹង​រៀបចំ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ «២+២»​ លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​

នា​ថ្ងៃ​ទី​២១​ ខែមេសា​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ប្រាក់​ សុ​ខុន​ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ សីហា​ នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​ គឺ​លោក​ វ៉ាង​ យី​ និង​លោក​ តុង​ ជុន​ ដើម្បី​ធ្វើ ...

ម៉ន សុខកែវ
https://kiripost.com/stories/cambodia-and-china-to-hold-first-22-dialogue-in-phnom-penh/kh

សិទ្ធិ​មនុស្ស​កម្ពុជា​ប្រតិកម្ម​ពាក្យ​ “Scambodia”​ របស់​កាសែត​ WSJ​ ថា​ប៉ះពាល់​សិទ្ធិ​មនុស្ស​ និង​កិត្តិយស​ជាតិ

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRC)​ បាន​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​កាន់​ The​ Wall​ Street​ Journal​ ដើម្បី​ពិនិត្យ​ឡើង​វិញ​ និង​កែតម្រូវ​ចំណងជើង​អត្ថបទ​មួយ​ ដែល​បាន​ប្រើ​ពាក្យ​ “Scambodia”​ ថា​ មាន​លក្ខណៈ​បង្ខូច​ និង​អាច​ប៉ះពាល់​ដល់​កិត្តិយស​ និង​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​។ ...

ហុង រស្មី
https://postkhmer.com/national/news/443801

៥១​ ឆ្នាំ​នៃ​របប​ខ្មែរក្រហម​៖​ ពី​សោកនាដកម្ម​ទៅ​រក​យុត្តិធម៌​ និង​ការ​ឆ្លុះ​បញ្ចាំង​ទស្សនៈ​នៃ​ការ​ចង​ចាំ​

នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ កម្ពុជា​ បាន​រំឭក​ខួប​៥១​ឆ្នាំ​ នៃ​ថ្ងៃ​របប​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​សោកនាដកម្ម​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​។​​ ...

ហុង រស្មី
https://postkhmer.com/national/news/440210

ក្រសួង​ការងារ​ និង​ KOICA​ ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ការងារ​ទាំង​នៅ​កម្ពុជា​ និង​កូរ៉េ​

​លោក​ ហេង​ សួរ​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​លោកស្រី​ ឆ​យ​ ម៉ូ​ន​ ជុង​ (CHOI​ Moon​ Jung)​ នាយិកា​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ ប្រចាំ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ “​គម្រោង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ ឆ្លើយ​តប​តម្រូវការ ...

ឈន ណន
https://postkhmer.com/national/news/440388

ក្រសួង​ព័ត៌មាន​បដិសេធ​អត្ថបទ​ WSJ​ ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អន​ឡាញ​ថា​ជា​ការ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​កម្ពុជា​សម្ដែង​សោកស្ដាយ​ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​ដោយ​ The​ Wall​ Street​ Journal​ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​អន​ឡាញ​ ដោយ​ប្រើប្រាស់​ភាសា​ និង​ការ​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​នោះ​មាន​លក្ខណៈ​ «​វិទ្ធង្សនា​»​ និង​ប៉ះពាល់​ដល់​កិត្តិយស​ និង​អត្តសញ្ញាណ​ជាតិ ...

ហុង រស្មី
https://postkhmer.com/national/news/440421

លើសពេក ឬលឿនពេក? កម្ពុជាកំពុងទប់ទល់នឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូនក្នុងចំណោមយុវវ័យ

សម្រាប់សិស្សានុសិស្សដែលមានអាយុក្រោម១៦ឆ្នាំ បញ្ហាមិនមែនគ្រាន់តែជាការរំខាននោះទេ។ ពួកគេអាចប្រឈមមុខដោយផ្ទាល់ទៅនឹងមាតិកាដែលបង្កគ្រោះថ្នាក់ ជនឆបោកតាមអ៊ីនធឺណិត និងសម្ពាធសង្គម ដែលពិបាកក្នុងការដោះស្រាយតែម្នាក់ឯងដោយសារតែភាគច្រើនមានវ័យក្មេងពេក។ ដូច្នេះ មានការអំពាវនាវកាន់តែច្រើនឡើងអោយបង្កើតគោលការណ៍ជាក់លាក់ និងតឹងរឹងលើការប្រើប្រាស់ទូរស័ព្ទ ជាពិសេសនៅក្នុងសាលារៀន។ ...

រិន ឧស្សាហ៍
https://cambodianess.com/article/too-much-too-soon-cambodia-grapples-with-teens-growing-smartphone-dependence

គម្រោងសំណង់ធំៗខ្លះនៅក្រុងព្រះសីហនុនៅតែបន្តជាប់គាំង ខណៈការបង្ក្រាបការឆបោកក៏កំពុងកែប្រែសេដ្ឋកិច្ចតំបន់នេះ

ក្រុងព្រះសីហនុ កំពុងប្រឈមនឹងការលំបាកក្នុងការស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច។ កាលពីមុន ក្រុងឆ្នេរមួយនេះរីកចម្រើនយ៉ាងលឿន ដោយសារការវិនិយោគពីប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន វិស័យសំណង់កំពុងជាប់គាំង ដោយសារប្រាក់វិនិយោគចូលមានកម្រិត និងភាពមិនប្រាកដប្រជា ដែល មួយផ្នែកពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/sihanoukville-stalled-projects-persist-as-scam-crackdown-reshapes-economy/

គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ ១៧​នាក់​ និង​របួស​៤៥​នាក់​ ក្នុង​រយៈពេល​ ៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៧​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២៦​។​ ...

បុគ្គលិកភ្នំពេញប៉ុសិ៍្ត
https://postkhmer.com/national/news/440214

កម្ពុជា​តវ៉ា​ជា​ផ្លូវការ​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​ថៃ​ បន្ដ​បង្កើត​ស្ថានភាព​ថ្មី​លើ​ដី​កម្ពុជា​

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​សំណើ​តវ៉ា​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ថៃ​ ចំពោះ​សកម្មភាព​បន្ត​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​ ដែល​រំលោភ​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ តាម​បណ្តោយ​ព្រំដែន​។​ ...

ហុង រស្មី
https://postkhmer.com/national/news/440273

ឃាត់ខ្លួន​សង្ឃ​២​អង្គ​នៅ​ខេត្តព្រៃវែង​ពី​បទ​ផលិត​ និង​ចែកចាយ​រូប​អាសអាភាស​កុមារ​

យោង​តាម​ការ​បង្ហោះ​របស់​អង្គភាព​ការពារ​កុមារ​ (CPU)​ នៅ​ថ្ងៃ​ទី​៨​ ខែមេសា​ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ពិសេស​រួម​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នកជំនាញ​ការពារ​កុមារ​ ដឹកនាំ​ដោយ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​ លោក​ ឈឿ​ន​ ប៊ុ​ន​ឆ​ន ...

មាស ម៉ូលីកា
https://kiripost.com/stories/two-prey-veng-monks-arrested-for-child-pornography-offences/kh

ជម្លោះព្រំដែន​បន្ត​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុង​ខេត្តព្រះវិហារ​ ធ្វើ​ឱ្យ​បាត់​ចំណូល​ទេសចរណ៍​១,៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​គ្រួសារ​ដែល​រស់នៅ​ក្បែរ​ប្រាសាទព្រះវិហារ​កំពុង​តស៊ូ​ដើម្បី​រស់រាន​ ដោយ​អ្នកស្រុក​ជា​ច្រើន​នៅ​តែ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​បាន​ ចាប់តាំងពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​បាន​ផ្ទុះ​ឡើង​ ដោយ​អាជីវកម្ម​ចំនួន​ ៣៤៥​កន្លែង​ ត្រូវ​បាន​បង្ខំ​ឱ្យ​បិទទ្វារ​ ដោយសារ ...

យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/border-conflict-continues-to-impact-preah-vihear-businesses-with-16m-tourism-revenue-lost-annually/kh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bCpdm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!