សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ​ចេញផ្សាយ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា អ្នក​ដែល​មាន​បំណង​បង្កើត​មន្ទីរពិសោធន៍​មូលដ្ឋាន និង​ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន​ដែល​មិនទាន់ ...

ធូ វិរៈ
https://bit.ly/2R9I08H

អេស៊ីលីដា​បាន​ការយល់ព្រម​ពី​ NBC ក្នុង​ការបោះ​លក់​ IPO

Acleda Bank Plc ដែលជា​ធនាគារ​ឈានមុខ​គេ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​ក្នុងការ​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX ) បន្ទាប់ពី​ធនាគារ​នេះ​ទទួល​បាន​លិខិត​យល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការធ្វើ​ពិពិធកម្ម​ប្រភព​មូលនិធិ​របស់​ខ្លួន​សម្រាប់​ការពង្រីក​អាជីវកម្ម​។ ...

ម៉ៃ គុណមករា
https://bit.ly/2DCXU3f

ទំហំ​ជួញដូរ​ភាគហ៊ុន​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ធ្លាក់ចុះ​ខ្លាំង​នៅ​ត្រីមាស​ទី​ ៣

ទំហំ​ជួញដូរ​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ធ្លាក់ចុះ​ ៩២ ​ភាគរយ​​ នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​ធៀប​នឹង​ត្រីមាស​ទី​ ២ ទោះបី​ជា​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​បាន​កើនឡើង​ ៤០ ​ភាគរយ ​រហូត​ដល់​ ៨០០ ​ដុល្លារ​ក៏ដោយ​។ អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​មិនបាន​បារម្ភ​អំពី​ការធ្លាក់ចុះ​ទំហំ​ជួញដូរ​នេះ​ទេ ដោយ ...

ម៉ៃ គុណមករា
https://bit.ly/2R9OqEQ

ធនាគារ​ពិភពលោក​ព្រមាន​ជា​ថ្មី​ថា​ លទ្ធភាព​នៃ​ការ​ដក ​EBA ​អាច​ប៉ះ​ទង្គិច​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​ពិភពលោក​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ព្រមាន​ម្តង​ទៀតថា​ លទ្ធភាព​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ» ឬ​ហៅ​ថា​ EBA ​អាច​នឹង​ក្លាយ​ជា​បច្ច័យ​មិន​ល្អ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដែល​ធនាគារ​នេះ​ អះអាង ...

ហ៊ុល រស្មី
https://khmer.voanews.com/a/hul-world-bank-repeated-its-warning-over-impacts-of-eba-withdrawal/5183194.html

World​ Bank​ ព្រមាន​ពី​ហានិភ័យ​លើ​សេដ្ឋកិច្ច​កម្ពុជា​ បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដកហូត​

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ បាន​លើកឡើង​ក្នុង​របាយការណ៍​នោះ​ថា​ ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ បណ្តាល​មក​ពី​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​នៅដើម​ឆ្នាំក្រោយ​ និង​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ ដែល​អាច​នឹង ...

ត្រាន់ តិចសេង |
https://vodkhmer.news/2019/11/28/eco-world-bank-reports-cambodia-economy-risking-by-eba-withdrawal/

រដ្ឋាភិបាល​បាន​ត្រៀម​ $៣ ​ពាន់​លាន​ ទប់ទល់​នឹង​ហានិភ័យ

ដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប ខណៈ​ពេល​កម្ពុជា​នៅសល់​ពេល​ ២ ​សប្តាហ៍​ទៀត ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​។ ...

ធូ វិរៈ
https://bit.ly/2Oy6fMd

ក្រសួង​និយាយ​ថា​កំណើន​សេដ្ឋកិច្ច​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រកបដោយ​សមធម៌​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​ និង​បង្កើត​ឱកាស​សម្រាប់​ទាំងអស់គ្នា​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50665228/ministry-says-economic-growth-has-benefitted-people-equitably/

បញ្ហា​របស់​ SME ​ចាំបាច់​ត្រូវ​​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្

មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹងថា សហគ្រាស​ខ្នាតតូច និង​មធ្យម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ទោះបី​យ៉ាងណា​វិស័យ​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ត្រូវការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​។ ...

ធូ វិរៈ
https://bit.ly/2L4mazp

ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ជួបប្រទះ​នូវ​កំណើន​ដ៏​រឹងមាំ​

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ កំណើន​សេដ្ឋកិច្ច​ដុល​ក្នុង​ស្រុក​របស់​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ត្រឹម​ ៧ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ ពោល​គឺ​ធ្លាក់ចុះ​ពី​ ៧.៥​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​ ។ ...

សុខ ចាន់
https://www.khmertimeskh.com/50664637/national-economy-experiencing-robust-growth-wb/

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ ដែល​ជំរុញ​ដោយ​កំណើន​ការនាំចេញ

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ ដែល​ជំរុញ​ដោយសារ​កំណើន​ការនាំចេញ និង​តម្រូវការ​ខ្លាំង​ក្នុងស្រុក​។ បើ​យោងតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ធនាគារ​ពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ​បន្តិច​ពី​ ៧,៥ ​ភាគរយ​​ កាលពី​ឆ្នាំ​ ២០១៨ មក​នៅ​ ៧ ​ភាគរយ ...

ធូ វិរៈ
https://bit.ly/33p4pB9

សហគមន៍​អ៊ឺរ៉ុប​គាំទ្រ​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ

ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​លោកស្រី​ Carmen​ Moreno​ បាន​ប្តេជ្ញា​ថា​នឹង​នាំ​វិនិយោគិន​អឺរ៉ុប​បន្ថែម​ទៀត​មក​កម្ពុជា​ និង​សន្យា​រក្សា​ទំនាក់ទំនង​ល្អ​រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​។ ក្នុង​ជំនួប​ជាមួយ​លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​កាលពី​ម្សិលមិញ​ លោកស្រី​ឯកអគ្គ​រដ្ឋទូត​ Moreno​ បាន​ទទួលស្គាល់​ការ ...

តាំង វីដា
https://bit.ly/2OvMl4p

វិស័យ​ធនាគារ​កម្ពុជា​ នឹង​មិន​ប៉ះពាល់​ក្នុង​ករណី​កម្ពុជា​បាត់បង់ EBA

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) ​បាន​អះអាង​ថា វិស័យ​ធនាគារ​របស់​កម្ពុជា​នៅតែ​រឹងមាំ​ហើយ​នឹង​មិន​ទទួលរង​ដោយ​ផ្ទាល់​ដោយសារ​តែ​ការគំរាមកំហែង​ដោយ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ឡើយ​។ ...

ម៉ៃ គុណមករា
https://bit.ly/33ps8RT

កង្វះ​ទុន​ នៅតែ​ជា​បញ្ហា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ

កង្វះ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​វិស័យ​នេះ​លើកឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) គ្រប់គ្រង​ដោយ​បាន​បញ្ចេញ​កម្ចី​សម្រាប់​គាំទ្រ​ដល់​វិស័យនេះ​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី​។​ អ្នក​នៅក្នុង​វិស័យនេះ ...

ហ៊ឹន ពិសី
https://bit.ly/2pSFtEw

២០១៩​ ​ចិន​សន្យា​ឱ្យ​នាំចូល​អង្ករ​ ​៤​ ​សែន​តោន​ ​ប៉ុន្ដែ​មិនទាន់​មានការ​បញ្ជាទិញ​នៅឡើយ​

ប្រទេស​ចិន​មិនទាន់​បញ្ជាទិញ​អង្ករ​ពី​កម្ពុជា​នៅឡើយ​ទេ​សម្រាប់​ឆ្នាំ​ ​២០១៩​-​២០២០​ ​ខណៈ​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​បំពេញ​កូតា​នាំចេញ​ដែល​នៅ​ខ្វះ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ​២០១៨នៅឡើយ​។​ ​លោក​ ​កៅ​ ​ថាច​ ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ...

សុខ ចាន់
https://bit.ly/33rNWw3

អ្នកនាំ​ចេញ​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ជួយ​លើកកម្ពស់​ការប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​

អ្នកនាំ​ចេញ​របស់​កម្ពុជា​សង្ឃឹមថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នឹង​ជម្រុ​ញពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា​។ លោក​ Chang​ Hoon​ Lee​ នាយក​គ្រប់គ្រង​ក្រុមហ៊ុននាំចេញ​ Hyundai​ Agro​ របស់​កូរ៉េ​បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ គឺជា ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50664297/fta-with-south-korea-would-improve-cambodias-competitiveness-exporters/

ធនាគារជាតិៈ ​កម្ពុជា​រក្សា​បាន​​កំណើន​ម៉ាក្រូ​​ដ៏ល្អ និង​រឹងមាំ

កម្ពុជា​បាន​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​នឹង​កំណើន​ដ៏រឹងមាំ ខណៈ​អតិផរណា​ទាប និង​អាច​គ្រប់គ្រង​បាន​បាន​អនុគ្រោះ​សម្រាប់​ការអភិវឌ្ឍ​​ជាបន្ត​​នៃ​វិស័យ​ធនាគារ​។ នេះ​បើ​យោងតាម​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​។ ថ្លែង​​ក្នុង​​សន្និសីទ​ធនាគារ​អាស៊ាន​លើក ...

ម៉ៃ គុណមករា
https://bit.ly/2KTB9fo

កម្ពុជា​ - កូរ៉េ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ និង​ពិភាក្សា​អំពី​ជន​ចំណាកស្រុក​

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ រួមមាន​ការ​ចាប់ផ្តើម​ការសិក្សា​រួមគ្នា​មួយ​ស្តី​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ប្រាក់​ សុ​ខុន​ និង​សម​ភាគី​កូរ៉េ​ គឺ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664054/cambodia-south-korea-ink-five-agreements-discuss-migrants/

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​​​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​​

កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើការ​សិក្សា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទី​ក្រុង​ប៊ូ​សាន​ប្រទេស​កូរ៉េ​ ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​កំពុង​ត្រូវ​បាន​ធ្វើឡើង​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663999/cambodia-and-s-korea-closer-to-signing-fta/

ក្រុមហ៊ុន​ចិន ​គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​គ្រោង​នឹង​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិត​ជីសរីរាង្គ​នៅ​កម្ពុជា​។ នេះ​បើតាម​តំណាង​គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស​​ ចិន ដែល​បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ ...

បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr

សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​ ២២ ​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃនេះ​ក្នុង​រាជធានី​ភ្នំពេញ

សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​ ២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​ ៤៩ ចាប់ផ្ដើម​នៅថ្ងៃនេះ​នៅ​ទីក្រុង​ភ្នំពេញ​ក្រោម​ប្រធានបទ «​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​ ២០២៥ ​ដែល​ជា​ពិភព​នវានុវត្តន៍​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​មួយ​»​។ សន្និសីទ​នេះ​ប្រមូលផ្ដុំ​ដោយ​ប្រធាន​ធនាគារ ប្រធាន​ប្រតិបត្តិ អ្នកជំនាញ​ជាង​ ៤០០ ​នាក់​មកពី ...

ម៉ៃ គុណមករា
https://bit.ly/2pJgVOa

កម្ពុជា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​វិនិយោគ​នៅ​កម្ពុជា​

កាលពី​ស​ប្តា​ហ៍​មុន​ ប្រទេស​កម្ពុជា​បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​អះអាង​ថា​ លក្ខខណ្ឌ​ការងារ​នៅ​ទី​នេះ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ...

ជា វណ្ណៈ
https://www.khmertimeskh.com/50663745/us-companies-urged-to-invest-in-cambodia/

ក្រសួង​៖ ឧស្សាហកម្ម​និស្សារណកម្ម​នឹង​ក្លាយជា​អ្នក​ជំរុញ​ថ្មី​ដល់​វិស័យ​សេដ្ឋកិច្ច​

កាលពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​បាន​និយាយ​ថា​ ឧស្សាហកម្ម​និស្សារណកម្ម​កំពុង​ស្ថិតនៅ​លើ​ទិសដៅ​ដើម្បី​ក្លាយជា​សសរទ្រូង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​។ លោក​ ស៊ុយ​ សែម​ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មានប្រសាសន៍​ថា​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​សំណង់​ អចលនទ្រព្យ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663802/extractive-industry-to-become-new-economic-driver-ministry/

ប្រាក់ចំណេញ​របស់ PPAP​ កើន​ជិត​ ៥០%

ប្រាក់ចំណេញ​ក្នុង​ការិយបរិច្ឆេទ (​ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​) របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ​ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា (CSX) រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ​ជិត ៥០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ...

ហ៊ឹន ពិសី
https://bit.ly/37Byy3N

CCC ​បាន​ចុះ​ MoU ​ចំនួន​ ១៨ ​ជាមួយ​ភាគី​ចិន

សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ១៨ ជាមួយ​ភាគី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ចំនួន​ ២៤ មក​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ហ៊ឹន ពិសី
https://bit.ly/2DedORB

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hBRTm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!