រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ក្រុមមេធាវីជនត្រូវចោទកឹម សុខា ធ្វើពហិការក្នុងការសួររបស់ចៅក្រម

ក្រុមមេធាវីការពារក្ដីអោយអតីតមេបក្សប្រឆាំងលោកកឹម សុខាកាលពីម្សិលមិញ បានធ្វើពហិការជាលើកដំបូង ក្នុងដំណើរការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង “ក្បត់ជាតិ” ដើម្បីតវ៉ាទៅនឹងអ្វីដែលពួកគេចាត់ទុកថាចៅក្រមបានរំលោភសិទិ្ធក្នុងការបន្តសាកសួរកូនក្ដីក្នុងគុក ខណៈមន្រ្តីតុលាការ និងមន្រ្តីក្រសួងយុត្តិធម៌អះអាងថា ចៅក្រមនៅតែអាចបន្តនិតិវិធីបាន បើទោះបីគ្មានការសហការពីជនត្រូវចោទ ឬមេធាវីការពារក្ដីរបស់ជនត្រូវចោទក៏ដោយ។ ...

បែន សុខហ៊ាន
http://www.phnompenhpost.com/national/sokha-laywers-snub-questions

កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន

កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector

​ដី​៣​កន្លែង​ត្រូវ​បា​នបំ​ប្លែង​ពី​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​ឯកជន​

​រដ្ឋាភិបាល​បាន​បំប្លែង​ដី​ចំនួន​៣​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ពី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​រួម​មាន​ដី​មួយ​កន្លែង​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ ដែល​ត្រូវ​បាន​ប្រគល់​មួយ​ផ្នែក​ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​កូនប្រសា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2kX314D

ជនជាតិ​កម្ពុជា​ ៩ ​នាក់​ត្រូវ​បញ្ជូន​ពី​អាមេរិក​ នៅ​ថ្ងៃ​នេះ

​ជនជាតិ​កម្ពុជា​ ៩ ​នាក់​ដែល​ត្រូវ​បាន​និរទេស​ពី​អាមេរិក​​បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ចៅក្រម​អាមេរិក​ម្នាក់​បាន​ផ្អាក​បណ្តោះអាសន្ន​ចំពោះ​ជើង​ហោះហើរ​​មួយ​ដែល​គ្រោង​ដឹក​អ្នក​និរទេស​​ជនជាតិ​កម្ពុជា​ជាង​ ៥០ ​នាក់ ...

Daphne Chen និង ឆាយ ច័ន្ទនីដា
http://bit.ly/2Ba3eZb

លោក​ ហ៊ុន សែន ​មិន​ឲ្យ​ឡើង​ថ្លៃ​ផ្ទះ​ដែល​កម្មករ​កាត់ដេរ​ជួល​ឆ្នាំ​ ២០១៨

កាលពី​ម្សិលមិញ​ក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​​ប្រមាណ​ ១៦០០០ ​នាក់​ក្នុង​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រំឭក​សាជាថ្មី​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល​មិន​ឲ្យ​ដំឡើង​ថ្លៃ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​ទេ​។ ...

យន់ ស៊ីនាត
http://bit.ly/2DlyR3p

នាយក​រដ្ឋ​មន្ត្រី​ គ្រោង​បង្កើត​ធនាគារ​រដ្ឋ​ថ្មី​មួយ ​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បង្ហាញ​ផែនការ​ក្នុងការ​បង្កើត​ធនាគារ​រដ្ឋ​ថ្មី​មួយ​ទៀត ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដើម្បី​ដំណើរការ​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​ដោយ​គ្រោង​ចំណាយ​ទុនវិនិយោគ ១០០​លាន​ដុល្លារ​។ ...

ហ៊ គីមសាយ
http://bit.ly/2B9oCxB

​ប្រទេស​ចិន​នឹង​ផ្តល់​ថវិកា​ចំនួន​ ៧​ លាន​ដុល្លារ​

​ប្រទេស​ចិន​នឹង​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​ជាង​ ៧​ លាន​ដុល្លារ​នៅ​ថ្ងៃនេះ​ ដើម្បី​អនុវត្ត​គម្រោង​ជា​ច្រើន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​។​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5097272/china-provide-funds-7-million/

ជប៉ុន​ផ្តល់​ប្រាក់​សម្រាប់​សាងសង់វិទ្យាស្ថានគរុកោសល្យ

​​ជប៉ុន​បាន​ផ្ដល់​ប្រាក់​ប្រហែល​ ២៨​ លាន​ដុល្លា​ ជា​ជំនួយ​សម្រាប់​ការ​សាងសង់វិទ្យាស្ថានគរុកោសល្យ​។​ ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ នៅ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/5097270/japan-grants-cash-teacher-schools/

កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ឡាវ​ក្នុង​ការ​នាំ​ចូល​អគ្គិសនី​

អគ្គិសនី​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ឡាវ​ ក្នុង​ការ​នាំ​ចូល​អគ្គិសនី​ចំនួន​ ១១៥​ គីឡូវ៉ាត់​ ពី​ប្រទេស​ឡាវ​មក​កាន់​ខេត្តព្រះវិហារ​ និង​ប​ញ្ចូ​ន​ទៅ​ខេត្តកំពង់ធំ​ និង​ឧត្តរមានជ័យ​។​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/5097268/agreement-laos-import-electricity/

ជនបរទេសជាង ២.៣០០ នាក់ត្រូវបាននិរទេស

រហូតមកដល់ពេលនេះ ការបង្ក្រាបរបស់រដ្ឋាភិបាលលើជនអន្តោប្រវេសន៍ខុសច្បាប់បានធ្វើឱ្យមនុស្សជាង ២.៣០០ នាក់ត្រូវបាននិរទេស និងហាមឃាត់ជាអចិន្ត្រៃយ៍ពីប្រទេសកម្ពុជា។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5097266/2300-foreigners-deported/

ព្រៃកោងកាងកំពុងរងការបំផ្លាញដោយបូមខ្សាច់ដាក់

មន្រ្តីអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានអះអាងថាឧកញ៉ាមួយរូបអាចនៅពីក្រោយខ្នងនៃការលួចបូមខ្សាច់ចាក់លុបតំបន់ជម្រលមច្ជា និងព្រៃកោងកាងយ៉ាងហោចណាស់ចំនួន២ហិកតាដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម។ ...

ផាក់ ស៊ាងលី
http://bit.ly/2CNTGDG

ក្រសួង​ការពារ​ជាតិ​ប្រតិកម្ម​នឹង​លោក​ លឺ ឡាយស្រេង

ក្រសួង​ការពារ​ជាតិ​បាន​ប្រតិកម្ម​នឹង​លោក​​ លឺ ឡាយស្រេង អតីត​ឧបនាយក​រដ្ឋមន្ត្រី​ក្រោយពី​លោក​បាន​ស្នើឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​តវ៉ា​នឹង​រដ្ឋាភិបាល​ដោយ​ស្នើ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​ឲ្យ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្លួន​ឯង​ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​បញ្ជាក់​ថា​ដាច់ខាត​កងទ័ព​មិន​អាច ...

នៀម ឆេង
http://bit.ly/2BCDlSZ

រដ្ឋាភិបាល​ជំរុញ​ឲ្យ SME ចាប់​យក​អាជីវកម្ម​ឌីជីថល​ ដើម្បី​ការ​ប្រកួត​ប្រជែង

រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME) ចាប់​យក​ការ​ប្រើ​ប្រាស់​ឌីជីថល​ដើម្បី​បង្កើន​អាជីវកម្ម និង​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​នៅ​ក្នុង​កំណើន​តម្រូវ​ការ ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ក្នុង​តំបន់​។ ...

ចេង សុខហ័ង
http://bit.ly/2kNOiZG

​ជំនួយ​ចំនួន​ ៥៥​ លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ និង​ជំងឺរបេង​

​រដ្ឋាភិបាល​ និង​មូលនិធិ​សកល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​ដែល​មាន​ទឹកប្រាក់​ជាង​ ៥៥​ លាន​ដុល្លារ​ ដើម្បី​អនុវត្ត​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ និង​ជំងឺរបេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០២០​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5097032/55m-grant-fight-hiv-tb/

​របាយការណ៍​វាយតម្លៃ​សុចរិត​ភាព​ធុរកិច្ច​

​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​បាន​ចេញផ្សាយ​របាយការណ៍​ស្ដី​ពី​ ការ​វាយតម្លៃ​អំពី​សុចរិត​ភាព​ធុរកិច្ច​ថ្នាក់​ជាតិ​ ជា​លើក​ដំបូង​របស់​ខ្លួន​ ដែល​មាន​គោលបំណង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ជា​រួម​នៅ​ក្នុង​ប្រទេស​។​ ​ ...

ឃួន ណារីម
http://www.khmertimeskh.com/5096822/report-targets-corrupt-business/

MRC៖​ ការ​សង់​ទំនប់​វា​រី​អគ្គិសនី​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​

ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​នឹង​ទំនងជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​ជលផល​ និង​កសិករ​ដែល​ធ្វើស្រែ​។​ នេះ​បើ​តាម​លទ្ធផល​រក​ឃើញ​សំខាន់ៗ​ពី​គណកម្មាធិការ​ទន្លេមេគង្គ​ (MRC)​ ដែល​បាន​បង្ហាញ​កាលពី ...

Alessandro Marazzi Sassoon
http://bit.ly/2CIc1Sx

​ដំណើរការ​កែ​ច្នៃ​មាស​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ​

អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ បន្ទាប់​ពី​ការ​អនុម័ត​លើ​ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម​ដោយ​ក្រសួងបរិស្ថាន​ រោងចក្រ​កែ​ច្នៃ​មាស​លើក​ដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ក្រោយ​។​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5096661/gold-processing-begin-next-year/

រដ្ឋមន្ត្រីពាណិជ្ជកម្មអំពាវនាវឱ្យមានការពឹងផ្អែកលើខ្លួនឯង

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃសុក្រថា នៅពេលដែលប្រទេសកម្ពុជាបន្តការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់ខ្លួន និងឈានដល់ដំណាក់កាលខ្ពស់នៃឧស្សាហូបនីយកម្ម​និងសុខុមាលភាពសង្គមនោះ វាក៏មានការចាំបាច់មួយដែលត្រូវធ្វើបន្ទាន់ក្នុងការត្រៀមខ្លួនសម្រាប់ការកាត់បន្ថយជំនួយអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត។  ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/5096663/commerce-minister-calls-self-reliance/

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ផ្តល់​យោបល់​ឱ្យ​នាយក​រដ្ឋមន្ត្រី​បញ្ចុះបញ្ចូល​អឺរ៉ុប​ទប់ស្កាត់​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​

​ក្រសួងពាណិជ្ជកម្ម​បាន​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ កម្ពុជា​គួរ​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ដើម្បី​ទប់ស្កាត់​ការ​ព្យួរ​សម្បទាន​ពន្ធគយ​ណាមួយ​ជាយថាហេតុ​។​ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួងពាណិជ្ជកម្ម​ ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ ...

ហ៊ គីមសាយ
http://bit.ly/2yVVQPg

សុក​ហ្វីន​ បើក​រោងចក្រ​កែច្នៃ​កៅស៊ូ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុន សុក ហ្វីន​កម្ពុជា ដែល​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​ក្នុង​ខេត្ត​ មណ្ឌលគិរី គ្រោង​នឹង​បើក​ដំណើរការ​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ផ្ទាល់​ខ្លួន​ នៅ​ខែ​មេសា ឆ្នាំ​ក្រោយ ដើម្បី​ចម្រាញ់​ទៅ​ជា​កៅស៊ូ​ក្រែប​នាំ​ចេញ ដោយ​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៥,៧ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​អះអាង​តំណាង​ក្រុមហ៊ុន​។ ...

ហ៊ គីមសាយ
http://bit.ly/2BDcOr4

ស្ថានីយ​វិទ្យុ​ប្រមាណ​ ១៧ ​មិន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ឡើង​វិញ

ក្រសួង​ព័ត៌មាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ​ប្រមាណ​ជា​ ១៧ ​ស្ថានីយ​ដំណើរការ​ផ្សាយ​ឡើង​វិញ​នោះ​ទេ​ បន្ទាប់ពី​ត្រូវ​បាន​បិទ​កាលពី​ខែ​សីហា​មក និង​ថែម​ទាំង​កំពុង​តែ​ពិចារណា​ក្នុង​ការ​លុប​អាជ្ញាប័ណ្ណ​កាសែត​ចំនួន​ ២៧៥ ​អង្គភាព​ទៀត​ដោយសារ​មិន​បាន​ចេញ​ផ្សាយ ...

ផាក់ ស៊ាងលី និង នៀម ឆេង
http://bit.ly/2zjOx7i

សារព័ត៌មានរាប់រយបានប្រឈមនឹងការបិទ

មន្ត្រីមួយរូបមកពីនាយកដ្ឋានពត៌មាន និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានបាននិយាយថា សារព័ត៌មានក្នុងស្រុកជិត ៣០០ កំពុងប្រឈមនឹងការបិទនៅឆ្នាំក្រោយ ដោយសារតែភាពអសកម្មនៅក្នុងការបោះពុម្ពផ្សាយ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5096456/hundreds-papers-face-closure/

មេធាវី៖ ​ចៅក្រម​ឈ្លេចសួរ កឹម ​សុខា ​រឿង​កូនស្រី

​មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​មេបក្ស​ប្រឆាំង​ពី​ម្សិលមិញ​បាន​ចោទប្រកាន់​ថា​ដំណើរការ​សាកសួរ​លើ​លោក​ កឹម សុខា ចៅក្រម​បាន​តាំង​សំណួរ​ «​ហួសហេតុ​» និង​ «​មិន​សមរម្យ​» ​ក្នុង​ការ​ជជីក​សួរ​កូនក្ដី​ខ្លួន​ក្នុង​គុក​ត្រពាំងផ្លុង​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​» ​ដែល​ឈាន ...

បែន សុខហ៊ាន
http://bit.ly/2AtP5FX

​ផែនការមេ​នៃ​វិស័យ​ដឹក​ជញ្ជូន​មាន​ក្តី​សង្ឃឹម​ខ្ពស់​

មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (MPWT)​ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ផែនការមេ​ថ្មី​សម្រាប់​ណែនាំ​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នឹង​រួចរាល់​នៅ​ចុងខែ​មីនា​ឆ្នាំ​ក្រោយ​នេះ​ ហើយ​វា​នឹង​ជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ ​និង ...

សុខ ចាន់
http://www.khmertimeskh.com/5096121/logistics-master-plan-brings-high-hopes/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5CTKw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!