រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ថវិកាចំនួន ២៣ លានដុល្លារសម្រាប់ជំរុញវិស័យអប់រំ

ក្រសួង​ហិរញ្ញវត្ថុ ​គ្រោង​នឹង​បង្កើន​ថវិកា​អប់រំ​ជាតិ​ដល់​ជាង​ ៧០០​ លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​ ក្នុង​គោលបំណង​ដើម្បី​កែ​លម្អ​ស្តង់ដារ​នៅ​ក្នុង​សាលារៀន​។​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40325/-23-million-boost-in-education-budget/

ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក

ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...

ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា

យោង​តាម​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​ បាន​ឯកភាព​ជុំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ ការ​លើកទឹកចិត្ត​ការ​វិនិយោគ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ផ្លាស់​ប្តូរ​ផលិតផល​កសិកម្ម​ជាដើម​។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40333/cambodia--myanmar-cooperation/

រដ្ឋាភិបាលនឹងបន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយគ្រោងចំណាយថវិកាជិត១លានដុល្លារ

មន្រ្តីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។ ...

ផាន់ ស៊ូមី និង Matt Surrusco
https://www.cambodiadaily.com/news/govt-to-continue-drug-crackdown-with-nearly-1m-budget-132497/

រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...

ហ៊ គីមសាយ
http://bit.ly/2tKUE1I

ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប

របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap

ក្រុមអន្ដរជាតិទាមទារការផ្តល់សំណងសម្រាប់កម្មកររោងចក្រដែលត្រូវបិទទ្វារ

សម្ព័ន្ធភាពអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការជំរុញក្រុមហ៊ុនលក់សំលៀកបំពាក់របស់អង់គ្លេសដ៏លេចធ្លោពីរ និងម៉ាករបស់ប្រទេសកាណាដាផ្តល់សំណងដល់កម្មកររោងចក្រចំនួន ២០៨ នាក់ដែលបានបាត់បង់ការងារនៅពេលរោងចក្រ Chung Fai Knitwear បានបិទទ្វារកាលពីឆ្នាំមុន។ ...

Julia-grace Sanders
https://www.cambodiadaily.com/news/intl-group-demands-severance-for-shuttered-factorys-workers-132451/

គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង

ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...

Kali Kotoski
http://bit.ly/2tOXLEc

អ្នកជំនាញខាងឧស្សាហកម្មនិយាយថា អេកូទេសចរណ៍អាចពង្រីកសក្តានុពល

ក្រុមហ៊ុន និងអ្នកអភិរក្សកំពុងតែពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ អភិវឌ្ឍ និងពង្រីកអេកូទេសចរណ៍ និងទេសចរណ៍ឆ្នេរសមុទ្រនៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍របស់ភ្ញៀវទេសចរងាកទៅរករមណីយដ្ឋានធម្មជាតិ និងព្រៃភ្នំ។ ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/news/industry-experts-say-ecotourism-has-potential-to-expand-132411/

ពលករ​ចំណាកស្រុក​​​យ៉ាង​ច្រើន​សម្រុក​ទៅ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន

កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134

ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង

ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW

ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប

ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ubxjH5

ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ កម្ពុជា​បាន​វិនិយោគ​ជាង​ ១ពាន់​លាន​ដុល្លារ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ជា​ពិសេស​លើ​វិស័យ​ដឹក​ជញ្ជូន​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/

ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី

ក្រសួងការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ស្ថានទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី ​បាន​បញ្ជូន​អ្នកនេសាទ​កម្ពុជា​ចំនួន​ ១៤​នាក់​ ដែល​បាន​រត់គេច​តាម​ទូក​នេសាទ​ថៃ​ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ មក​ប្រទេស​កម្ពុជា​វិញ​។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/

ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ

រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​បានព្រមាន​ថា ទេសចរណ៍​ផ្លូវភេទ​កុមារ​កំពុង​បន្ត​បំផ្លាញ​អាយុជីវិត​របស់​កុមារ​កម្ពុជា​ ខណៈ​ដែលអ៊ិ​ន​ធឺ​ណិ​ត​អនុញ្ញាត​ឱ្យ​ជន​ប្រព្រឹត្ត​បទល្មើស​អាចបង្ក​អំពើ​រំលោភ​បំពាន​។​​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/

ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ

កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary

ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង

កាលពីម្សិលមិញ ឯកឧត្តម​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...

Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading

សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន

ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ​ ...

ហ៊ គីមសាយ
http://bit.ly/2tCpVEb

ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ

ឯកឧត្តម​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/

សំបូរព្រៃគុកត្រូវបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក

ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ...

គង់ មេត្តា
http://bit.ly/2t3wHyX

ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត

ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...

Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated

ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត

​ប្រទេសចិនត្រូវបាន​គេរំពឹង​ទុកថា នឹង​ទិញ​កៅស៊ូប្រមាណ​ ៣០០.០០០​តោន ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រសួងពាណិជ្ជកម្ម​ ។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/

ការស្ទង់មតិដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា

ក្រសួងការងារបានប្រកាសផែនការយុទ្ធនាស្រាវជ្រាវរយៈពេលមួយខែ លើជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងមុននឹងកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០១៨។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40136/survey-to-guide-minimum-wage-talks/

ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួង​ការងារ ​ឯកឧត្តម ​អ៊ិ​ត ​សំ​ហេង ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​បាន​ព្រមព្រៀង​បង្កើត​ស្ថានីយ៍​នៅ​ទូ​ទាំង​ប្រទេស​​ ដែលអនុញ្ញាតឲ្យពលករ​ខ្មែរ​ខុសច្បាប់​​ចុះបញ្ជី​ឯកសារ ដើម្បី​ឲ្យ​ពួក​គេអាច​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេសថៃ​។​​ ...

ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5cadz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!