ថាមពល

ផលិតកម្មអគ្គិសនី

ក្រុម​ហ៊ុន Toshiba​​ សាងសង់​រោងចក្រ​ថាមពល​​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហនុ​

ក្រុមហ៊ុន​Toshiba​ ទទួល​បានក្រុមហ៊ុន​ Toshiba​ Plant​ Systems​ & ​Services​ Corporation​ (TPSC)​ របស់​ប្រទេស​ជប៉ុន​ ទទួល​បាន​សិទ្ធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សាងសង់​គម្រោង​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​។ ...

ម៉ៃ គុណមករា
http://bit.ly/2m0l6Bb

ឡាវ​​ព្យាយាម​បន្ធូរ​ការ​ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ខ្លួន

មន្ត្រី​ជាន់​ខ្ពស់​និង​មន្ត្រី​ជំនាញ​របស់ប្រទេស​ឡាវ​ បាន​អះអាង​ថាគម្រោង​ស្ថាបនាទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​របស់​ខ្លួនគឺ​ទំនប់ ប៉ាក់ បេង (Pak Beng) មិន​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ដល់​ប្រទេស​ជិត​ខាង​នោះ ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ទំនប់​វារីអគ្គិសនី​នេះ ​នឹង​ធ្វើ​ឡើង​ដូច​នឹង​ទំនប់ ...

ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html

សំណើរ​សាងសង់​ទំនប់​វារី​អគ្គីសនី​ធំទី​៣របស់​ឡាវ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិច័យ

ប្រទេស​ជា​សមាជិក​នៃ​គណកម្មការ​ទន្លេ​មេគង្គ ក៏​ដូច​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង ហ្លួង​ព្រះបាង ប្រទេស​ឡាវ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​តំបន់​មួយ​នៅ​ថ្ងៃ​ទី២២ និង​២៣ ខែ​កុម្ភៈ​នេះ ពាក់​ព័ន្ធ​នឹង​សំណើរ​របស់​ប្រទេស​ឡាវ ...

ស្រេង លក្ខិណា
http://khmer.voanews.com/a/pak-beng-dam-proposal-in-laos-under-scrutiny/3731165.html

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ឲ្យ​​បដិសេធ​សំណើ​ធ្វើ​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ឡាវ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​សំណើ​របស់​ប្រទេស​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ប៉ាក់ បេង (Pak Beng)។ ​ពួកគេ​លើក​ឡើង​ថា​ទំនប់​នេះ ​នឹង​ប៉ះពាល់ ...

ស៊ុន ណារិន
http://khmer.voanews.com/a/Cambodian-environmental-groups-ask-gov-to-reject-laos-new-dam-project/3728874.html

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ​បង្កើន​ថាមពល​ទាក់ទាញ​វិនិយោគ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថាមពល​ពី​ប្រទេស​ថៃ ក្នុង​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ថៃ​ផ្គត់ផ្គង់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសដើម្បី​ធានា​អគ្គិសនី​មាន​គុណភាពទាក់ទាញ​វិនិយោគបង្កើត​រោងចក្រ​ឧស្សាហកម្ម​បន្ថែម​ទៀត។ ...

ជា វណ្ណៈ
http://bit.ly/2kG4n6A

រដ្ឋាភិបាល​ឲ្យ​សង់​បណ្តាញ​អគ្គិសនី​ពី​ ស្ទឹង​តាតៃ

ទីស្តីការ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃ​​សុក្រ​បាន​ផ្តល់​ភ្លើង​ខៀវ​​​ឲ្យ​មាន​ការ​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​​ស្ទឹង​តាតៃ​ក្នុង​ខេត្ត​​កោះកុង​មក​រាជធានី​ភ្នំពេញ បើ​ទោះបី​ជា​មាន​ក្តី​បារម្ភ​​ពី​ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ចំពោះ ...

Ananth Baliga and គង់ មេត្ដា
http://bit.ly/2kCJGsc

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង

គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនីនិង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៣៥​មេហ្គាវ៉ាត់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​វិវត្តន៍​ថ្មី​នៃ​វិស័យ​ថាមពល ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ និង​ទាក់ទាញ សកម្មភាព ...

ជា វណ្ណៈ
http://bit.ly/2ll4663

ក្រុមអង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាននិង​បណ្ដាញ​ប្រជា​នេសាទ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​សកម្មភាព​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែល​ជា​គម្រោង​ថ្មី​មួយ​ទៀត​នៅ​លើ​ដង​ទន្លេ​មេគង្គដោយ​ពួក​គេ​លើក​ឡើង​ថាទំនប់​នេះ​នឹង​មាន ...

ប៉ិច សុធារី
http://bit.ly/2mcVoGu

រដ្ឋាភិបាល​ប្ដេជ្ញា​រក្សា​ស្ថិរភាព​ថាមពល​ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម

គុណភាព​និង​ស្ថិរភាព​ថាមពល​អគ្គិសនីគឺ​ជា​អាទិភាព​ស្នូល​ក្នុង​ចំណោម​អាទិភាព​និង​វិធានការ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​ដែល​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ៗ​មក​កម្ពុជាប៉ុន្តែ​បញ្ហា​គុណភាព​អគ្គិសនី​នៅ​តែ​ប្រឈម​ចំពោះ​វិនិយោគិន​នៅ​កម្ពុជា ខណៈ​ការ​ធ្វើ​ពិពិធ​កម្ម​ពី​ឧស្សាហកម្ម ផលិត​សំលៀកបំពាក់ និង​វាយនភ័ណ្ឌទៅ ...

សុខ ចាន់
http://bit.ly/2la6kFi

វិស័យ​ឯកជន​នៅ​តែ​ប្រឈម​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់

ជាការ​លើក​ឡើង​ដដែល​ពី​វិស័យ​ឯកជន ដែល​នៅតែ​បង្ហាញ​ក្តីបារម្ភ​ពី​តម្លៃ​អគ្គិសនី​ដ៏​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ឧបសគ្គ​រយៈពេល​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ (IBC) នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មាន ...

Kali Kotoski
http://bit.ly/2lknzWR

Pestech ពង្រីក​កិច្ច​ព្រម​ព្រៀង​ថាមពល​នៅ​កម្ពុជា

Pestech (Cambodia) Ltd (PCL) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី បាន​ពង្រីក​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Alex Corporation របស់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្សែ​បញ្ជូន​ថាមពល និង​ស្ថានីយ​ថាមពល​។ ...

Post Staff
http://bit.ly/2kZ9sUj

សង្គម​ស៊ីវិល​កម្ពុជា​ជំរុញមិនឲ្យ​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិ​សនី​ថ្មី Pak Beng ​របស់​ឡាវ

នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តី​អំពីការ​ស្នើ​សុំ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ប្រទេស​ឡាវ​ឈ្មោះ Pak Beng​ ដែល​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែកបរិស្ថាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ កុំ​ឲ្យ​គាំទ្រ​ការ​ស្ថាបនា​ទំនប់​នេះ។ ពួកគេលើក​ឡើង​ថា ...

ស៊ុន ណារិន
http://khmer.voanews.com/a/cambodia-groups-urge-to-reject-new-laos-dam-at-talks/3714509.html

តម្រូវការ​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​ផ្គត់ផ្គង់​ក្នុង​ស្រុក​​ថយ​ចុះ

​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា ​ការ​ជាវ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​បាន​ធ្លាក់​ចុះ​ពី ចំនួន ​២៥,៧៣​ភាគរយ​នៅ​ឆ្នាំ​មុន មក​ត្រឹម​តែ ​២០​ភាគរយ​ក្នុង​ឆ្នាំ​នេះ ពីព្រោះ ...

សុខ ចាន់
http://bit.ly/2keI0l4

រោង​ចក្រ​ថាមពល​ធ្យូង​ថ្ម​មួយ​ទៀត​អាច​បើក​នៅ​ត្រី​មាស​នេះ

រោងចក្រ​ទី៣​នៃ​គម្រោង​ថាមពល​ដ៏​ធំ​ដែល​ដំណើរ​ការ​ដោយ​ធ្យូង​ថ្ម​ទំហំ ៧០០​មេហ្គាវ៉ាត់​របស់​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) បាន​ចាប់​ផ្ដើម​ដំណាក់​កាល​សាកល្បង​រចនា​សម្ព័ន្ធ​របស់​ខ្លួន ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ...

Kali Kotoski
http://bit.ly/2klfQaU

ទំនប់​វា​រី​អគ្គិសនី​ថ្មី​នៅ​លើ​ទន្លេមេគង្គ​

​តំណាង​នានា​មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​ បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​វៀង​ច័ន្ទ​ កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​បើក​ដំណើរការ​ប្រឹក្សា​ប្រចាំឆមាស​ ស្តី​ពី​ទំនប់​វា​រី​អគ្គិសនី​អនុភាព​ទី​៣​ នៅ​ទន្លេមេគង្គ​ក្រោម​ប្រទេស​ឡាវ​។​ ​ ...

Cristina Maza
http://www.phnompenhpost.com/national/new-dam-mekong-looms

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​តម្លៃ​$២០០​លាន​នឹង​បើក​នៅ​កំពង់​ឆ្នាំង

គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) តម្លៃ​២០០​លាន​ដុល្លារ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ការ​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​រង់ចាំ​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រុមហ៊ុន​។ ...

ចេង សុខហ័ង
http://bit.ly/2iiMKbR

ទំនប់​ពហុ​បំណង​បាត់ដំបង តម្លៃ​ជាង ១០០​លាន​ដុល្លារ​សម្រេច​៩៨​ភាគរយ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដំណើរការ​សាងសង់​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​ជា​អាង​ទឹក​ធំ​ជាង​គេ នៅ​ខេត្ត​បាត់ដំបងមាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ បាន​សម្រេច ៩៨​ភាគរយ ហើយ​ការ​សាងសង់​គ្រោង​បញ្ចប់​នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។​ ...

តាំង វីដា
http://bit.ly/2im24Q2

នាយក​​​រដ្ឋ​​​មន្ត្រីចុះទៅ​​​ការដ្ឋាន​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឡាវ ហើយ​​​សន្យា​​​​​​ជា​​​ថ្មី​​​ថា​​​នឹង​​​ផ្តល់​​​ថាម​​​ពល​​​ក្នុង​​​តម្លៃ​​​ថោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន  ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/36159

ការ​សង់​ទំនប់​នៅ​ឡាវ​​កំពុង​ប៉ះពាល់​ដល់​ខ្មែរ

សហគមន៍​ព្រះរំកិល​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​បាន​និង​កំពុង​តែ​ទទួល​រង​ផលប៉ះពាល់​​ពី​សំណង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដោយ​បង្ក​ឲ្យ​គុណភាព​ទឹក​ប្រែប្រួល​បំផ្លាញ​ត្រីផ្សោត និង​វិស័យ​ទេសចរណ៍​ហើយ​ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ការ​ដែល​កម្ពុជា​ឯកភាព​​ឲ្យ​ឡាវ ...

ផាក់ ស៊ាងលី
http://bit.ly/2h8IR5h

កម្ពុជា​គាំទ្រ​ឡាវ ​ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុង

រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជំហរ​គាំទ្រ​ប្រទេស​ឡាវក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុងដើម្បី​អភិវឌ្ឍ​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​គ្នាខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជំនាញ​ផ្នែក​បរិស្ថាន​បាន​អំពាវនាវ​ឲ្យ​អន្តរ​រដ្ឋាភិបាល​ទន្លេ​មេគង្គ និង​បណ្ដា​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fGEwsB

លោក​ ហ៊ុន សែន ឲ្យ​ឡាវ​សង់​ទំនប់​វារីអគ្គិសនី​ ទោះបី NGO បារម្ភ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ថងលុន ស៊ីស៊ូលីត នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ក្នុង​សណ្ឋាគារ​អប្សរា​ផាឡែស​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​បាន​យល់​ព្រម​ជាមួយ​ដៃគូ​ឲ្យ​ចាប់​ដំណើរការ​សាងសង់​គម្រោង​វារីអគ្គិសនី​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំប៉ាសាក់​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ពី ...

វង្ស សុខេង
http://bit.ly/2fx0k8k

រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុមហ៊ុនអាមេរិក​ ដើម្បី​អភិវឌ្ឍ​​ថាមពល

ក្នុង​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​តម្រូវការ​ថាមពល​ឲ្យ​បាន ​២០​ភាគរយ​នៅ​ឆ្នាំ​២០៣៥ និង​កាត់​បន្ថយ​កាបូន ​(CO2)​ ឲ្យ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០៣៥និង​ធានា​ឲ្យ​បាន​១០០​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​នៅ​តាម​ជនបទ ...

សុខ ចាន់
http://bit.ly/2gzZ869

គម្រោង​ទំនប់​វារី​អគ្គីសនី​​​របស់​ឡាវ​ថ្មី​មួយទៀត​ ​រង​ការ​រិះ​គន់

ព័ត៌មាន​ដែល​ថា​​ប្រទេស​ឡាវ ​នឹង​បន្ត​កសាង​ទំនប់​វារី​អគ្គីសនី Pak Beng ​ដែល​​អាច​ផ្តល់​ថាមពល ៩១២ មេហ្កាវ៉ាត់ និង នឹង​ក្លាយ​ជា​ទំនប់​វារី​អគ្គីសនី​ទី​បី​របស់​ឡាវ​នៅតាមបណ្តោយ​ទន្លេ​មេគង្គ​ក្រោម បាន​រង​ការ​រិះ​​គន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ការពារ​បរិស្ថាន ដែល​លើក​ឡើងថា បណ្តា​ប្រទេស​ដែល ...

Cristina Maza
http://bit.ly/2f5ytgX

របាយការណ៍៖ គម្រោង​វារី​អគ្គិសនី​សេសាទ​ក្រោម​២​ កំពុង​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​​

យ៉ាង​ហោច​ណាស់​ក៏​មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ ៤០​គ្រឿងនិង​មាន​ឡាន​ដឹក​​ឈើ​ធំៗ បាន​ដឹ​កជញ្ជូន​ឈើ​ចូល​នៅ​ក្នុង​រោងចក្រ​អារឈើ​១០​គ្រឿង​ក្នុង​រយៈពេល​មួយ​ម៉ោង នៅ​ក្នុង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​តាម​បណ្តោយ​ទន្លេ​សេសាន ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែគរ ឃុំ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fHYDmP

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HptEZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!