ហេដ្ឋារចនាសម្ព័ន្ធ

ការដឹកជញ្ជូន និងបញ្ញើ

ការងារ​ផ្លូវ​ជនបទ​បន្ត​ជួយ​បង្កើន​ជីវភាព​រស់នៅ​

កាលពី​ឆ្នាំ​មុន​ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ក្រាល​ផ្លូវ​ប្រវែង​ជាង​ ៤០.០០០​ គីឡូម៉ែត្រ​នៅ​តាម​តំបន់​ជនបទ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​អាជីវកម្ម​។​ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​នៅ​ក្នុង​ឆ្នាំ​២០១៨​ មន្ត្រី​ក្រសួង​បាន​ធ្វើការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ក្រាល​ផ្លូវថ្នល់​ ៣៩.០៤៥ ...

សែន ដាវីត
https://www.khmertimeskh.com/50574457/rural-road-work-continues-to-boost-livelihoods/

រដ្ឋាភិបាល​ ចេញ​វិធាន​​ការ​​ពាណិជ្ជកម្ម​បន្ថែម​​សម្រួល​ដល់​វិស័យ​ឯកជន​​

 វិធានការ​ផ្នែក​ពាណិជ្ជកម្ម​បាន​លេច​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ជា​កំណែ​ទម្រង់​មួយ​ដើម្បី​ពង្រឹង​​ឯករាជភាព​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រា​ដែល​ប្រទេស ​កម្ពុជា​ បាន​បាត់បង់​ការ​​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ ...

ហ៊ឹន ពិសី
https://bit.ly/2B7tvcL

សាលា​រាជធានី​គ្រោង​លែង​ឲ្យ​មាន​រោងចក្រ និង​ឃ្លាំង​ទំនិញ​ក្នុង​ក្រុង

ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​រថយន្ត​ធំៗ​បើកបរ​ចូល​ក្នុង​ក្រុង បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គម្រោង​ឱ្យ​ឃ្លាំង​ផ្ទុក​ទំនិញ និង​រោងចក្រ​វាយន​ភណ្ឌ​ទាំង​អស់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ វិញ បន្ទាប់​ពី ...

ខន សាវិ
https://bit.ly/2T9jmmI

ផ្លូវ​ល្បឿន​លឿន​ខេត្ត​ព្រះ​សីហ​នុ​ជិត​ចាប់ផ្ដើម​ការ​សាងសង់​

​ក្រុម​សំណង់​ដែល​មាន​កម្មករ​ ២០០​នាក់​ មក​ពី​ប្រទេស​ចិន​ បាន​មក​ដល់​កម្ពុជា​ ដើម្បី​ចាប់ផ្តើម​ធ្វើការ​លើ​ផ្លូវ​ល្បឿន​លឿន​ដែល​នឹង​ភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ពិធី​បញ្ចុះ​បឋមសិលា​ ត្រូវ​បាន​រំពឹង​ទុក​នឹង​ធ្វើ​មុន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50568038/sihanoukville-expressway-nears-construction/

ការ​ជួសជុល​ផ្លូវថ្នល់​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា​ មានការ​ជួសជុល​ផ្លូវថ្នល់​ជា​ច្រើន​ កាលពី​ឆ្នាំ​មុន​ បើ​ប្រៀបធៀប​ទៅ​នឹង​ការងារ​កាលពី​ឆ្នាំ​២០១៨​។​ នៅ​ក្នុង​របាយការណ៍​ចេញ​កាលពី​ថ្ងៃ​ពុធ​ ក្រសួង​បាន​កត់​សម្គាល់ថា​ខ្លួន​បាន​ជួសជុល​ផ្លូវជាតិ ...

សែន ដាវីត
https://www.khmertimeskh.com/50568071/road-repairs-increased-last-year/

អាជ្ញាធរ​ខេត្ត​ កោះកុង ​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ឡើងវិញ​ ក្រោយ​ខូច​ដោយ​រលក​សមុទ្រ

អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​បន្ត​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ប៉ាក់ខ្លង ខណៈ​ក្រុម​អាជីវករ និង​អ្នក​ប្រកប​មុខរបរ​ដើរទូក​ទេសចរណ៍​មួយ​ចំនួន​ក៏​រៀបចំ​ជួសជុល​តូប​លក់ដូរ និង​ទូក​របស់​ពួកគេ​ផង​ដែរ ក្រោយពី​មាន​ការ​វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំៗ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។ នេះ​បើ​តាម ...

ឃុត សុភចរិយា
https://bit.ly/2sezuaA

អាជ្ញាធរ​ប្រាប់​ពលរដ្ឋថា​ ប៉ះពាល់​កិតិ្តយស​ជាតិ បើ​រស់​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ

អភិបាល​ខេត្ដ​ព្រះ​សីហនុ ​លោក​ យន្ត មីន​ ថ្មី​ៗ​នេះ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ទៅ​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ៦០ ​គ្រួសារ​ ដើម្បី​សិក្សា​ និង​ពន្យល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​របង​ព្រលាន​យន្ដ​ហោះ​កងកេង​ ស្ថិត​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ថា​ ប៉ះពាល់ ...

វ៉ន ដារ៉ា
https://bit.ly/2CplFw3

ការ​ពង្រីក​ផែ​កុងតឺន័រ​របស់ PPAP នឹង​ជំរុញ​ចរាចរណ៍​ទំនិញ

អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ និង​អ្នក​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ចំណត​ផែ​កុង​តឺន័រ​ជំហាន​ទី ២ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​ជំរុញ​ឲ្យការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នៅ​កម្ពុជា​កាន់​តែ​មាន​សក្តានុពល និង​កាត់ ...

ហ៊ឹន ពិសី
https://bit.ly/2S9UE59

ក្រសួង ​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​រាយការណ៍​ពី​ផ្លូវ​ខូច

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រកាស​ដាក់​​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ថែទាំ​ផ្លូវ​ដ៏ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​មួយ​ឈ្មោះ​ថា «Road Care Mobile App» ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​ករណី​ផ្លូវ​ខូច​តាមរយៈ​ទូរស័ព្ទដៃ Smart Phone ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ជួសជុល​ផ្លូវ​ឡើងវិញ​បាន​ទាន់​ពេល​។ ...

ឃុត សុភចរិយា
https://bit.ly/2zV7YTW

រដ្ឋាភិបាល​​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​ឡូជីស្ទីក​ភាគ​ខាង​លិច​ក្រុង​ភ្នំពេញ

រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ (​ភ្នំពេញ​ឡូជីស្ទីក​) ខ្នាត​ធំ​ ១ ​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ក្រុង​ភ្នំពេញ​លើ​ផ្ទៃដី​ ៩៨ ហិកតា​ក្នុង​គោលដៅ​បង្កើន​ភាពប្រកួតប្រជែង​នៃ​ដំណើរការ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោង​តាម ...

ហ៊ គីមសាយ
https://bit.ly/2rmfFO9

ស្ពាន​អាកាស​រង្វង់មូល​ចោមចៅ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​សប្តាហ៍​នេះ

តំណាង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​ឈូសឆាយ​រង្វង់មូល​ហើយ​កាល​ថ្ងៃ​ម្សិលមិញ បន្ទាប់​បាន​ជួប​ជាមួយ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បញ្ចប់​តាម​ពេល​កំណត់​នៅ​ចុង​ឆ្នាំ​ ២០២០ ខាង​មុខ​។ ...

ហ៊ឹន ពិសី
https://bit.ly/2RyAe5r

ធនាគារអភិវឌ្ឍន៍អាស៊ី​ពិភាក្សា​អំពី​ប្រាក់​កម្ចី​ ៣០​លាន​ដុល្លារ​

​ក្រសួងទេសចរណ៍​បាន​ចាប់ផ្តើម​ការ​ពិភាក្សា​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ លើ​ប្រាក់​កម្ចី​ចំនួន​ ៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ឆ្នេរសមុទ្រ​ ដែល​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​ រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​ដើម្បី​ប្រើប្រាស់​ប្រាក់ ...

Chea Vannak
https://www.khmertimeskh.com/50555099/cambodia-adb-discuss-30m-loan/

ស្រូវ​ ២ ​ម៉ឺន​ហិកតា​ប្រឈម​ខូចខាត​ដោយ​គ្រោះ​រាំងស្ងួត

​គ្រោះ​រាំងស្ងួត​ដែល​បាន​អូសបន្លាយ​តាំងពី​ពាក់កណ្តាល​រដូវវស្សា​រហូត​មក​ដល់​ពេល​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ពលរដ្ឋ​ប្រមាណ​ជិត ២ ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​ចំនួន​ ១៣ ក្នុង​នោះ​ខេត្ត​កំពង់ចាម​រង​ផលប៉ះពាល់​ខ្លាំង​ជាង​គេ​។ នេះ​បើ​តាម​លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ...

ឃុត សុភចរិយា
https://bit.ly/2DhEKkr

អាជ្ញា​ធរ​ ដោះ​លែង​អ្នក​បើក​បរ​រថយន្ត ​ដឹក​ទំនិញ​លើស​ចំណុះ​ ដែល​ធ្វើ​ឲ្យ​បាក់​ស្ពាន

អាជ្ញាធរ​ស្រុក ទឹក​ផុស​ខេត្ត​កំពង់​ឆ្នាំង បាន​សម្រេច​ដោះ​លែង​អ្នក​បើកបរ​រថយន្ត​ដឹក​ចំណី​សត្វ​របស់​ក្រុម​ហ៊ុន​ចំរើន​ផល ដែល​​​បានដឹក​លើស​ទម្ងន់ ​​​បង្ក​ឲ្យបាក់​ស្រុត​​​ស្ពាន​ដែក​មួយ​កន្លែង​ នៅ​ចំណុច​ភូមិ​ជីប៉្រង ឃុំ​ខ្លុង​ពពក ​ឲ្យ​ត្រឡប់​ទៅ ...

ឃុត សុភចរិយា
https://bit.ly/2zKcCDk

នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ខណៈ​ថវិកា​ចំនួន​ ៥៦ ​លាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​នេះ​ជា​កម្ចី​បាន​មកពី​ប្រទេស​កូរ៉េ​។ ការ​ថ្លែង​របស់​លោក​បែប​នេះ​បាន​ធ្វើ​ ...

សុទ្ធ គឹមសឿន
https://bit.ly/2PLU5k9

រដ្ឋមន្ត្រី​៖ អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​​ប្រមាណ​ ២៥% ​គ្មាន​ប័ណ្ណ​បើកបរ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល កាលពី​ម្សិលមិញ​បាន​អះអាង​ថា អ្នក​បើកបរ​រថយន្ត​ធុន​ធ្ងន់ (​ឡានធំ​) ប្រមាណ ២៤ ទៅ​ ២៥ ​ភាគរយ​គ្មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ​តាម​ប្រភេទ​រថយន្ត​ក្នុង​នោះ​ ១០ ​ភាគរយ​ប្រើ​ប័ណ្ណ​បើកបរ​ក្លែងក្លាយ ខណៈ​រថយន្ត​ធុន​ធ្ងន់​ចំនួន ២៣ ​ម៉ឺន​គ្រឿង​បាន​ចុះបញ្ជី ប៉ុន្ដែ​អ្នក​មាន​ប័ណ្ណ​បើកបរ​តាម ...

សុទ្ធ គឹមសឿន
https://bit.ly/2Ru0RIw

អាជ្ញាធរ​ប្រកាស​ចាត់​វិធានការ​ក្តៅ​ កម្ទេច​សំណង់​កំពង់ផែ​​ សាងសង់​ខុស​ច្បាប់

អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​ នឹង​ចាត់​វិធានការ​ក្ដៅ​ចុះ​អនុវត្ដ​វាយកម្ទេច សំណង់​កំពង់ផែ​ ១ ​កន្លែង​ដែល​សាងសង់​រំលោភ​ចូល​ឆ្នេរសមុទ្រ​គ្មាន​ច្បាប់​ក្នុង​សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ បន្ទាប់ពី​អាជ្ញាធរ​ខេត្ដ​បាន​ជូន​ដំណឹង និង​ធ្វើ​កិច្ចសន្យា​ឲ្យ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ចំនួន​ ២ ​លើក​កន្លង​មក​ហើយ​នោះ ប៉ុន្ដែ​មិន ...

វ៉ន ដារ៉ា
https://bit.ly/2OcUPKg

រដ្ឋា​ភិ​បាល​ ថា​គម្រោង​ផ្លូវ​ល្បឿន​លឿន​នឹង​ចាប់​ផ្តើម​ចុង​ខែ​ ១១

រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំ​ពុង​ធ្វើ​ការ​យ៉ាង​​ស​កម្ម​​ជា​មួយ​ក្រុម​ហ៊ុន ​China Road & Bridge Corporation ​ដើ​ម្បី​​ជំ​រុញ​ការ​​ចាប់​ផ្តើម​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ (Express Way) ​ដែល​ត​ភ្ជាប់​ពី​រាជ​ធា ...

ហ៊ឹន ពិសី
https://bit.ly/2CLP0Bv

ពា​ណិជ្ជ​កម្ម​រ​វាង កម្ពុជា-​ថៃ ​កើន​ដល់​ជាង​ $៣ ​ពាន់​​លាន​ក្នុង​ពេល​ ៩ ខែ

របាយ​ការណ៍​មិន​បាន​បង្ហា​ញ​​លម្អិត​អំ​ពី​មុខ​ទំ​និញ​នៃ​ការ​ធ្វើ​​ពា​ណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំង​​ ២ ទេ​ ប៉ុន្តែ​បញ្ជាក់​ថា​ ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រ​ទេ​ស ថៃ ​បាន​​កើន​ឡើង​ជាង​ ១៩ ​ភាគ ...

ចេង សុខហ័ង
https://bit.ly/2AzoCt3

អាជ្ញាធរ​ខេត្ត​កណ្តាល​ប្រកាស ​រំដោះ​ចិញ្ចើមផ្លូវ

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ មន្ទីរ​នឹង​ចាប់ផ្ដើម​បើក​យុទ្ធនាការ​រំដោះ​ចិញ្ចើមផ្លូវ​ពី​អាជីវករ និង​អ្នក​យក​ចិញ្ចើមផ្លូវ​ប្រើប្រាស់​ជា​ឯកជន ដើម្បី​ពង្រីក​ចិញ្ចើមផ្លូវ​រហូត​ដល់​ ១៥ ​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​នីមួយៗ​នៅ​ទូទាំង​ខេត្ត​កណ្ដាល​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2Q1Vdgt

គម្រោង​ព្រ​លាន​យន្ត​ហោះ​ ប៉ោយ​ប៉ែត ​នឹង​ចាប់​ផ្តើ​ម​ឡើង​វិញ

គម្រោង​សាង​សង់​ព្រ​លាន​យន្ត​ហោះ​ក្រុង​ប៉ោយ​ប៉ែត គ្រោង​នឹង​​ចាប់​ផ្តើម​ឡើង​វិញ​ បន្ទាប់​ពី​​​ផ្អាក​រយៈ​ពេល ១០ ឆ្នាំ​ ដោយ​សារ​វិ​បត្តិ​ហិ​រញ្ញ វត្ថុ​ពិភព​លោក​​ឆ្នាំ ២០០៨ ខណៈ​ថ្មី​ៗ​នេះ​ជន​ជាតិ​ចិន​កំ​ពុង​ហូរ​ចូល​ទៅ​ក្នុង ...

ហ៊ឹន ពិសី
https://bit.ly/2OIDTAh

សាលាក្រុង​ត្រៀម​រថយន្ត​​ ២១៥ ​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ-មក​បុណ្យ​ភ្ជុំ

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ចុះ​ថ្ងៃទី​ ៣ ខែ​តុលា​បាន​សរសេរ​ថា ដើម្បី​សម្រួល​ដល់​ការចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​មក​ភ្នំពេញ​វិញ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ...

សុទ្ធ គឹមសឿន
https://bit.ly/2NqPkr7

របាយការណ៍ៈ​ដងផ្លូវ ចិញ្ចើមផ្លូវ​ និង​ទីកន្លែង​សាធារណៈ​បើក​ចំហ​ក្នុង​ក្រុង​ភ្នំពេញ​មាន​កម្រិត​ទាប

របាយការណ៍​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាង​ត្នោត​បាន​រកឃើញ​ថា ដងផ្លូវ ចិញ្ចើមផ្លូវ និង​ទីកន្លែង​សាធារណៈ​បើក​ចំហ​នៅក្នុង​រាជធានី​ភ្នំពេញ​ស្ថិត​ក្នុង​កម្រិត​ ១៦,៣៦ ភាគរយ​នៃ​ទីធ្លា​ទាំង​មូល​របស់​ក្រុង​ភ្នំពេញ​ដែល​តួលេខ​នេះ​ជា​កម្រិត​មួយ​ទាប​ជាង​កម្រិត​មធ្យម (៤៥ ភាគរយ​) ដែល​អង្គការ​សហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat) បាន​កំណត់​សម្រាប់ ...

នៀម ឆេង
https://bit.ly/2ygBRfE

​សាលា​រាជធានី​បើក​ដំណើរការ​ផ្លូវ​រថយន្តក្រុង​ចំនួន​ ៥

​កាលពី​ម្សិលមិញ​ សាលា​រាជធានី​បាន​បើក​ដំណើរការ​ផ្លូវ​រថយន្តក្រុង​ថ្មី​ចំនួន​ ៥​ ដោយ​ប្រើ​រថយន្ដ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​រថយន្ដក្រុង​ចំនួន​ ១០០​ គ្រឿង​ ដែល​ក្នុង​នោះ​ ៦០​ គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ ហើយ​ ២០​ គ្រឿង ...

មុំ គន្ធា
https://www.khmertimeskh.com/50538462/city-hall-launches-five-new-bus-routes/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

b9TVe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!