ក្រុមហ៊ុន មីនី​បៀ​កម្ពុជា សម្ពោធ​រោងចក្រ​ទី​បី​តម្លៃ ៥០​លាន​ដុល្លារ

ក្រុមហ៊ុនមីនី​បៀ​កម្ពុជាបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រោងចក្រ​ទី​បី​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​ដើម្បី​ពង្រីក​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ទៅ​កាន់​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ទាំង​មូល។ ការ​ដាក់​ឲ្យ​ដំណើរការ​នេះ​ស្រប​នឹង​ខួប ...

សុខ ចាន់
http://bit.ly/2ggK8W4

ការ​ពិភាក្សា​ពី​ភាព​ត្រឹមត្រូវ​នៃ​រោងចក្រ​រក​ចំណុច​រួម​មិន​ឃើញ

នៅក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ទទួល​យក​មគ្គុទេ្ទសក៍​ស្តីពី «ការ​ពិនិត្យ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ​ និង​ស្បែក​ជើង​នៅ​កម្ពុជា» ដែល​ស្នើ​ឡើង​ដោយ​អង្គការ​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​មូលដ្ឋាន​រួម​គ្នា​ពី​មុន ...

Ananth Baliga
http://bit.ly/2h4Q7S4

កូកា-កូឡា សម្ពោធ​រោងចក្រ​នៅកម្ពុជាដែលបោះ​ទុន$១០០​លាន​​

រោងចក្រ​ផលិត​ភេសជ្ជៈ(កូកា-​កូឡា)ទំហំ១០០​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញដោយ​សមត្ថភាព​របស់​រោងចក្រ​ថ្មី​នេះ​អាច​ផលិត​ភេសជ្ជៈ កូកា-​កូឡា ប្រភេទ​ដប​ចំនួន ៥៤.០០០​ដប និង​ចំនួន ៦០.០០០​កំប៉ុង​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្នុង​តំបន់។ ...

សុខ ចាន់
http://bit.ly/2geMPdQ

ក្រុមហ៊ុន​ចិន​ស្វែងរក​ដៃគូ​វិនិយោគ​រោងចក្រ​ដែកថែប

ក្រុមហ៊ុន​ផលិត​ដែក​​​ថែប​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ដែក​ថែប​ឈាន​មុខ​គេ​របស់​ចិន​​កំពុង​ស្វែងរក​ដៃគូ​នៅ​កម្ពុជា​ដើម្បី​បង្កើត​រោងចក្រ​ដែកថែប​ដែល​នឹង​កាត់​បន្ថយ​ការ​ពឹង​លើ​ការ​នាំ​ចូល​​​របស់​​កម្ពុជា​សម្រាប់​ ...

Cam McGrath
http://bit.ly/2gWVIHY

រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ​ $១០ លាន​ត្រូវ​បាន​បើក​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន ម៉ុង ឫទ្ធី ​គ្រុប​កាលពី​ចុង​សប្តាហ៍​មុន​បាន​បើក​ដំណើរការ​រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ​​ ១០ ​លាន​ដុល្លារ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ចម្បង​​សម្រាប់​តែ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​អនុប្រធាន​ក្រុមហ៊ុន​ ម៉ុង ឫទ្ធីគ្រុប​។ ...

ចេង សុខហ័ង
http://bit.ly/2gr7wRt

សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​កោះកុងត្រូវ​​ផ្អាក​សកម្មភាព​ទាំង​ស្រុង

សមត្ថកិច្ច​ចម្រុះ​បាន​​អះអាង​ថាសកម្មភាព​នៃ​ការ​សាងសង់សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​ក្នុង​ឃុំ​ឫស្សីជ្រំស្រុក​ថ្មបាំងខេត្ត​កោះកុងនិង​ការ​គ្រោង​ប្រមូល​វល្លិ​រមៀតត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង។​ ​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កោះកុង ​បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​មន្ត្រី​មន្ទីរ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fXYz4v

Minebea ពង្រីក​ការ​វិនិយោគ​ដល់​ $១០០ លាន

ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក Minebea របស់​ជប៉ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នឹង​បញ្ចប់​ការ​សាងសង់​រោងចក្រ​ទី ៣ នៅ​ចុង​ឆ្នាំ​នេះ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ពិពិធកម្ម​ប្រតិបត្តិការ​ចេញ​ពី​ខ្សែ​ចង្វាក់​ដំឡើង​ធម្មតា​ទៅ​ជា​ការ​ផលិត​គ្រឿង​បន្លាស់។ នេះ​បើ​តាម​ការ​អះអាង​ពី ...

Kali Kotoski
http://bit.ly/2fwLWwO

រក​ឃើញ​ទីតាំង​​​ឡ​រមៀត ដែល​ផលិត​សារធាតុ​គ្រឿងញៀន

បណ្ដាញ​និស្សិត​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន ដែល​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា​ចំនួន​៦ បាន​រក​ឃើញ​ទីតាំង​រោងចក្រ​ផលិត​ម្សៅ​រមៀត ដែល​សង្ស័យ​ជា​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន មួយ​ទំហំ​ប្រមាណ ១០០​ហិកតារ ដែល​មាន​ឡ​រំលាយ​វល្លិ​រមៀត​ចំនួន​៣៧ នៅ​ក្នុង​ចំណុច​ចំណោត​ផ្តាច់​ជីវិត ស្ថិត​នៅ​ក្នុង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2gewGCe

រោងចក្រ​ផលិត​ជី​ជប៉ុន​ បើក​ដំណើរ​ការ​នៅ​កម្ពុជា

រោងចក្រ​ផលិត​ជី​ធម្មជាតិ Nangoku តម្លៃ​ជាង​ ២​ លាន​ដុល្លារ ដែល​ជា​ការ​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ជប៉ុន បាន​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​សាក​ល្បង​កាលពី​ម្សិលមិញ​ដើម្បី​ផលិត​ជី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។ ...

វិនិយោគិន​ចិន​នឹង​បង្កើត​រោង​ចក្រ​ដែក​ថែប​នៅ​កម្ពុជា

ក្រុម​ហ៊ុន​ផលិត​ដែក​ថែប​របស់​ប្រទេស​ចិន​កំពុង​ពិភាក្សា​ជា​មួយ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ​(​SSEZ) ដើម្បី​វិនិយោគ​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ​ ដែល​​កិច្ច​ព្រម​ព្រៀង​​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​ធ្វើ​ឡើង ...

ហ៊ គឹមសាយ
http://bit.ly/2gDSA7o

រោងចក្រពីរនៅខេត្តព្រះសីហនុត្រូវបានបិទ

រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ និង​វាយភណ្ឌ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​រាយការណ៍​ពី​ការ​ក្ស័យធន​ ហើយ​អំពាវនាវ​ឱ្យ​ក្រុម​ឥណទាន​រៀបចំ​ឯកសារ​សម្រាប់​ការ​ទូទាត់​សំណង​ជាមួយ​ផ្នែក​រដ្ឋបាល​របស់​ខ្លួន​ឱ្យ​បាន​មុន​ថ្ងៃ​ច័ន្ទ​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/31366/preah-sihanouk-factories-close/

រដ្ឋាភិបាល​បន្ត​ចុះ​កិច្ច​ព្រមព្រៀង​​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ

ដោយសារ​លក្ខខ័ណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរនិង​ផលិត​ស្បែកជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ទាប់​ពី​អនុវត្ត​នូវ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា(BFC)រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បន្ត​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​ការ​អនុវត្ត​គម្រោង ...

មុំ គន្ធា
http://bit.ly/2dyTXjP

ក្រសួង និង​ក្រុមហ៊ុន​ចិន​ពិភាក្សា​ពី​ការ​វិនិយោគ​​ការ​កែច្នៃ​អង្ករ

​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ក្រុមហ៊ុន​ចិន​ Jilin Province Investment Group Co. Ltd មកពី​ខេត្ត​ជីលីន​កំពុង​ពិភាក្សា​ពី​ការ​​វិនិយោគ​លើ​​ហេដ្ឋរចនាសម្ព័ន្ធ​​កែច្នៃ​អង្ករ​នៅ​​កម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dLeFhf

កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ទទួល​ប្រាក់​ឈ្នួលអប្បបរមា​១៥៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧

កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី​របស់​ខ្លួន​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​នេះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ពី​១៤០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ដល់​១៥៣​ដុល្លារ​អា​មេ​រិ​ក​កាលពី ...

មុំ គន្ធា
http://bit.ly/2dFBLrh

ការជម្រុញការនាំចេញអាហារសមុទ្រ

វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។   ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/

ADB: GDP នឹងកើនដល់ ៧.១ ភាគរយនៅឆ្នាំ ២០១៧

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​បង្ហាញ​ថា​ ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ដូច​ការ​រំពឹង​ទុក​ ខណៈ​ដែល​ធនាគារ​នេះ​រំពឹង​ថា​ មានការ​កើនឡើង​តិចតួច​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ប្រមាណ​ ០.១​ ភាគរយ​ ដែល​ត្រូវ​នឹង​កំណើន​ ៧.១ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/30245/adb--gdp-to-grow-7-1--in-2017/

តម្លៃ​ផលិត​ផល​ឧស្សាហ​កម្ម​មាន​ជាង​ $៥​ពាន់​លាន

តម្លៃ​សរុប​នៃ​បរិមាណ​ផលិតផល​ឧស្សាហកម្ម​ប្រទេស​កម្ពុជា​មាន​ជាង​៥,៣២​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ​ ដែល​នាំមុខ​ដោយ​ឧស្សាហកម្ម​ស្បែកជើង​ និង​សម្លៀក​បំពាក់​។​ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។​ ​ ...

Post Staff
http://bit.ly/2d4N4aF

កម្ពុជា​ នឹង​បាន​ការវិនិយោគ​លើ​ទំនិញ​ធ្វើ​ដំណើរ​កាន់តែ​ច្រើន

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីលៀម ហៃ (Willaim Heidt) កាលពីម្សិលមិញបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកមានសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជានឹងទទួលកំណើនវិនិយោគលើ រោងចក្រផលិតសម្ភារធ្វើដំណើរដូចជាកាបូបយួរ និងវ៉ាលិសជាដើមបន្ទាប់ពីគណៈប្រតិភូពីកម្ពុជាបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនក្នុងឧស្សាហកម្មនេះនៅទីក្រុងហុងកុង។ ...

ហ៊ គឹមសាយ
http://bit.ly/2cleox3

សមត្ថកិច្ច​រឹបអូស​ប្រហុក​ធ្វើ​ពី​ត្រី​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម

នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។ ...

នៀម ឆេង
http://bit.ly/2dcDhx6

ផលិតផលទឹកត្នោត​ខ្មែរ​អាចផ្គត់ផ្គង់ទីផ្សារ​ក្នុង និងក្រៅ​ស្រុក​

ផលិតផលទឹកត្នោតឥឡូវអាចប្រើបានបម្រើតម្រូវការក្នុងស្រុកបន្ទាប់ពីការផលិតបានចាប់ផ្តើមប៉ុន្មានខែមុនខណៈអ្នកផលិតកំពុងសម្លឹងមើលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏មានផែនការនាំចេញទៅក្រៅប្រទេសផងដែរ។ លោក អៀង សុធារ៉ា ស្ថាបនិករបស់ vender បន្លែសរីរាង្គភាសាខ្មែរអង្គការកិច្ចសហប្រតិបត្តិការ បានឲ្យដឹងថា គំនិតនៃការផលិតភេសជ្ជៈដែលធ្វើចេញពីទឹកត្នោតសុទ្ធ និងទឹកត្នោតផលិតបានដូចជា ស្ករ ភេសជ្ជៈ គ្រឿងស្រវឹង និងទឹកខ្មេះ គឺធ្វើឡើងដោយមានគោលបំណងដើម្បីបង្កើនអត្ថប្រយោជន៍ឲ្យបានច្រើនចេញពីទឹកត្នោត។ ...

ជា វណ្ណៈ
http://bit.ly/2cgVY0a

សហជីព​ទម្លាក់​តួលេខមក​​ ១៧៧.៥៩​ដុល្លារសម្រាប់ប្រាក់​ខែ​គោល​

ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...

មុំ គន្ធា
http://bit.ly/2d4g8Qb

ក្រុមហ៊ុន Unilever កម្ពុជា រក​ក្រុមហ៊ុន​ស្ករត្នោត​ក្នុង​ស្រុក​ ​ផ្គត់ផ្គង់​ទៅ​ឥណ្ឌូណេស៊ី​

ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ ...

សុខ ចាន់
http://bit.ly/2c8BbNn

ក្រសួង​ការងារ រៀបចំ​ឲ្យ​មាន​បទប្បញ្ញត្តិ​ពេល​ថៅកែ​បិទ​ទ្វារ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...

មុំ គន្ធា
http://bit.ly/2bWRYFe

៨​ខែ​ដើម​ឆ្នាំ​រោងចក្រ​កាត់ដេរ​៧០​បិទ​ទ្វា​រដោយសារ​ស្ថានភាព​នយោបាយ

រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2bL3O4v

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aasCE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!