ព័ត៌មាន
ព្រឹត្តិការណ៍សមរាត្រី ទាក់ទាញបានភ្ញៀវទេសចរជាង ៦ ពាន់នាក់
ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៦ ០០០ នាក់ឱ្យទៅទស្សនា និងផ្តិតយករូបភាពដ៏កម្រដែលព្រះអាទិត្យដើរគោចរនៅចំកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ មាន ២ ដងក្នុង ១ ឆ្នាំ ដែលលើកទី ១ ត្រូវចំថ្ងៃទី ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-23-1323-233718.html
ការនាំចេញស្វាយស្រស់ទៅទីផ្សារចិនកំពុងប្រឈមនឹងបញ្ហាមួយចំនួន
វិស័យឯកជនបានអះអាងថា ការនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិនដោយផ្ទាល់ និងតាមច្រកវៀតណាម កំពុងតែជួបបញ្ហាប្រឈមខ្លាំង ដោយសារការរីករាលជាថ្មីនៃមេរោគកូវីដ ១៩ ក្នុងប្រទេសចិន និងការប្រកួតប្រជែងតម្លៃខ្លាំងជាមួយប្រទេសជិតខាង។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-23-1109-233714.html
ស្ថានីយផ្ទេរ និងឃ្លាំងស្តុកទំនិញត្រជាក់ធំជាងគេចាប់ផ្ដើមដំណើរការសាងសង់
ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ឈានមុខគេរបស់កម្ពុជា បានចាប់ផ្ដើមដំណើរការសាងសង់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានសមត្ថភាពបំពេញកង្វះខាត ២៥ ភាគរយរបស់ប្រទេស។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-03-23-1110-233715.html
លោកនាយករដ្ឋមន្ត្រី បញ្ជាឱ្យត្រៀមប្រើឧទ្ធម្ភាគចក្រកម្ចាត់ក្រុមឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យត្រៀមប្រើឧទ្ធម្ភាគចក្រ កងទ័ពជើងទឹកកម្ចាត់ក្រុមឈ្មួញទុច្ចរិត ដែលប្រព្រឹត្តបទល្មើសនេសាទ បំផ្លាញត្រីនៅលើផ្ទៃបឹងទន្លេសាបឱ្យអស់ ដោយចាប់ក្រុមប្រព្រឹត្តបទល្មើសជលផលខ្នាតធំមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផលនៅកម្ពុជា។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-24-1020-233753.html
ផ្លូវជាតិលេខ ២១ ត្រូវសម្ពោធជាមួយនឹងការប្រកាសសង់ស្ពានពីភ្នំពេញទៅអរិយក្សត្រ
ផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-24-0956-233747.html
អាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចបិទបញ្ចប់ការកាយដីភ្នំ
អាជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចបិទបញ្ចប់រាល់សកម្មកាយដីភ្នំទាំងអស់នៅក្នុងខេត្តនេះ ដើម្បីរក្សាទុកជាតំបន់បេតិកភណ្ឌធម្មជាតិ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-23-1427-233711.html
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាប់ផ្តើមកម្មវិធីសកម្មភាពអប់រំបឋមសិក្សាប្រកបដោយបរិយាប័ន្ន (IPEA) ដែលមានទឹកប្រាក់ ២៥លានដុល្លារ
កម្មវិធីអប់រំថ្មីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ២៥ លានដុល្លារអាមេរិក ដែលនឹងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍នៃការអាន និងការសិក្សាសម្រាប់សិស្សបឋមសិក្សានៅកម្ពុជាត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញកាលពីម្សិលមិញនៅក្នុងព្រឹត្តិការណ៍រួមក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy; និងលោកស្រី Nancy J. Eslick នាយកបេសកកម្មនៃ USAID នៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iyqv91
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការចែកចាយជំនួយមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ានឹងគ្រោងធ្វើនៅចុងខែមេសា
កិច្ចប្រជុំពិគ្រោះយោបល់អំពីការចែកចាយជំនួយមនុស្សធម៌ដល់ជនក្រីក្របំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងធ្វើឡើងនៅចុងខែមេសា ឬដើមខែឧសភា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uqFwob
វិស័យកសិកម្មរួមចំណែកយ៉ាងសំខាន់ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ខ្លួនក្នុងការសម្រេចគោលដៅរបស់ប្រទេស ក្នុងការក្លាយជាសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tBCw9i
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនឹងត្រូវសាងសង់ពីផ្សាររាត្រីដល់តំបន់អរិយក្សត្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ដោយតភ្ជាប់ផ្សាររាត្រី (តំបន់ផ្សារចាស់) រាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ក្នុងស្រុកល្វាអែម ខេត្តកណ្តាល។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3L6kl1C
កម្ពុជាជំរុញឱ្យភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ាជៀសវាងប្រើប្រាស់កម្លាំងទ័ព
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា អនុវត្តការអត់ធ្មត់ជាអតិបរមាក្នុងការប្រើប្រាស់កម្លាំង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3D5hCTp
វៀតណាមជួយកម្ពុជាសាងសង់មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន
មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាគ្រឿងញៀនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមីនា ដោយផ្តល់ថវិកាមួយផ្នែកដោយប្រទេសវៀតណាម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/36gPwIZ
កម្ពុជា និង សាធារណរដ្ឋឆេក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ TVET
កម្ពុជា និងសាធារណរដ្ឋឆេក បានពិភាក្សាគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LdVEjZ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យដាំដើមឈើឡើងវិញ នៅលើដីព្រៃលិចទឹកដែលរឹបអូសបានមកវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរដាំដើមឈើឡើងវិញនៅលើដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3L9YYMV
ព្រះរាជាណាចក្រគ្រោងកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបាននិយាយនៅក្នុងទិវាព្រៃឈើពិភពលោកថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍន៍ព្រៃឈើប្រកបដោយនិរន្តរភាព និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ខណៈដែលលោកបានបង្ហាញផែនការរបស់រដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យព្រៃឈើដែលសង្ឃឹមថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការកាប់ឈើពាក់កណ្តាលនៅឆ្នាំ ២០៣០។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/kingdom-plans-2030-emissions-cuts
ក្រសួងយុត្តិធម៌ អ្នករាយការណ៍អង្គការសហប្រជាជាតិ ពិភាក្សាអំពីច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានជួបប្រជុំជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក Vitit Muntarbhorn នៅថ្ងៃទី២១ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពផ្លូវច្បាប់ទាក់ទងនឹងសិទ្ធិមនុស្ស និងការធ្វើទំនើបកម្មនៃច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/justice-ministry-un-rapporteur-discuss-laws
គណៈកម្មាធិការថា វិធានការប្រឆាំងការកាប់ឈើខុសច្បាប់ទទួលបានជោគជ័យ
គណៈកម្មាធិការជាតិទប់ស្កាត់បទល្មើសព្រៃឈើ បានបង្ហាញនូវវិធានការដ៏តឹងរ៉ឹងរបស់ខ្លួន ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅទូទាំងប្រទេសជាជោគជ័យ បើទោះជាបទល្មើសតូចតាចនៅតែកើតឡើងក៏ដោយ។ ...
សុន មិនា
https://www.khmertimeskh.com/501045458/measures-against-illegal-logging-a-success-says-committee/
កម្ពុជាប្រារព្ធទិវាព្រៃឈើជាមួយនឹងការដាំដើមឈើ
កាលពីម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃព្រៃឈើជាមួយនឹងការដាំដើមឈើដោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋាភិបាល និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501045909/cambodia-marks-forest-day-with-tree-planting/
ក្រសួងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី
ដើម្បីផ្សព្វផ្សាយរថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់បង្ហាញជាលើកដំបូងនូវរថយន្តអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធនានានៅចុងសប្តាហ៍នេះនៅរាជធានីភ្នំពេញ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501046120/ministry-to-promote-use-of-electric-vehicles/
ក្រសួងសុខាភិបាលបើកយុទ្ធនាការជាតិជំរុញការយល់ដឹងអំពីមេរោគកូវីដបំប្លែងថ្មីអូមីក្រុងដើម្បីបញ្ឈប់ការរីករាលដាល
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិនៃមេរោគកូវីដ-១៩ ក្រោមប្រធានបទ “អូមីក្រុង រីករាលដាលលឿនជាងវ៉ារ្យ៉ង់មុន និងបង្កឱ្យមានហានិភ័យខ្ពស់ដល់អ្នក និងគ្រួសាររបស់អ្នក” រួមជាមួយអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិអង្គការសហប្រជាជាតិកុមារកម្ពុជា (UNICEF) ។ ...
យីម ស្រីលីន
https://www.khmertimeskh.com/501045908/moh-launches-national-omicron-awareness-drive-to-stop-virus-spread/
ធនាគារពិភពលោកពិភាក្សាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគក្នុងវិស័យអប់រំ
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានកោតសរសើរចំពោះការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩ ហើយបានលើកទឹកចិត្តប្រទេសកម្ពុជាលើកស្ទួយការវិនិយោគលើវិស័យអប់រំ ខណៈពេលដែលកំពុងចាប់ផ្តើមការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលទស្សនកិច្ចមកប្រទេសកម្ពុជារបស់លោកស្រី ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uhUqNH
ក្រុមការងាររដ្ឋបាលព្រៃឈើភេទរុក្ខជាតិ កេសរកូលព្រៃ នៅខេត្តសៀមរាប
មន្ត្រីក្រុមការងាររដ្ឋបាលព្រៃឈើកំពុងបន្តធ្វើការស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃ (អ័រគីដេ) នៅក្នុងខេត្តសៀមរាប ខណៈរកឃើញចំនួន ១៨០ ប្រភេទកាលពីសប្តាហ៍មុន នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយក្នុងស្រុកវ៉ារិននៃខេត្តសៀមរាប។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-22-1408-233637.html
Oxfam ធ្វើយុទ្ធនាការតាមដងទន្លេមេគង្គផ្សព្វផ្សាយពីសារៈសំខាន់នៃទន្លេ
អង្គការ Oxfam ធ្វើយុទ្ធនាការដែលមានឈ្មោះថា «តាមដងទន្លេមេគង្គជាមួយសាយ» ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃទន្លេ ខណៈលោក សាយ រំពឹងថា យុទ្ធនាការនេះនឹងពាំនាំផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេ ជាពិសេសការបង្កើតឱ្យមានកំណើនភ្ញៀវទេសចរ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-22-1024-233640.html
មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសម្ពោធថ្ងៃទី ២២ មីនា
រាជរដ្ឋាភិបាលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនាថ្ងៃទី ២២ ខែមីនា ដោយមជ្ឈមណ្ឌលនេះ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀន ដើម្បីឱ្យពួកគេមានមុខរបរ និងជំនាញចិញ្ចឹមជីវិតច្បាស់លាស់ពេលត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារវិញ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-22-1056-233644.html