ប្រជាពលរដ្ឋ​​ប៉ះពាល់​ដោយ​ការ​សង់​ផ្លូវ​ល្បឿន​លឿន​ ស្នើរ​រដ្ឋា​ភិ​បា​លដោះស្រាយ​តាម​តម្លៃ​ទីផ្សារ​

ប្រជាពលរដ្ឋ​ជាង​ ១៣០គ្រួសារ​ រស់នៅ​សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ រង​ផល​ប៉ះពាល់​ដោយសារ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ជាថ្មី​ដល់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពន្លឿន​ការ​ដោះស្រាយ​ និង​សំណង​លើ​ផល​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ទៅតាម​តម្លៃ​ទីផ្សារ​ ដើម្បីឲ្យ​ពួកគេ​អាច​រក​ទីតាំង​ផ្សេង​រស់នៅ​បាន​។ លោក​ គង់​ សា​វុធ​ ប្រជាពលរដ្ឋ​ដែល​មាន​ដី​ឡូ​តិ៍​រង​ផល​ប៉ះពាល់​ពី​ការ​អផិវ​ឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នេះ​ បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពលរដ្ឋ​ទាំង​ជាង១៣០គ្រួសារ​នេះ​ បាន​នាំគ្នា​ទិញ​ដី​ឡូ​តិ៍​នៅ​តំបន់​នោះ​ កាលពី​អំឡុង​ឆ្នាំ២០១៧​ ដោយមាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​ក៏​ត្រូវ​បាន​អាជ្ញាធរ​ជូនដំណឹង​ថា​ ដី​នៅ​តំបន់​នោះ​នឹង​ត្រូវ​អភិវឌ្ឍន៍​ជា​ផ្លូវ​ល្បឿន​លឿន​។​ ...

ប៉ិច សុធារី
https://bit.ly/2MtuHg5