អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ជួយ​រឿង​ឲ្យ​រុះរើ​តូប​លក់ដូរ

អាជីវករ​ម្ចាស់​តូប​ដែល​បាន​ប្រកបរបរ​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ប្រមាណ ២០ ឆ្នាំ​ មកហើយ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ​ព្រះសីហនុ​សូម​ឲ្យ​ជួយ​រក​ដំណោះស្រាយ​សមស្រប ដើម្បី​ឲ្យ​ពួកគាត់​អាច​លក់ដូរ​ចិញ្ចឹមជីវិត​បន្តទៀត​ខណៈ​រដ្ឋបាល​ខេត្ដ​នេះ គ្រោង​នឹង​ចាត់​វិធានការ​រុះរើ​តូប​របស់​ពួកគាត់​នៅ​សប្តាហ៍​ក្រោយ​។ លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លិខិត​របស់​រដ្ឋបាល​ខេត្ដ​ចុះ​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០១៩ ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សណ្ដាប់ធ្នាប់​ និង​សោភណភាព​តំបន់ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ នោះ​មិន​មាន​ការផ្លាស់ប្ដូរ​ទេ គឺ​នៅតែ​បន្ត​អនុវត្ដ​វិធានការ​នេះ​ដដែល​។ …

វ៉ន ដារ៉ា
https://bit.ly/2ZQlrIj