រដ្ឋាភិបាល​នឹង​បញ្ចប់​ផែនការមេ​ សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ឆាប់ៗ

រដ្ឋាភិបាល​កម្ពុជា​ជិត​បញ្ចប់​សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ ២០២១-២០៣០​ ​ហើយ​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការតភ្ជាប់ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​ឡូជីស្ទិក ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក​។ សេចក្ដី​ព្រាង​នេះ​ត្រូវបាន​រំពឹងថា នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ខាងមុខ​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​អង្គារ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​ចូលរួម​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ត្រួតពិនិត្យ​អំពី​ការអភិវឌ្ឍ​ចុងក្រោយ​របស់​សេចក្ដី​ព្រាង​នៃ​សេចក្ដីព្រាង​ផែនការមេ​ដែល​ត្រូវ​បានរៀបចំ​ដោយ​សាជីវកម្ម​ពិគ្រោះ​យោបល់​វិស្វកម្ម​អន្តរជាតិ​ចិន​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។ …

ម៉ៃ គុណមករា
https://bit.ly/34SL5Oe