លោក​នាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​អ្នកប្រមូល​ទិញ​កុំ​ឲ្យ​ទម្លាក់​តម្លៃ​ស្រូវ ​នៅ​រដូវ​ប្រមូលផល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នកប្រមូល​ទិញស្រូវ​កុំ​ឲ្យ​ទម្លាក់​តម្លៃ​ស្រូវ​នៅ​រដូវ​ប្រមូលផល ខណៈ​ដែល​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា (CRF) ពន្យល់​ថា​បញ្ហា​គុណភាព​ស្រូវ​មិនល្អ​បាន​ធ្វើឲ្យ​តម្លៃ​ស្រូវ​នៅ​តំបន់​មួយចំនួន​ធ្លាក់​ថ្លៃ​។ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ ...

ធូ វិរៈ
https://bit.ly/2LQLqcR

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ស្នើ​ ៤ ​ចំណុច​ ទៅ​រដ្ឋមន្ត្រី​ឲ្យ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ

ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លោក​ ពេជ្រ ស្រស់ ​បាន​លើក​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ​ចំនួន​ ៤ ​ចំណុច​ដាក់​ទៅ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ឱ្យ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​។​ លោក​ ពេជ្រ ស្រស់ ប្រាប់​ភ្នំពេញ ...

ខន សាវិ
https://bit.ly/2rKwne3

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ត្រៀម​ប្រាក់ ៥០ ​លាន​ដុល្លារ​ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ផ្តល់ទុន ៥០ ​លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​បង្វិល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ទុន​នេះ​អាច​នឹង​ជួយ​ទិញស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល ...

ធូ វិរៈ
https://bit.ly/2P134N2

ក្រសួង​ ជំរុញ​ឲ្យ​វិនិយោគ​លើ​រោងចក្រ​សម្អាត​ស្វាយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដើម្បី​បំពេញ​តម្រូវការ​ស្តង់ដា​នាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​ទទួល​បាន​ភ្លើង​ខៀវ​នាំចេញ​ស្វាយ​ទៅ​កូរ៉េខាងត្បូង និង​កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​ទៅ​ទីផ្សារ​ចិន​។ ...

ធូ វិរៈ
https://bit.ly/2sSXwMd

ក្រុមហ៊ុន​នាំចេញ​​អង្ករ​ ជំរុញ​ឲ្យ​កសិករ​ចូលរួម​កសិកម្ម កិច្ចសន្យា

ការធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​សហគមន៍​ផលិត​ស្រូវ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ និង​រោង​ម៉ាស៊ីនកិនស្រូវ​កំពុង​ជួយ​ឲ្យ​កសិករ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន ពិសេស​ទីផ្សារ និង​តម្លៃ​។ នេះ​បើ​តាម​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ «​កិច្ចសន្យា​កសិកម្ម​» សំដៅ​ដល់​ការធ្វើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន ជាមួយ​នឹង​សហគមន៍​កសិកម្ម​ណាមួយ​ទាក់ទង ...

ហ៊ឹន ពិសី
https://bit.ly/33TQTFZ

​ក្រុមហ៊ុន​ចិន​ស្វែងរក​ការ​វិនិយោគ​លើ​ដំណាំ​ដូង​នៅ​កម្ពុជា​

​វិនិយោគិន​មួយ​ក្រុម​មក​ពី​ខេត្ត​ហា​យ​ណា​ន​ ប្រទេស​ចិន​ ឥឡូវនេះ​កំពុង​ស្វែងរក​ឱកាស​សម្រាប់​ដំណាំ​ដូង​។​ កាលពី​ម្សិលមិញ​ គណៈប្រតិភូ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ លោក​ វេ​ង​ សា​ខុន​ នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិភាក្សា​ពី​វិស័យ​ដូង​នៅ​ក្នុង​ប្រទេស ...

ជា វណ្ណៈ
https://www.khmertimeskh.com/50667072/chinese-firms-seek-investments-in-coconut-farming-in-cambodia/

វិនិយោគិន​ ចាប់អារម្មណ៍​លើ​ការគ្រប់គ្រង​មូលនិធិ

ក្រុម​វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នៅ​កម្ពុជា ខណៈ​វិស័យនេះ​កំពុង​បង្ហាញ​ពី​កំណើន​នៅក្នុង​ទីផ្សារ​មូលធន​កម្ពុជា​។ ការបង្ហាញ​ចំណាប់អារម្មណ៍​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​កាលពី​ថ្ងៃ​ចន្ទ​។ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​មួយ​កាលពី​ថ្ងៃទី ...

ធូ វិរៈ
https://bit.ly/2r7jfPY

CRF ស្នើ​រដ្ឋាភិបាល​ផ្តល់ទុន​ ២០០ ​លាន​ដុល្លារ​ ដើម្បី​ទិញស្រូវ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ (CRF) ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយផ្តល់​ទុន​ជា​ទឹកប្រាក់ ២០០ លាន​ដុល្លារ ដើម្បី​ទិញស្រូវ​ពី​កសិករ​នៅ​រដូវ​ប្រមូលផល​នេះ​ស្រប​ពេលដែល​តម្លៃ​ស្រូវ​កំពុង​ធ្លាក់​ថ្លៃ​។ ...

ធូ វិរៈ
https://bit.ly/384kM9Q

Mekong Oryza ចុះ​កិច្ចព្រមព្រៀង​ជំរុញ​ការនាំចេញ​អង្ករ

ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryza Trading បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ជាមួយ​ក្រុមហ៊ុន​បរទេស​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង​ដែល​ទីផ្សារ​ថ្មី​របស់​កម្ពុជា​។ ការចុះ MoU នេះ បានធ្វើ​ឡើង​រវាង​ក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និង​ក្រុមហ៊ុន Gree Shield Africa Group នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជា​សាក្សី​ក្នុង ...

ធូ វិរៈ
https://bit.ly/33G83a8

ស្រូវ​ក្នុង​ខេត្ត​ចំនួន​ ៨ ​ជួប​គ្រោះរាំងស្ងួត​ ខណៈ​មានការ​បារម្ភ​ខ្វះ​ទឹក​ប្រើ​ប្រចាំ​ថ្

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ គឺជា​ប្រភេទ​ស្រូវធ្ងន់​ចុង​រដូវវស្សា និង​ស្រូវប្រាំង​ធ្វើ​លើក​ទី​ ១ ដែល​មាន​ក្នុង​ខេត្តព្រៃវែង កណ្ដាល តាកែវ កំពង់ចាម បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។ លោក​បន្តថា លោក​កំពុង​ប្រមូល​ព័ត៌មាន​អំពី​ចំនួន​ស្រូវ​ស្រែ​ដែល​ត្រូវ​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត ...

ខន សាវិ
https://bit.ly/2qbAvCW

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ​ចេញផ្សាយ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា អ្នក​ដែល​មាន​បំណង​បង្កើត​មន្ទីរពិសោធន៍​មូលដ្ឋាន និង​ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន​ដែល​មិនទាន់ ...

ធូ វិរៈ
https://bit.ly/2R9I08H

ប្រទេស​កម្ពុជា​ចូលរួម​កម្មវិធី​នៅ​ប្រទេស​វៀតណាម​ដើម្បី​កិច្ច​សហប្រតិបត្តិ​ការ​កសិកម្ម​

ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​បាន​រាយការណ៍​ថា​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ដើម្បី​ចូលរួម​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ប្រទេស​វៀតណាម​ ដើម្បី​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​រវាង​របស់​ប្រទេស​ទាំងពីរ​ និង​វិស័យ​កសិកម្ម​រវាង​ប្រទេស​វៀតណាម​ និង​ឡាវ​។ ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50665907/cambodia-joins-vietnamese-programme-for-agri-cooperation/

ប្រទេស​ជប៉ុន​ផ្តល់​ជំនួយ​ ៤៣៩.២៦១​ ដុល្លារ​សម្រាប់​ការ​ដាំដុះ​ស្វាយចន្ទី​សរីរាង្គ​

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​ ៤៣៩.២៦១​ ដុល្លារ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជប៉ុន​ ដើម្បី​អនុវត្ត​គម្រោង​ដែល​ផ្តល់​ការ​គាំទ្រ​ដល់​កសិករ​ខ្នាត​តូច​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​ស្វាយចន្ទី​សរីរាង្គ​តាមរយៈ​សហគមន៍​កសិកម្ម​។ ...

តាំង វីដា
https://www.khmertimeskh.com/50665758/japan-provides-439261-for-organic-cashew-farming/

រដ្ឋាភិបាលសម្រេច​​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ

រាជរដ្ឋាភិបាល​ ​បានសម្រេច​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដើម្បី​ ​លើកកម្ពស់​គុណភាព​ ​និង​ការ​ផ្គត់ផ្គង់​ពូជ​ដំណាំ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។​ ...

ប៉ិច សុធារី
https://bit.ly/2XU67JF

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ១៨០០​គ្រួសារ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​

អាជ្ញាធរ​ខេត្ត​ក្រចេះ​ ​បាន​អះអាង​កាលពី​ថ្ងៃពុធ​ថា​ ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង​ ​១៨០០​គ្រួសារ​ ​និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ ​នៅ​ឃុំ២ធ្នូ​ ​ស្រុក​ស្នួល​ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជាស្ថាពរ​ហើយ​ ​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួល ...

ប៉ិច សុធារី
https://bit.ly/2qQRbzW

ពលរដ្ឋ​មួយ​ក្រុម​ទៀត​មាន​ជម្លោះដីធ្លី​នៅ​កោះកុង​ជាមួយ​ UDG​ តវ៉ា​ឱ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​

តំណាង​ប្រជាពលរដ្ឋ​ទាំងនោះ​ ដែល​មក​ពី​ភូមិ​ចំនួន៤​ ស្ថិត​ក្នុង​ឃុំ​តានូន​ ក្នុង​ស្រុក​បុទុមសាគរ​ បាន​នាំគ្នា​ឡើង​មក​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី​ និង​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី​ជាថ្មី​ទៀត​នៅ​ថ្ងៃនេះ​ ក្នុង​គោលបំណង​ជំរុញ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀន​ចំ​ដែនដី​ លោក​ ជា ...

ឃុត សុគន្ធ
https://vodkhmer.news/2019/11/28/another-group-residents-land-dispute-chinese-drug-company-koh-kong-urged/

កង្វះ​ទុន​ នៅតែ​ជា​បញ្ហា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ

កង្វះ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​វិស័យ​នេះ​លើកឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) គ្រប់គ្រង​ដោយ​បាន​បញ្ចេញ​កម្ចី​សម្រាប់​គាំទ្រ​ដល់​វិស័យនេះ​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី​។​ អ្នក​នៅក្នុង​វិស័យនេះ ...

ហ៊ឹន ពិសី
https://bit.ly/2pSFtEw

២០១៩​ ​ចិន​សន្យា​ឱ្យ​នាំចូល​អង្ករ​ ​៤​ ​សែន​តោន​ ​ប៉ុន្ដែ​មិនទាន់​មានការ​បញ្ជាទិញ​នៅឡើយ​

ប្រទេស​ចិន​មិនទាន់​បញ្ជាទិញ​អង្ករ​ពី​កម្ពុជា​នៅឡើយ​ទេ​សម្រាប់​ឆ្នាំ​ ​២០១៩​-​២០២០​ ​ខណៈ​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​បំពេញ​កូតា​នាំចេញ​ដែល​នៅ​ខ្វះ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ​២០១៨នៅឡើយ​។​ ​លោក​ ​កៅ​ ​ថាច​ ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ...

សុខ ចាន់
https://bit.ly/33rNWw3

អ្នកនាំ​ចេញ​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ជួយ​លើកកម្ពស់​ការប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​

អ្នកនាំ​ចេញ​របស់​កម្ពុជា​សង្ឃឹមថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នឹង​ជម្រុ​ញពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា​។ លោក​ Chang​ Hoon​ Lee​ នាយក​គ្រប់គ្រង​ក្រុមហ៊ុននាំចេញ​ Hyundai​ Agro​ របស់​កូរ៉េ​បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ គឺជា ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50664297/fta-with-south-korea-would-improve-cambodias-competitiveness-exporters/

អាជ្ញាធរ​ជួសជុល​ទំនប់​ដែល​រំលោភបំពាន​

អាជ្ញាធរ​ខេត្តបាត់ដំបង​និង​ប្រជាពលរដ្ឋ​កំពុង​ជួសជុល​ទំនប់ទឹក​ដែល​បាន​បាក់បែក​មួយ​ផ្នែក​នៅក្នុង​ភូមិ​ស្វាយ​ជាតិ​ ស្ថិត​ក្នុង​ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ បន្ទាប់ពី​កសិករ​រំលោភ​យក​វា​ដើម្បី​យក​ស្រោចស្រព​ដីស្រែ​របស់​ពួកគេ​។ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/authorities-fix-breached-dam

SOA នឹងសាងសង់រោងចក្រផលិតស្ករត្នោតជាមួយក្រុមហ៊ុនកូរ៉េ

ក្រុមហ៊ុននាំចេញ​ក្នុង​ស្រុក​មួយ​បាន​ចុះហត្ថលេខា​ជា​មួន​នឹង​ក្រុមហ៊ុន​ B&​G is​ Life​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ ដើម្បីនឹង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ស្ករត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​។ លោក​ ពេជ្រ​ ចាន់​ អ្នកគ្រប់គ្រង​ទូទៅ​របស់​ SOA​ បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​កាលពី​ម្សិលមិញ​ថា​ បន្ថែម ...

សុខ ចាន់
https://www.khmertimeskh.com/50661040/soa-to-build-palm-sugar-factory-with-korean-firm/

ប្រទេស​ថៃ​ជំរុញ​ការនាំចេញ​កៅស៊ូ​គឺជា​ក្តី​កង្វល់​មួយ​

លោក​ ម៉ែ​ន សុ​ភ័ក្ត្រ​ អ្នក​ដាំ​ និង​ជា​អ្នកនាំ​ចេញ​ជ័រកៅស៊ូ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ តម្លៃនឹង​បន្ត​ធ្លាក់ចុះ​ ខណៈ​ប្រទេស​ថៃ​ព្យាយាម​ជំរុញ​ការនាំចេញ​កៅស៊ូ​ធម្មជាតិ​របស់​ខ្លួន​។ កាលពី​ខែមីនា​ក្រុមប្រឹក្សា​កៅស៊ូ​ត្រីភាគី​អន្តរជាតិ​ (ITRC​) ដែល​មាន​ប្រទេស​ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី ...

ធូ វិរៈ
https://www.phnompenhpost.com/business/thailand-boosting-rubber-exports-concern

កម្ពុជា​បាន​នាំចូល​អំបិល​ ៥ ០០០ ​តោន ​ពី​ប្រទេស ​ឥណ្

កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ក្នុង​បរិមាណ​ប្រហែល ៥ ០០០ តោន​ ហើយ​មកដល់​ពេលនេះ ខណៈ​បរិមាណ​អំបិល​ក្នុង​ស្តុក​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ​។ នេះ​បើតាម​សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត​កែប (SPCKK)​។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-imports-5000-tonnes-indian-salt

អង្ករ​ចិន​នាំចូល​ពី​កម្ពុជា​មាន​ចំនួន​កើនឡើង​

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ឆ្នាំនេះ​ប្រទេស​ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​បន្ថែមចំនួន​ ៤០​ ភាគរយ​ ដោយ​គិត​ត្រឹម​ពី​ខែមករា​ដល់​ខែតុលា​ នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50659992/chinas-rice-imports-from-kingdom-on-the-rise/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bhDBb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!