សមាជិកឧត្តមក្រុមប្រឹក្សាស្នើ ៤ ចំណុច ទៅរដ្ឋមន្ត្រីឲ្យដោះស្រាយទុក្ខលំបាកពលរដ្ឋ
ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានលើកពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវចំនួន ៤ ចំណុចដាក់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឱ្យពិនិត្យ និងដោះស្រាយជាបន្ទាន់ជូនដល់ពលរដ្ឋដែលកំពុងប្រឈម។ លោក ពេជ្រ ស្រស់ ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១០ ធ្នូ ថា លោក លឹម គានហោ បានទទួលយកទាំង ៤ ចំណុច ដើម្បីពិនិត្យដោះស្រាយនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃទី ៩ ខែធ្នូនេះ។ …
ខន សាវិ
https://bit.ly/2rKwne3