ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ១៨០០​គ្រួសារ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​

អាជ្ញាធរ​ខេត្ត​ក្រចេះ​ ​បាន​អះអាង​កាលពី​ថ្ងៃពុធ​ថា​ ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង​ ​១៨០០​គ្រួសារ​ ​និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ ​នៅ​ឃុំ២ធ្នូ​ ​ស្រុក​ស្នួល​ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជាស្ថាពរ​ហើយ​ ​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ២ហិកតា​។​ អភិបាលរង​ខេត្ត​ក្រចេះ​ ​លោក​ ​ខណ្ឌ​ ​ចំណាន​ ​បាន​មាន​ប្រសាសន៍​ថា​ ​ដំណើរការ​បែងចែក​ដីសម្បទាន​សង្គម​កិច្ច​ឃុំ ២ធ្នូ​ ​ដែល​មាន​រយៈពេល ១ឆ្នាំ​ ​ចាប់ពី​ខែ​តុលា​ ​ឆ្នាំ​២០១៨​ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជាស្ថាពរ​ហើយ​ ​នៅ​ខែវិច្ឆិកា​នេះ​ ​ដោយ​រាជរដ្ឋាភិបាល​ ​បានសម្រេច​កាត់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ប្រមាណ​ ​៤ពាន់​ហិ​ក​តា​ ​ពី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ ​ដើម្បី​រៀបចំ​ជា​ដីសម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​នា​ពេល​កន្លង​មក​។​ ...

ប៉ិច សុធារី
https://bit.ly/2qQRbzW