រដ្ឋាភិបាល

សមត្ថកិច្ច​បន្ត​សួរ​បុរស​អង់គ្លេស​ ខណៈ​ជន​នេះ​នៅ​លាក់លៀម

សមត្ថកិច្ច​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​បន្ត​នីតិវិធី​សួរ​ចម្លើយ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​នៅ​តែ​លាក់បាំង​ព័ត៌មាន​ក្រោយ​ពេល​ចាប់​ខ្លួន​បាន​។ ...

ឃុត សុភចរិយា
http://bit.ly/2rNJmcs

មានបញ្ហា​តិចតួច​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​

​ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ម្សិលមិញ​បាន​ទៅ​យ៉ាង​រលូន​ជាង​ពេល​កន្លង​មក​,​ ការ​បោះ​ឆ្នោត​នេះ​នៅ​តែ​មាន​ពាក្យបណ្តឹង​ភាព​មិន​ប្រក្រតី​កើតឡើង​ ជាមួយ​គ្នា​នេះ​ដែរ​ សកម្មជន​គណបក្សប្រឆាំង​កំពុង​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ...

បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/national/minor-hiccups-elections

ខុទ្ទកាល័យ​ថា​ទីប្រឹក្សា​ CNRP មើល​ងាយ​លោក​ ស ខេង

ខុទ្ទកាល័យ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បដិសេធ​នូវ​សម្ដី​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ និង​បាន​ហៅ​ការ​លើក​ឡើង​នោះ​ថា​ជា​ការ​ប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ​ដល់​លោក ស ខេង ប៉ុន្តែ​ទីប្រឹក្សា​រូប​នោះ​ថា​មិនមែន​ជា​ការ​ប្រមាថ​ទេ​​តែ​ជា​ការ​គោរព ...

សុទ្ធ គឹមសឿន
http://bit.ly/2r0fCoN

ទាហាន​ត្រូវ​គេ​ដឹក​ពី​ព្រំដែន​មក​បោះឆ្នោត​នៅ​សៀមរាប

មាន​ទាហាន​រាប់រយ​នាក់​ត្រូវ​បាន​គេ​ដឹក​ពី​ព្រំដែន​ភាគ​ខាង​ជើង​នៃ​ខេត្ត​ព្រះវិហារ​មក​បោះឆ្នោត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​សៀមរាប​គឺ​ឃុំ​តាសៀម ក្នុង​ស្រុក​ស្វាយលើ​ដែល​ជា​សមរភូមិ​បោះឆ្នោត​ដ៏តានតឹង​ដែល​កាលពី​មុន​កាន់កាប់​ដោយ​គណបក្ស​ប្រឆាំង​។ នេះ​បើ ...

Shaun Turton
http://bit.ly/2sM5z84

ប្រធាន LDP រង​ការ​ព្រមាន​ពី​ គ.ជ.ប ​ចំពោះ​ការ​បំពាន​លើ​បម្រាម

លោក ខឹម វាសនា ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ទទួល​នូវ​ការ​ព្រមាន​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ច្បាប់​បោះឆ្នោត​ដោយ​បន្ត​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក បើ​ទោះបី​ជា​មាន​ការ​ហាមឃាត់​។ ...

Andrew Nachemson
http://bit.ly/2sbmHYf

គណបក្ស​សង្គ្រោះ​ជាតិ ​ធ្វើឲ្យ​កំពង់ចាម ​ជា​មូលដ្ឋាន​រឹងមាំ

សំឡេង​ហ៊ោ​អបអរ​បាន​ឮ​ឡើង​នៅ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​កាលពី​យប់​មិញ​នៅ​ពេល​ដែល​គណបក្ស​នេះ​អាច​ធ្វើឲ្យ​ខេត្ត​នេះ​បាន​ក្លាយ​ជា​មូលដ្ឋាន​រឹងមាំ​របស់​ខ្លួន​។ ...

ម៉ិច ដារ៉ា and Erin Handley
http://bit.ly/2sxRQCD

ក្រុមអ្នកសង្កេតការណ៍ឯករាជ្យ​និយាយ​ថា​មាន​បញ្ហា​រំខាន​តិចតួច​ទោះបីជា​ការ​បោះ​ឆ្នោត​ទៅ​ដោយ​រលូន​ក៏​ដោយ​

ក្រុមអ្នកសង្កេតការណ៍ឯករាជ្យ​បាន​កោតសរសើរ​ពី​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ថា​ មាន​ភាព​រលូន​ និង​ដោយ​សន្តិភាព​ច្រើន​ បើ​ទោះបីជា​ពួក​គេ​បាន​កត់សម្គាល់​ឃើញ​ថា​មាន​បញ្ហា​រំខាន​តិចតួច​រួម​មាន​ មន្ត្រី​មិន​មាន​សមត្ថកិច្ច ...

Ben Sokhean and Zsombor Peter
https://www.cambodiadaily.com/news/independent-observers-say-smooth-vote-still-marred-by-problems-130973/

ការ​បោះ​ឆ្នោត​ដែល​គ្មាន​នរណា​ម្នាក់​ចង់បាន​

​ខណៈ​ដែល​ប្រជាជន​កម្ពុជា​បាន​ទៅ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ ជនជាតិភាគតិច​វៀតណាម​ជាង​ ១,០០០​ គ្រួសារ​ដែល​រស់នៅ​ក្នុងផ្ទះ​អណ្តែត​នៅ​ខេត្តកំពង់ឆ្នាំង​បាន​រក​ឃើញ​ខ្លួនឯង​មិន​ត្រូវ​បាន​អើពើរ​ដោយ​មន្ត្រី​បោះ​ឆ្នោត​នៅ​សង្ខាង​នៃ​ព្រំដែន​។​ ​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/39040/the-votes-no-one-wants/

បក្សធំៗ​​អះអាងឈ្នះ​រៀងៗខ្លួន

កាលពីម្សិលមិញ ទោះបីជាមិនទាន់មានលទ្ធផលផ្លូវការក្តី ក៏គណបក្សនយោបាយធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលប្រឈមហានិភ័យបំផុត និងមានអ្នកទៅបោះឆ្នោតច្រើនបំផុតនៅកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនឈ្នះអាសនៈមេឃុំ ចៅសង្កាត់ច្រើនជាង ហើយគណបក្សសង្គ្រោះជាតិអួតថា ខ្លួនឈ្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតដែលបណ្ដាអ្នកសង្កេតការណ៍និយាយថាភាគច្រើនគ្មានភាពខុសប្រក្រតីដូចការបោះឆ្នោតមុនៗ។ ...

Ben Paviour, Brendan O’byrne និង វណ្ណ រើន
http://www.cambodiadailykhmer.com/37698

ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ ចាប់ផ្តើម​

​ចំនួន​សរុប​នៃ​ការិយាល័យ​បោះ​ឆ្នោត​មាន​ ២២,១៤៨​ ការិយាល័យ​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​បើកទ្វារ​របស់​ខ្លួន​នៅ​ម៉ោង​ ៧​ ព្រឹក​សម្រាប់​អ្នក​ដែល​បាន​ចុះបញ្ជី​បោះ​ឆ្នោត​។​ ប្រជាជន​ចំនួន​ ៧.៨​ លាន​នាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​មេឃុំ​ និង ...

ជាង សុខា និង ឃី សុវុទ្ធី
http://www.khmertimeskh.com/news/39008/commune-elections-open/

សហជីព​ និង​សង្គម​ស៊ី​វិល​ រួម​គ្នា​ទាមទារ​ការ​ឈប់​សម្រាក​បោះ​ឆ្នោត​

សហជីព​ និង​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ បាន​រួម​សំឡេង​គ្នា​ដើម្បី​ ទាមទារ​ឲ្យ​ផ្តល់​ការ​ឈប់​សម្រាក​ចំនួន​ ៣​ថ្ងៃ​ សម្រាប់​ទៅ​បោះ​ឆ្នោត​។​​កាលពី​ម្សិលមិញ​ លិខិត​ចុះហត្ថលេខា​ដោយ​១០​ស្ថាប័ន​ បាន​ជម្រុញ​ ឲ្យ​ក្រសួង​ការងារ​ធ្វើ​អន្តរាគមន៍​ និង​ដាក់​ចេញ ...

Pech Sotheary
http://www.khmertimeskh.com/news/38999/unions-and-civil-society-rally-for-voting-leave/

កម្ពុជា​ឈ្នះ​អាសនៈ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​

​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​ នៃ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​។​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហ​ប្រ​តិ​ប​ត្តិការ​អន្តរជាតិ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ នឹង​កាន់​តួនាទី​នេះ​ សម្រាប់​ រយៈពេល​ ៣​ឆ្នាំ​ ចាប់ពី​ខែមករា ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/38996/cambodia-wins-place-on-un-board-of-development/

នគរបាល​​​​​កោះហៅ​​​មន្ត្រី​​​ជាន់​​​ខ្ពស់បក្ស​​​សង្គ្រោះជាតិទៅ​​​​​​​​​សាកសួរ​​​ពាក់ព័ន្ធការ​​​វាយ​​​ដំ

នគរបាលបានកោះហៅមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញឲ្យមកបង្ហាញខ្លួនដើម្បីធ្វើការសាកសួរនៅថ្ងៃ នេះអំពីការប៉ះទង្គិចគ្នារវាងអ្នកជិះម៉ូតូម្នាក់ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមដែលហែក្បួនយុទ្ធនាកាកាលពីដើមសប្តាហ៍នេះក្នុងរាជធានី។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37679

អ្នក​​​យកព័ត៌មាន​​​កាសែត​​​ ខេមបូឌា ដេលី​​​ អាច​​​​នឹង​ត្រូវ​​​តុលាការ​កោះ​​​ហៅ​​​ក្រោយ​​​ពេល​​​បោះ​​​ឆ្នោត​​​

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយរូបមានប្រសាសន៍ថា អ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីររូបដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងរំលោភសិទ្ធិអ្នកបោះឆ្នោត ចំពោះការសួរសំណួរដេញដោលនៅមុនការការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ក្នុងខេត្តរតនគិរី ទំនងជានឹងត្រូវកោះហៅមកបំភ្លឺបន្ទាប់ពីថ្ងៃបោះឆ្នោត។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37687

ក្រុម​ NGO ​រង​ការ​ព្រមាន​ពី​ភាព​លម្អៀង

អង្គការ​សិទ្ធិ​មនុស្ស​យ៉ាង​តិច​ចំនួន​ ៣ រួមមាន​អង្គការ​លីកាដូ អង្គការ​អាដហុក​ និង ​ខុមហ្វ្រែល ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​ព្រមាន​កាលពី​ម្សិលមិញ​ ទាក់ទង​នឹង​អ្វី​ដែល​មន្ត្រី​ថា​ជា​ការ​រំលោភ​លក្ខន្តិកៈ​អព្យាក្រឹត ​ដោយ​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ប៉ុន្តែ​មន្ត្រី​អង្គការ​ខ្លះ​ថា​មិន​បាន​ដឹង ...

Andrew Nachemson and នៀម ឆេង
http://bit.ly/2rwWX83

អ្នក​ភូមិ​រអ៊ូរទាំ​រឿង​មិន​មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ នាំ​ឲ្យ​មាន​ចម្ងល់​ពី​ការ​គាំទ្រ​បក្ស​កាន់អំណាច

វា​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ នៅ​ក្នុង​ភូមិ​ខោប សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្ទះ ដោយសារ​ប្រជាពលរដ្ឋពីរ​បី​គ្រួសារ ​បាន​សាងសង់​ផ្ទះ ហើយ​ ​បិទ​ផ្លូវ​ដែល​ធ្លាប់​តែ​ធ្វើ​ដំណើរ​ចេញ​ចូល ទាំង​ដើម​ផ្លូវ និង​ចុង ...

ស៊ុន ណារិន
https://khmer.voanews.com/a/villagers-complain-about-no-home-road-raising-doubts-over-support-for-cpp/3882565.html

បេក្ខជន​ស្ត្រី​ពីរ​នាក់​មក​ពី​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ

សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ដែល​នៅ​ពេល​នោះ គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានអាសនៈ​សភា​ចំនួន​៣ស្មើ​គ្នា​សម្រាប់​ខេត្ត​កំពង់ស្ពឺ។ ការណ៍​នេះ ​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា ...

ស៊ុន ណារិន
https://khmer.voanews.com/a/two-female-commune-candidates-to-contest-for-post-in-local-elections/3883775.html

លោក ប្រាក់ សុខុន ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត

រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន អះអាង​ថា​កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​អព្យាក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ​ហើយ​ពេល​នេះ​កម្ពុជា កំពុង​តែ​មាន​ទំនាក់​ទំនង​ល្អ​ទាំង​ជាមួយ​ចិន និង​អាមេរិក​។ នៅ​ក្នុង​ការ​ផ្តល់​បឋកថា​ពី​ថ្ងៃ​ម្សិលមិញ​ស្តីពី​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន និង​ទិដ្ឋភាព​នយោបាយ​ការបរទេស​របស់ ...

ទូច សុខា
http://bit.ly/2qy8xAp

ក្រោយ​ប្រជុំ​បិទ​ទ្វារ​អ្នក​ប៊ុលឌិង​ ១៣ ​គ្រួសារ​ទៀត​​ព្រម​យក​សំណង

ពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ុលឌិងស​ចំនួន​ ១៣ ​គ្រួសារ​ទៀត​បាន​សម្រេច​យល់ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​កាលពី​ម្សិលមិញ បន្ទាប់ពី​ពួកគាត់​ ៤១ ​គ្រួសារ​បាន​ជួប​ប្រជុំ​បិទទ្វារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ថ្វី​បើ​គ្រួសារ​ខ្លះ​មិន​ទាន់​សម្រេច​ចិត្ត​ក្នុង​តម្លៃ ...

គង់ មេត្ដា
http://bit.ly/2scnW6E

អ្នកជំនាញ​បាន​អំពាវនាវ​រដ្ឋាភិបាល​ឱ្យជួយ​ជម្រុញ​កម្មករ​កាត់ដេរ​ទៅ​បោះ​ឆ្នោត​

​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ​ហើយ​ រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​គម្រោង​ណាមួយ​ដើម្បី​ជួយ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​បាន​ទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោត​។​​មនុស្ស​ជា​ច្រើន​កំពុង​ព្រួយបារម្ភ​ថា​ ពួក ...

ហ៊ាន សុជាតា
http://www.voacambodia.com/a/experts-call-on-government-to-encourage-garment-workers-to-vote/3877544.html

TRC​ បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​ធានា​ប្រព័ន្ធ​បណ្តាញ​របស់​ខ្លួន​ឱ្យ​បាន​ល្អ

​​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ កាលពី​ម្សិលមិញ​បាន​ជម្រុញ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​ធានា​ថា​ សេវា​របស់​ពួក​គេ​នឹង​មិន​មានការ​រំខាន​ក្នុងអំឡុងពេល​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​កំពុង​បន្ត​ និង​អំឡុង​ការ​បោះ​ឆ្នោត​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38894/trc--ensure-mobile-networks-ok/

លោកនាយក​រដ្ឋមន្ត្រី​និយាយ​ថា​គណបក្ស​តូចតាច​មិន​អាច​ជួយ​អ្នក​បាន​ទេ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ អ្នកបោះឆ្នោត​ទាំងអស់​គួរតែ​គិតគូរ​ពី​បោះ​សន្លឹក​ឆ្នោត​របស់​ពួក​គេ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ជាង​ការ​បោះ​ឆ្នោត​ឱ្យទៅ​គណបក្ស​តូចតាច​ដែល​មិន​ដែល​បាន​ធ្វើ​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ​។​ ​នៅ​ក្នុង ...

ឃួន ណារិម
http://www.khmertimeskh.com/news/38909/small-parties-can-t-help-you--says-pm/

អាយុ​មិនមែន​ជា​បញ្ហា​សម្រាប់​បេក្ខភាព​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅទេ​

​ការ​ប្រកួតប្រជែង​គ្នា​រវាង​គណបក្ស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ កំពុង​តែ​ដៅ​ក្តី​សង្ឃឹម​របស់​ខ្លួន​លើ​បេក្ខភាព​ក្មេងៗ​ថា​នឹង​មាន​ឈ្នះ​ប្រជាប្រិយភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/news/38910/age-is-no-barrier-for-candidates/

មេឃុំ​-​សង្កាត់​ត្រូវការ​បង្កើន​ជំនាញ​

​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ លោក​បណ្ឌិត​ សុខ​ ទូច​ មាន​លើក​ឡើង​ពី​គោ​លន​យោ​បាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា​ខ្លួន​នឹង​លុប​បំបាត់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ផ្តល់​ថវិកា​ ៥០០,០០០​ ដុល្លារ​ដល់​មេឃុំ​-​ចៅសង្កាត់​ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ពួក​គេ ...

សែន ដាវីត
http://www.khmertimeskh.com/news/38908/commune-bosses--need-skill-upgrade-/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gK8cc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!