ជំនួយ និងការអភិវឌ្ឍ
ប្រទេសជប៉ុនឧបត្ថម្ភ ១.១ លានដុល្លារដល់សាលាក្តីខ្មែរក្រហម
ប្រទេសជប៉ុន ដែលជាអ្នកផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហមដ៏ធំ បានចូលរួមផ្តល់ថវិកាបន្តទៀតចំនួន ១.១២ លានដុល្លារ ដល់ភាគីអន្តរជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សាលាក្តីដែលបានឱ្យដឹងកាលពីថ្ងៃអង្គារ។ ...
Mayuri Mei Lin
http://www.khmertimeskh.com/news/32642/japan-donates--1-1-million-to-tribunal/
ជប៉ុន គ្រោង$១០០លាន បង្កើតមន្ទីរពិសោធន៍ត្រីទឹកសាបនៅភ្នំពេញ
កន្លែងចិញ្ចឹមត្រីនិងជាមន្ទីរពិសោធន៍ត្រីទឹកសាបលើកដំបូងបង្អស់គ្រោងនឹងសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលខាងមុខ ដើម្បីបម្រើដល់ការងារពិសោធន៍ និងអភិរក្សត្រីទឹកសាបនៅកម្ពុជា។ ការបង្កើតមន្ទីរពិសោធន៍ត្រីទឹកសាបនេះ ក៏មានទិសដៅ សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងប្រទេសផងដែរ តាមរយៈ ...
IMF៖ រដ្ឋាភិបាលត្រូវចាត់វិធានការសមស្របដើម្បីរក្សាកំណើន
ខណៈពេលសេដ្ឋកិច្ចពិភពលោកនិងក្នុងតំបន់មានការធ្លាក់ចុះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះនេះ កម្ពុជាគួរតែអនុវត្តនូវវិធានការរយៈពេលខ្លីព្រមទាំងវិធានការរយៈពេលវែងដ៏សមស្របមួយដើម្បីរក្សាបាន ...
ម៉ៃ គុណមករា
http://bit.ly/2fDNrdP
ADB ផ្តល់កម្ចី ៤៥ លានដុល្លារសម្រាប់ការអប់រំនៅវិទ្យាល័យកម្ពុជា
ធនាគារអភិវឌ្ឍអាស៊ីបានឯកភាពលើកម្ចីជាទឹកប្រាក់ ៤៥ លានដុល្លារអាមេរិក សម្រាប់ប្រទេសកម្ពុជា ប្រើប្រាស់ក្នុងការពង្រឹងការអប់រំកម្រិតវិទ្យាល័យរបស់ខ្លួន ដើម្បីបំពេញតម្រូវការនៃពលកម្មជំនាញដែលកំពុងតែមានការកើនឡើង។ ...
Yesenia Amaro
http://bit.ly/2ej1YdV
រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា ប្រទេសចិននឹងជួយធ្វើទំនើបកម្មដល់យោធាកម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញខណៈនាវាទ័ពជើងទឹកមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែប្រទេសកម្ពុជាថា ជំនួយរបស់ចិន ជំនាញ និងប្រហែលយន្តហោះចម្បាំងមួយចំនួនផង នឹងជួយធ្វើទំនើបកម្មយោធាកម្ពុជា។ មានប្រសាសន៍បន្ទាប់ពីត្រឡប់មកពីចូលរួមវេទិកា Xiangshan លើកទី៧ជាកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់ដែលបានធ្វើឡើងកាលពីដើមសប្ដាហ៍មុននៅក្នុងទីក្រុងប៉េកាំង នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះទទួលបានភាពជោគជ័យ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34871
កិច្ចព្រមព្រៀងទេសចរណ៍កម្ពុជា-ចិន
កិច្ចព្រមព្រៀងការអភិវឌ្ឍវិស័យទេសចរណ៍មួយត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Shanghai Spring International Travel Service Group ដើម្បីជម្រុញលំហូរចូលនៃទេសចរជនជាតិចិនមកកាន់កម្ពុជា។ នៅក្នុងការប្រកាសកិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ ...
ជា វណ្ណៈ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30853/cambodia-china-tourism-pact/
មេដឹកនាំគណបក្សប្រឆាំងរិះគន់ចិនពីការផ្ដល់ជំនួយគ្មានលក្ខខណ្ឌ
ប៉ុន្មានថ្ងៃបន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជីនភីង មកប្រទេសកម្ពុជាមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានរិះគន់ចិននៅក្នុងវិទ្យុអាស៊ីសេរីថាធ្វើឲ្យមានការរំលោភបំពានសិទ្ធិមនុស្ស ...
Cristina Maza
http://bit.ly/2dXqReK
កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយចិន សាងសង់ និងជួសជុលផ្លូវ ស្ពាន៣ខ្សែ
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន លើគម្រោងក្នុងការសាងសង់ និងជួសជុលផ្លូវ ស្ពាន ៣ខ្សែសំខាន់ៗដែលចំណាយទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2ekkuPH
ប្រធានាធិបតីចិន មកទស្សនកិច្ចនៅប្រទេសកម្ពុជាជាមួយនឹងជំនួយ
ប្រធានាធិបតីចិន ស៊ី ជីនភីង មិនមែនមកទស្សនកិច្ចនៅប្រទេសកម្ពុជាដោយដៃទទេ [ដោយគ្មានជំនួយ] នោះទេ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាក្នុងឋានៈជាប្រមុខរដ្ឋកាលពីម្សិលមិញ លោកបានសន្យាផ្ដល់ ...
ឃី សុវុឌ្ឍី, BEN PAVIOUR និង ឃួន ណារិម
http://www.cambodiadailykhmer.com/34830
គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានទទួលសម្ភារពីសាធារណរដ្ឋប្រជាមានិតចិន
គណៈកម្មការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃម្សិលមិញ បានប្រកាសព័ត៌មានលម្អិតនៃការទទួលបានកញ្ចប់ជំនួយពីប្រទេសចិន ដែលជំនួយនេះត្រូវបានផ្តល់ដើម្បីគាំទ្រដល់ការបោះឆ្នោតឃុំ-សង្កាត់ និង ការបោះឆ្នោតថ្នាក់ជាតិនា ...
វង្ស សុខេង
http://www.phnompenhpost.com/national/nec-receives-heaps-hardware-china
កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល
បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល ៣ ឆ្នាំ កន្លះមក ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA)ប្រចាំនៅកម្ពុជា បានប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលមានតម្លៃ១០.១លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកាលពី ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/
ចិននឹងជួយដល់យោធាកម្ពុជា
ប្រទេសចិននឹងជួយកម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន និងផ្តល់ជំនាញបច្ចេកទេសយោធានានា នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់។ ...
បាន សុខ រិទ្ធិ និង រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30614/china-to-help-cambodia---s-military/
ជំនួយអាមេរិក ១.៩ លានដុល្លារដល់ CMAC
កាលពីថ្ងៃសុក្រ លោក ហេង រតនា អគ្គនាយកទូទៅនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីការថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការសន្យាផ្តល់ជំនួយ ១.៩ លានដុល្លារអាមេរិកដល់មជ្ឈមណ្ឌល ខណៈដែលការលើកឡើងថាកម្ពុជាណោមិនទាន់ ...
Andrew Nachemson និង នៀម ឆេង
http://www.phnompenhpost.com/national/amid-19m-gift-cmac-boss-tempers-us-aid-comments
ADB ត្រៀម $១ ពាន់លានសម្រាប់កម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានប្រកាសកាលពីម្សិលមិញថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យានូវទឹកប្រាក់ជាង ១ ពាន់លានដុល្លារជាជំនួយអភិវឌ្ឍន៍ និងមូលនិធិជំនួយចាប់ពីឆ្នាំក្រោយទៅរហូតដល់ឆ្នាំ ២០២០ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកកសិកម្ម និងលើកកម្ពស់ប្រព័ន្ធ ...
Kali Kotoski
http://bit.ly/2dtTWke
ជប៉ុនផ្តល់ថវិកា ៣០ លានដុល្លារសម្រាប់សេវាដឹកជញ្ជូនឡានក្រុងសាធារណៈ និងការបោសសម្អាតមីន
រដ្ខាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងប្រមាណ ៣០ លានដុល្លារអាមេរិក មកកម្ពុជា ដើម្បីជម្រុញប្រព័ន្ធសេវារថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ និងដើម្បីពង្រឹងបន្តសកម្មភាពបោសសម្អាតមីន។ នៅក្នុងពិធីចុះហត្ថលេខានៅទីស្តីការក្រសួងការបរទេសកាលពីម្សិលមិញ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30249/japan-gives--30-for-busses--demining/
ជប៉ុនឲ្យលុយបោសសម្អាតគ្រាប់មីន និង UXO ក្នុងខេត្តបាត់ដំបង
ប្រទេសជប៉ុនបានប្រកាសជាផ្លូវការកាលពីម្សិលមិញផ្ដល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាសម្រាប់អនុវត្តគម្រោងចំនួនពីរដែលមានទឹកប្រាក់សរុប ៣ ២០៦ លានយ៉េន (ប្រមាណជា ៣១,៩៣ លានដុល្លារសហរដ្ឋអាមេរិក)។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្តីការ ...
វង្ស សុខេង
http://bit.ly/2cJOQNj
រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយ $៨៣៣០០០សម្រាប់ដោះមីន
កាលពីថ្ងៃពុធកន្លងទៅរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)នូវទឹកប្រាក់ចំនួន ៨៣៣០០០ ដុល្លារអាមេរិក ដល់គម្រោងដែលកំពុងអនុវត្តនិងដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់ខ្លួន។ ...
Ananth Baliga
http://bit.ly/2cW0Ev1
សាកលវិទ្យាល័យចូលរួមក្នុងការច្នៃប្រឌិតវិស័យកសិកម្មថ្មី
កសិករដាំស្រូវកំពុងប្រឈមនឹងបញ្ហាជាមួយការប៉ះពាល់ដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ និងភាពទ្រុឌទ្រមនៃហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យមានការលំបាកដល់ការដឹកជញ្ជូន និងលក់ផលិតផលនៅទូទាំងប្រទេស សាកលវិទ្យាល័យនានា ...
Safiya Charles
http://www.khmertimeskh.com/news/30110/universities-in-agricultural-innovation/
ជប៉ុនផ្តល់លុយសម្រាប់ការបោសសម្អាតមីន
កាលពីម្សិលមិញ ប្រទេសជប៉ុនបានយល់ព្រមផ្ដល់ទឹកប្រាក់ ៨៣០,០០០ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីជួយដល់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ក្នុងប្រតិបត្តិការបោសសម្អាតមីននៅភាគខាងជើងឈាងខាងលិចនៃខេត្តបាត់ដំបង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គូ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30052/japan-gives-money-for-demining/
ABC ដាក់ចេញកម្មវិធីផ្តួចផ្តើមហិរញ្ញវត្ថុបៃតង
សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...
Kali Kotoski
http://bit.ly/2d7ivme
ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ...
Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/
ប្រទេសចិនសន្យារថានឹងបន្ថែមជំនួយបន្ទាប់ពីបញ្ហាជម្លោះចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ប្រទេសចិនបានសន្យារថានឹងផ្តល់មូលនិធិដល់កម្ពុជាសម្រាប់គម្រោងជាច្រើននៅអំឡុងពេលនៃកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក Li Kequiang នៃការប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងវៀងចន្ទ៍សប្តាហ៍នេះ នេះបើតាមលោករដ្ឋមន្ត្រីម្នាក់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ...
ឃួន ណារីម
https://www.cambodiadaily.com/news/china-promises-additional-aid-asean-skirts-sea-dispute-117783/
ជប៉ុនផ្តល់ការជម្រុញដល់ប្រព័ន្ធថែទាំសុខភាពបឋម
រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិការ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ-ដែលជាអង្គការមិនមែនរដ្ឋាភិបាលជប៉ុនធ្វើការលើការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា-ការយល់ព្រមនេះត្រូវបានប្រកាសនៅឯស្ថានទូតជប៉ុនកាលពីម្សិលមិញ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29496/japan-boosts-primary-healthcare/
កាណាដា ច្រានចោលព័ត៌មានពីការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា
ការិយាល័យការទូតរបស់កាណាដាប្រចាំកម្ពុជាបានបដិសេធចំពោះការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលថាប្រទេសកាណាដាបានយល់ព្រមផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា។ ព័ត៌មានបែបនេះបានកើតឡើងពីការបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសេរថា៖ «កាណាដារីករាយសហការជាមួយកម្ពុជាលើបញ្ហាអាកាសធាតុ» និងអំពាវនាវទៅប្រទេសអ្នកមានៗឲ្យបរិច្ចាគជំនួយច្រើនជាងមុនចំពោះបុព្វហេតុនេះ។ ...
ប៊ុន សេងគង់
http://bit.ly/2c6iIAI