ហេដ្ឋារចនាសម្ព័ន្ធ

​ផ្លូវ​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​បាន​បញ្ចប់​ ៥០​ ភាគរយ​

​រដ្ឋមន្ត្រី​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​ត្រូវ​បាន​បញ្ចប់​ ៥០​ ភាគរយ​ហើយ​។​ ​លោក​ ស៊ុន​ ចាន់​ថុ​ល​ បានឱ្យ​ដឹង​ថា​ គម្រោង​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ ...

សែន ដាវីត
http://www.khmertimeskh.com/50106736/airport-railway-50-percent-done/

​រដ្ឋាភិបាល​ស្វែងរក​ប្រាក់​កម្ចី​ជួសជុល​ផ្លូវជាតិ​

​ក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​ស្នើ​សុំ​ធនាគារពិភពលោក​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ១១០​ លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​។​ ​ថ្លែង​បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ដើម្បី​ជួសជុល​ផ្លូវជាតិ​២​ផ្សេង​ទៀត​ លោក​ ស៊ុន ...

សែន ដាវីត
http://www.khmertimeskh.com/50106732/government-seeking-loan-repair-national-road/

រដ្ឋមន្ត្រី​សាធារណការ​អះអាង​ថា​ ការ​ធ្វើ​ផ្លូវ​ខូច​ដោយសារ​ខ្វះ​ថវិកា

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពី​ម្សិលមិញ​បាន​ប្រកាស​បញ្ចប់​នូវ​ពាក្យ​រិះគន់​ដែល​ថា​ «​ធ្វើ​ផ្លូវ​ខូច​លូ ធ្វើ​លូ​ខូច​ផ្លូវ ធ្វើ​យូរៗ​ទៅ​ខូច​ទាំង​ផ្លូវ​ខូច​ទាំង​លូ​» ដោយ​លោក​អះអាង​ថា​ បញ្ហា​អវិជ្ជមាន​នេះ​ ដោយសារ​រដ្ឋាភិបាល​ខ្វះ​ថវិកា ប៉ុន្តែ​ថា​ចាប់ពី​ពេល​នេះ ...

សុទ្ធ គឹមសឿន
http://bit.ly/2DSoLLq

ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​​ផ្នែក​ច្បាប់​​ ​Hunton & Williams ​ផ្តល់​ប្រឹក្សា​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ ​១.៨​ ​ពាន់​លាន​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ផ្នែក​ច្បាប់​ ​Hunton & Williams LLP ​មាន​សេចក្តី​សោមនស្ស​ ​សូម​ប្រកាស​តួនាទី​របស់​ខ្លួន​ជា​ទី​ប្រឹក្សា​ប្រតិបត្តិការ​​សម្រាប់​ក្រុម​ហ៊ុនសាជីវកម្ម​ស្ពាន​ថ្នល់​​របស់​ប្រទេស​ចិន​ ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដៃ​គូ​សាធារណៈ​ឯក​ជន​ ​(PPP)​​ ​សម្រាប់​ផ្លូវ ...

Business Wire
https://www.businesswire.com/news/home/20180130005036/en/Hunton-Williams-Advises-Commercial-Close-1.8-Billion

ប្រទេសបារាំងនិងផ្តល់ជំនួយ៥០លានដុល្លារជាជំនួយ និងកម្ចីដល់ប្រទេសកម្ពុជា

រដ្ឋាភិបាល​បារាំង​បាន​ផ្តល់​ប្រាក់​ចំនួន​ ៥០,៩​លាន​ដុល្លារ​ជា​ជំនួយ​ឥត​សំណង​ និង​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​តាម​បណ្តា​ខេត្ត​ និង​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​វិស័យ​អប់រំ​។​​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រសួង​ហិរញ្ញវត្ថុ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50104242/france-grants-50-million-in-aid-and-loans-to-cambodia/

អ្នក​​ភូមិ​​រក​​កិច្ច​​អន្ត​រាគម​ន៍​ចំពោះ​​ការ​​ហាម​​មិន​​ឲ្យ​​សង់​​ស្ពាន​ ប៉ុន្តែ​​ភាគី​ម្ខាង​​ទៀត​​ថា ​អ្នក​​ដែល​​តវ៉ា​​ មិន​​មែន​​ជា​​អ្នក​​ភូមិ​​ទេ​

បន្ទាប់​ពីមាន​ការ​រា​រាំង ពី​អនុ​ប្រធាន​ភូមិ​ មិ​ន​ឲ្យសាង​សង់​ស្ពាន​ថ្ម​ឆ្លង​កាត់​អូរមួយ​ខ្សែ​ ដែល​ជា​ដី​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅមក ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ដែល​ត្រូវ​បានគេ​អះអាងថា នៅ​ភូមិ-សង្កាត់​លេខ​ ១ ក្រុង-ខេត្ត​ព្រះសី​ហនុ ចំនួន​១៣០ ​គ្រួសារ នៅ​ព្រឹក​ ...

ឃុត សុភចរិយា
http://bit.ly/2GkRoyj

សេវា​ឡានក្រុង​ខាតបង់​ប្រាក់​ចំនួន​ ១៥០​ ពាន់​ដុល្លារ​ រៀង​រាល់​ខែ​​

អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួ​ង​ ស្រេង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ សាលា​រាជធានី​ភ្នំពេញ​ខាតបង់​ថវិកា​ចំនួន​ ១៥០​ ០០០​ ដុល្លារ​ ជា​រៀង​រាល់​ខែ​ ដោយ​ចំណាយ​ទៅ​លើ​ប្រាក់ខែ​បុគ្គលិក​ និង​ចំណាយ​ផ្សេងៗ​ដើម្បី​ឧបត្ថម្ភ​លើ​សេវា​ឡានក្រុង​សាធារណៈ​។​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50104614/bus-service-loses-150k-per-month/

ទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់សំរាប់ប្រជាជននៅតាមជនបទនៅឆ្នាំ ២០២៥

រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ​ លោក​អ៊ុ​ក​រ៉ា​ប៊ុ​ន​ បាន​អះអាង​ថា​ប្រជាជន​នៅ​តាម​ជនបទ​ទាំងអស់​នឹង​មានទឹក​ស្អាត​ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កង្វក់​នៅ​ក្នុង​រយៈពេល​ ៧​ ឆ្នាំ​ទៀត​។​​លោក​រ៉ា​ប៊ុ​ន​បាន​មាន​ប្រសាសន៍​ថា​ “​នៅ​ឆ្នាំ​ ២០២៥ ប្រជាជន​នៅ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50104649/clean-water-and-sanitation-for-rural-people-by-2025/

កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​នៅ​តែ​ជា​បញ្ហា​ចូល​ទៅ​ទីផ្សារ

តម្លៃ​នៃ​ការ​ផលិត​ខ្ពស់ កង្វះ​ប្រព័ន្ធ​ធារា​សាស្ដ្រ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ផលិតផល​កសិកម្ម​ដើម្បី​ចូល​ដល់​ទីផ្សារ​។ នេះ​បើ​យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​។ ក្រសួង​កសិកម្ម និង​មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ (IFAD) កាល​ពី​ម្សិលមិញ ...

ចេង សុខហ័ង
http://bit.ly/2E8lynJ

​ឧបត្ថម្ភ​ធន​ថាមពល​ចំនួន​ ៥១​ លាន​ដុល្លារ​សម្រាប់​គ្រួសារ​ក្រីក្រ​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធន​ ៥១​ លាន​ដុល្លារ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៧​ ក្នុង​គោលបំណង​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។​ ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ ...

សុខ ចាន់
http://www.khmertimeskh.com/50104181/poor-households-given-51m-in-energy-subsidies/

គម្រោងស្លាកសញ្ញាចរាចរណ៍នឹងបង្កើនសុវត្ថិភាព

រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹក​ជញ្ជូន​លោក​ស៊ុន​ ចាន់​ថុ​ល​ នឹង​បញ្ជា​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ទាំងអស់​ដាក់​ស្លាក​សញ្ញា​​ចរាចរណ៍​នៅ​កន្លែងធ្វើការ​របស់​ពួក​គេ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​។​​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50104210/road-sign-plan-seeks-to-boost-safety/

​ផ្លូវ​រថភ្លើង​ភ្ជាប់​ទៅ​ព្រំដែន​កម្ពុជា​បាន​បញ្ចប់​

​ការ​ជួសជុល​កែ​លម្អ​នៃ​ផ្លូវ​រថភ្លើង​ពី​អារញ្ញ​ប្រា​ថេ​តទៅ​កាន់​ព្រំដែន​ឥឡូវ​ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​ការ​គ្រោង​បើក​ឡើង​វិញ​នៃ​ផ្លូវដែក​ ដែល​ភា្ជ​ប់​ប្រទេស​ថៃ​ និង​កម្ពុជា​ នឹង​មិន​ទាន់​អាច​ដំណើរការ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ...

Sawat Ketngam និង Saritdet Marukatat
https://www.bangkokpost.com/news/transport/1400582/train-track-to-cambodian-border-completed

ទីបំផុត​ ទីតាំង​ព្រលាន​យន្តហោះ​ថ្មី ​ពិតប្រាកដ​នៅ​មិន​ឆ្ងាយ​ពី​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

នៅ​ទីបំផុត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (​កម្រិត F4) ដែល​មាន​តម្លៃ​វិនិយោគ​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​កំណត់​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់​ហើយ​ដោយ​អាច​ស្ថិត​នៅ​មាត់បឹង​នៃ​ស្រុក​កណ្តាលស្ទឹង​គឺ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ជា​ទី​ដែល​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅឯ ...

ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn

នាយករដ្ឋមន្ត្រីបញ្ជាក់ពីការសាងសង់ព្រលានយន្តហោះថ្មី

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​មាន​ប្រសាសន៍​ថា​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​បានការ​បំរើ​សេវាអាកាសចរណ៍ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ចំនួន​ពីរ​ដោយ​បាន​បញ្ជាក់​អំពី​ការ​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​។​ ​សេចក្តី​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50102797/prime-minister-confirms-construction-of-new-airports/

​ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម​ចាប់ផ្តើម​សាងសង់​

​ផ្សារ​ព្រំដែន​កម្ពុជា​វៀតណាម​ដំបូង​ដែល​វិនិយោគ​ទឹកប្រាក់​២​លាន​ដុល្លារ​ជា​ការ​ផ្តល់​ឱ្យ​ពី​រដ្ឋាភិបាល​វៀតណាម​បាន​បើក​ដំណើរការ​សាងសង់​កាលពី​ម្សិលមិញ​ដោយ​សង្ឃឹមថានឹង​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

ហ៊ គីមសាយ
http://bit.ly/2DhmYyZ

លោក ស ខេង ​បាន​រិះគន់​ និង​​ឲ្យ​ពិនិត្យ​ការ​ធ្វើ​ផ្លូវ​ឲ្យ​ហ្មត់ចត់

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បន្ទោស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​ធ្វេសប្រហែស​មិន​បាន​ពិនិត្យ​ឲ្យ​ហ្មត់ចត់​លើ​លក្ខណៈ​បច្ចេកទេស​ធ្វើ​ផ្លូវ​ខ្វះ​គុណភាព​ឆាប់​ទ្រុឌទ្រោម ខណៈ​មតិសាធារណៈ​ខ្លះ​និយាយ​រិះគន់​ថា​មាន​បញ្ហា​ពុករលួយ​នៅ​ក្នុង​គម្រោង​សាងសង់​នីមួយៗ​។​ ...

ម៉ិច ដារ៉ា និង គួច ម៉ាស៊ី
http://bit.ly/2DpOXvU

ប្រាក់​ចំណូល​របស់​កំពង់​ផែ​ភ្នំពេញ​បាន​កើនឡើង​ ១៤​ ភាគរយ​

​បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កា​ប៉ា​ល់​ ប្រាក់​ចំណូល​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ (PPAP)​ និង​ជា​កំពង់​ផែ​ធំ​ជាងគេ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​ ១៤​ ភាគរយ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50102226/phnom-penh-ports-revenue-up-14-percent/

កំពង់​ផែ​កំពត​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ក្នុង​ខែមីនា​

ជាមួយនឹង​ដំណើរការ​នៃ​ការ​ដេញថ្លៃ​សម្រាប់​គម្រោង​បាន​កំពុង​មក​ដល់ទី​បញ្ចប់​ ការ​សាងសង់​កំពង់​ផែ​ថ្មី​សម្រាប់​នាវា​ទេសចរណ៍​នៅ​ខេត្តកំពត​មួយ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ខែមីនា​ នេះ​បើ​យោង​តាម​តំណាង​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50102228/kampots-seaport-to-break-ground-in-march/

ក្រសួង​គួរ​គិតគូរ​យកចិត្តទុកដាក់​បង្កើត​សាលា​បង្ហាត់បង្រៀន​អ្នកបើកបរ​ឡាន​ធំ​ដឹក​ទំនិញ​ធុន​ធ្ងន់​

​សមាគម​ដឹក​ជញ្ជូន​កម្ពុជា​បាន​ស្នើ​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បើក​សាលា​បណ្តុះបណ្តាល​អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​ដំបូង​គេ​របស់​ប្រទេស​។​​ ...

សែន ដាវីត
http://www.khmertimeskh.com/50102241/ministry-mulls-truck-driver-training-school/

លោកនាយក​រដ្ឋមន្ត្រី​គាំទ្រ​សេវា​ដឹក​ជញ្ជូន​ផ្លូវទឹក​ថ្មី​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ការ​គាំទ្រ​ចំពោះ​សេវា​ដឹក​ជញ្ជូន​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​ មក​ភ្នំពេញ​ និង​ទៅ​ក្រុង​តា​ខ្មៅ​ ដែល​នឹង​ត្រូវ​សម្ភោ​ធ​មុន​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​។​​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50102045/prime-minister-supportive-of-water-taxi-system/

រដ្ឋាភិបាល​ឯកភាព ​សំណើ​ព្រលាន​យន្ត​ហោះ​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដោយ​អនុញ្ញាត​ឲ្យ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ នេះ​បើ​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល និង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ពីថ្ងៃ​ម្សិលមិញ ...

ហ៊ គីមសាយ
http://bit.ly/2B0Wvju

ចិន​ពង្រឹង​ទំនាក់​ទំនង​បន្ថែម​រវាង​ប្រទេស​ក្នុង​តំបន់​មេគង្គ​

ប្រទេស​ចិន​ពង្រឹង​ទំ​នាក់​ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ដែល​នៅ​តាម​ដង​ទន្លេ​មេគង្គ-ឡានឆាង ដោយ​ផ្តល់​កិច្ច​សន្យា​កម្ចី ជំនួយ​ឱសថ និង​ផ្តល់​​ជាអាហារូបករណ៍ដល់​ប្រទេស​ទាំង​នេះ​។ នៅក្នុង​កិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាងលើ​កទី២​ នៅថ្ងៃ​ទី១០ មករានេះ លោក​នាយក​រដ្ឋមន្ត្រី​ ចិន លី គឺឈាំង បាន​ប្រកាស​ថា ចិន​នឹង ...

Mu Xuequan
http://www.xinhuanet.com/english/2018-01/12/c_136889090.htm

នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់

នាយក​រដ្ឋ​មន្ត្រី​ចិន​កុម្មុយនីស្ត​ គឺលោក​ ​Li Keqiang​ ​បានបញ្ចប់​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ធ្វើកិច្ច​ព្រម​ព្រៀង​ ​ការ​វិនិយោគ​ ​និងជំនួយ​ជា​ហិរញ្ញប្ប​ទាន​ជា​ច្រើន​សន្ធឹក​សន្ធាប់ដល់​ប្រទេស​កម្ពុជា។​ យ៉ាងហោច​ណាស់ ...

អូន ឆេងប៉រ
https://khmer.voanews.com/a/chinese-pn-concludes-his-visit-to-cambodia-with-enormous-aid-and-investment/4203780.html

ម្ចាស់ឡានដឹកជញ្ជូនរាប់រយនាក់ត្រូវបានពិន័យ

ឡាន​ដឹក​ជញ្ជូន​លើស​ទម្ងន់​ជាង​៣០០​គ្រឿង​ត្រូវ​បាន​ផាកពិន័យ​ទឹកប្រាក់​សរុប​ជិត​ ១៣៥​ ០០០​ ដុល្លារ​កាលពី​ខែ​មុន​ដែល​ធ្វើ​អោយ​ក្រសួង​ សាធារណការ​ និង​ដឹក​ជញ្ជូន​អំពាវនាវ​អោយ​មានការ​អនុវត្ត​យ៉ាង​តឹង​រឹង​ដើម្បី​ថែទាំ​ផ្លូវ​របស់​ប្រទេស​ជាតិ​។​​របាយ​ការ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50101342/hundreds-truck-owners-fined/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TJHdV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!