កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​នៅ​តែ​ជា​បញ្ហា​ចូល​ទៅ​ទីផ្សារ

តម្លៃ​នៃ​ការ​ផលិត​ខ្ពស់ កង្វះ​ប្រព័ន្ធ​ធារា​សាស្ដ្រ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ផលិតផល​កសិកម្ម​ដើម្បី​ចូល​ដល់​ទីផ្សារ​។ នេះ​បើ​យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​។ ក្រសួង​កសិកម្ម និង​មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ (IFAD) កាល​ពី​ម្សិលមិញ​បាន​រៀបចំ​សិក្ខា​សាលា​មួយ​ស្ដីពី​យុទ្ធសាស្ដ្រ​ប្រចាំ​ប្រទេស និង​ការ​វាយ​តម្លៃ​កម្មវិធី​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា​ ដើម្បី​ទទួល​បាន​ការ​បង្ហាញ​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/2E8lynJ