រដ្ឋាភិបាល

នាយក​រដ្ឋមន្ត្រី​ថា ​លោក​មិន​​បាន​កាន់​លុយ​ជំនួយ​ជប៉ុន​ទេ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​​បក្ស​ប្រឆាំង​ដែល​​ថា​រាជរដ្ឋាភិបាល​បាន​ប្រព្រឹត្ត​​​​​អំពើ​​ពុករលួយ​លើ​ការ​ប្រើប្រាស់​ថវិកា​ជំនួយ​ពី​បរទេស​ដោយ​លោក​បាន​ចាត់​ទុក​ការ​​ចោទ​ប្រកាន់​នេះ​ ...

ប៉ិច សុធារី
http://bit.ly/1RARPU8

មន្ត្រីខេត្ត​ព្រះសីហនុមិន​អាច​ពន្យល់បានរឿងកប៉ាល់​​​នៅ​ក្បែរ​កោះ​រ៉ុង

កាលពី​ម្សិលមិញ ក្រុម​មន្ត្រី​នៅក្នុង​​ខេត្ត​​ព្រះ​សីហនុ​​បាន​ផ្ដល់​ការ​ពន្យល់​ខុសៗ​គ្នា​ចំពោះ​​​​​​កបា៉ល់​ដឹកនាំនិញ​មួយ​ក្រុម និង​សាឡង់​អម​មក​​​​ជាមួយផង​​ កំពុង​ស្ថិត​ក្នុង​ដែន​ទឹក​រវាង​កោះ​រ៉ុង និង​ដីគោក​។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/28502/

បុរស​ម្នាក់​នៅ​ក្នុង​កញ្ចក់​ -​សត្រូវ​ដែល​នៅ​ជា​មួ​​យ​

វោហា​សាស្ត្រ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​និង​ត្រឡប់​ទៅ​មក​លើ​ឈ្នាន់​នយោបាយ​ដដែលៗ​ជា​មួ​ួ​យ​មេដឹកនាំ​ដែល​មាន​ទ​ង្វើ​ស្រប​នឹង​បទ​ចម្រៀង​របស់​លោក​ Michael​ Jackson​ ដែល​មាន​ចំណងជើង​ថា​”​បុរស​ម្នាក់​ក្នុង​កញ្ចក់​”​។​ ខាងក្រោម​នេះ​ខ្ញុំ ...

T. Mohan
http://www.khmertimeskh.com/news/17536/the-man-in-the-mirror-----the-enemy-within/

នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយប្រធានសភាហុងគ្រី

ទីភ្នាក់ងារសារព័ត៌មាន​ AKP​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​ នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជួប​សំណេះ​សំ​ណាល​ជាមួយ​ប្រធានរដ្ឋសភា​ហុង​គ្រី​ László​ Kövér​។​​ប្រធាន​សភា​ហុង​គ្រី​ បាន​គូសបញ្ជាក់​បន្ថែម​ថា​ ប្រទេស​របស់​លោក​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier-meets-hungarian-na-speaker-9058

អ្នកនាំពាក្យ​គណបក្សប្រឆាំង​៖​ កម្ពុជា​ត្រូវការ​កិច្ច​សន្ទនា​ពិតប្រាកដ​ ដើម្បី​គេច​ចេញពី​វិបត្តិ​

​នៅ​ក្នុង​កិច្ច​សម្ភាស​ដាច់​មុខ​មួយ​នៅ​រដ្ឋធានី​វ៉ា​សុីង​តោន​ កឹ​ម​ មនោ​វិទ្យា​ កូនស្រី​របស់​អនុប្រធាន​គណបក្សប្រឆាំង​ កឹ​ម​ សុខា​ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្សប្រឆាំង​ផង​ដែរ​នោះ​ បាន​ប្រាប់​សារព័ត៌មាន​ The​ Diplomat​ ថា​ ប្រទេស​កម្ពុជា​ត្រូវការ​ “​វប្បធម៌​សន្ទនា​” ...

Prashanth Parameswaran
http://thediplomat.com/2015/11/cambodia-needs-genuine-dialogue-to-avert-crisis-opposition-spokeswoman/

មេ​បក្ស​ប្រឆាំង​ជួប​ទូត​រឿង​ឡើង​កម្តៅ​នយោបាយ

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បាន​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​អង្គារ​ខណៈ​ដែល​​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណក្ស​​ប្រឆាំង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួប​​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​​មហា​អំណាច​​ចំនួន​បី​កាលពី​ម្សិលមិញ​ដើម្បី​​ពិភាក្សា ...

មាស សុខជា
http://bit.ly/1kcdwPR

ជន​វ៉ៃ​តំណាងរាស្ត្រ​ ៣ ​នាក់​ត្រូវ​​​បញ្ជូន​ទៅ​ឃុំ​នៅ​គុក​ព្រៃស

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​ឃុំ​​ខ្លួន​ជនសង្ស័យ ៣ នាក់​ដែល​បាន​វ៉ៃ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រងរបួស​ធ្ងន់​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ការ​ខូចខាត​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន ...

ប៊ុត រស្មីគង្គា
http://bit.ly/1Nfbyot

សមាជិក​បក្ស​​របស់​លោក ម៉ម សូណង់ដូ ​ប្រាប់តុលាការ​ពី​ករណី​​ពុក​រលួយ​

សមាជិក​ស្ថាបនិក​បីរូប​របស់​គណបក្ស​សម្បុក​ឃ្មុំ​ សង្គម ប្រជាធិបតេយ្យរបស់​លោក ម៉ម សូណង់ដូ ជា​ម្ចាស់​វិទ្យុ បានមាន​វត្ត​មាន​​​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិល មិញ​សម្រាប់​ការ​សាកសួរ​​ជុំវិញ​ពាក្យ​បណ្តឹង​ដែលពួកគេ​ប្តឹង​សុំ​ឲ្យ​រម្លាយ​គណបក្ស​នេះ​ ពីព្រោះ​​មេដឹកនាំ​របស់​បក្ស​​ពុក​រលួយ។ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/beehive-members-tell-court-of-corruption-99397/

គណបក្ស​សមរង្ស៊ី​គ្រោង​កោះ​ប្រជុំ​រើស​ប្រធាន​ថ្មី

អនុប្រធាន​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល នឹង​អំពាវនាវ​ឲ្យ​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ​គណបក្ស​ពិភាក្សា​ពី​ការ​ប្តូរ​ជំនួស​អាសនៈ​ទំនេរ​របស់​ប្រធាន​គណបក្ស​ និង​ជា​សមាជិក​ព្រឹទ្ធសភា។ ...

វង្ស សុខេង
http://bit.ly/1iE8BWj

អគ្គនាយកដ្ឋាន​ពន្ឋដារ​ពន្យារ​ពេល​បង់ពន្ធ​អចលនទ្រព្យ​ជា​លើក​ទី​ ២

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ពន្យាពេល​ពេល​លើក​ទី​ ២ លើ​ការ​បង់​ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០១៥ រហូត​ដល់​ដំណាច់​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​ ...

ស៊ីវ ម៉េង
http://bit.ly/1NtH3Qn

ចិន​កម្ពុជា​កសាង​ទំនាក់ទំនង​យោធា​នៅ​ក្នុង​កាលៈទេសៈ​តានតឹង​

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក​ Chang​ Wanquan​ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​ ឱ្យ​កាន់តែ​ប្រសើរ​ ខណៈ​ពេល​នៃ​ភាព​តានតឹង​កាន់តែ​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​សហរដ្ឋអាមេរិក​ ចំពោះ​ជំហរ ...

Cheang Sokha
http://www.khmertimeskh.com/news/17514/china--cambodia-build-military-ties-in-tense-times/

កម្ពុជា​ពោល​អះអាង​អធិប​តេ​យ្យភាព​លើ​តំបន់​ព្រំដែន​ជម្លោះ​ជាមួយ​វៀតណាម​

កាលពី​ថ្ងៃ​អង្គារ​នេះ​ មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ បាន​ចោទ​ប្រកាន់​ប្រទេស​វៀតណាម​ថា​ កំពុង​ព្យាយាម​ដណ្តើម​ដី​នៅ​ក្នុង​ខេត្ត​ភាគ​ខាងកើត​ តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មិន​មាន​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពី​មុន ...

ប្រាជ្ញ ចេវ
http://www.rfa.org/english/news/cambodia/cambodia-asserts-soverignty-over-disputed-border-area-with-vietnam-11042015150527.html

ជប៉ុន​ផ្តល់​នាវា​ល្បាត​២​គ្រឿង​បន្ថែម​ ទៅ​ឲ្យ​វៀតណាម​ ចំ​ពេល​ការ​កើន​កំ​ដៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេស​ជប៉ុន​ បាន​ផ្តល់​នាវា​ពីរ​គ្រឿង​បន្ថែម​ទៀត​ ទៅ​ឲ្យ​ប្រទេស​វៀតណាម​ ដែល​នឹង​តុបតែង​ឲ្យ​ក្លាយជា​នាវា​ល្បាត​នៅ​តំបន់​ជម្លោះ​ដែន​ទឹក សមុទ្រ​ចិន​ខាងត្បូង​។​​នាវា​ ដែល​បាន​មក​ដល់ទី​ក្រុងកំពង់​ផែ​ ដា​ណា​ង​ កាលពី​ថ្ងៃ​អង្គារ​នេះ​ គឺជា​ការ ...

Tra Mi
http://www.voacambodia.com/content/japan-donates-patrol-boats-to-vietnam-south-china-sea-tensions/3035560.html

ជន​សង្ស័យ​វ៉ៃ​តំណាង​រាស្ត្រ​ ៣ នាក់​ចេញ​សារភាព​ ស្រប​ពេល​មេបក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ស្រុក​វិញ

ជន​សង្ស័យ​ ៣ នាក់ ដែល​ត្រូវ​បាន​​គេ​អះ​អាងថា ជា​អ្នក​វ៉ៃ​ប្រហារ​ ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​ គណ​បក្ស​ប្រឆាំង​ពីរ​រូប​​ឲ្យ​រង​របួស​ធ្ងន់ បាន​ចេញ​មុខ​មក​សារភាព​ ចំពោះ​មុខ​សមត្ថកិច្ច​ កាល​ពី​ល្ងាច​ម្សិល​មិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់ ...

មាស សុខជា
http://bit.ly/1iCeqn9

ការិយាល័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ហុង​គ្រី​នឹង​បើក​នៅ​ក្នុង​រាជធានី​

ក្រុមហ៊ុន​អាជីវកម្ម​ហុង​គ្រី​កំពុង​តែ​យកចិត្តទុកដាក់​មក​លើ​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​សម្រាប់​ការ​ធ្វើ​វិនិយោគ​ នេះ​បើ​យោង​តាម​ លោក​ Laszlo​ Kövér​ វាគ្មិន​របស់​រដ្ឋសភា​នៃ​ប្រទេស​ហុង​គ្រី​ ក្នុង​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កាន់​ប្រទេស​កម្ពុជា​។​ ​ ...

Ven Rathavong
http://www.khmertimeskh.com/news/17449//

លោក ហ៊ុន សែន សរសើរ​សំនៀង​សម្ដេច​ក្រុម​ព្រះ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​លើក​សរសើរ​ចំពោះ​សំនៀង​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឫទ្ធិ​ ថា​ ពីរោះ ក្រោយ​បាន​ស្តាប់​ទ្រង់​បន្លឺ​សូរ​សៀង​ចម្រៀង​ចំនួន​ ១០ បទ ដែល​ជា​ព្រះរាជ​និពន្ធ​របស់​អង្គ​សម្តេច​ឪ ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម សីហនុ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1WxDYzd

បុរស​​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​​​ពីបទ​​​​ប្រើ​អំពើ​ហិង្សា​​​លើ​តំណាង​​​រាស្ត្រ​​​​របស់បក្ស​សង្គ្រោះ​ជាតិ​

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ​បុរស​បី​នាក់​​ក្នុង​ចំណោម​​បុរស​ដែល​បាន​​ចូល​រួម​បាតុកម្ម​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ដែល​បាន​​វាយដំ​លោក ញ៉យ ចំរើន និង​លោក គង់ សភា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​សប្ដាហ៍​មុន ខណៈ ...

អេឡិក វិល្លីមមីនស៍ និង ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/three-men-arrested-for-lawmaker-assaults-99237/

មេដឹក​នាំគណបក្ស​ប្រឆាំង​​​​មក​ដល់​ប្រទេស​វិញ​​ក្រោយ​មាន​ភាព​ចលាចល​

អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ពីរ​បីរយ​នាក់​បាន​ស្វាគមន៍​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​មិញ​​​បន្ទាប់ពី​​មាន​ភាព​ចលាចល​នយោបាយ​កាលពី​​សប្តាហ៍កន្លងមក​ ដែល​ក្នុង​នោះ​តំណាង ...

ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
https://www.cambodiadaily.com/news/cnrp-lawmakers-return-to-capital-after-turbulent-week-99241/

រដ្ឋាភិបាល​៖​ មាន​តែ​ជនភៀសខ្លួន​មក​ពី​ណូ​រុ​មួយ​រូប​ប៉ុណ្ណោះ​នឹង​មក​កាន់​កម្ពុជា​

កាលពី​ថ្ងៃ​អង្គារ​ លោក​ សុខ​ ផល​ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួលយក​ជនភៀសខ្លួន​មួយ​រូប​ ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់​ទីលំនៅ​មក​កាន់​កម្ពុជា​ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​មួយ​រូប​ ទៅ​កាន់​មជ្ឈមណ្ឌល​ជនភៀសខ្លួន​របស់​ប្រទេស ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/govt-says-only-one-refugee-from-nauru-coming-99248/

អង្គការ​ពលកម្ម​អន្តរជាតិ​៖​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​តែ​មាន​សភាព​ល្អ​ប្រសើរ​ចំ​ពេល​ដែល​មាន​កំណើន​ប្រាក់​បៀរ​វត្ត​ន៍​

ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​មាន​សភាព​ល្អ​ប្រសើរ​ក្នុង​រយៈពេល​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​បំផុត​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បើ​ទោះបីជា​មានការ​ភ័យ​ខ្លាច​ពី​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ថា​អាច​ធ្វើ​ឱ្យ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/garment-exports-still-solid-amid-raises-ilo-99270/

គណៈ​ក​ម្មា​កា​នឹង​ស៊ើបអង្កេត​ "​ការ​រួម​មាឌ​"​ របស់​ឆ្នេរសមុទ្រ​

ប្រធាន​គណៈ​ក​ម្មា​ការ​និង​ទេសចរណ៍​រដ្ឋសភា​ជាតិ​បាន​និយាយ​ថា​ លោក​នឹង​កោះហៅ​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រីក្រសួង​ ទេសចរណ៍​ដើម្បី​ធ្វើការ​សាកសួរ​ចំពោះ​ការ​អះអាង​ថា​ឆ្នេរ​សាធារណៈ​កំពុង​ត្រូវ​បាន​គេ​យក​សម្រាប់​ប្រើ​ជា​ប្រយោជន៍​ឯកជន​។​ ​ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/commission-to-investigate-shrinking-beaches-99257/

អង្គរ​វត្ត​នៃ​ប្រទេស​កម្ពុជា​រក​ចំណូល​បាន​ជាង​ ៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​

​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​ បាន​ឲ្យ​ដឹង​ថា​ ចំណូល​ពី​ការ​លក់​សំបុត្រ​ សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា​ប្រាសាទអង្គរវត្ត​ បាន​កើនឡើង​ដល់​ ៤៧.៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​រយៈពេល​ ១០​ខែ​ ដើមឆ្នាំ​២០១៥​ កើនឡើង​ ០.៦២​ភាគរយ​ ពី​មួយ ...

បុគ្គលិកសារព័ត៌មាន Business Standard
http://www.business-standard.com/article/news-ians/cambodia-s-angkor-wat-earns-over-47-mn-in-10-months-115110300882_1.html

វៀតណាម​ អះអាង​ពី​អធិបតេយ្យភាព​លើ​តំបន់​កណ្តាល​មាន​ព្រំដែន​ជាមួយ​កម្ពុជា​

ក្រសួងការបរទេស​ បាន​និយាយ​ថា​ ប្រទេស​វៀតណាម​ មាន​អធិបតេយ្យភាព​ពេញលេញ​ និង​ដាច់ខាត​ លើ​តំបន់​ព្រំដែន​ ដាក​ដាំ​ នៅ​ក្នុង​ខេត្ត​តំបន់​ខ្ពង់រាប​កណ្តាល​ ដា​កណ​ង​ ដែល​នៅ​ជិត​នឹង​ខេត្តមណ្ឌលគិរី​ នៃ​ប្រទេស​កម្ពុជា​។​​ ...

បុគ្គលិកសារព័ត៌មាន Tuoitrenew5.vn
http://tuoitrenews.vn/politics/31366/vietnam-affirms-sovereignty-over-central-area-that-borders-cambodia

សេវា​រថយន្តក្រុង​នឹង​ត​ភ្ជាប់​ទៅ​តាម​បណ្តា​ខេត្ត​

​ទីភ្នាក់ងារសារព័ត៌មាន​ AKP​ បាន​រាយការណ៍​ថា​ សាលា​រាជធានី​ភ្នំពេញ​ មានសង្ឃឹមពីកា​រត​ភ្ជាប់​រថយន្តក្រុង​ទៅ​តាម​បណ្តា​ខេត្ត​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​​ជាមួយនឹង​ចេតនា​ជួយ​សម្រួល​ដល់​វិ​ស័យមួយ​នេះ​ រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ បាន​យល់ព្រម​ផ្តល់​រថយន្ត​ចំនួន​ ១៣០​ គ្រឿង​ និង​ប្រទេស ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/city-bus-service-to-connect-to-provinces-9053

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dvX2f
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!