រដ្ឋាភិបាល

អភិរក្សសម្រាប់ការប្រឡងថ្នាក់ជាតិកើនឡើងទ្វេដងក្នុងឆ្នាំនេះ

មានមនុស្សជាង ៥៦០០ នាក់បានស្ម័គ្រចិត្តដើម្បីត្រួតពិនិត្យការប្រឡងវិទ្យាល័យថ្នាក់ជាតិនៅសប្តាហ៍ក្រោយ ដែលជាចំនួនច្រើនជាងពីរដងនៃទិន្នន័យអ្នកសង្កេតការណ៍ការប្រឡងកាលពីឆ្នាំមុននេះបើយោងតាមការអះអាងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)កាលពីថ្ងៃពុធ ។ ...

Huot Chanpav
https://www.cambodiadaily.com/news/national-exam-monitors-to-double-this-year-92117/

កម្ពូជាមានចំណាត់ថ្នាក់ជិតទ្រាបបាត់ក្នុងរបាយការណ៍សន្ទស្សន៍ពិភពលោកប្រចាំឆ្នាំ

កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសទាំងដប់ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុតនៅលើពិភពលោក សម្រាប់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បើទោះបីជាស្ថិតក្នុងចំណោមប្រទេសពីរដែលមានការរីកចំរើនបំផុតក៏ដោយ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ពិភពលោកប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...

គ្រិស ម៉ូល្លឺរ
https://www.cambodiadaily.com/news/cambodia-still-near-bottom-of-laundering-index-92093/

វៀតណាម​ចូល​ដាំ​ដំណាំ​នៅ​កន្លែង​ជីក​ស្រះ

អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​តែ​មិន​លុប​ស្រះ​ទឹក​ចំនួន ៩ ដែល​​ពលរដ្ឋ​ខ្លួន​​បាន​ជីក​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​លួច​​ចូល​ដាំ​សណ្តែក​ប្រមាណ​ជិត ១ ហិកតា​លើ​ដី​ទំនាស់​នោះ​ថែម​ទៀត​ខណៈ​​ដែល​គណបក្ស​កាន់ ...

ផាក់ ស៊ាងលី
http://bit.ly/1NGs1DW

ប្រេសិត​ពិសេស​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​ ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា​និង​ឡាវ​

​ប្រេសិត​ពិសេស​ប្រធានាធិបតី​នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ និង​ជា​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការ​បរ​ទេស​ អា​ស្កា​ មូ​សុីណា​វ​ បាន​ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា​និង​ឡាវ​ ដែល​ជា​សមាជិក​អាស៊ាន​ ចាប់ពី​ថ្ងៃ​ទី​ ១២-១៣​ ខែសីហា​ ឆ្នាំ​២០១៥​ ក្នុង​គោលបំណង​បង្កើន ...

Malika Orazgaliyeva
http://astanatimes.com/2015/08/presidents-special-envoy-visits-cambodia-laos/

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺ​សម្រាប់​ទាំងអស់​គ្នា​

រដ្ឋមន្ត្រីក្រសួង ​ព័ត៌មាន​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​និយាយ​ថា​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័​ត៌​មាន​ ត្រូវ​បាន​ព្រាង​ឡើង​ សម្រាប់​បម្រើ​មិន​ត្រឹមតែ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ ព្រមទាំង​ជនបរទេស​ដែល​កំពុងធ្វើការ​ងារ​ និង​ ជំនួញ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/minister-of-information:-the-draft-law-on-access-to-information-is-for-all-8856

មន្ត្រី​គណបក្សកាន់អំណាច​ថា​ អត្ថាធិប្បាយ​របស់​សមរ​ង្សុី​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនារបស់កម្ពុជា

កាលពី​ថ្ងៃ​ពុធ​នេះ​ មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្សកាន់អំណាច​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ហើប​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​ សម​ រ​ង្សុី មិន​ស្មោះត្រង់​ បន្ទាប់​ពី​បាន​សន្យា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ នឹង​កាត់​បន្ថយ​ការ​រិះគន់​លើ​រដ្ឋាភិបាល​ សម្រាប់​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ ជាមួយនឹង​ប្រទេស​វៀតណាម ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/commitment-08192015155910.html

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ធ្វើ​ទស្សនកិច្ច​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នៅ​ឆ្នាំ​ក្រោយ​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​នៃ​ប្រទេស​កម្ពុជា​  ជំុ សុ​នតា​រី​ បានឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ មូរ៉ា​យ​ ម៉ាក​ឃ្យូ​លី​ បាន​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម​ភាគី​របស់​លោក​ ទៅ​ទស្សនកិច្ច​ប្រទេស​នូ​វែ​ល ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/prime-minister-hun-sen-may-visit-new-zealand-next-year-8859

ខណៈពេលការប្រឡងជិតមកដល់ សំណូកត្រូវបានផ្លាស់ប្តូរមកជាថ្លៃរៀនគួរបន្ថែម

ចាប់តាំងពីការប្រឡងថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យកាលពីឆ្នាំមុន ក្រសួងអប់រំបានបញ្ឈប់ប្រពៃណីដែលផ្តល់ឱកាសដល់គ្រូបង្រៀនទទួលសំណូក និងអនុញ្ញាតឱ្យសិស្ស លួចចម្លងនៅពេលប្រឡង ដែលជាមូលហេតុកាត់បន្ថយអត្រានៃការប្រឡងជាប់របស់សិស្សនិងឱកាសរកផលចំណេញរបស់ អ្នកទទួលសំណូក ។ ...

Janelle Retka and Huot Chanpav
https://www.cambodiadaily.com/news/as-exam-nears-teachers-replace-bribes-with-tutoring-fees-92015/

ក្រុុមមន្ត្រីនឹងជួបពិភាក្សាពីការចាប់ខ្លួនសមាជិកសភា

ទីស្តីការគណៈរដ្ឋមន្រ្តីនិងក្រសួងយុតិ្តធម៌នឹងជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការចាប់ខ្លួនអតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំង លោក ហុង សុខហួរ។ ...

Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/14645/gov---t-officials-to-discuss-senator---s-arrest/

ប្រាសាទ​អង្គរ​វត្ត​​​​របស់​កម្ពុជា​ ជាប់​ឈ្មោះ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ល្បី​​ល្បាញ​បំផុត​​​​​​ក្នុង​ពិភពលោក

យោង​​​តាម​​​ Lonely Planet’s Ultimate Travelist ​​2015 ជា​​​បញ្ជី​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​តំបន់​​​ទេស​​​ចរណ៍​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​ ...

ហួត​​​ ចាន់ប៉ាវ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/27114/

ពំុមានប្រជាជនកម្ពុជារងគ្រោះពីឧប្បត្តិហេតុផ្ទុះគ្រាប់បែកនៅបាងកកនោះឡើយ

ពំុមានប្រជាពលដ្ឋកម្ពុជាណាមូយត្រូវ​បានរាយការណ៍ថារងគ្រោះពីឧប្បត្តិហេតុផ្ទុះគ្រាប់បែកនៅបាងកកនោះឡើយ នេះបើយោងការអះអាងរបស់ក្រសួងការបរទេសកាលពីម្សិលមិញ។ ...

Pav Suy
http://www.khmertimeskh.com/news/14648/no-cambodians-involved-in-bangkok-bombing/

បុរសពីរនាក់ត្រូវបានឃាត់ខ្លួននិងផាកពិន័យពីបទរត់ពន្ធត្រីឆ្តោរខុសច្បាប់

បុរសពីរនាក់ត្រូវបានផាកពិន័យជាប្រាក់និងដោះលែងនៅព្រឹកថ្ងៃចន្ទក្នុងខេត្តសៀមរាបបន្ទាប់ពីប៉ុនប៉ងដឹកជញ្ជូនត្រីឆ្តោខុសច្បាប់ចំនួន ១00,000ក្បាលដែលទើបញាស់ពីព្រំដែនវៀតណាមមកលក់ឱ្យកសិករក្នុងស្រុក នេះបើយោងតាមពាក្យសម្តីរបស់មន្រ្តីកាលពីថ្ងៃអង្គារ។ ...

អូន ភាព
https://www.cambodiadaily.com/news/two-men-detained-fined-for-smuggling-snakehead-fish-fry-92011/

សេចក្ដី​សម្រេច​​របស់​ព្រឹទ្ធសភា​ត្រួស​ត្រាយ​ផ្លូវ​​សម្រាប់​ការ​ចាប់​​​ខ្លួនសមា​ជិក​សភា​បក្ស​​ប្រឆាំង​

លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​​ក្រសួង​យុត្តិ​ធម៌​បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​​ថា សមាជិក​​សភា​​​គណបក្ស​សង្គ្រោះ​ជាតិ ​​​​ប្រាំពីរ​រូប​ដែល​ត្រូវ​បាន​​តុលាការ​ចោទ​ប្រកាន់​​​កាល​​ពី​ឆ្នាំ​មុន​ពីបទ​ ”ដឹកនាំ​កុបកម្ម​​” អាច​នឹង ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/27107/

លោក​ ហ៊ុន ​សែន ​ព្រមាន​កាត់ផ្តាច់​វប្បធម៌​សន្ទនា​បើ​បក្ស​ប្រឆាំង​មិន​ព្រម​កែ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​សមាជិក​របស់​គណបក្ស​ប្រឆាំង​ឲ្យ​ធ្វើការ​កែតម្រូវ​ចំណុច​ទាំងអស់​នៃ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​មិន​ស្មោះត្រង់​មក​លើ​រដ្ឋាភិបាល​បើ​មិន​ដូច្នោះ​ទេ​វប្បធម៌​សន្ទនា​អាច​នឹង​ត្រូវ​បញ្ចប់​។   ...

មាស សុខជា
http://bit.ly/1Jhfrva

សិក្ខាសាលា​អន្តរក្រសួង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​អធិការកិច្ច​

នៅ​ថ្ងៃនេះ​ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​រៀ​បំ​កិច្ចប្រជំុ​មួយ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​អធិការកិច្ច​ ថ្មី​មួយ​ មុន​នឹង​បញ្ជូន​ទៅ​ទីស្តីការគណរដ្ឋមន្ត្រី​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/inter-ministries-discuss-a-draft-law-on-inspection-8854

សមាជិក​សភា​បក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ ទៅ​សហរដ្ឋ​អា​មេ​រិច​សម្រាប់​កិច្ចការផ្ទាល់ខ្លួន​ នៅ​ចំ​ពេល​ភ័យ​ខ្លាច​ពី​ការ​ចាប់ខ្លួន​

សមាជិក​សភា​មួយ​រូប​មក​ពី​គណបក្សប្រឆាំង​ បាន​មក​ដល់​សហរដ្ឋ​អា​មេ​រិច​ សម្រាប់​កិច្ចការ​ផ្ទាល់ខ្លួន​ នៅ​ចំ​ពេល​ភ័យ​ខ្លាច​ពី​ការ​ចាប់ខ្លួន​រូប​លោក​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ឃុំ​ឃាំង​សហ​សេវិក​​របស់​លោក​កាល​ពីចុង​ស​ប្តា​ហ៍​ ពាក់ព័ន្ធ​នឹង ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/arrest-08182015142212.html

វៀតណាម​ចែករំលែក​បទ​ពិសោធន៍​លើ​បញ្ហា​ថវិកា​ជាមួយនឹង​ឡាវ​ កម្ពុជា​និង​ភូមា​

ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ និង​ការ​ត្រួតពិនិត្យ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រធានបទ​ដែល​ត្រូវ​បាន​ពិភាក្សា​ដោយតំណាង​មក​ពី​ ប្រទេស​វៀតណាម​ ប្រទេស​ឡាវ​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ រួម​ជាមួយនឹង​អ្នកជំនាញ​បរទេស​ នៅ​ក្នុង​សិក្ខាសាលា​មួយ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ឆ្នេរសមុទ្រ ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/274625/viet-nam-shares-budget-problems-with-laos-cambodia-myanmar.html

អ្នក​សង្កេតការណ៍​ និយាយ​ថា​ អ្នកនយោបាយ​គួរ​រួម​គ្នា​ដោះស្រាយ​ព្រំដែន​ជាមួយនឹង​វៀតណាម​

ជាមួយនឹង​ការកើនឡើងកំ​ដៅ​នយោបាយ​រវាង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ព្រំដែន​ដោយ​ប្រ​ទស​វៀតណាម​ និង​ការ​ចាប់ខ្លួន​សកម្ម​ជន​ជា​បន្ត​បន្ទាប់​ អ្នក​សង្កេតការណ៍​និយាយ​ថា​ ភាគី​ទាំង​ពីរ​គួរ​ណា​ធ្វើការ​រួម​គ្នា​ជា​មួយ​នឹង​តុលាការ​ ដើម្បី​រក​ដំណោះស្រាយ​។​ ...

សុខ ខេមរា
http://www.voacambodia.com/content/observers-say-politicians-should-unite-to-solve-the-border-with-vietnam/2922470.html

សកម្មជន​បរិស្ថាន​បី​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ខេត្តកោះកុង​

សកម្មជន​បរិស្ថាន​បី​នាក់​របស់​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​តុលាការ​ខេត្តកោះកុង​ បន្ទាប់​ពី​បាន​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការ​បូម​ខ្សាច់​តាម​ទន្លេ​នៅ​ទីនោះ​ ។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/three-environmental-activists-arrrested-in-koh-kong-province/2922442.html

រដ្ឋាភិបាល​កម្ពុជា​មិន​សប្បាយ​ចិត្តនឹង​ការ​អត្ថាធិប្បាយ​របស់​សមាជិក​សភា​អា​មេ​រិច​លើ​ការ​រំលោភ​ដីធ្លី​

កាលពី​ថ្ងៃ​អង្គារ​នេះ​ មន្ត្រី​ក្រសួង​មួយ​រូប​បាន​និយាយ​ថា​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កំពុង​ប្រតិបត្តិការ​សកម្មភាព​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ និង​ខិត​ខំ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ ដោយ​បដិសេធ​ការ​អត្ថាធិប្បាយ​របស់​សមាជិក​សភា​សហ​រដ្ឋ​អា​មេ​រិច​មួយ​រូប ...

នាង អុីង
http://www.rfa.org/english/news/cambodia/government-takes-umbrage-at-us-congressmans-comments-on-land-grabs-08182015143705.html

ពាណិជ្ជកម្មអន្តរជាតិកម្ពុជាកើនឡើង ៩ ភាគរយ

តម្លៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាបានកើនឡើងប្រហែល ៩ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម។ ...

ខេង​ សុធា​
https://www.cambodiadaily.com/business/cambodias-intl-trade-value-up-9-percent-91908/

មេដឹកនាំ​បក្ស​ប្រឆាំង​និយាយ​ថា​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាច​ជួយ​ដល់​ព្រំដែន​

​មេដឹកនាំ​គណបក្សប្រឆាំង​ សម​ រ​ង្សុី និយាយ​ថា​ មាត្រា​រដ្ឋធម្មនុញ្ញ​ ដែល​កំណត់​ពី​ព្រំ​ដែន​ប្រទេស​កម្ពុជា​ អាច​ធ្វើ​វិសោធនកម្ម​បាន​ ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​ផែនទី​ចាស់​ ដែល​រឹតតែ​ត្រឹមត្រូវ​ជាង​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/opposition-leader-says-amended-constitution-could-help-border/2920987.html

ព្រឹទ្ធ​សភា​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ ឱ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ហុង​សុខ​ហួរ​

អ្នកនាំពាក្យ​ព្រឹទ្ធសភា​ ម៉​ម​ ប៊ុ​ន​នាង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កាលពី​ពេល​រសៀល​នេះ​ សមាជិក​ព្រឹទ្ធសភា​ ៤៧​រូប​ បាន​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​របស់​អាជ្ញាធរ​ ប្រឆាំង​នឹង​ហុង​សុខ​ហួរ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/senate-unanimously-supports-for-legal-action-against-senator-hong-sok-hour-8846

អង្គនីតិប្បញ្ញត្តិ​នៃ​ប្រទេស​កម្ពុជា​ ដក​អភ័យឯកសិទ្ធិ​ពី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ជាប់​ឃុំ​

បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចោទប្រកាន់​រូប​លោក​ពី​បទ​ក្បត់ជាតិ​ សម្រាប់​ការ​បង្ហាញ​ឯកសារ​ការទូត​មាន​ជម្លោះ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រំដែន​ ប្រទេស​កម្ពុជា​ ជាមួយនឹង​ប្រទេស​វៀតណាម​ជិតខាង​នៅ​លើ​អុីន​ធឺ​ណេ​ត ​កាលពីថ្ងៃ ច័ន្ទនេះ អង្គនីតិប្បញ្ញត្តិ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះ​ឆ្នោត​ដក​អភ័យឯកសិទ្ធិ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/immunity-08172015150909.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gjmn5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!