បរិស្ថាន និងធនធានធម្មជាតិ

ក្រសួង​បរិស្ថាន​នឹង​បញ្ជា​ទិញ​ឧបករណ៍​​តាមដាន​គុណភាព​ខ្យល់​ ១៥ ​គ្រឿង​ទៀត

ក្រសួងបរិស្ថាន​នឹង​បញ្ជា​ទិញ​នូវ​ឧបករណ៍​តាមដាន​ភាពល្អិត​និចល PM 2.5 និង PM 10 ​ចំនួន​ ១៥ ​គ្រឿង​បន្ថែមទៀត ដើម្បី​បំពាក់​បន្ថែម​នៅតាម​បណ្ដា​ខេត្ដ​ ខណៈ​ដែល​លទ្ធផល​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ត្រូវបាន​រកឃើញ​ថា បាន​វិលត្រឡប់​មករក​កម្រិត​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន​។ ...

វ៉ន ដារ៉ា
https://bit.ly/2RScA5v

មន្ទីរ​កសិកម្ម​ប្រកាស​ផ្ដល់​រង្វាន់​ ចំពោះ​ការប្រាប់​តម្រុយ​អ្នក​លួច​​ដុត​ព្រៃ​ពូជ​គ្រញូង

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន ...

ឃុត សុភចរិយា
https://bit.ly/37rsev6

ទំនប់​វារី​អគ្គសនី នាំ​មក​មហន្តរាយ​ដល់​សត្វ​ផ្សោត​ទន្លេ​ដ៏​កម្រ​របស់​កម្ពុជា

កាលពីមុន​ឆ្នាំ​២០១៦ នៅពេល​មិនទាន់មាន​ការសាង់សង់​ទំនប់​វា​រី​អគ្គិសនី​ដង​សាងហុង​របស់​ឡាវ សត្វ​ផ្សោត​កម្ពុ​ជាមាន​ជាង​ ១០​ក្បាល ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វា​បាត់អស់ ៧ ក្បាល​..​ហើយ​បើសិនជា​បាត់​វត្តមាន​សត្វ​ផ្សោត ​៣​ក្បាល​នេះ​ទៀត ប្រជាជន​នៅ​សហគមន៍​នេះ ក៏​អត់​មាន​ចំណូល​បន្ថែម​សម្រាប់​ចិញ្ចឹមជីវិត​ដែរ ...

ប៉ិច សុធារី​
https://bit.ly/2RjNnBO

អាជ្ញាធរ​ខេត្តកំពត​ឲ្យ​ក្រុមហ៊ុន​ ១ ​បញ្ឈប់​ចាក់ដី​លុប​ព្រៃកោងកាង​ជាបន្ទាន់

អភិបាល​ខេត្តកំពត​លោក ជាវ តាយ កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា គុយ លៀងគី បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​ព្រៃកោងកាង​នៅ​ចំណុច​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ​ជាបន្ទាន់ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​ និង​ជីវចម្រុះ ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​នេសាទ​នៅក្នុង​តំបន់​នោះ​។ ...

ឃុត សុភចរិយា
https://bit.ly/3aAtPRq

មន្ត្រី​បរិស្ថាន​សាកសួរ​មេភូមិ និង​បុរស​ម្នាក់​រឿង​ឈូសឆាយ​ព្រៃ

មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​សាកសួរ​បុរស​ ២ ​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេភូមិ បន្ទាប់ពី​នគរបាល​ស្រុក​វាលវែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​រំលោភ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អស់​ប្រហែល​ ១០ ​ហិកតា​ នៅក្នុង​ភូមិ​ក្រសាំងព្នៅ ឃុំ​ក្រពើ​ ២ ស្រុក​វាលវែង​។ លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង ...

ខន សាវិ
https://bit.ly/2v0ne27

តុលាការ​ចោទប្រកាន់​បុរស​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ពី​បទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ជូន​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ ៧ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​តុលាការ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ ម៉ៅ​ តារា​ បាន​និយាយ​ថា​ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/courts-charge-s-treng-men-transporting-illegal-timber

តុលាការ​ចោទ​ពលរដ្ឋ​ ៧ ​នាក់​ ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ

តុលាការខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ប្រុស​ និង​ស្រី​ចំនួន​ ៧ ​នាក់​ ដោយហេតុ​បាន​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ និង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​។ លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង ៧ ​នាក់ ...

វ៉ន ដារ៉ា
https://bit.ly/36ghAWQ

នគរបាល​កម្ពុជា-វៀតណាម បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឆ្នាំ​ ២០២០

កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យក​ចិត្ត​ទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ដូចជា​គ្រឿងញៀន បទល្មើស​ធនធាន​ធម្មជាតិ និង​ឆ្លងដែន​ខុសច្បាប់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ​បាន​ឲ្យ​ដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...

ម៉ិច ដារ៉ា
https://bit.ly/376z1tY

ក្រុមហ៊ុន​ស៊ីងបាយអូថេក ​ប្តេជ្ញា​ដាំ​ដើមឈើ​ឲ្យ​បាន​ជាង​ ៣០ ​លាន​ដើម

ក្រុមហ៊ុន​ស៊ីងបាយអូថេក (​ខេមបូឌា​) អះអាង​ថា ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​នឹង​ដាំ​ឈើ​ឱ្យបាន​ជាង ៣០ ​លាន​ដើម ​នៅ​លើ​ផ្ទៃដី​ជាង ៣ ម៉ឺន​ហិកតា​ ដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​ឈើ​ប្រើប្រាស់​ជា​លក្ខណៈ​ឧស្សាហកម្ម​។ លោក លូ ឈូឆាង នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ស៊ីងបាយអូថេក និង​ជា​ប្រធាន​សមាគម​ឧស្សាហកម្ម​កែច្នៃ​ឈើ ...

ខន សាវិ
https://bit.ly/36fTo6Y

ការ​ចាក់​ដី​នៅ​ព្រៃកោងកាង​ក្នុង​ខេត្តកំពត​នៅ​តែ​បន្ត​

ទោះបីជា​មាន​បទបញ្ជា​បញ្ឈប់​ដែល​ត្រូវ​បាន​ចេញ​ឱ្យ​ពាណិជ្ជករ​លេចធ្លោ​ម្នាក់​ក៏​ដោយ​ ព្រៃកោងកាង​ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូ​ក្នុង​ខេត្តកំពត​កំពុង​រង​ការ​គំរាមកំហែង​ជា​ថ្មី​ទៀត​ នៅ​ពេល​ដែល​ការ​បំពេញ​ដី​បាន​ចាប់ផ្តើម​ជា​ថ្មី​។​ ព្រៃកោងកាង​ និង ...

CNE
https://www.khmertimeskh.com/50681426/stop-order-but-fulling-of-kampot-mangrove-swamp-continues

ផល​ប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​របស់​ឡាវ​ទៅ​លើ​ការ​បំ​លាស់​ទី​របស់​ផ្សោត​

​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​សហគមន៍​នៅ​ក្នុង​ខេត្ត​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​ របស់​ប្រទេស​ឡាវ​ទៅ​លើ​ចំនួន​សត្វ​ផ្សោត​ ដែល​ជិត​ផុត​ពូជ​នៅ​ក្នុង​ទន្លេមេគង្គ​ក្រោម​។​ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50681288/lao-dam-impact-on-dolphin-migration-highlighted

ស្ថានភាព​គុណភាព​ខ្យល់​ បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើងវិញ

យោង​តាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ​ដែល​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា ៥០ ជា​ខ្យល់​ល្អ​ឡើងវិញ​។ នេះ ...

វ៉ន ដារ៉ា
https://bit.ly/36bRK5Y

ពង​កន្ធាយ​ជិត​ ៤០០​ ប្រភេទ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តក្រចេះ​

​ក្រុម​អ្នក​អភិរក្ស​បាន​រក​ឃើញ​ពង​របស់​សត្វ​កន្ធាយ​ក្បាល​កង្កែប​ឬ​ល្មិច​ជាង​ ៤០០​ នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ចាប់តាំងពី​ដើមខែ​វិច្ឆិកា​។​ សេចក្តីថ្លែងការណ៍​របស់​សមាគម​អភិរក្ស​សត្វព្រៃ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ក្រុម​អ្នក​អភិរក្ស​មក​ពី​សហគមន៍​នេសាទ​រដ្ឋបាល ...

មុំ គន្ធា
https://www.khmertimeskh.com/50680487/more-than-400-endangered-turtle-eggs-found-in-kratie

ក្រសួងៈ អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​មានទោស​ពី​ ៣ ​​ទៅ​​ ១០​​ ​ឆ្នាំ

រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្ដី​ណែនាំ​មួយ​ដោយ​រំឭក​ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​លិច​ទឹក​ដោយ​រំឭក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ដល់​ ១០ ​ឆ្នាំ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​បែបនេះ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​បណ្ដាល ...

ឃុត សុភចរិយា
https://bit.ly/2NynmfO

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ កំពុង​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​គ្រប់គ្រង​សំរាម

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាននិង​កំពុង​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី «​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨» ដើម្បី​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន​ក្នុង​ការលើកកម្ពស់​សុខភាព​សាធារណៈ​សោភណភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​។ ...

វ៉ន ដារ៉ា
https://bit.ly/2QV39To

រដ្ឋមន្ត្រី​បរិស្ថាន​ ស្វាគមន៍​បំណង​វិនិយោគ​​ការគ្រប់គ្រង​សំណល់​ពី​ប្រទេស​ ម៉ាឡេស៊ី

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បានប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​បំណង​ឱ្យ​អ្នកវិនិយោគ​របស់​ខ្លួន​មក​វិនិយោគ​លើ​ការគ្រប់គ្រង​សំណល់ និង​ការរៀបចំ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​កម្ពុជា​។ ការប្រកាស​ស្វាគមន៍​បែប​នេះ​ធ្វើឡើង ខណៈ​លោក សាយ សំអាល់ ជួប​ជាមួយ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ ...

រី សុចាន់
https://bit.ly/3892dAx

​ប៉ូ​លី​ស​ប៉ះទង្គិច​ជាមួយ​អ្នក​ភូមិ​ជុំវិញ​ការ​ទន្ទ្រាន​យក​ដី​

​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​កាលពី​ម្សិលមិញ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​ភូមិ​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​ និង​កាំបិត​ផ្គាក់​ ខណៈ​មន្ត្រី​ព្យាយាម​រុះរើ​ផ្ទះ​ដែល​បាន​សាងសង់​ខុសច្បាប់​នៅ​ឧទ្យាន​ជាតិ​រាម​។​ យោង​តាម​របាយការណ៍​ប៉ូ​លី​ស​ខេត្ត​បានឱ្យ​ដឹង ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50680159/police-clash-with-villagers-over-land-encroachment

ការ​បូម​ខ្សាច់​គ្មាន​និរន្តរភាព​កំពុង​គំរាមកំហែង​ដល់​ជីវិត​រស់នៅ​តាម​ដងទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​

ឥឡូវនេះ​ការស្រាវជ្រាវ​ថ្មី​ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ដែល​ដឹកនាំ​ដោយសា​កល​វិទ្យាល័យ​ Southampton​ បាន​បង្ហាញថា​ ការ​បូម​ខ្សាច់​កំពុង​បណ្តាល​ឱ្យ​ដី​បាតទន្លេ​ថយ​ចុះ​ដែល​នាំ​ឱ្យ​មាន​អស្ថិរភាព​នៃ​ច្រាំងទន្លេ​ និង​បង្កើន​លទ្ធភាព​នៃ​ការ​បាក់​ច្រាំងទន្លេ​ ដែល​មាន​គ្រោះថ្នាក់​ ធ្វើ​ឱ្យ ...

សាកលវិទ្យាល័យ Southampton
https://www.southampton.ac.uk/news/2020/01/mekong-river-sand.page

ការ​វិនិយោគ​លើ​គម្រោង​ប្រែក្លាយ​សំណល់​ទៅ​ថាមពល​ត្រូវ​បាន​លើកទឹកចិត្ត​

ការ​វិនិយោគ​លើ​កា​របំ​លែង​សំណល់​ទៅជា​ថាមពល​នៅ​កម្ពុជា​ត្រូវ​បាន​ជំរុញ​ជាផ្នែក​មួយ​នៃ​ការគ្រប់គ្រង​សំរាម​ក្នុង​ទីក្រុង​ នេះ​បើ​តាម​ប្រសាសន៍​របស់​មន្ត្រី​រដ្ឋាភិបាល​ លោក​បាន​បន្ថែម​ទៀត​ថា​ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ស្អាត​ ហើយ​អាចប​ង្កើត​ថាមពល​សម្រាប់ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50679839/investment-on-waste-to-energy-boosted

ឧត្តមសេនីយ៍​ផ្កាយ​ ២ ត្រូវ​បាន​សួរចម្លើយ​ជុំវិញ​បញ្ហា​ទន្ទ្រាន​យក​ដី​នៅ​ខេត្តកោះកុង​

កាលពី​ម្សិលមិញ​ តុលាការខេត្ត​កោះកុង​បាន​សាកសួរ​ឧត្តមសេនីយ៍​ផ្កាយ​ ២ ម្នាក់​ដែល​បាន​រំលោភ​យក​ដីស​មុទ្រ​ក្នុង​ក្រុង​ខេមរភូមិន្ទ​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50679766/two-star-general-questioned-over-land-reclamation-in-koh-kong

សហគមន៍​បំបួស​ដើមឈើ​ បំផុសគំនិត​ថែរក្សា​ព្រៃ​សេសសល់

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា និង​ព្រះសង្ឃ​ចំនួន​ ១៣២ ​នាក់​/​អង្គ​មកពី​ស្រុក​ចំនួន​ ៣ ​ក្នុង​ខេត្តព្រះវិហារ​បាន​រៀបចំ​ពិធី​បែប​សាសនា​បំបួស​ដើមឈើ​រាប់ពាន់​ដើម​នៅ​កណ្ដាល​ព្រៃ​ព្រះរកា​កាលពី​ថ្ងៃទី​ ១០-១២ ខែមករា ដើម្បី​រំឭក​គុណ​អ្នក​បូជាជីវិត​ក្នុងការ​ការពារ​ព្រៃឈើ ព្រមទាំង​បំផុស​ស្មារតី​ឲ្យ​មាន​កិច្ចសហការ ...

សុទ្ធ គឹមសឿន
https://bit.ly/2No8IaQ

ជនជាតិ​សុំ​អាជ្ញាធរ​ស្រាវជ្រាវ​ដី​ត្រូវគេ​រំលោភ​ ក្នុង​ដែនជម្រក​សត្វព្រៃ

សហគមន៍​ជនជាតិដើម​ព្នង​នៅ​ឃុំ​ប៊ូស្រា​បានស្នើ​សុំ​ឲ្យ​សាលា​ស្រុក​ពេជ្រាដា ស្រាវជ្រាវ​ទីតាំង​ដី​ជាច្រើន​កន្លែង​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ដោយ​ពួកគេ​បាន​សង្ស័យថា​ដីព្រៃ​អភិរក្ស​ទាំងនោះ​ត្រូវបាន​ធ្វើ​ប្លង់​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​អស់​ប្រហែល​ជាច្រើន​រយ​ហិកតា​។ ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​អះអាងថា ប្រសិនបើ​ដី​ទាំងនោះ ...

ខន សាវិ
https://bit.ly/2FWbC2h

WWF ថាសត្វ​កម្រ​ច្រើនប្រភេទ​​ប្រឈម​​​កា​រគំរាម​កំហែងដោយ​ការ​​កាប់ឈើ​ និង​ការ​រុករាន​ដី​ដោយ​ខុសច្បាប់

អង្គការ WWF Cambodia បាន​ស្នើ​ជាថ្មី​ដល់​​អាជ្ញាធរ​ខេត្ត​ក្រចេះ ពង្រឹង​ការ​ងារ​បង្ក្រាប​បទ​ល្មើស​នេសាទ ព្រៃ​ឈើ និ​ងការកាប់រាន​ដីព្រៃដោយ​ខុស​ច្បាប់​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​​ ដើម្បី​ការ​ពារ​ និង​អភិរក្ស​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​ក្នុង​ខេត្ត​នេះ ខណៈដែលសត្វ​ទាំង​នោះ​កំពុង​រង​នូវ​ការ​គំរាម ...

ប៉ិច សុធារី
https://bit.ly/2TlAMQ4

សត្វព្រៃ​ ៥២៦ ​ក្បាល​ ដែល​ចាប់បាន​ពី​ឈ្មួញ​កំពុង​ត្រូវបាន​ព្យាបាល និង​ថែបំប៉ន

សត្វព្រៃ​ចំនួន​ ៥២៦ ​ក្បាល​ ដែល​ត្រូវបាន​ក្រុមមន្ត្រី​អង្គការ​សង្គ្រោះ​ជីវិត​សត្វព្រៃ Wildlife Alliance សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ រំដោះ​ចេញពី​ទីតាំង​ប្រមូល​ទិញ និង​ស្តុក​សត្វព្រៃ ១ ​កន្លែង​នៅ​ភូមិ​ភ្នាម សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​កំពុង​ស្ថិត​ក្រោម ការព្យាបាល និង​ថែបំប៉ន​ដោយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល ...

ឃុត សុភចរិយា
https://bit.ly/2snSnvF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sU2Ag
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!