ស្ថានភាព​គុណភាព​ខ្យល់​ បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើងវិញ

យោង​តាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ​ដែល​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា ៥០ ជា​ខ្យល់​ល្អ​ឡើងវិញ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។ លោក​ នេត្រ ភក្ត្រា ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រុមមន្ត្រី​ជំនាញ​ផ្នែក​គុណភាព​ខ្យល់ ក្រសួងបរិស្ថាន នៅតែ​បន្ត​តាមដាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ហើយ​ប្រសិន​បើ​មាន​ការវិវឌ្ឍ​ថ្មីៗ​យ៉ាងណា​ក្រសួង​នឹង​ជូនដំណឹង​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជ្រាប​។ …

វ៉ន ដារ៉ា
https://bit.ly/36bRK5Y