សហគមន៍បំបួសដើមឈើ បំផុសគំនិតថែរក្សាព្រៃសេសសល់
ក្រុមបណ្ដាញសហគមន៍ព្រៃព្រះរកា និងព្រះសង្ឃចំនួន ១៣២ នាក់/អង្គមកពីស្រុកចំនួន ៣ ក្នុងខេត្តព្រះវិហារបានរៀបចំពិធីបែបសាសនាបំបួសដើមឈើរាប់ពាន់ដើមនៅកណ្ដាលព្រៃព្រះរកាកាលពីថ្ងៃទី ១០-១២ ខែមករា ដើម្បីរំឭកគុណអ្នកបូជាជីវិតក្នុងការការពារព្រៃឈើ ព្រមទាំងបំផុសស្មារតីឲ្យមានកិច្ចសហការគ្នាក្នុងការថែរក្សាព្រៃព្រះរកាដែលនៅសេសសល់ឲ្យបានគង់វង្ស។ លោក ហែត ណៃ តំណាងបណ្ដាញសហគមន៍ព្រៃព្រះរកានៅស្រុកត្បែងមានជ័យបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ពិធីបុណ្យបំបួសដើមឈើនេះត្រូវបានរៀបចំឡើងដោយពលរដ្ឋ និងសមាជិកបណ្ដាញសហគមន៍ព្រៃព្រះរកាដោយមានទាំងព្រះសង្ឃដែលរស់នៅក្នុងស្រុកចំនួន ៣ នៃខេត្តព្រះវិហារគឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត។ …
សុទ្ធ គឹមសឿន
https://bit.ly/2No8IaQ