មន្ត្រី​បរិស្ថាន​សាកសួរ​មេភូមិ និង​បុរស​ម្នាក់​រឿង​ឈូសឆាយ​ព្រៃ

មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​សាកសួរ​បុរស​ ២ ​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេភូមិ បន្ទាប់ពី​នគរបាល​ស្រុក​វាលវែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​រំលោភ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អស់​ប្រហែល​ ១០ ​ហិកតា​ នៅក្នុង​ភូមិ​ក្រសាំងព្នៅ ឃុំ​ក្រពើ​ ២ ស្រុក​វាលវែង​។ លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា បុរស​ ២ ​នាក់​ ដែល​មាន​ឈ្មោះ ពេញ សារ៉ន អាយុ​ ៤៩ ​ឆ្នាំ​ ជា​មេភូមិ​ក្រសាំងព្នៅ និង​ឈ្មោះ វង់ ផល្លា អាយុ​ ៥០ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៧ ខែមករា តាម​បទបញ្ជា​របស់​លោក ម៉ៅ ធនិន្ទ អភិបាលខេត្ត​ពោធិ៍សាត់​។ …

ខន សាវិ
https://bit.ly/2v0ne27