ហេដ្ឋារចនាសម្ព័ន្ធ

ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កើន ៣០%

ចំនួន​អ្នក​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​កើន​ដល់ ៥,០២ លាន​នាក់​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​មុន កើន​ឡើង ៣០​ភាគរយ​ពី​ចំនួន ៣,៨៦ លាន​នាក់​កាល​ពី​ឆ្នាំ ២០១៣​។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា (TRC)។ កំណើន​ប្រចាំ​ឆ្នាំ ៣០​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត ...

ហ៊ គឹមសាយ
http://bit.ly/1D4UJgT

ក្រុម​អ្នក​ការពារ​បរិស្ថាន​អន្តរជាតិ​សុំ​ឲ្យ​មានការ​យកចិត្តទុក​ដាក់​លើ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​ឡាវ​

អ្នក​ការពារ​បរិស្ថាន​មួយ​ក្រុម​បាន​និយាយ​ថា​ ការ​អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​ចំនួន​២​ ទៅ​លើ​ទន្លេមេគង្គ​ក្រោម​នៅ​ក្នុង​ប្រទេស​ឡាវ​ អាច​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ជាយ​ត្ថា​ហេតុ​ទៅ​លើ​សុវត្ថិភាព​ចំណីអាហារ ​ និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ ៦០​ លាន​នាក់ ...

Roseanne Gerin
http://bit.ly/1xe1HO5

អ​ជ្ញា​ធរ​ក្រុង​បដិសេធ​បញ្ហា​គុណភាព​ទឹក​

រដ្ឋាករទឹក​ស្វយ័ត​ ក្រុងភ្នំពេញ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រានចោល​របាយ​ការ​ណ៏​របស់​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ ដែល​លើក​ឡើង​ថា​ ក្នុង​ដំណាក់កាល​នៃ​កា​រប​ន្សុ​ត​ទឹក​ រដ្ឋាករទឹក​ស្វយ័ត​បាន​កំពុង​ប្រើប្រាស់​សារធាតុ​ដែក​ក្នុង​ បរិមាណ​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ថា​ជា​ “ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/city-authority-rejects-water-quality-claim-80535/

ចំណូល​ពី​ច្រក​ប៉ោយប៉ែត​ជាង $១០០ លាន ១ ឆ្នាំ

កម្ពុជា​ទទួល​បាន​ចំណូល​ពន្ធគយ​ពី​ច្រក​ប៉ោយប៉ែត យ៉ាង​ហោច​ណាស់ ១២០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​កាលពី​ម្សិល​មិញ​ថា ច្រក​ព្រំដែន​ធំ​ជាង​គេ​សម្រាប់​ដោះដូរ​ទំនិញ​រវាង​កម្ពុជា-ថៃ មួយ​នេះ​អាច​រក​ចំណូល​គយ​បាន​ជាង ១០ លាន​ដុល្លារ​ប្រចាំ​ខែ។ ...

ហ៊ គឹមសាយ
http://bit.ly/1GwMU0O

ការ​សាងសង់​ផ្លូវ​ក្រោម​ជំនួយ​ចិន​ចាប់ផ្តើម​ធ្វើ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​

កាលពីថ្ងៃ​ពុធ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ បាន​បើក​សម្ពោធ​ការ​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៨​ ដែល​មាន​ចម្ងាយ​១៧៤​គីឡូម៉ែត្រ​ ក្រោម​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​។​ ​ផ្លូវជាតិ​លេខ​៥៨​នេះ​ លាតសន្ធឹង​ពី​ខេត្តបន្ទាយមានជ័យ​ ដែល​នៅ​ជាប់​ព្រំដែន​អន្តរ​ជាតិ​ប្រទេស​ថៃ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/china-funded-road-work-begins-in-northwest-cambodia-8317

អគ្គិសនី​កម្ពុជា​គ្រោង​ដំឡើង​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​

អគ្គិសនី​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទ​ចន្ទ​ថា​ នឹង​ចំណាយ​ប្រាក់​ ១៦៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​តម្លើង​ខ្សែបណ្ដាញ​ចែកចាយ​អគ្គិសនី​តង់ស្យុង ​ខ្ពស់​ ប្រវែង​ ៣៥០​ គីឡូម៉ែត្រ​ ដែល​ភ្ជាប់​ខេត្ត​ទាំង​បួន​ជុំវិញ​បឹង​ទន្លេសាប​។​ ​ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/edc-plans-power-line-linking-lake-provinces-79879/

ក្រុមហ៊ុន​ផ្លា​ហ្សា​ពង្រីក​បណ្តាញ​មក​ដល់​កម្ពុជា​

ក្រុមហ៊ុន​ផ្លា​ហ្សា​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ នឹង​រចនា​និង​ប្រតិបត្តិការ​បន្ទប់​ព្រលានយន្តហោះ​ក្នុង​ស្ថានីយ​ដែល​ទើប​សាងសង់​ថ្មី​ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​សៀមរាប​។​​ ស្ថានីយ​ថ្មី​ទាំង​ពីរ​នឹង​ប្រតិបត្តិការ​ពេញលេញ​នៅ​ឆ្នាំ​ក្រោយ​។​​ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/03/plaza-extends-network-to-cambodia/

អ្នក​ស្រាវជ្រាវ​កម្ពុជា​និយាយ​ថា​ ប្រទេស​ចិន​ចូលរួម​ចំណែក​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​សម្បើម​

កាលពី​ថ្ងៃអាទិត្យ​ អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ប្រទេស​ចិន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​សម្បើម​ បើ​ទោះបីជា​ប្រទេស​នេះ​នៅ​តែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍក៏​ដោយ​។​ ​ឈាង​ វ​ណ្ណា​រិ​ទ្ធ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់កិច្ច​ សហប្រតិបត្តិការ​ និង ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1O1mABr

លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ចូល​រួម​ពិនិត្យ​ភាព​មិន​ប្រក្រតី​ចំពោះ​ស្លាក​រថយន្ត ខ.ម

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​លុប​បំបាត់​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​រថយន្ត​ខេមរ​ភូមិន្ទ នគរបាល​ជាតិ និង​ស្លាក​លេខ​រាជការ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1FnB9eA

លោក ហ៊ុន សែន ចំអក​ឲ្យ​មន្ត្រី​ដែល​មិន​ចេះ​ប្រើ​បច្ចេកវិទ្យា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចំអក​ទៅ​មន្ត្រី​រដ្ឋាភិបាល កង​កម្លាំង​ប្រដាប់​អាវុធ តំណាង​រាស្ត្រ​នៅ​សភា​និង​ព្រឹទ្ធសភា​អំពី​ភាព​អក្ខរកម្ម​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​សម្រាប់​បង្កើត​ការភ្ជាប់​ទំនាក់​ទំនង​បាន​លឿន ហើយ​ដែល​លោក​បាន​ហៅ​ខ្លួន​ឯង​ថា ជា​នាយក​រដ្ឋ​មន្ដ្រី ...

វង្ស សុខេង
http://bit.ly/1CbBGkL

បី​ឆ្នាំ​ទៀត​កម្ពុជា​លែង​ពឹង​អគ្គិសនី​ពី​គេ​និង​បញ្ចុះ​តម្លៃ​បណ្តើរៗ

គណៈកម្មការ ទី៩ នៃ​រដ្ឋសភា​អះអាង​ថា កម្ពុជា នឹង​លែង​ត្រូវ​ការ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​នៅ​ប្រមាណ​ជា ៣​ឆ្នាំ ទៀត​ហើយ​នឹង​មាន​ការ​បញ្ចុះ​តម្លៃ ជា​បណ្តើរៗ​ចាប់​ពី ឆ្នាំ​២០១៦ តទៅ នៅ​ពេល​បណ្តាញ​អគ្គិសនី​រដ្ឋ​ត្រូវ​បាន​ត​ភ្ជាប់​នៅ​ទូទាំង​ប្រទេស។ ...

ប៉ិច សុធារី
http://bit.ly/18FvWSt

ក្រសួង​សាធារណការ​នឹង​ស្នើ​ឲ្យ​ដាក់​ច្បាប់​ចរាចរណ៍​ថ្មី​ក្នុង​កម្មវិធី​សិក្សា

ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ធ្វើ​ការ​ពិភាក្សា ជាមួយ​ក្រសួង​អប់រំ ដើម្បី​ដាក់​បញ្ចូល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា សម្រាប់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ ក្នុង​គោល​បំណង​បញ្ច្រាប​ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ ខណៈ​ដែល​អត្រា​នៃ​ការ​ស្លាប់ និង​រង​របួស​ដោយ​សារ​គ្រោះ ...

សែន ដាវីត
http://bit.ly/1NMGSyf

ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​កើន​ឡើង​ខ្ពស់

ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​កើន​ឡើង​គួ​ឲ្យ​ភ្ញាក់​ផ្អើល​រហូត​ដល់ ៤១៤ ភាគរយ​ចាប់​តាំង​ពី ខែ​មករា ឆ្នាំ​២០១៤ ប៉ុន្តែ​បើ​គិតពី​ចំនួន​នៃ​អ្នក​ប្រើ​ប្រាស់​វិញ​នៅ​តែ​ទាប​គឺ​ត្រឹម​តែ ២៥ ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​កម្ពុជា។ នេះ​បើ​តាម​របាយ​ការណ៍​ពី​ថ្ងៃ​ម្សិល ...

Ananth Baliga
http://bit.ly/1F1clso

មន្ត្រី​ថា កម្ពុជា​នៅ​តែ​ខ្វះ​អគ្គិសនី​បើ​គ្មាន​គម្រោង​អារ៉ែង

ការ​ផ្អាក​គម្រោង​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​វិនិយោគិន​ចិន​នៅ​ជ្រលង​ភ្នំ​អារ៉ែង ក្នុង ខេត្ត​កោះកុង នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មិន​អាច​សម្រេច​បាន​ផែនការ​ពឹង​លើ​ខ្លួន​ឯង​លើ​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី និង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះ​បាន​ទេ។ នេះ​បើ​តាម ...

ចាន់ មុយហុង
http://bit.ly/19b2Ifq

គម្រោង​តំណ​ភ្ជាប់​រថយន្ដក្រុង​ថ្មី​រវាង​ថៃ​ភាគ​ខាងត្បូង​និង​ម៉ា​ឡេ​ស៊ី​

ក្រសួងដឹក​ជញ្ជូន​ប្រទេស​ថៃ​ កំពុង​បង្កើន​ល្បឿន​ការងារ​លើ​គម្រោង​រួម​គ្នា​ សម្រាប់​សេវា​រថយន្តក្រុង​ដែល​នឹង​ត​ភ្ជាប់​ប្រទេស​ថៃ​ភាគ​ខាងត្បូង​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ ពីរ​។​ ​នៅ ...

Amornrat Mahitthirook
http://www.bangkokpost.com/news/general/491558/bus-scheme-seeks-more-malaysia-links

ផ្លូវ​ឯកទិស​សុធារស​ប្តូរ​ទិស​ចូល​ពី​ស្តុប​ចំការមន មក​កែង​ទូត​រុស្ស៊ី​វិញ

សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិល​មិញ បាន​ជូន​ដំណឹង​ជាថ្មី​ថា កំណាត់​ផ្លូវ​សុធារស​ចាប់ពី​ស្ថានទូត​រុស្ស៊ី ទៅ​ស្តុប​ចំការមន ត្រូវ​ផ្លាស់ប្តូរ​ជា​ផ្លូវ​ឯកទិស ចូល​ពី​ស្តុប​ចំការមន​មក​វិញ ហើយ​អាជ្ញាធរ​នឹង​ធ្វើ​ការ​ពង្រីក​ចិញ្ចើម​ផ្លូវ​ប្រវែង ៤ ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កំពុង​កកស្ទះ​យ៉ាង​ខ្លាំង ដោយ​សារ​អ្នក​ដំណើរ​ធ្វើ ...

សែន ដាវីត
http://bit.ly/1F6mKUf

មេ​ហ្គា​ហ្វឺ​ស​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ក្នុង​ប្រទេស​ឡាវ​

ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​អគ្គិសនី​ឡាវ​ ដើម្បី​គ្រប់គ្រង​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​វា​រី​ អគ្គិសនី​ដ​ន​សា​ហុង ​ដែល​មាន​កម្លាំង​ពី​២៤០ ​ទៅ​៣៦០​មេ​ហ្កា​វ៉ា​ត់​។​​ ...

Michael Harris
http://www.hydroworld.com/articles/2015/03/mega-first-signs-agreement-for-development-of-don-sahong-hydropower-project-in-laos.html

មូលនិធិ​ដើម្បី​កែ​លម្អ​អនាម័យ​ក្នុង​ទីក្រុង​

រដ្ឋាភិបាល​នឹង​បង្កើត​មូលនិធិ​ ៥​លាន​ដុល្លារ​ ដើម្បី​អនុញ្ញាត​ឱ្យ​ខេត្ត​ក្រុង​ចំនួន​២៦​របស់​កម្ពុជា​ ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​សំរាម​នៅ​ក្នុង​ខេត្ត​ក្រុង​។​ ​ដោយ​ផ្តោត​លើ​ការ​គ្រប់គ្រង​សំរាម​ ការ​ផ្តួចផ្តើម​វិមជ្ឈការ​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ ...

Shaun Turton
http://www.phnompenhpost.com/fund-intended-improve-countrys-urban-sanitation

អ្នក​ភូមិ​កម្ពុជា​គម្រាម​ធ្វើការ​តវ៉ា​ជា​ថ្មី​ប្រឆាំង​នឹង​ក្រុុម​ហ៊ុន​អភិវឌ្ឍ​ទំនប់​

កាលពី​ថ្ងៃ​ច័ន្ទ​ អ្នក​ភូមិ​ជនជាតិ​ដើម​រាប់រយ​នាក់​បាន​គម្រាម​ថា​នឹង​បន្ត​ធ្វើការ​តវ៉ា​ ប្រឆាំង​នឹង​ក្រុមហ៊ុន​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស់​មួយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រ​សិន​បើ​ក្រុមហ៊ុន​នោះ​មិន​បញ្ឈប់​ការ​សាងសង់​របស់​គម្រោង​ ដែល​ពួក ...

ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/dam-03022015173133.html

គម្រោង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ជូន​ប្រជាជន​១៥០,០០០​នាក់​

គ្រួសារ​ថ្មី​ចំនួន​៣១,០០០​ ជាមួយនឹង​ប្រជាជន​១៥០,០០០​នាក់​ នៅ​ក្នុង​ខេត្ត​បី​ភាគ​ខាងលិច​ នឹង​ទទួល​បាន​អគ្គិសនី​ដែល​អាច​ទុកចិត្ត​បាន​និង​មាន​តំលៃ​សមរម្យ​មក​ប្រើ​ ប្រាស់​ បន្ទាប់​ពី​គម្រោង​វិនិយោគ​ក្នុង​តម្លៃ​២៣.៩​លាន​ដុល្លារ​អា​មេ​រិច​ដែល​ បង្ហាញ​ពី​ថ្ងៃ ...

ម៉ៃ គុណមករា
http://www.phnompenhpost.com/project-connect-150000-grid

អ្នកភូមិ​​​​​បួង​​​សួង​​ដាក់​​​បណ្តា​​​សា​​​ក្រុម​​​មន្ត្រី​​​ បុគ្គលិក​​​ក្រុម​​​ហ៊ុននៅ​​​ពីក្រោយ​​​ការ​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​

អ្នកភូមិ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​​​ អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃសៅរ៍​ដោយ​​​បាន​​​រៀបចំ​​​ពិធី​បែប​ប្រពៃណី​​ បួង​សួង​សុំ​ឲ្យ​ព្រលឹង​អារុក្ខ​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/23046/

បន្ទាប់ពី​ការ​និរទេស​ អាឡិច បក្សប្រឆាំង​ចង់​ឲ្យ​បណ្តេញ​ជន​អន្តោប្រវេសន៍វៀតណាម​ខុស​ច្បាប់​ចេញ

បន្ទាប់ពី​រដ្ឋាភិបាល​បាន​និរទេស​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) កាលពី​ថ្ងៃ​ច័ន្ទ​មក គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​បែរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅលើ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​រាប់​ សិប​ពាន់​នាក់ ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/23019/

នាយក​រដ្ឋ​មន្ត្រី​គាំទ្រ​ការ​ពិនិត្យ​លើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឡើង​វិញ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​ការ​ពិនិត្យ​ឡើង​វិញ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ប្រមូល​សំរាម បន្ទាប់ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ទទួល​បរាជ័យ​មិន​អាច​ធ្វើ​ឲ្យ​លទ្ធផល​ការងារ ប្រមូល​សំរាម​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើង។ ...

វង្ស សុខេង
http://bit.ly/1EIMhCA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vTbz4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!