មន្ត្រី​ថា កម្ពុជា​នៅ​តែ​ខ្វះ​អគ្គិសនី​បើ​គ្មាន​គម្រោង​អារ៉ែង

ការ​ផ្អាក​គម្រោង​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​វិនិយោគិន​ចិន​នៅ​ជ្រលង​ភ្នំ​អារ៉ែង ក្នុង ខេត្ត​កោះកុង នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មិន​អាច​សម្រេច​បាន​ផែនការ​ពឹង​លើ​ខ្លួន​ឯង​លើ​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី និង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះ​បាន​ទេ។ នេះ​បើ​តាម​មន្ដ្រី​អគ្គិសនី​កម្ពុជា។ …

កាល​ពី ឆ្នាំ​២០១៣ កម្ពុជា​ផលិត​បាន​ថាមពល​អគ្គិសនី ១ ៧៦៩ លាន​គីឡូវ៉ាត់ ក្នុង​នោះ​ថាមពល​អគ្គិសនី​នាំ​ចូល​ពី​ថៃ ៥៧៩ លាន​គីឡូវ៉ាត់ ពី​វៀតណាម ១ ៦៩១ លាន​គីឡូវ៉ាត់ និង​ពី​ឡាវ ១០,៧៣ លាន​គីឡូវ៉ាត់។ នេះ​បើ​តាម​របាយ​ការណ៍​អាជ្ញាធរ​អគ្គិសនី ឆ្នាំ​២០១៣។

កម្ពុជា​រំពឹង​ថា នឹង​មាន​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី​ជិត​ដល់ ៣ ៤៣០ មេហ្គាវ៉ាត់​ពី​ទំនប់​វារី​អគ្គិសនី​ទាំង ១២ របស់​ខ្លួន និង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ ឆ្នាំ​ ២០២០។ មក​ដល់ ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន ១២ ដើម្បី​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នៅ​កម្ពុជា។ …

ចាន់ មុយហុង
http://bit.ly/19b2Ifq