ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កើន ៣០%

ចំនួន​អ្នក​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​កើន​ដល់ ៥,០២ លាន​នាក់​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​មុន កើន​ឡើង ៣០​ភាគរយ​ពី​ចំនួន ៣,៨៦ លាន​នាក់​កាល​ពី​ឆ្នាំ ២០១៣​។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា (TRC)។ កំណើន​ប្រចាំ​ឆ្នាំ ៣០​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​ឆ្នាំ​២០១៤​ មាន​ន័យ​ថា ​គ្រាន់​តែ​ក្នុង​មួយ​ឆ្នាំ​ពេញ​កាល​ពី​ឆ្នាំ​មុន អ្នក​ប្រើ​ប្រាស់​ថ្មី​មាន​ចំនួន​សរុប ១,១៦ លាន​នាក់។ តែ​យ៉ាង​ណា​ក៏​ដោយ​ទិន្នន័យ TRC បាន​បង្ហាញ​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីម​ទូរស័ព្ទ​ចល័ត​ថ្មី​មិន​មាន​កំណើន​ច្រើន​នោះ​ទេ ​ខណៈ​ចំនួន​អ្នក​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​លើ​តុ​កំពុង​មាន​និន្នាការ​ធ្លាក់​ចុះ។ ...

ហ៊ គឹមសាយ
http://bit.ly/1D4UJgT