ព័ត៌មាន
ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានបញ្ជូនអ្នកនេសាទកម្ពុជាចំនួន ១៤នាក់ ដែលបានរត់គេចតាមទូកនេសាទថៃ ហើយត្រូវបានគេជឿថាជាជនរងគ្រោះនៃការជួញដូរមនុស្ស មកប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/
ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន
អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling
ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានព្រមានថា ទេសចរណ៍ផ្លូវភេទកុមារកំពុងបន្តបំផ្លាញអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលអ៊ិនធឺណិតអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសអាចបង្កអំពើរំលោភបំពាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
សភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការធានាទូទាត់ក្រុមហ៊ុនថាមពល
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនពីរដែលសុទ្ធសឹងវិនិយោគក្នុងវិស័យថាមពលកម្ពុជាគឺក្រុមហ៊ុន ខេមបូឌា អេនឺជី II និងក្រុមហ៊ុន អាឡិច ខបភើរេសិន ដើម្បីបង្កើតទំនុកចិត្តដល់ក្រុមហ៊ុនទាំងពីរសម្រាប់ដំណើរការគម្រោងនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2ucxd2V
ការប្រើប្រាស់មូលដ្ឋានទិន្នន័យ ដើម្បីទប់ស្កាត់ការដំឡើងឋានន្តរស័ក្តិដែលប្រកបដោយអំពើពុករលួយ
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីម្សិលមិញបានចេញបញ្ជារឲ្យមន្ត្រីនគរបាលទាំងអស់ ចាប់ផ្តើមបញ្ចូលកាលបរិច្ឆេទ និងឋានន្តរស័ក្តិ ក្នុងមូលដ្ឋានទិន្នន័យកុំព្យូទ័រ ដើម្បីជៀសវាងការដំឡើងឋានន្តរស័ក្តិដែលប្រកបដោយអំពើពុករលួយ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/40163/database-to-curb-corrupt-promotions/
តំណាងរាស្ត្រគណបក្សប្រជាជនអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
តំណាងរាស្ត្រ ៦៦ រូបក្នុងចំណោមតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សកាន់អំណាចកាលពីម្សិលមិញ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈមានការជំរុញពីតំណាងរាស្រ្តដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ឲ្យមានការអនុវត្តច្បាប់នេះ។ ...
មាស សុខជា
http://bit.ly/2tCu3UF
ឈើគ្រញូងត្រូវបានរកឃើញបង្កប់ក្នុងរថយន្តដឹកស៊ីទែនសាំង
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញថា កងកំលាំងរាជអាវុធហត្ថ បានស្ទាក់ចាប់រថយន្តដឹកស៊ីទែនសាំងមួយគ្រឿងរកឃើញឈើគ្រញូង ២៣១៥ដុំ ដែលបានបង្កប់ក្នុងរថយន្ត កាលពីសប្ដាហ៍មុន។ ...
សុទ្ធ គឹមសឿន និង គុត សុភក្ត្រចរិយា
http://www.phnompenhpost.com/national/tanker-filled-timber
សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ...
ហ៊ គីមសាយ
http://bit.ly/2tCpVEb
រឿងមន្ត្រីឲ្យវៀតណាមចូលកាប់ឈើត្រូវបញ្ជូនមកតុលារការក្រុង
សំណុំរឿងមន្ត្រីពុករលួយបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញដោយសារតែចំណាត់ការយឺតយាវ និងមន្ត្រីពាក់ព័ន្ធមានបក្ខពួកនិងឥទ្ធិពលច្រើនក្នុងខេត្តជាប់ព្រំដែនដែលសម្បូររឿងអាស្រូវបទល្មើសព្រៃឈើនោះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2uL5OBY
ទំនប់វារីអគ្គីសនីនឹងបើកឆាប់ៗនេះ
យោងតាម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បានឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ (Lower Sesan II) នឹងចាប់ផ្តើមផលិតថាមពល ៥០មេហ្គាវ៉ាត់ នៅខែតុលា ឆ្នាំ២០១៧នេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40152/hydropower-dam-to-open-early/
ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...
សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/
ពលរដ្ឋខ្មែរដែលឆ្លងដែន ទៅធ្វើការវិលល្ងាចសុំឲ្យបើកច្រក
ពលរដ្ឋខ្មែរប្រមាណ ១០០ នាក់ដែលចូលទៅធ្វើការនៅថៃពេលព្រឹករួចវិលមកកម្ពុជាពេលល្ងាចកាលពីព្រឹកថ្ងៃសៅរ៍បាននាំគ្នាតវ៉ាឲ្យមន្ត្រីនគរបាលការពារព្រំដែនប្រចាំច្រករបៀងចំបក់ ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបើកច្រករបៀង ...
ឃុត សុភចរិយា
http://bit.ly/2uHmLxa
MFI ឯកភាពគោលការណ៍ចៀសវាងទាញបុគ្គលិកពីគ្នា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឯកភាពគ្នាអនុវត្តគោលការណ៍ចៀសវាងការទាញយកបុគ្គលិកពីគ្នាទៅវិញទៅមក ដោយបានបង្កើត «មូលនិធិអភិវឌ្ឍន៍បុគ្គលិក» ដែលជាកម្មវិធីថ្មីមួយតម្រូវឲ្យគ្រឹះស្ថានមួយរងពិន័យជាទឹកប្រាក់ក្នុងករណីដែលពួកគេជ្រើសយកបុគ្គលិក ...
ហ៊ គីមសាយ
http://bit.ly/2sVLCA0
ពលរដ្ឋត្រៀមទួលសុវត្ថិភាពមុនបិទទំនប់វារីអគ្គិសនី
ជនជាតិដើមភាគតិចជាង ១០០ គ្រួសារបានកំពុងតែត្រៀមខ្លួនចាកចេញពីលំនៅឋានចាស់ជាបណ្ដោះអាសន្នទៅកាន់ទីទួលសុវត្ថិភាព ដោយសារទឹកជំនន់នឹងកើតមាននៅក្នុងភូមិ ដែលពួកគាត់កំពុងរស់នៅ ក្រោយពេលក្រុមហ៊ុនបិទទំនប់វារីអគ្គិសនីសេសានក្រោម២នៅចុងសប្ដាហ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2tEVqf0
ការតាំងពិព័រណ៍ឡានឆាង-មេគង្គបានប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ
ការតាំងពិព័រណ៍សេដ្ឋកិច្ច និងបច្ចេកវិទ្យានៃកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គឆ្នាំ ២០១៧ បានចាប់ផ្តើមដំណើរការកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិន និងកម្ពុជា រួមទាំងបណ្តាប្រទេសក្នុងតំបន់មេគង្គផង ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/40332/lancang-mekong-expo-kicks-off-in-phnom-penh/
ឈើខុសច្បាប់ត្រូវបានរឹបអូស
កាលពីម្សិលមិញ កងរាជអាវុធហត្ថខេមរភូមិន្ទ និងកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ចប់ការចុះបង្ក្រាបផ្លូវរត់ពន្ធឈើមួយដែលត្រូវបានគេស្គាល់នៅក្នុងស្រុកសំបួរ ខេត្តក្រចេះ ដោយរឹបអូសឈើជិត ១០០ដុំ ស្មើនឹងប្រមាណជា ៤០ម៉ែត្រគូប។ ...
មុំ សុផុន
http://www.khmertimeskh.com/news/40130/illegal-timber-loads-seized/
ក្រុមហ៊ុនប្រតិបត្តិការសេវាអ៊ីនធឺណិត៣ត្រូវបានដកអាជ្ញាប័ណ្ណ
និយតករទូរគមនាគមន៍កម្ពុជា (TRC) កាលពីសប្តាហ៍មុនបានចេញសេចក្តីប្រកាសមួយដើម្បីសម្រេចដកហូតអាជ្ញាប័ណ្ណពីប្រតិបត្តិការអ៊ីនធឺណិតអសកម្មចំនួនបី ដើម្បីធានាគុណភាពសេវាសម្រាប់អតិថិជន និងផ្តល់ឳកាសវិនិយោគសម្រាប់ក្រុមហ៊ុនផ្សេងទៀត។ ...
ចេង សុខហ័ង
http://bit.ly/2v0TL2V
សំបូរព្រៃគុកត្រូវបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក
ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ...
គង់ មេត្តា
http://bit.ly/2t3wHyX
ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត
ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...
Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated
ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត
ប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងទិញកៅស៊ូប្រមាណ ៣០០.០០០តោន ពីកម្ពុជាក្នុងឆ្នាំ២០១៨ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្ម ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/
ការស្ទង់មតិដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា
ក្រសួងការងារបានប្រកាសផែនការយុទ្ធនាស្រាវជ្រាវរយៈពេលមួយខែ លើជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងមុននឹងកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០១៨។ ...
សែន ដាវីត
http://www.khmertimeskh.com/news/40136/survey-to-guide-minimum-wage-talks/
ព្រះមហាក្សត្រអំពាវនាវឱ្យមានការការពារព្រៃឈើ
កាលពីម្សិលមិញ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បានយាងឃ្លាំមើលការដាំដើមឈើនៅខេត្តកណ្តាល ដើម្បីប្រារព្ធទិវាដាំដើមឈើជាតិលើកទី 27 ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40129/king-calls-for-forest-protection/