ព័ត៌មាន
ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា រដ្ឋាភិបាលថៃបានព្រមព្រៀងបង្កើតស្ថានីយ៍នៅទូទាំងប្រទេស ដែលអនុញ្ញាតឲ្យពលករខ្មែរខុសច្បាប់ចុះបញ្ជីឯកសារ ដើម្បីឲ្យពួកគេអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ...
ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/
ឱសថខុសច្បាប់ចំនួន ៤តោន ត្រូវបានរឹបអូស
កាលពីថ្ងៃម្សិលមិញ នគរបាលប្រឆាំងឧក្រិដ្ឋកម្មសេដ្ឋកិច្ចមកពីក្រសួងមហាផ្ទៃ បានរឹបអូសឱសថខុសច្បាប់ជាង ៤តោន នៅក្នុងខណ្ឌសែនសុខ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40077/four-tonnes-of-illegal-medicine-seized/
ខេត្តយូណានផ្តល់ជំនួយដល់វិស័យទេសចរណ៍នៅកម្ពុជា
ក្រសួងទេសចរណ៍នឹងសហការជាមួយវិទ្យាស្ថានទេសចរណ៍ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តយូណាន ប្រទេសចិន ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ និងស្វែងរកវិធីសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40085/yunnan-offers-to-help-tourism-sector/
អង្គការក្រៅរដ្ឋាភិបាលសុំការពន្យល់លើការព្រមានពីច្បាប់ LANGO
អង្គការក្រៅរដ្ឋាភិបាលនានាបានប្រមូលផ្តុំគ្នាកាលពីម្សិលមិញ ដើម្បីសុំការពន្យល់បន្ថែមលើលិខិតមួយច្បាប់ពីក្រសួងមហាផ្ទៃ ដែលសូមឲ្យអង្គការសង្គមស៊ីវិលអនុវត្តទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែលមានលក្ខណៈចម្រូងចម្រាសខ្លាំង ជាមួយនឹងការពិចារណាស្នើសុំការបំភ្លឺបន្ថែម ឬការពន្យារពេលនៃកាលកំណត់នៅខែកញ្ញាសម្រាប់ការអនុលោម។ ...
Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/ngos-parse-lango-warning
ប្រធានព្រៃឈើត្រូវបានផ្លាស់ប្តូរអំឡុងពេលមានរឿងអាស្រូូវ
កាលពីម្សិលមិញ រដ្ឋបាលខេត្តក្រចេះបានបដិសេធរបាយការណ៍ស្តីពី ការដកចេញពីតំណែងរបស់ប្រធានព្រៃឈើខេត្ត បន្ទាប់ពីមានការចោទប្រកាន់ថាលោកបានកំពុងឃុបឃិតជាមួយពាណិជ្ជករឈើខុសច្បាប់។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40080/forestry-chief-moved-amid-scandal/
ខួបអនុស្សាវរីយ៍របស់អ៊ីអនបង្ហាញពីការផ្លាស់ប្តូរទីផ្សារសម្រាប់ផ្សារទំនើបក្នុងស្រុក
ថ្មីៗនេះ ផ្សារទំនើបអ៊ីអន ម៉ល ដែលជាផ្សារទំនើបដំបូងគេនៅកម្ពុជាបានប្រារព្ធខួបលើកទី 3 របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការនៅកម្ពុជា ប៉ុន្តែជាមួយនឹងផ្សារទំនើបថ្មី ៗ ជាច្រើនគ្រោងនឹងបើកនៅប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមអ្នកវិភាគរំពឹងថានឹងមានការប្រកួតប្រជែងនិងផ្លាស់ប្តូររូបភាពលក់រាយនៅក្នុងប្រទេស។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/aeon-anniversary-highlights-shifting-market-local-malls
ការកែច្បាប់ជាថ្មីទៀត បានកម្ចាត់លោក សម រង្ស៊ី ចេញពីនយោបាយ
រូបលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនឹងត្រូវយកចេញពីស្លាកគណបក្សសង្គ្រោះជាតិ បន្ទាប់ពីច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយនឹងត្រូវធ្វើវិសោធនកម្មដោយរដ្ឋសភាឯកបក្សនៅសប្តាហ៍ក្រោយ។ ...
មាស សុខជា
http://bit.ly/2uQpsMc
កម្មករភ័យខ្លាចការចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី
កម្មករកម្ពុជាបន្តការភ័យខ្លាចពីការចាប់ខ្លួន និងការនិរទេស នៅពេលដែលមានការបង្ក្រាបជាបន្តបន្ទាប់ទៅលើពលករចំណាកស្រុកដែលគ្មានឯកសារ នៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាជនចំណាកស្រុក ២,០០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែរហូតមកដល់ម្សិលមិញនេះ។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/workers-fear-arrest-malaysia
កញ្ឆាជាច្រើនត្រូវបានបំផ្លាញចោលនៅខេត្តតាកែវ
កញ្ឆាជាង ១៥០០០ដើម ត្រូវបានបំផ្លាញនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ កាលពីល្ងាចថ្ងៃពុធ ដែលនេះជាការបង្ក្រាបលើកទី២ ក្នុងសប្តាហ៍នេះ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/40079/more-marijuana-destroyed-in-takeo/
អគ្គនាយកដ្ឋានពន្ធដារ ពន្យាអនុវត្ត VAT លើសេវាហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានសម្រេចពន្យាការអនុវត្តជាបណ្ណោះអាសន្នលើអាករតម្លៃបន្ថែម (VAT) ១០ ភាគរយលើសេវាហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2tT8gs3
ផែស្ងួតថ្មីនៅកៀនស្វាយនឹងដំណើរការនៅខែ១០
ផែស្ងួតតម្លៃ ២០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិដែលជាការវិនិយោគដោយក្រុមហ៊ុនសុវណ្ណភូមិ អ៊ិនវេសមេន គ្រោងនឹងប្រតិបត្តិការនៅខែតុលាឆ្នាំនេះ ដែលនឹងសម្រួលដល់ក្រុមហ៊ុននាំចេញអង្ករ និងក្រុមហ៊ុននាំចេញផលិតផលកសិកម្មជាច្រើនទៀត។ ...
ចេង សុខហ័ង
http://bit.ly/2sTrji9
រដ្ឋមន្ត្រីព្រមាន NGO ឱ្យអនុវត្ត តាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការផ្លូវច្បាប់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់អង្គការសង្គមស៊ីវិលកាលពីយប់ថ្ងៃអង្គារដោយព្រមានអង្គការមិនមែនរដ្ឋាភិបាលនានាឱ្យគោរពតាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ នៅពេលតែមួយដែលក្រសួងនេះបានបញ្ជា ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085
ពលករចំណាកស្រុកកម្ពុជាត្រឡប់មកពីប្រទេសថៃ
ថ្វីបើរដ្ឋាភិបាលថៃបានពន្យាពេលជាបណ្តោះអាសន្នលើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើពលករអន្តោប្រវេសន៍ដែលគ្មានឯកសារក៏ដោយ ក៏ប្រជាជនកម្ពុជារាប់រយនាក់ដែលកំពុងធ្វើការនៅប្រទេសថៃ នៅតែបន្តត្រលប់ទៅស្រុកកំណើតវិញកាលពីម្សិលមិញ។ ...
Leonie Kijewski និង យុន ស៊ីនាថ
http://www.phnompenhpost.com/national/cambodian-migrant-workers-return-thailand
តុលាការកំពូលបដិសេធសំណុំរឿងសុំនៅក្រៅឃុំ លោក គឹម សុខ
តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់សាលក្រមតុលាការថ្នាក់ក្រោមដោយបដិសេធសំណុំរឿងស្នើសុំនៅក្រៅឃុំ និងការស្នើឲ្យមានដើមបណ្តឹងតទល់គ្នារបស់ជនជាប់ចោទលោក គឹម សុខ។ យោងតាមសេចក្ដីប្រកាសរបស់លោកស្រីចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅក្នុង ...
គឹម សារុំ
http://bit.ly/2tjqe6C
សម្ពោធដាក់ឲ្យដំណើរការ សារមន្ទីរសន្តិភាព
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលមានទឹកប្រាក់ចំនួន ៧០០,០០០ ដុល្លារ នៅខេត្តសៀមរាប បន្ថែមពីនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលសរុប ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/peace-museum-opens
មន្ត្រីកសិកម្មខេត្តព្រះវិហារ ចុះអន្ដរាគមន៍ករណីខ្យងបំផ្លាញសន្ទូង
មន្ត្រីកសិកម្មបានថ្លែងកាលពីម្សិលមិញថាបន្ទាប់ពីផ្ទុះករណីខ្យងមាសបំផ្លាញសន្ទូងកសិករនៅស្រុកឆែបក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារលោក ពឹង ទ្រីដា បានចាត់ឲ្យមន្ត្រីការិយាល័យកសិកម្មស្រុកឆែបចុះអន្តរាគមន៍ជួយដល់ប្រជាកសិករដើម្បីរក ...
ឃុត សុភចរិយា
http://bit.ly/2uMuw48
ឃាត់ខ្លួនឧត្តមសេនីយ៍ម្នាក់ ពាក់ព័ន្ធនឹងការរំលោភយកដីអ្នកដទៃ
មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនកាលពីថ្ងៃ ៤ កក្កដាទៅតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធនឹងការរំលោភយកដីអ្នកដទៃក្នុងស្រុកព្រៃនប់។ ...
សុទ្ធ គឹមសឿន
http://bit.ly/2sIwJ4k
តុលាការកំពូលបង្គាប់ឱ្យសាលាឧទ្ធរណ៍ពិនិត្យបណ្តឹងឧទ្ធរណ៍របស់សកម្មជនការពារបរិស្ថានឡើងវិញ
លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ ...
សភាពិភាក្សាសំណើច្បាប់ផាត់លោកសម រង្សុីចេញពីនយោបាយ
គណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភានឹងបើកកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីពិនិត្យទៅលើសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលថ្មីៗនេះដើម្បីហាមប្រាមលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងមិនឲ្យជ្រៀតជ្រែកក្នុងកិច្ចការនយោបាយស្រុកទេស។ ...
មាស សុខជា
http://bit.ly/2try8ch
រោងចក្រកែច្នៃម្រេចនៅត្បូងឃ្មុំនឹងបើកខែក្រោយ
រោងចក្រកែច្នៃ និងសម្អាតគ្រាប់ម្រេចតម្លៃ៤០ម៉ឺនដុល្លារ ដែលបានវិនិយោគដោយក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយរបស់កម្ពុជានឹងចាប់ផ្ដើមប្រតិបត្តិការនៅខែក្រោយ ដោយកំណត់ទិសដៅនាំចេញ ២០០០តោននៅឆ្នាំក្រោយ។ ...
ចេង សុខហ័ង
http://bit.ly/2urRNsP
CMA សម្រេចពន្យាការអនុវត្តអាករបន្ថែម VAT
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពគ្នាកាលពីម្សិលម្សិញថានឹងពន្យាពេលអនុវត្តអាករលើតម្លៃបន្ថែម (VAT) ១០ ភាគរយ ទៅលើកម្រៃសេវាហិរញ្ញវត្ថុបន្ទាប់បន្សំ ដោយអះអាងថាវាជាសម្ពាធដ៏ធ្ងន់មួយសម្រាប់ពួកគេ ហើយថានឹងព្យាយាមតវ៉ាទៅអគ្គនាយកដ្ឋានពន្ធដារជាមុនសិនដើម្បីសុំការអនុគ្រោះបញ្ឈប់ការអនុវត្តអាករនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2sIqxZX
សង្គមស៊ីវិលបង្ហាញក្តីបារម្ភអំពីច្បាប់ជាថ្មី
បើទោះបីជាក្រសួងមហាផ្ទៃរិះគន់អង្គការ «បន្ទប់ស្ថានការណ៍» ថាមិនមានភាពអព្យាក្រឹតក្នុងអំឡុងការតាមដានការបោះឆ្នោតក៏ដោយ ក៏អង្គការនេះបានចេញលិខិតមួយទៀតដោយលើកឡើងនូវក្តីបារម្ភនៃច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល និងបានសូមឲ្យអង្គការ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2trygIR
ចៅសង្កាត់ធ្លាក់ឆ្នោតមកពី CPP មិនប្រគល់ការិយាល័យឲ្យ CNRP
អតីតចៅសង្កាត់មួយចំនួនមកពីគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនផ្ដល់ការិយាល័យធ្វើការក្នុងសាលាសង្កាត់ទៅឲ្យចៅសង្កាត់ថ្មីដែលជាអ្នកបន្តវេនមកពីគណបក្សសង្គ្រោះជាតិដែលជាប់ឆ្នោតកាលពីដើមខែមិថុនាហើយក្រសួងមហាផ្ទៃបានប្រកាសសុពលភាពចូលកាន់ ...
ទូច សុខា
http://bit.ly/2tOoLWG
ប្រទេសជប៉ុនផ្តល់ជំនួយ ៥,៧ លានដុល្លារដើម្បីបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់
ជប៉ុនបានសន្យាផ្តល់ជំនួយ ៥,៧ លានដុល្លារដើម្បីបណ្តុះបណ្តាលមន្រ្តីកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីម្សិលមិញដោយ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ។ ...
គី សុវុទ្ធី
http://www.khmertimeskh.com/news/39996/japan-donates--5-7m-to-train-senior-officials/