ព័ត៌មាន​

ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ

ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/

AMRO បានប្រមើលទុកជាមុនពីកំណើនស្ថេរភាពនៅពេលខាងមុខ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូកបី (AMRO) បានបូកសរុបបន្ទាប់ពីការធ្វើទស្សនកិច្ចប្រចាំឆ្នាំរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងនៅតែមានស្ថេរភាពនៅឆ្នាំនេះជាមួយនឹងអតិផរណាបានកើនឡើងតិចតួចដោយសារតម្លៃប្រេងឥន្ធនៈពិភពលោកនិងម្ហូបអាហារកើនឡើង។  ...

Kali Kotoski
http://www.phnompenhpost.com/business/amro-forsees-stable-growth-ahead

កញ្ឆា​ជាង​ ១ ​ម៉ឺន​ដើម​​ ត្រូវ​សមត្ថកិច្ច​ដុត​ចោល​ ក្រោយ​រកឃើញ​ដាំ​ក្នុង​ចម្ការ

ដើម​កញ្ឆា​ជាង​ ១២០០០ ​ដើម​ត្រូវ​បាន​នគរបាល​កាប់ និង​ប្រមូល​គរ​ដុត​ចោល​ភ្លាមៗ​កាលពី​រសៀល​ថ្ងៃ ចន្ទ ក្រោយ​ពី​ស្រាវជ្រាវ​រកឃើញ​ក្នុង​ចម្ការ​លួចលាក់​ ៤៧ ​កន្លែង​ក្នុង​ភូមិ​ជ្រោយ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ​។ ...

ឃុត សុភចរិយា
http://bit.ly/2sEpqdQ

សេចក្តី​ព្រាង​គោលនយោបាយ​ ស្តីពី​អេកូទេសចរណ៍​ នឹង​បញ្ចប់​នៅ​ខែ​សីហា

ក្រសួង​ទេសចរណ៍​ និង​ក្រសួង​បរិស្ថាន​សង្ឃឹម​ថា​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ចុងក្រោយ​ស្តីពី​អេកូទេសចរណ៍​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ខែ​សីហា​នៅ​ពេល​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្តីពី​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រារព្ធ​ធ្វើ​ឡើង​។ នេះ​បើ​យោង​ទៅ​តាម​មន្ត្រី​បរិស្ថាន ...

Yesenia Amaro
http://bit.ly/2tfsHyW

ស្នងការ​ដែល​ធ្វើការ​ស៊ើបអង្កេត​ រឿង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​ ត្រូវ​ដក​ចេញ

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​មិន​ដល់​ពីរ​សប្តាហ៍ បន្ទាប់ពី​ស្នងការ​រូប​នេះ​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​ទៅ​លើ​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នៅក្នុង​ការ​រត់ពន្ធ​ឈើ​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម​។ ...

ម៉ិច ដារ៉ា and Erin Handley
http://bit.ly/2sKLeQh

ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​បញ្ហា​ប្រឈម​ នៃ​វិស័យ​កសិកម្ម

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) កាលពី​ម្សិលមិញ​ បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​កម្ពុជា​» ដែល​ប្រមូល​ផ្តុំ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ឲ្យ​ពួកគេ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ក្រសួង​ត្រៀម ...

ហ៊ គីមសាយ
http://bit.ly/2sKvfSe

ក្រុម​ការងារ​ពិនិត្យ​ការ​នាំ​ចូល​ជ្រូក ​ត្រូវ​រំលាយ​ចោល

ក្រុម​ការងារ​វិស័យ​ឯកជន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ជ្រូក ក្នុង​គោលបំណង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ដោយ​ខុស​ច្បាប់​មក​ទីផ្សារ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល​វិញ​ហើយ ដោយ​សារ​ក្រសួង​កសិកម្ម​អះអាង​ថា ក្រុម​ការងារ​នេះ​គ្មាន​ភារកិច្ច​ត្រួត​ពិនិត្យ​លើ​ការងារ​នេះ ...

ចេង សុខហ័ង
http://bit.ly/2tOSb7z

ក្រសួង​ឲ្យ​សង្គម​ស៊ីវិល​គោរព​ច្បាប់​ និង​ព្រមាន​ចាត់​វិធានការ

ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​ ជូន​ដំណឹង​ឲ្យ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​អនុវត្ត​ច្បាប់​ជា​អ្វី​ដែល​ក្រសួង​ថា​ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​ និង​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ករណី​មិន​ព្រម​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ ពិសេស​ត្រង់​មាត្រា​ទី​ ១០ ​និង​ទី ...

Erin Handley
http://www.phnompenhpost.com/national/election-monitors-get-warning-over-law-neutrality

ប្រទះ​ឃើញ​ពង​ ទាព្រៃ​ស្លាប ស​​ ១ ​សម្បុក

សម្បុក​សត្វ​ទាព្រៃ​ស្លាបស ដែល​មាន​ពង​ចំនួន ៧ ​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហើយ​បាន​ជូន​ដំណឹង​ដល់​មន្ត្រី​អភិរក្ស ដែល​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​គេ​ប្រទះ​ឃើញ​ប្រភេទ​សត្វព្រៃ​ដ៏កម្រ​នៅ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ...

ទូច សុខា
http://bit.ly/2souGhs

ការ​យល់ច្រឡំ​ធ្វើ​ឱ្យ​ពល​ករ​​​​ចំណាក​​​​ស្រុក​ទាំង​ស្របច្បាប់ និង​​​​ខុស​ច្បាប់​​​ភៀស​ខ្លួន​​ចេញពី​​ថៃ

ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38064

នគរបាល​ស្នើសុំប្រាក់ជាងកន្លះលានដុល្លារ​​សម្រាប់​ផ្តល់​រង្វាន់ដល់​មន្ត្រី​បង្ក្រាបគ្រឿងញៀន

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា នគរបាលជាតិបានស្នើប្រាក់ជាងកន្លះលានពីក្រសួងមហាផ្ទៃដើម្បីទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលដែលបានចូលរួមនៅក្នុងការរឹបអូសគ្រឿងញៀនខុសច្បាប់។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38061

មន្ត្រី​លក់​ដី​រដ្ឋ​ ត្រូវ​បាន​ដោះលែង​ពី​គុក​ហើយ

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ និង​ប្រធាន​ការិយាល័យ​ក្នុង​មន្ទីរ​នេះ​ដែល​ជាប់​ពន្ធនាគារ​រឿង​លក់​ដី​រដ្ឋ​យក​ប្រាក់​ចែក​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពួកគាត់​ទាំង​ ២ នាក់​កំណត់ ២ ...

នៀម ឆេង
http://bit.ly/2sKm5VH

ស្លាប់​ ២ ​របួស​ ៨ ​នាក់​ដោយសារ​គ្រោះ​ធម្មជាតិ

យ៉ាង​ហោចណាស់​បុរស​ ២ ​នាក់​បាន​ស្លាប់ និង​ ៨ ​នាក់​រងរបួស​ដោយសារ​ភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះ​នៅ​ខេត្ត-ក្រុង​ចំនួន​​ ៣ ​កាលពី​ថ្ងៃ​អាទិត្យ​។ ​នេះ​បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​ពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
http://bit.ly/2tDQgCi

មេធាវី​ថា​ ការ​បញ្ចប់​នីតិវិធី​ប្រឆាំង​កូនក្ដី​ជា​ជម្រើស​ល្អ

មេធាវី​ការពារ​ក្តី​លោក មាស មុត បាន​ថ្លែង​ថា​ការ​បញ្ចប់​នីតិវិធី​ប្រឆាំង​នឹង​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម​ជា​ជម្រើស​ស្រប​ច្បាប់​មួយ​ប្រសិន​បើ​មិន​អាច​រក​ថវិកា​ជំនុំជម្រះ​បាន​។ ...

Erin Handley
http://bit.ly/2tbSuYN

យុវវ័យ​ត្រូវ​បាន​ជម្រុញ​ឱ្យ​រៀនសូត្រ​ឱ្យ​បាន​ច្រើន​ពី​ជំនាញ​បច្ចេកវិទ្យា​នានា​

​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ កាលពី​ម្សិលមិញ​បាន​ជម្រុញ​យុវវ័យ​ដើម្បី​ចូល​រួមការ​បណ្តុះបណ្តាល​បច្ចេកទេស​ ដើម្បី​ជួយ​ដល់​កង្វះខាត​នៃ​អ្នកបម្រើ​ការ​ផ្នែក​នេះ​នៅ​ក្នុង​ទិ​ផ្សារ​ការងារ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ មាន​វិទ្យាស្ថាន​ចំនួន​ ១១៣​ ផ្តល់​ការ​បណ្តុះបណ្តាល ...

សែន ដាវីត
http://www.khmertimeskh.com/news/39941/young-urged-to-learn-more-tech-skills/

ការស្តារប្រព័ន្ធលូបង្ហូរទឹកចំពេលទីក្រុងមានភ្លៀង

យោងតាមសេចក្តីប្រកាសមួយដែលធ្វើឡើងដោយក្រសួងធនធានទឹកនិងឧត្តុនិយមកាលពីសប្ដាហ៍មុនបានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងជាងឆ្នាំមុនៗ ក្នុងរដូវវស្សាដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូនៅតាមតំបន់ទំនាបនិងតំបន់ទំនាបកណ្តាល។ ...

Jovina Chua និង ឃុត សុភចរិយា
http://www.phnompenhpost.com/national/drainage-upgrades-come-amid-rains-city

មេឃុំ ចៅសង្កាត់​​​ និង​សមាជិកក្រុមប្រឹក្សា​​​​​​ជាប់ឆ្នោត​​ថ្មី​​​​​​​​​ចូលកាន់​​​តំណែង

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38047

ការ​កែ​ច្បាប់ ​ស្តីពី​បក្ស​នយោបាយ​ទំនង​ជា​អាច​ចេញ​ឆាប់ៗ

តំណាងរាស្ត្រ​ជាង​ ៣០ ​រូប​របស់​គណបក្ស​កាន់​អំណាច​បាន​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជាថ្មី​ទៀត​ដែល​ច្បាប់​នេះ​នឹង​ហាមប្រាម​ទណ្ឌិត​ដូចជា​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពី​ការ​ចូលរួម​នយោបាយ​ដូច​ទៅ​នឹង​អ្វី​ដែល​លោក​នាយក ...

មាស សុខជា
http://bit.ly/2sALm9O

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នឹង​ចែករំលែក​ជំនាញ​បច្ចេកវិទ្យា​

​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​ក្រុមហ៊ុន​ Gwangju​ TechoPark​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​​ស្តី​ពី​ការ​កែ​លម្អ​បច្ចេកវិទ្យា​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នា​ពេល​ឆាប់ៗ​នេះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39921/south-korean-firm-to-share-tech-expertise/

ក្រុមហ៊ុន​ចិន​ពីរ ​សហការ​គ្នា​លើ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

ក្រុមហ៊ុន​ចិន​ដែល​នៅ​ពី​ក្រោយ​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ កសិ​ឧស្សាហកម្ម​តម្លៃ​ ២​ ពាន់​លាន​ដុល្លារ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ផ្សេង​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ម្រេច និង​ម្ទេស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ...

ចេង សុខហ័ង
http://bit.ly/2sGNfgj

ក្រសួង​មហាផ្ទៃ​ប្រកាស​សុពលភាព​ក្រុម​ប្រឹក្សាឃុំ សង្កាត់ បក្ស​ពីរ​បន្ត​សហការ

ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ចាប់ផ្ដើម​ប្រកាស​សុពលភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មកពី​គណបក្ស​នយោបាយ​នានា​ដែល​បាន​ជាប់​ឆ្នោត​កាលពី​ខែ​មិថុនា​កន្លង​មក​ដើម្បី​បាន​ចូល​ធ្វើការ​បម្រើ​ជាតិ​តាម​ឆន្ទៈ​នយោបាយ​របស់​ពួកគេ​ដែល​បាន​ដាក់​ចេញ​។ ...

ទូច សុខា
http://bit.ly/2tKLEe3

ប្រាសាទអង្គរវត្ត​ប្រាសាទ​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​

​នៅ​ក្នុង​តយៈ​ពេល​ ៦​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៧​ ប្រាក់​ចំណូល​បាន​មក​ពី​ការ​ចូល​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​បាន​កើនឡើង​សរុប​ដល់​ ៥២.១​ លាន​ដុល្លារ​ ជា​ការ​កើនឡើង​ ៦៧​ ភាគរយ​បើ​ប្រៀបធៀប​ជាមួយនឹង​រយៈពេល៦​ខែ​​ដំបូង​ដូច​គ្នា​នៅ​ក្នុង ...

សុខ ចាន់
http://www.khmertimeskh.com/news/39924/angkor-wat--temples-earning-more-revenue/

អ្នក​វិនិយោគ​ជនជាតិ​ចិន​ត្រូវ​បាន​លើកទឹកចិត្ត​ដើម្បី​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

​ពាណិជ្ជករ​កំពូលៗ​ និង​អ្នក​វិនិយោគ​នានា​ជាង​ ៥០​នាក់​ មក​ពី​ក្រុង​ DeZhou​ ខេត្ត​សាន​ដុ​ង​ ក្នុង​ប្រទេស​ចិន​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ និង​ដៃគូ​​កម្ពុជា​នានា​នៅ​ក្នុង​វិស័យ​ដូច​ជា​ កសិកម្ម​,​ សំណង់​,​ គ្រឿងចក្រ​,​ ការ​កែ​ច្នៃ​ចំណីអាហារ ...

សុខ ចាន់
http://www.khmertimeskh.com/news/39927/chinese-encouraged-to-invest-more/

ច្រកក្រៅផ្លូវការទៅកាន់ប្រទេសថៃត្រូវបានបិទ

រដ្ឋាភិបាលកម្ពុជាបានបិទច្រកព្រំដែនក្រៅផ្លូវការទាំងស្រុងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងក្នុងការឆ្លើយតបយ៉ាងច្បាស់ទៅនឹងច្បាប់របស់ប្រទេសថៃដែលដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើកម្មករចំណាកស្រុក។ ...

យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/unofficial-crossings-thailand-closed

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hbA48
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!