ព័ត៌មាន​

តម្លៃ​កៅស៊ូ​មានការ​ធ្លាក់​ចុះ​បណ្តាល​មក​ពី​សម្ពាធ​

​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​តំបន់​ និង​សកល​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ចិន​ កំណើន​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ អាកាសធាតុ​មិន​អំណោយផល​ និង​ទីផ្សារ​ហ៊ុន​សកល​ ត្រូវ​បាន​ប៉ះពាល់​ដល់​តម្លៃ​កៅស៊ូ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា ...

សុខ ចាន់
http://www.khmertimeskh.com/news/38599/rubber-prices-sag-under-pressure/

ចំណូល​ជលផល​កើនឡើង​បើ​ទោះជា​ការ​នាំ​ចេញ​ធ្លាក់​ចុះ​

​ការ​នាំ​ចេញ​ត្រី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៧​ ប៉ុន្តែ​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​ជលផល​បាន​កើនឡើង​ជិត​ពាក់កណ្តាល​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ យោង​តាម​របាយការណ៍​មួយ​របស់ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38597/fisheries-income-rises-despite-falling-exports/

គ​.​ជ​.​ប​ និយាយ​ថា​ គណបក្ស​នយោបាយ​អាច​ចែក​ខិត​បណ្ណ​របស់​ខ្លួន​នៅ​តាម​ផ្សារ​បាន​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ជៀ​សការ​រិះគន់​ដូច​ការ​បោះ​ឆ្នោត​កន្លង​មក​ ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បាន​ចេញ​ប្បញ្ញត្តិ​ជាក់លាក់​មួយ​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​អាច​ចែកចាយ​ខិត​បណ្ណ​របស់​ខ្លួន ...

គួច ណារ៉េន
https://www.cambodiadaily.com/news/political-parties-can-distribute-leaflets-inside-markets-nec-says-130262/

លោក​ហ៊ុន សែន​ អំពាវនាវ​ឱ្យ​ប៉ូលិស​រក្សា​សណ្តាប់​ធ្នាប់​ក្នុងពេល​បោះឆ្នោត

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នាថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់រូប​យកចិត្ត​ទុក​ដាក់ ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​សម្រាប់​យុទ្ធនាការ​ឃោសនា​ និង​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី​៤​ខាងមុខ។​ ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ...

កាន់ វិច្ឆិកា
http://khmer.voanews.com/a/hun-sen-appeals-to-police-to-maintain-order-during-elections/3862361.html

គោក្របី​ជាង​ ៦០ ​ក្បាល​ងាប់​ខ្លះ​ទៀត​កំពុង​ឈឺ

យ៉ាង​ហោច​ណាស់​គោក្របី​ជាង ៦០ ក្បាល​នៅ​ស្រុក​សៀមប៉ាង បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​ជាង ២០០ ​ក្បាល​ផ្សេង​ទៀត​ត្រូវ​បាន​ចាក់​ថ្នាំ​សង្គ្រោះ បន្ទាប់ពី​ផ្ទុះ​ជំងឺ​សា​ទឹក​នៅ​ដើម​រដូវវស្សា​នេះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2rvoI0X

របាយការណ៍​មួយ​អំពី​ឧកញ៉ា​ គិត​ ម៉េ​ង​ នៅ​ក្នុង​បទល្មើស​ឈើ​ត្រូវ​បាន​ដក​ចេញ​

​កាលពី​ម្សិលមិញ​ អ្នកនាំពាក្យ​នគរបាល​ជាតិ​ម្នាក់​បាន​ប្រាប់​ថា​ របាយការណ៍​មួយ​ ដែល​ចោទប្រកាន់​ថា​ ឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ គឺ​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​ទំព័​រវេ​ប​សាយ ...

ផាក ស៊ាងលី
http://www.phnompenhpost.com/national/report-fingering-tycoon-timber-crime-taken-down

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឯកភាព​យល់ព្រម​លើ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​ការ​បោះ​ឆ្នោត​

​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​សម្រាប់​អ្នកបោះឆ្នោត​សម្រាប់​ក្នុងអំឡុងពេល​បោះ​ឆ្នោត​ ថ្ងៃ​ទី​ ០៤​ ខែ​ មិថុនា​ ត្រូវ​បាន​ជឿជាក់​យ៉ាង​មុតមាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​រៀបចំ ...

អូច សូនី
https://www.cambodiadaily.com/news/hun-sen-gives-stamp-approval-election-ink-130272/

ការ​រួម​ភេទ​មិន​មាន​សុវត្ថិភាព​ជាមួយ​ដៃគូ​ផ្ទាល់ខ្លួន​កំពុង​មាន​គ្រោះថ្នាក់​ដល់​អ្នក​ស៊ី​ផ្លូវភេទ​

​ច្រើន​ជាង​ ៨៦​ ភាគរយ​នៃ​អ្នក​រកស៊ី​ផ្លូវភេទ​ចំនួន​ ៣,១៥១​ ដែល​ត្រូវ​បាន​ស្ទាបស្ទង់​មតិ​នៅ​ទូ​ទាំង​ខេត្ត​ចំនួន​ ១៨​ បាន​និយាយ​ថា​ពួក​គេ​ប្រើប្រាស់​ស្រោមអនាម័យ​ជា​ទៀងទាត់​ជាមួយ​អតិថិជន​របស់​គេ​ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ ...

Janelle Retka
https://www.cambodiadaily.com/news/unsafe-sex-personal-partners-endangering-sex-workers-130245/

អគ្គមេបញ្ជាការ​​​កងយោធពល​​​ខេមរភូមិន្ទ​​​បញ្ជា​​​ឲ្យ​​​កងទ័ព​​​​​​ប្រឆាំង​​​ ‘បដិវត្តន៍ពណ៌’

កាលពីម្សិលមិញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានបញ្ជាឱ្យកងទ័ពទាំងអស់ការពារ “សណ្តាប់ធ្នាប់សាធារណៈ” នៅថ្ងៃទី៤ខែមិថុនា នៅពេលអ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មី និងប្រយុទ្ធប្រឆាំង “បដិវត្តន៍ពណ៌” ដែលអាចកើតមាន។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37527

បុរស​ម្នាក់​ត្រូវ​​រន្ទះបាញ់​ស្លាប់​​ ខណៈ​មេឃ​កំពុង​​ភ្លៀង​ដើរ​កៀង​ក្របី

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ​គាត់​កំពុង​រត់​ដេញ​កៀង​ក្របី​របស់​គាត់​ចេញ​ពី​វាលស្រែ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ជ័យតូច ឃុំ​ជ័យធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ...

ឃុត សុភចរិយា
http://bit.ly/2qJD5xr

កាត់ថ្លៃ​ពន្ធ​សេវា​អាកាសចរណ៍​ដើម្បី​ជួយ​ដល់​ការ​សម្អាត​ប្រទេស​កម្ពុជា​

​រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​កាត់ថ្លៃ​ ១​ ដុល្លារ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ​។​ ចលនា​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មួយ​ឆ្នាំ​ក្រោយ​មានការ​បង្ហាញ​វី​ដេ​អូ​មួយ​អំពី​ការ​បំពុល​ដល់​ពិភពលោក​ អំពី​ប្រឡាយ​មួយ ...

ឃី សុវទ្ធី
http://www.khmertimeskh.com/news/38619/airline-tax-to-help-clean-up-cambodia/

ឆ្នោត​មហា​លាភ ​សហការ​លក់​ជាមួយ​ភ្នាក់​ងារ​វីង

ឆ្នោត​ឡូតូ​មហាលាភ ដែល​ជា​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ រ៉ូយ៉ាល់ គ្រុប របស់​លោក​គិត ម៉េង បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ឆ្នោត​កម្ពុជា តាម​រយៈ​ភ្នាក់ងារ​វីង​ ៥ ០០០​ ទីតាំង​ទូទាំង​ប្រទេស​ កាល​ពី​ដើម​ខែ​នេះ​។ នេះ​បើ​យោង​តាម​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​។ ...

ហ៊ គឹមសាយ
http://bit.ly/2rNj0E7

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​ កែម​ ឡី​ មាន​វត្ត​មាននៅ​ក្នុង​ការ​បោះ​ឆ្នោត​

​បន្ទាប់​ពី​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​ បាន​អង្គុយ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​សមាជ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ពួក​គេ​បាន​អោន​គោរព​បិតា​ស្ថាបនិក​នៅ​ក្នុង​ការ ...

George Wright និង សេក ឧត្តម
https://www.cambodiadaily.com/news/kem-ley-lives-grassroots-democracy-party-elections-130233/

ក្រុមហ៊ុន Smart លក់​ភាគ​ហ៊ុន ​១០ ​ភាគរយ​ឲ្យ​ក្រុមហ៊ុន​របស់​ជប៉ុន

ក្រុមហ៊ុន Axiata Group បាន​លក់​ភាគហ៊ុន​ ១០ ​ភាគរយ​របស់ Smart Axiata ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Mitsui Co Ltd ដើម្បី​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​មួយ និង​បង្កើន​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​កាលពី​ថ្ងៃ​សុក្រ​។ ...

Matthieu de Gaudemar
http://bit.ly/2rso98m

តម្លៃ​ថ្នាំ​ជក់​នៅ​ទ្រឹង​​ ទោះ​មាន​កិច្ច​ព្រម​ព្រៀង​នាំ​ទៅ ​វៀតណាម

កសិករ​ថ្នាំ​ជក់​បាន​ត្អូញ​ត្អែរ​ពី​តម្លៃ​ស្លឹក​ថ្នាំ​ជក់​ដែល​នៅ​តែ​មាន​តម្លៃ​ទាប បើ​ទោះ​បីជា​កម្ពុជា​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​សន្លឹក​ថ្នាំ​ជក់ ៣ ០០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ទៅ​វៀតណាម​ក៏​ដោយ​។ កសិករ​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ហាក់​ទទួល ...

ចេង សុខហ័ង
http://bit.ly/2rGp1mN

CPP ​និង​ CNRP: បរិយាកាស​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​ដំបូង

​ក្នុង​ចំណោម​នោះ​សំឡេង​តាម​ឧគ្ឃោសនាសព្ទ​ទ្រហឹង​អឺងកង​នៃ​គណបក្ស​ពីរ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ម្សិលមិញ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​រាជរដ្ឋាភិបាល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​បក្សប្រឆាំង​កំពុង​មាន​សក្ដានុពល​ដែល​បក្ស​នីមួយៗ​មាន​អ្នក​ចូលរួម​ដង្ហែ​រាប់ពាន់​នាក់ ...

វង្ស សុខេង និង ម៉ិច ដារ៉ា
http://bit.ly/2rsbtON

រក​ឃើញ​ឈើ​ប្រណីត​ជាង ៤០០ កំណាត់​តែ​ម្ចាស់​គេច​ខ្លួន​បាត់

ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង​ ៤០០ ​កំណាត់​ត្រូវ​បាន​រក​ឃើញ​នៅ​ព្រៃ​សហគមន៍​មួយ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ សំកុះ ប៉ុន្តែ ​ជន​ល្មើស​ជា​ម្ចាស់​ឈើ និង​បក្ខ​ពួក​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​ឃើញ​នៅ​ឡើយ​ទេ។ ...

ផាក់ ស៊ាងលី
http://bit.ly/2rGmwAV

អ្នកជួញដូរពលករជាប់ពន្ធនាគាររយៈពេលវែង

បុរសបីនាក់ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេលប្រាំបី ទៅប្រាំបួនឆ្នាំ សម្រាប់ការជួញដូរពលករខ្មែរទៅប្រទេសថៃ ក្នុងឧស្សាហកម្មនេសាទ។ នគរបាលប្រឆាំងនឺងការជួញដូរមនុស្សបាននិយាយថា នៅក្នុងខែមិថុនាឆ្នាំ២០១៥ ករណី​ការជួញដូរមនុស្សបានកាត់​បន្ថយ បន្ទាប់​ពីរដ្ឋាភិបាលបានធ្វើមាតុភូមិនិវត្តន៍ បុរសកម្ពុជាចំនួនប្រហែល ២៣០នាក់ ដែលបាន​ធ្លាក់​ខ្លួនក្នុងការជួញដូរមនុស្ស ជាទាសករក្នុងឧស្សាហកម្មនេសាទប្រទេសថៃ , ហើយមានមនុស្សជាច្រើនទៀត ដែល​​ត្រូវបានគេកេងប្រវ័ញ្ចពលកម្មយ៉ាងខ្លាំងនៅលើទូកនេសាទថៃ។ ...

សែន ដេវិត
http://www.khmertimeskh.com/news/38562/fishing-industry-traffickers-get-long-jail-terms/

ពីរនាក់​​​ត្រូវបាន​​​ចោទប្រកាន់​​​បណ្តោះអាសន្ន​​​ក្នុង​​​ករណី​​​គ្រឿងញៀន​​​៦០គីឡូ

ក្រុមមន្ត្រីបាននិយាយថា បុរសពីរនាក់ត្រូវបានចោទប្រកាន់បណ្តោះអាសន្នកាលពីម្សិលមិញពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនអំឡុងការឆ្មក់ចាប់ក្នុងរាជធានីភ្នំពេញ និងខេត្តរតនគិរី ដែលក្នុងការឆ្មក់ចាប់នោះ នគរបាលដកហូតបានហេរ៉ូអីុន និងមេតំហ្វេតាមីនគ្រីស្តាល់ (ម៉ាទឹកកក) កញ្ចប់ទម្ងន់ជាង៦០គីឡូក្រាម។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/37512

បទ​ប្បញ្ញ្ញត្តិ​នៃ​ការ​បោះ​ឆ្នោត​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​ហៅ​ថា​ការ​បំភិតបំភ័យ​ និង​ការ​ក្រើនរំឭក​

​ក្រុម​មន្ត្រី​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ គោលការណ៍​ណែនាំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចេញ​ដោយ​រដ្ឋាភិបាល​សម្រាប់​ការ​អំឡុង​ពេល​បោះ​ឆ្នោត​ ដែល​ហាមប្រាម​ការ​ចេញផ្សាយ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​ស្ថេរភាព​សង្គម​ គឺ​គ្រាន់​ជា​ការ​រំលឹក​នៃ​ច្បាប់​ដែល​មាន​ស្រាប់​ ប៉ុន្តែ​អង្គការក្រៅរដ្ឋាភិបាល​មួយ ...

Matt Surrusco និង វណ្ណ រឿន
https://www.cambodiadaily.com/news/election-rules-media-called-threat-reminder-130159/

កសិករដាំម្រេចស្វែងរកការចុះបញ្ជីផលិតផលសំគាល់ភូមិសាស្ត្រថ្មី

ផលិតកម្មម្រេចកើនឡើងជិតដល់ ១២០០០តោនកាលពីឆ្នាំមុន នៅលើផ្ទៃដីដាំដុះ ៦១២៤ហិកតា ប៉ុន្តែដោយសារ​ តម្លៃម្រេចមិនមានស្ថេរភាព បាននាំឱ្យមានការស្វែងរកការចុះបញ្ជីផលិតផលសំគាល់ភូមិសាស្ត្រថ្មីមួយ ដើម្បីជាផលប្រយោជន៍សំរាប់កសិករ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38551/pepper-farmers-seek-new-gi-listings/

បក្ស​សង្គ្រោះ​ជាតិ​ថា នឹង​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បើ​សិន​ខ្លួន​ឈ្នះ​ឆ្នោត​

នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កា​ត់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ប្រកាស​ថា បើ​ខ្លួន​ជាប់​ឆ្នោត​បាន​ឡើង​កាន់​អំណាច គណបក្ស​នឹង​លុប​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ចោលតែ​មន្ត្រី​ក្រសួង​​បាន​ចាត់​ទុក​សារ​នយោបាយ​នេះ ថា ​គ្រាន់​តែ​ជា ...

ទូច សុខា និង ផាក់ ស៊ាងលី
http://bit.ly/2qKn8Yq

អាជ្ញាធរ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ពី​ការ​បិទ​ទំនប់​វារី​អគ្គិសនី សេសាន

អាជ្ញាធរ​ខេត្ត​ ស្ទឹងត្រែង ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​​រស់​នៅ​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​ សេសាន ក្រោម ២ ឲ្យ​ត្រៀម​លក្ខណៈ​បង្ការ​ការ​ជន់លិច នៅ​ពេល​ក្រុម​ហ៊ុន​សាក​ល្បង​បិទ​ទំនប់​នៅ ៤ ខែ​ខាង​មុខ។ ...

ផាក់ ស៊ាងលី
http://bit.ly/2qMBrcM

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ប្តឹង​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ទាក់ទិនការ​​​ហែក្បួន​​​ឃោសនា​​​បោះ​​​ឆ្នោត

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ក្នុងខេត្តតាកែវ ដោយអះអាងថាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមបានរារាំងការហែក្បួនរបស់គណបក្សកាន់អំណាច ដែលមានអ្នកគាំទ្រប្រហែល៤០០នាក់កាលពីថ្ងៃសៅរ៍។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37516

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ncyEH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!