ព័ត៌មាន​

គ.ជ.ប ពិចារណា​សំណើ​​​រ​បស់ ​CNRP ឲ្យ​​​កែប្រែ​បម្រាម​លើ​​​ការ​​ហែ​​​ក្បួន​អំឡុង​យុទ្ធនាការ​ឃោសនា​

អ្នកនាំពាក្យម្នាក់បានលើកឡើងថា កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជួយនៅក្នុងការកែប្រែបម្រាមរបស់សាលារាជធានីលើការហែក្បួនឃោសនាបោះឆ្នោតនៅតាមផ្លូវសំខាន់ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា គ.ជ.ប ទំនងជាទាញការសន្និដ្ឋានផ្ទុយពីកិច្ចប្រជុំ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37467

ព័ទ្ធ​ផ្ទះ​ឧកញ៉ា​ថៃ​ឆែក​ឃើញ​ឈើ​ប្រណីត​តែ​គ្មាន​ការ​ចាប់​ខ្លួន

ផ្ទះ​របស់​ឧកញ៉ា​ថៃ​ក្នុង​ក្រុង​ស្ទឹងត្រែង​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​ឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់​កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​ហ៊ុមព័ទ្ធ​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​ ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​ផ្តន្ទាទោស​នៅ​ឡើយ​ទេ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2quneRH

កសិករ​ចិញ្ចឹម​ជ្រូកនៅ​ក្នុង​ស្រុក​ស្នើ​​​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​បរទេស​

លោក ម៉ុង ឫទ្ធី ឧកញ៉ាផ្នែកកសិឧស្សាហកម្មបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីម្សិលមិញ ដើម្បីស្វែងរកជំនួយសម្រាប់កសិករចិញ្ចឹមជ្រូកដែលត្អូញត្អែរថា ពួកគាត់ពិបាកប្រកួតប្រជែងនឹងជ្រូកតម្លៃថោកដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/37465

ក្រសួងព្យាករអំពី ស្ថេរភាពនៃកំណើនGDP

រដ្ឋាភិបាលបានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជានឹងកើនឡើង ប្រាំពីរភាគរយ នៅឆ្នាំនេះ និងនៅឆ្នាំក្រោយ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/38370/ministry-predicts-stable-gdp-growth/

កម្ពុជាត្រូវការទុនវិនិយោគបន្ថែមទៀតសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ

ប្រទេសកម្ពុជារំពឹងថា នឹង​ទទួល​បាន​ទុនវិនិយោគបន្ថែមទៀតសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ តាមរយៈសមាជិកភាពរបស់ខ្លួន ជាមួយ​ភាព​ជា​ដៃគូ​វិនិយោគ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ (SDIP) ដែលអាចធ្វើ​អោយមានកំណើនសេដ្ឋកិច្ចរយៈពេលវែង នេះបើយោងតាមសម្តីរបស់មន្ត្រីជាន់កម្ពុជាខ្ពស់មួយរូប។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38369/more-funds-for-infrastructure/

ទីភ្នាក់ងារពលករចាប់ផ្តើមបញ្ជូនពលករទៅហុងកុង

ទីភ្នាក់ងារជ្រើសរើសពលករ​ អាចនឹងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទីក្រុងហុងកុងជាលើកដំបូង ក្នុង​ពេលឆាប់ៗ​នេះ ជាពិសេសពលករក្នុងស្រុក។ ...

សែន ដេវិត
http://www.khmertimeskh.com/news/38390/agencies-to-begin-sending-workers-to-hk/

AirAsia Cambodia​ នឹងចាប់ផ្ដើមប្រតិបត្តិការខ្លួនឆាប់ៗនេះ

ក្រុមហ៊ុន​អាកាសចរណ៍​AirAsia​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​,​ គ្រោង​នឹង​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៅ​ប្រទេស​កម្ពុជា​ ដោយ​សារ​ការ​កើនឡើង​​នៃ​ចំនួន​អ្នកដំណើរម​ក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​​ ​ដែល​ធ្វើ​ដំណើរមក​កាន់​​ភ្នំពេញ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38372/airasia-cambodia-to-debut-soon/

រដ្ឋបាល​ខេត្ត​សៀមរាប​ប្រជុំ​ដោយ​មន្ទីរ​សង់​លើ​ទីតាំង​ថ្មី

មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត​សៀមរាប​ដែល​ប្រជុំ​ដោយ​មន្ទីរ​សរុប​ ២៦ ​និង​សាលា​ខេត្ត​ផង​នោះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទីតាំង​ថ្មី​ដែល​មាន​ចម្ងាយ​ប្រហែល​ ២០ ​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត​ចាស់ ខណៈ​ដែល​ទីតាំង​មុន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ ...

ម៉ិច ដារ៉ា
http://bit.ly/2qqmpeo

កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន​ពី​កម្មវិធី SDIP

ប្រទេស​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​វិនិយោគ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDIP) ដែល​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្មីៗ​នេះ​។ នេះ​បើ​តាម​មន្ដ្រី​រដ្ឋាភិបាល​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​សប្ដាហ៍ ...

ហ៊ គឹមសាយ
http://bit.ly/2rdKvdq

FDI ចិន​នឹង​ចូល​មក​តាម​រយៈ​ផ្លូវ​សូត្រ

អ្នក​វិភាគ​បាន​ឲ្យ​ដឹងថា កម្ពុជា​អាច​មើល​ឃើញ​ការ​វិនិយោគ​ដ៏​ធំ​ដែល​ជា​លទ្ធផល​នៃ​ការ​សន្យា​ចុង​ក្រោយ​របស់​ប្រទេស​ចិន​ក្នុង​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួច​ផ្ដើម​ផ្លូវ​សូត្រ​ថ្មី ...

ចេង សុខហ័ង
http://bit.ly/2qqDiWS

ផែនការ​មេ​ផ្សារ​បណ្តែត​ទឹក​នឹង​ដាក់​ទៅ​ក្រសួង​ឆាប់ៗ

ក្រុមហ៊ុន Sky land នឹង​ដាក់​ផែន​ការ​មេ​នៃ​ការ​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹក​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​មុន​នឹង​ចាប់​ផ្តើម​ការ​សាងសង់​។ នេះ​បើ​តាម​លោក​ស្រី ចន្ថន អគ្គនាយក​ក្រុមហ៊ុន Sky land​។​ ...

ចេង សុខហ័ង
http://bit.ly/2qqvILT

អ្នក​នៅ​ប៊ុលឌិងស​សម្រុក​ទៅ​ចុះ​​កិច្ចសន្យា​ទទួល​​យក​សំណង

​គិត​មក​ដល់​ត្រឹម​ម៉ោង ៥ ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ុលឌិងស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ចំនួន​ ១៩១ ​គ្រួសារ​ហើយ​ក្នុង​ចំណោម ៤៩៣ គ្រួសារ​បាន​ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ដែនដី​ព្រម​ទទួល​យក​សំណង​ថ្លៃ​ផ្ទះ​ចំនួន ១៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ទៅ​តាម​ការ​សម្រេច​របស់ ...

គង់ មេត្ដា
http://bit.ly/2qqsIyS

អាជ្ញាធរ​​​៖ មាន​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​ជំងឺ​​​អុត​​​ក្តាម​​​​​​លើសត្វ​​​​​​គោ​​​ជាច្រើន​​​ក្បាល​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង

កាលពីម្សិលមិញ អាជ្ញាធរខេត្តស្វាយរៀងបានលើកឡើងថា ការផ្ទុះឡើងថ្មីបំផុតនៃជំងឺអុតក្តាមស្ថិតក្រោមការគ្រប់គ្រងបានតាមរយៈការព្យាបាលទាន់ពេលវេលា ប៉ុន្តែតួលេខរបស់ពួកគេស្តីពីចំនួនគោដែលឆ្លងមេរោគនេះខុសគ្នាឆ្ងាយណាស់។លោក មាស សុខ មេឃុំឈើទាលស្រុកស្វាយជ្រុំបានមានប្រសាសន៍ថា គោប្រហែល២០០ក្បាលបានឆ្លងចាប់តាំងពីខែមុន ហើយថា ដោយសារការចាក់វ៉ាក់សាំងទាន់ពេលវេលាបានធ្វើឲ្យចំនួនសត្វគោដែលឆ្លងជំងឺនេះថយចុះមកនៅត្រឹម៣០ក្បាលប៉ុណ្ណោះ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37440

នៅឯ​​​វេទិកាសេដ្ឋកិច្ច​​​ពិភព​​​លោក​​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​សរសើរ​​​ពី​​​កំណើន​​​សេដ្ឋ​​​កិច្ច​​​ ហើយ​​​​​​ដាស់​​​តឿន​​​​​​​​​អ្នក​​​កាសែត​​​

ឆ្លៀតឱកាសក្នុងសន្និសីទកាសែតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា ស្ថាប័នព័ត៌មានពីរដែលគ្រប់គ្រងដោយបរទេស រួមទាំងកាសែត ខេមបូឌា ដេលី ផង  “ ប្រឆាំង ” រដ្ឋាភិបាល ហើយថា អ្នកកាសែតដែលមិនធ្វើសេចក្តីរាយការណ៍ “ត្រឹមត្រូវ” នឹងត្រូវបានមើលឃើញថា ជា “ខ្ញុំបម្រើបរទេស”។ថ្លែងបិទសន្និសីទកាសែតនេះ លោក អេឌ្រាន ម៉ង់ (Adrian Monck) ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងសង្គមនៃវេទិកានេះមានប្រសាសន៍ថា ស្ថាប័នព័ត៌មានរិះគន់គឺជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ...

Matt Surrusco
http://www.cambodiadailykhmer.com/37449

គជប នឹង​ចាត់ការ​លើ​អ្នក​នយោបាយ​ប្រើ​ពាក្យ​ធ្វើ​ឲ្យ​មាន​ចលាចល

គជប អាច​នឹង​ប្រើ​ចំណាត់ការ​ផ្លូវ​ច្បាប់​ទៅលើ​អ្នក​នយោបាយ​ណា​ដែល​ប្រើ​វោហារស័ព្ទ​ ឬ​ពាក្យពេចន៍​មិន​គប្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព និង​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ២០ ខែ​ឧសភា​ដល់​ថ្ងៃ​ទី ...

មាស សុខជា
http://bit.ly/2q95CMP

គ.ជ.ប អះ​​​អាង​​​ថា ទឹក​​​ថ្នាំថ្មី​​​ដែលប្រើ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​​លុប​​​មិន​​​ជ្រះ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងកាលពីម្សិលមិញថា ការធ្វើតេស្តទឹកថ្នាំថ្មីសម្រាប់ប្រើក្នុងការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ បង្ហាញថាលុបមិនជ្រះទេ។ លោកបានលើកឡើងយ៉ាងដូច្នេះ មួយថ្ងៃបន្ទាប់ពីប្រាប់អ្នកយកព័ត៌មានថា ទឹកថ្នាំគំរូដែលផ្ដល់ដោយក្រុមហ៊ុនផលិតទឹកថ្នាំ អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់។ ...

អ៊ួច សូនី និង Ben Paviour
http://www.cambodiadailykhmer.com/37457

កម្ពុជា​ ត្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គុណភាព​ ដើម្បី​ជំរុញ​កំណើន

កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្លង​កាត់​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​លំហូរ​ចូល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ទោះបីជា​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ដំណោះស្រាយ​ផ្ដល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​តែ ...

Matthieu de Gaudemar
http://bit.ly/2pEfElu

ការ​រើស​អើង​ខាង​នយោបាយ​ចំពោះ​ស្ត្រី​ នៅ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា

ការ​រើសអើង​ខាង​ផ្នែក​នយោបាយ​ចំពោះ​ស្ត្រី​ខ្មែរ​ នៅ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ នៅ​គ្រា​ដែល​គណ​បក្ស​នយោបាយ​ ​ដាក់​បេក្ខជន​ស្ត្រី​ក្នុង​ចំនួន​តិចតួច​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​កាន់​តែ​ខិត​ជិត​មកដល់។​ នេះ​បើ ...

ហ៊ុល រស្មី
http://khmer.voanews.com/a/political-discrimination-against-women-still-persists/3851924.html

នាយករដ្ឋមន្រ្តី៖ អតីត​យុទ្ធជននឹងទទួលបានដីរបស់ពួកគេ

នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានស្នើរដ្ឋមន្រ្តីក្រសួងដែនដី ជា សុផារ៉ា និងសមាគមអតីត​យុទ្ធជនកម្ពុជា សម្រេចឲ្យបានជោគជ័យលើកម្មវិធីសម្បទានដីសង្គមកិច្ច សម្រាប់បុរសនិងស្រ្តី ដែលបានបម្រើប្រទេសជាតិ។ ...

មំុ សុផន
http://www.khmertimeskh.com/news/38295/pm-says-veterans-will-get-their-land/

ការ​ផ្តល់​សិទ្ធិ​ឲ្យ​រក​រ៉ែ​ ក្នុង​ព្រៃ​អភិរក្ស​ ធ្វើ​ឲ្យ​បារម្ភ

លិខិត​អនុញ្ញាត​មួយ​ក្នុង​ចំណោម​លិខិត​អនុញ្ញាត​រុករក​រ៉ែ​ថ្មី​ចំនួន​បួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​សប្តាហ៍​នេះ​គឺ​ស្ថិត​នៅក្នុង​ផែនទី​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ដែល​នេះ​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ក្នុង​ចំណោម​សកម្មជន និង​សមាជិក​សហគមន៍​អំពី​ភាព​រឹងមាំ​នៃ​ច្បាប់ ...

Shaun Turton និង ផាក់ ស៊ាងលី
http://bit.ly/2qaKowq

ការ​​​ប្រើ​​​ប្រាស់​​​និង​​​ការ​​​ជួញដូរ​​​ថ្នាំញៀន​​​ឆ្លងដែន​​​នៅ​​​តែ​​​បន្ត​​​កើនឡើង​​​

ដោយប្រឈមនឹងការកើនឡើងនូវការជួញដូរ និងការប្រើប្រាស់ថ្នាំញៀនឥតឈប់ឈរជាពិសេសថ្នាំមេតំហ្វេតាមីន ប្រទេសកម្ពុជានិងបណ្ដាប្រទេសមហាអនុតំបន់មេគង្គប្រាំផ្សេងទៀតបានរួមគ្នាព្យាយាមទប់ស្កាត់នូវកំណើនថ្នាំញៀននេះ។លោក ដូក្លាស បានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសបួនដែលមានមន្ទីរពិសោធន៍គ្រឿងញៀនផងដែរ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/37433

ស្ថានភាពសេដ្ឋកិច្ចបន្តចិញ្ចឹមនយោបាយមិនប្រាកដប្រជា

អ្នកសង្កេតការណ៍ខាងសេដ្ឋកិច្ចនិងនយោបាយ បានប្រាប់ឲ្យដឹង នៅសប្តាហ៍នេះថា ប្រទេសកម្ពុជានឹងរៀបចំឲ្យមានការបោះឆ្នោតនៅកម្រិតមូលដ្ឋាន ដែលនឹងគូសបញ្ជាក់ពីការលំបាកខាងសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋខ្មែរខ្លះបាននិងកំពុងជួបប្រឈម បើទោះជាអត្រាកំណើនប្រចាំឆ្នាំយូរអង្វែង និងការកាត់បន្ថយភាពក្រីក្រដែលចេះតែបន្ត។យោងទៅតាមរបាយការណ៍របស់ស្ថាប័នសិក្សាស្រាវជ្រាវ វេទិកាអនាគត ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ បង្ហាញថា វិស័យសេដ្ឋកិច្ច ទំនងជាដើរតួនាទីសំខាន់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ ...

Matt Surrusco
https://www.cambodiadaily.com/news/shifting-economy-feeds-nations-uncertain-politics-129465/

ប្រទេស​មហា​អនុតំបន់​ទន្លេ​មេគង្គ​ ឯកភាព​ដោះស្រាយ​ពី​គ្រឿងញៀន

បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​ទាំង​ ៦ ​កាលពី​ម្សិលមិញ​បាន​ព្រមព្រៀង​​គ្នា​អនុវត្ត​គោលនយោបាយ​គ្រឿងញៀន​ក្នុង​តំបន់​ដោយ​គិតគូរ​អំពី​បញ្ហា​ថែទាំ​សុខភាព​ជា​ចម្បង​ និង​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​ហើយ​ក៏​មាន​ការ​លើក​ឡើង​អំពី​ការ​ឆ្លើយតប​ផ្នែក​សម្របសម្រួល​ក្នុង ...

Andrew Nachemson
http://bit.ly/2q4KIyJ

ស្ត្រី​ខ្មែរអាមេរិកាំង​ដំបូង​គេ​ម្នាក់បាន​​ជាប់ឆ្នោត​ចូល​បម្រើ​វិស័យ​សាធារណៈ

នៅ​ថ្ងៃទី១៦ ខែឧសភា​ខាង​មុខ​នេះ អ្នកស្រី​ ខេមរី ឃឿន (Khemarey Kheoun) នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​អភិបាល​គ្រប់គ្រង​សួនឧទ្យាន​ប្រចាំសង្កាត់ Skokie ឬ Skokie Park District Commissioner ដែល​ជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ ដែល​ផ្តល់​សេវាសាធារណៈ​ខាង​សួន​ឧទ្យាន និង​ការ​ថែរក្សា​តំបន់​សួន​សាធារណៈ ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី៤ ខែ ...

ទែន សុខស្រីនិត
http://khmer.voanews.com/a/first-Cambodian-american-woman-elected-as-park-district-commissioner/3842333.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eVeyc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!