អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ច្បាប់​ដោយ​គ្មាន​មូលដ្ឋាន​លើ​ក្រុម​ជំទាស់

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ដែល​មាន​ទីស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​នេះ ​បាន​អំពាវនាវ​សារ​ជា​ថ្មី​ ​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​ចោល​ការ​ធ្វើ​ទុកបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​លើ​ក្រុម​សមាជិក​ សកម្មជន​ និង​តំណាង​រាស្ត្រ​គណបក្សប្រ​ឆាំង។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លំាមើល​សិទ្ធិ​មនុស្ស​Human Rights Watch​ ដែល​ ​VOAបាន​ទទួល។​ សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ ដែល​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ និង​មាន​ចំណង​ជើង​ថា​ «បញ្ឈប់​ការចាប់​ឲ្យ​ទទួល​ទោស​ ដោយ​គ្មាន​មូលដ្ឋាន»​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ គួរតែ​បញ្ឈប់​ទាំង​អស់​នូវ​ការ​ចោទ​ប្រកាន់​ឲ្យ​មាន​ទោស​អំពី​ការ​ប្រព្រឹត្ត​អំពើ​«កុប្បកម្ម» ដែល​មាន​ចរិត​នយោ​បាយ​ប្រឆាំង​នឹង​សមាជិក​១១នាក់​ ​អ្នក​គំាទ្រ​ ​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​ ដែល​ឥឡូវ​ត្រូវ​បាន​គេ​រំលាយ។​ …

កាន់ វិច្ឆិកា
https://khmer.voanews.com/a/a-u-s-based-rights-group-calls-for-an-end-of-prosecutions-against-opposition-officials-and-activists/4384361.html