ព័ត៌មាន​

ពលរដ្ឋ​រង​គ្រោះ​​ទំនាស់​ដីធ្លី​ សុំ​​​ឲ្យ​​រដ្ឋាភិបាល​​អន្តរាគមន៍

សហគមន៍​រង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញនិង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បាន​អំពាវនាវ​ជាថ្មី​នៅ​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​មន្ត្រី​ គ.ជ.ប. ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។​ ...

ប៉ិច សុធារី
http://bit.ly/2n8vJjr

រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ចនឹង​ចាប់ផ្តើម​សាងសង់​

​ក្រុមហ៊ុន​ SVI​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុក​មួយ​ បាន​ចុះហត្ថលេខា​ជួល​រយៈពេល​ ៥០​ ឆ្នាំ​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០១៥​ និង​បាន​និយាយ​ថា​ខ្លួន​សង្ឃឹមថា​ការងារ​សាង់សង់​នេះ​នឹង​ត្រូវ​បាន​រួចរាល់​នៅ​ត្រឹម​ខែតុលា​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/36205/electronics-plant-construction-starts/

ក្រសួង​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ភ្លៀង​កក់ខែ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​សូម​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នៃ​ការ​មក​ដល់​នៃ​ភ្លៀង​កក់ខែ​ចាប់ពី​ស​ប្តា​ហ៍​នេះ​ រហូត​ស​ប្តា​ហ៍​ក្រោយ​ ជា​ពិសេស​តំបន់​វាលទំនាប​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/36224/ministry-warns-of-unusual-dry-season-rain/

CMAC ដោះ​គ្រាប់ M117 និង​ដុត​កម្ទេច​គ្រាប់​បែក​ចង្កោម

ក្រុម​បោស​សម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ (CMAC) កាលពី​​ថ្ងៃ​ចន្ទ​បាន​ដោះ​គ្រាប់បែក​ប្រភេទ​ M117 មួយ​គ្រាប់​ទម្ងន់​​ ៣៥០ ​គីឡូ​នៅ​ខេត្ត​កំពង់ស្ពឺ និង​បាន​​ដុត​បំផ្លាញ​ចោល​គ្រាប់បែក​ចង្កោម​ប្រភេទ Bombe ៤ ​គ្រាប់​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​​រក ...

ឃុត សុភចរិយា
http://bit.ly/2m1PMye

ថៃ គ្រោង​បើក​វិទ្យាស្ថាន​​ជំនាញ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​

វិទ្យាស្ថាន​បណ្តុះបណ្តាល​ផ្នែក​ទេសចរណ៍និង​បដិសណ្ឋារកិច្ចឯកជន​មួយ​គ្រោង​បើក​នៅ​ខេត្ត​សៀមរាបដែល​ជា​ទិសដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​នៅ​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធនធាន​មនុស្ស​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ...

ជា វណ្ណៈ
http://bit.ly/2n13Ah9

អាជ្ញាធរ​ទុក​ពេល​១​ខែ​ឲ្យ​អ្នក​​​បុរីកីឡា ​យក​គោល​នយោបាយ​បញ្ចប់​ជម្លោះ

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ ដែល​នៅ​សេសសល់ ១៥​គ្រួសារ ទៅ​ទទួល​យក​គោល​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​នេះ ដោយ​ទុក​រយៈពេល​ឲ្យ​ ១​ខែ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ។ ...

ប៉ិច សុធារី
http://bit.ly/2m1d8Ed

តុលាការចោទប្រកាន់និងឃុំខ្លួនមន្ត្រីសាលារាជធានី២នាក់ពីបទពុករលួយ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួនមន្ត្រីរបស់សាលារាធានី​ភ្នំពេញ​ពីរនាក់ ​ពី​បទ​ពុករលួយ បន្ទាប់​ពីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រី​ទាំង​២​នាក់​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ នេះ​បើ​យោងតាម​មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ...

អ៊ិត សូធឿត
http://khmer.voanews.com/a/two-phnom-penh-municipality-officials-were-charged-over-corruption/3746669.html

អង្គការ​តម្លាភាព​​​ថា​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​តែ​ជា​បញ្ហា​​នៅ​កម្ពុជា​ខណៈ​ការ​សូកប៉ាន់​តូចតាច​ធ្លាក់​ចុះ​

បាយការណ៍​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ការ​សម្ភាសន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​១.០០៣​នាក់​នោះ​ បាន​ឲ្យ​ដឹង​ថា​ ស្ថាប័ន​តុលាការ​ ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ចំនួន​ ៧២​ភាគរយ​នៅ​ឆ្នាំ​២០១១​ ហើយ​ថយ​ចុះ​បន្តិចបន្តួច​មក ...

ហ៊ុល រស្មី
http://khmer.voanews.com/a/ti-says-only-petty-corruption-decrease/3743324.html

ដំឡូងបារាំង​នឹង​ចាប់ផ្តើម​ដាំ​ដុះ​

​ខេត្តមណ្ឌលគិរី​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​តំបន់​ប្រមូលផ្តុំ​នៃ​ការ​ដាំ​ដុះ​ដំឡូងបារាំង​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ​ បន្ទាប់​ពី​គម្រោង​សាកល្បង​មួយ​ទទួល​បាន​ជោគជ័យ​ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រាវជ្រាវ​ម្នាក់​។​ ​ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/36153/potatoes-to-take-root/

ព្រះរាជអាជ្ញា​ការពារ​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស

មន្ត្រីតុលាការកំពូលមួយរូបបានលើកឡើងកាលពីម្សិលមិញអំឡុងពេលបើកសវនាការលើបណ្តឹងសាទុក្ខថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការបន្តឃុំឃាំងមន្ត្រីបួននាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក ខណៈតុលាការកំពុងស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគាត់នោះ គឺជារឿងត្រឹមត្រូវ “ទៅតាមច្បាប់”។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36759

មាន​​​បេក្ខជន​​​ជាង​​​៨៨.០០០នាក់​​​​​​ចុះ​​​ឈ្មោះ​​​សម្រាប់ការ​​​បោះឆ្នោត​​​ឃុំ សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានប្រកាសកាលពីម្សិលមិញថា បេក្ខជនជាង៨៨.០០០នាក់នឹងចូលរួមប្រកួតប្រជែងសម្រាប់អាសនៈចំនួន១១.៥៧២នៅក្នុងការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃទី៤ខែមិថុនា បន្ទាប់ពីការចុះឈ្មោះដែលមានរយៈពេល៣ថ្ងៃបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ ...

អ៊ួច សូនី និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36763

អ្នក​ជ្រោយចង្វារ​ ដាក់​ញត្តិ​តវ៉ា​មក​សាលា​ក្រុង

ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ប្រមាណ​​ ៧០ ​នាក់​​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ដើម្បី​​ដាក់​ញត្តិ​​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​រាជធានី​កាលពី​ចុង​ខែ​មុន​ដែល​​ផ្តល់​ដី​ ...

ទូច សុខា
http://bit.ly/2mQ8cH2

កម្ពុជា​ស្នើ​សុំ​មូលនិធិ​សាងសង់​ស្ពាន​ពី​ចិន​

​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ស្នើ​សុំ​ប្រទេស​ចិន​ដើម្បី​ជួយ​ដល់​ការ​សាងសង់​ស្ពាន​ចំនួន​ពីរ​ឆ្លងកាត់​ទន្លេមេគង្គ​ ដែល​កម្ពុជា​បាន​និយាយ​ថា​ ស្ពាន​ទាំងនេះ​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ជួយ​បង្កើត​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36169/china-asked-to-fund-bridges/

Moody ផ្តល់​ថ្នាក់​បំណុល​កម្ពុជា​ នៅ​កម្រិត​ហានិភ័យ​មធ្យម

ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ពិភពលោក Moody’s Investors Services បាន​រក្សា​ចំណាត់ថ្នាក់​បំណុល​កម្ពុជា​ក្នុង​កម្រិត B2 សម្រាប់​ឆ្នាំ ២០១៧ ជា​ចំណាត់​ថ្នាក់​មាន​ហានិភ័យ​កម្រិត​មធ្យម។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ Moody ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាលពី​ម្សិលមិញ។ Moody ធ្វើការ​វាយតម្លៃ​ចំណាត់​ថ្នាក់​បំណុល​ប្រទេស​ដោយ​ឲ្យ​កម្រិត Aaa សម្រាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ ខណៈ​កម្រិត C ជា​ចំណាត់​ថ្នាក់ ...

ហ៊ គឹមសាយ
http://bit.ly/2lGEfsA

តុលាការ​គ្រោង​ចុះ​ស៊ើប​ពី​ករណី​វៀតណាម ​ចូល​កាប់ និង​ដឹកឈើ

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​កាលពី​​ម្សិលមិញ​ថា​លោក យ៉ា ណារិន ប្រធាន​សាលា​ដំបូង​ខេត្ត និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ជនជាតិ​វៀតណាម​ ៧ ​នាក់​ចូល​កាប់​ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវសីមា​គ្រោង​នឹង​​ចុះ​ទៅ​ពិនិត្យ​នៅ ...

ឃុត សុភចរិយា
http://bit.ly/2lWvAyk

ACU និង​ WB បណ្តុះ​បណ្តាល​ប្រយុទ្ធ​ប្រឆាំង​​ការ​​សម្អាត​ប្រាក់

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ទប់ស្កាត់​ការ​លាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្មអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយហៅ​កាត់​ថា(ACU)បាន​សហការ​ជាមួយ​ធនាគារ​ពិភពលោកក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការ​ប្រើប្រាស់​ឧបករណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​សម្អាត​ប្រាក់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ...

សុខ ចាន់
http://bit.ly/2mPQR0Y

ក្រុមហ៊ុន​ជើង​សា​ កំពុង​តែ​ជួញ​ដូរ​គ្មាន​អាជ្ញា​ប័ណ្ណ

គណៈកម្មការ​ផ្សារ​មូល​បត្រ​កម្ពុជា (SECC) បាន​និង​កំពុង​ព្យាយាម​គ្រប់គ្រង​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ ដែល​មាន​ហានិភ័យ និង​ស្មុគស្មាញ​នេះ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ ដោយ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ចំនួន​ ៦ ​គត់​រហូត​មក​ដល់​ពេល​នេះ ខណៈ​នៅ​តែ​មាន​ក្រុមហ៊ុន​គ្មាន​អាជ្ញាប័ណ្ណ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ពី ...

Kali Kotoski
http://www.phnompenhpost.com/business/brokers-trading-without-licences

ក្រុមហ៊ុន សូហ្វវែរ របស់​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​កម្មវិធី​បច្ចេកវិទ្យា

អាជីវកម្ម​បង្កើត​ថ្មី (Startup) របស់​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល ៣ ខែ​របស់​កម្មវិធី Startupbootcamp នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទី​ពីរ​មកពី​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ ...

Matthieu de Gaudemar
http://bit.ly/2n2cf30

រូបិយប័ណ្ណ​​ថ្មី​នាំ​មក​នូវ​មោទនភាពជាតិ

នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ហេង បូមករា បាន​ជម្រាប អំពី​ដំណាក់​កាល​នៃ​ការ​វិវត្ត​រូបិយវត្ថុ​របស់​កម្ពុជា។ ដំបូងឡើយ ​ប្រាក់​កាស​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ ។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កម្រ​ឃើញ​កាក់​ទាំង​នោះ​ណាស់ ប៉ុន្តែ នៅលើ e-bay កាក់​ទាំង​នោះ​កំពុង​ត្រូវ​បាន​ប្រមូល​ដាក់​ឱ្យ​ដេញ ...

សេដ្ឋកិច្ច​ប្រាក់​រៀល
http://bit.ly/2ngxEl8

ក្រសួង​ពាណិជ្ជកម្ម​ រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ក្នុង​ស្រុក

ក្រសួង​ពាណិជ្ជកម្មរៀបចំ​យុទ្ធនាការទិញ​ផលិតផល​ខ្មែររដូវ​កាល​ទី​ពីរ ក្នុង​ឆ្នាំ​២០១៧​នេះដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​​​វិស័យ​ឯកជននិង​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ផលិត​ក្នុង​ស្រុក​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា។ ...

ជា វណ្ណៈ
http://bit.ly/2lW1N9j

ក្រសួង​ការងារ​ ​ថា បដិវត្ត​ពណ៌​អាច​កើត​ចេញ​ពី​បាតុកម្ម​របស់​កម្មករ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា បដិវត្ត​ពណ៌​អាច​នឹង​កើត​ចេញ​ពី​បាតុកម្ម​របស់​កម្មករ​កម្មការិនី​កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ប្រសិន​បើ​មិន​មាន​ការ​បង្ក្រាប​ទាន់​ពេល​វេលា​របស់​រាជ​រដ្ឋាភិបាល។​ ...

មុំ គន្ធា
http://bit.ly/2mvzYYf

ក្រសួង និង JICA​ ​​ព្រមព្រៀង​លើគម្រោង​ប៉ះពាល់ និង​​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន

រដ្ឋាភិបាល​កម្ពុជាតាមរយៈ​ក្រសួង​បរិស្ថានបាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា (JICA) ទៅ​លើ​គម្រោង​វាយ​តម្លៃ​ហេតុ​ប៉ះពាល់ និង​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន ដែល​គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ដល់​មន្ត្រី និង​មាន​ការ​រៀបចំ​នូវ​លិខិត ...

ប៉ិច សុធារី
http://bit.ly/2mPGsm1

លោក​ ហ៊ុន សែន ​​ព្រមាន​​មន្ត្រី​ NGO កុំ​ឲ្យ​លូកលាន់​វិភាគ​​រឿង​នយោបាយ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែនបាន​ព្រមាន​ខ្លាំងៗទៅ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាលកុំ​ឲ្យ​ធ្វើការ​លូកលាន់​វិភាគ​ក្នុង​រឿង​នយោបាយប្រសិន​បើ​ធ្វើ​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលបើ​ពុំ​ដូច្នោះ​ទេ អាច​នឹង​មាន​បញ្ហា ឬក៏​អាច​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ក៏​អាច​ថា​បាន និង​មិន​លើក​លែង​ទោស ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2lPQmPn

គណបក្ស​ចំនួន ​១២ ​ចូលរួម​បោះឆ្នោត​ឃុំ​ សង្កាត់

គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​ដែល​ជា​ថ្ងៃ​បិទ​បញ្ជី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប បាន​ទទួល​ការ​ចុះ​បញ្ជី គណបក្ស​នយោបាយ​ចំនួន ១២ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​បេក្ខជន​ច្រើន​ជាង​គេ​នៅ​គ្រប់​ឃុំ សង្កាត់​ទូទាំង​ប្រទេស​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ជ្រើសរើស​ក្រុម​ប្រឹក្សា ...

ឡាយ សាមាន
http://bit.ly/2mubsar

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

scR9m
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!